« ថ្ងៃទី ១០-១៦ ខែ មីនា ‹ ការតាំងឡើងនៃសាសនាចក្រនៃព្រះគ្រីស្ទ › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២០-២២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ២០-២២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ១០-១៦ ខែ មីនា ៖ « ការតាំងឡើងនៃសាសនាចក្ររបស់ព្រះគ្រីស្ទ »
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០–២២
កិច្ចការរបស់ព្រះអង្គសង្គ្រោះក្នុងការនាំមកនូវព្រះគម្ពីរមរមនឥឡូវនេះបានបញ្ចប់ហើយ ។ ប៉ុន្តែការងារស្តារឡើងវិញរបស់ទ្រង់ទើបតែបានចាប់ផ្តើម ។ ក្រៅពីការស្តារគោលលទ្ធិ និងអំណាចបព្វជិតភាពឡើងវិញ ព្រះអម្ចាស់បានបញ្ចាក់យ៉ាងច្បាស់តាមរយៈវិវរណៈពីដើមថាទ្រង់ក៏ចង់ស្តារឡើងវិញនូវអង្គការជាផ្លូវការមួយ—គឺសាសនាចក្ររបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៥៣; ១៨:៥ ) ។ នៅ ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ មានអ្នកជឿជាង ៤០ នាក់បានប្រជ្រៀតគ្នានៅក្នុងផ្ទះរបស់គ្រួសារ វិតមើរ នៅភូមិ ហ្វាយែត រដ្ឋញូវយ៉ក ដើម្បីធ្វើជាសាក្សីដល់ការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
មនុស្សមួយចំនួនឆ្ងល់ថា ហេតុអ្វីចាំបាច់រៀបចំឲ្យមានសាសនាចក្រ ។ ចម្លើយអាចរកបានយ៉ាងហោចណាស់ជាផ្នែកនៅក្នុងវិវរណៈដែលភ្ជាប់នឹងការប្រជុំសាសនាចក្រដំបូងបំផុតនៅ ឆ្នាំ ១៨៣០ ។ ពួកគេបានពិពណ៍នាអំពីពរជ័យ ដែលនឹងមិនអាចកើតមានបានទេប្រសិនបើគ្មានសាសនាចក្រពិតរបស់ព្រះយេស៊ូវគ្រីស្ទ « ដែលបានរៀបចំ និងតាំងឡើងយ៉ាងត្រឹមត្រូវ » នៅថ្ងៃចុងក្រោយទេនោះ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:១ ) ។
សូមមើលផងដែរ ពួកបរិសុទ្ធ, ១:៨៤–៨៦, « Build Up My Church នៅក្នុង Revelations in Context ទំព័រ ២៩–៣២ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅព្រះវិហារ
គោលលទ្ធិ និងសេចក្តីសញ្ញា ២០-២១
ព្រះយេស៊ូវគ្រីស្ទបានស្ដារសាសនាចក្ររបស់ទ្រង់ឡើងវិញ ។
ហេតុអ្វីយើងមានសាសនាចក្រដែលបានរៀបចំឡើង ? ប្រហែលជាចម្លើយដ៏ល្អបំផុតគឺ « ព្រោះព្រះយេស៊ូវគ្រីស្ទបានរៀបចំសាសនាចក្រមួយ » ។ នៅពេលបងប្អូនសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ២០-២១ បងប្អូនអាចកត់សម្គាល់ឃើញភាពស្រដៀងគ្នារវាងសាសនាចក្រដែលទ្រង់បានបង្កើតពីបុរាណ សាសនាចក្រដែលព្រះអង្គទ្រង់បានស្ដារឡើងវិញនៅថ្ងៃនេះ ។ បងប្អូនអាចប្រើខគម្ពីរដូចតទៅនេះដើម្បីរៀនអំពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះកាលពីបុរាណ ៖ ម៉ាថាយ ១៦:១៥-១៩; យ៉ូហាន ៧:១៦-១៧; អេភេសូរ ២:១៩-២២; នីហ្វៃទី៣ ១១:២៣-២៦; មរ៉ូណៃ ៤-៥ ។ ប្រើខគម្ពីរទាំងនេះដើម្បីរៀនអំពីសាសនាចក្រដែលបានស្ដារឡើងវិញ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:១៧-២៥,៦០,៧២-៧៩; ២១:១–២ ។ បងប្អូនអាចកត់ត្រានូវអ្វីដែលបងប្អូនរកឃើញចូលទៅក្នុងតារាងមួយដូចនេះ ៖
គោលលទ្ធិ |
ពិធីបរិសុទ្ធ |
សិទ្ធិអំណាចបព្វជិតភាព |
ព្យាការីទាំងឡាយ | |
---|---|---|---|---|
សាសនាចក្រពីបុរាណរបស់ព្រះគ្រីស្ទ | គោលលទ្ធិ | ពិធីបរិសុទ្ធ | សិទ្ធិអំណាចបព្វជិតភាព | ព្យាការីទាំងឡាយ |
សាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះគ្រីស្ទ | គោលលទ្ធិ | ពិធីបរិសុទ្ធ | សិទ្ធិអំណាចបព្វជិតភាព | ព្យាការីទាំងឡាយ |
តើបងប្អូនរៀនអ្វីខ្លះមកពីសកម្មភាពនេះអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានបង្កើត—ហើយបានស្ដារ—សាសនាចក្ររបស់ទ្រង់ឡើងវិញ ?
សូមមើលផងដែរ ដាល្លិន អេក អូក « ចាំចាច់ត្រូវមានព្រះវិហារមួយ » លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៤–២៦ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧, ៧៥–៧៩; ២២
ពិធីបរិសុទ្ធដ៏ពិសិដ្ឋជួយខ្ញុំឲ្យប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ។
នៅពេលសាសនាចក្រត្រូវបានរៀបចំឡើង ព្រះអម្ចាស់បានបង្រៀនពួកបរិសុទ្ធរបស់ទ្រង់អំពីពិធីបរិសុទ្ធដ៏ពិសិដ្ឋរួមមាន ពិធីបុណ្យជ្រមុជទឹក និងពិធីសាក្រាម៉ង់ ។ ពេលបងប្អូនអានអំពីពិធីបរិសុទ្ធទាំងនេះ សូមពិចារណាអំពីរបៀបដែលពិធីទាំងនោះជួយបងប្អូនឲ្យមានអារម្មណ៍ថាជាប់ទាក់ទងទៅនឹងព្រះអង្គសង្គ្រោះ ។ ឧទាហរណ៍ តើពិធីបរិសុទ្ធទាំងនេះជួយបងប្អូនឲ្យរក្សា « ដោយប្ដេជ្ញាថានឹងបម្រើ [ ព្រះយេស៊ូវគ្រីស្ទ ] ដល់ចុងបំផុតដោយរបៀបណា ? ( ខទី ៣៧ ) ។ បងប្អូនក៏អាចអានការអធិស្ឋានរបស់ពិធីសាក្រាម៉ង់បានផងដែរ ( ខទី ៧៧,៧៩ ) ហើយស្រមៃថាបងប្អូនកំពុងស្ដាប់វាជាលើកដំបូង ។ តើបងប្អូនទទួលបានការយល់ដឹងអ្វីខ្លះ ?
សូមមើលផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « ហេតុអ្វីជាផ្លូវនៃសេចក្តីសញ្ញា » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១៦–១១៩ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៨–៦០
ការបម្រើបព្វជិតភាពផ្ដល់ពរជ័យដល់សមាជិកសាសនាចក្រ និងក្រុមគ្រួសាររបស់ពួកគេ ។
តើបងប្អូនធ្លាប់គិតអំពីមូលហេតុដែលវាមានសារៈសំខាន់ចំពោះព្រះអង្គសង្គ្រោះ ដើម្បីស្ដារបព្វជិតភាពនៅក្នុងសាសនាចក្ររបស់ទ្រង់ឡើងវិញដែរឬទេ ? ការអាននូវអ្វីដែលទ្រង់សុំឲ្យអ្នកកាន់បព្វជិតភាពធ្វើនៅក្នុង គោលលិទ្ធ និងសេចក្តីសញ្ញា ២០:៣៨–៦០ អាចនឹងផ្តល់ឲ្យបងប្អូននូវការយល់ដឹងមួយចំនួន ។ តើព្រះអង្គសង្គ្រោះបានប្រទានពរដល់បងប្អូន និងគ្រួសាររបស់បងប្អូនតាមរយៈកិច្ចការដែលបានរៀបរាប់ក្នុងខគម្ពីរទាំងនេះយ៉ាងដូចម្ដេច ?
ក្រៅពីបងប្អូនដែលត្រូវបានតែងតាំងឲ្យកាន់បព្វជិតភាព ស្ត្រីដែលត្រូវបានញែកចេញដើម្បីបម្រើនៅក្នុងសាសនាចក្រក៏អនុវត្តសិទ្ធិអំណាចរបស់ព្រះផងដែរនៅពេលពួកគេចូលរួមក្នុងកិច្ចការរបស់ទ្រង់ ។ ដើម្បីរៀនអំពីរបៀបធ្វើកិច្ចការទ្រង់ សូមមើលសាររបស់ប្រធាន ដាល្លិន អេក អូក « The Keys and Authority of the Priesthood » ( Liahona, ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩–៥២ ) ។
សូមមើលផងដែរ Topics and Questions « Joseph Smith’s Teachings about Priesthood, Temple, and Women » បណ្ណាល័យដំណឹងល្អ ។
ការគោរពតាមព្រះបន្ទូលរបស់ព្រះតាមរយៈព្យាការីរបស់ទ្រង់នឹងផ្ដល់ការការពារពីព្រះដល់ខ្ញុំ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ២១:៤–៩ មានការអញ្ជើញឲ្យធ្វើតាមព្យាការីរបស់ព្រះអម្ចាស់ និងការសន្យាដ៏មានឥទ្ធិពលសម្រាប់មនុស្សដែលធ្វើតាម ។ សំណួរខាងក្រោមនេះអាចជួយបងប្អូនឲ្យយល់ពីខគម្ពីរទាំងនេះបាន ។
-
តើពាក្យនៅក្នុង ខគម្ពីរទី ៤–៥ ពិពណ៍នាអ្វីដែលព្រះអង្គសង្គ្រោះសព្វព្រះទ័យ ចង់ឲ្យបងប្អូនធ្វើតាមប្រសាសន៍របស់ព្យាការីនៅរស់របស់ទ្រង់ ? ហេតុអ្វីបងប្អូនមានអារម្មណ៍ថា « ការអត់ធ្មត់ និងសេចក្តីជំនឿ » គឺចាំបាច់ដើម្បីធ្វើបែបនេះ ?
-
សូមពិចារណាអំពីរូបភាពដែលព្រះអង្គសង្គ្រោះប្រើនៅក្នុង ខទី ៦ ដើម្បីពិពណ៌នាអំពីពរជ័យនៃការធ្វើតាមព្យាការីរបស់ទ្រង់ ។ តើ « ទ្វារស្ថាននរក » មានន័យយ៉ាងណា ? តើព្រះអម្ចាស់ « នឹងកម្ចាត់អំណាចនៃសេចក្ដីងងឹត » ឲ្យបងប្អូនដោយរបៀបណា ? តើ « នឹងបណ្ដាលឲ្យផ្ទៃមេឃញាប់ញ័រ ដើម្បីសេចក្ដីល្អដល់អ្នក » មានន័យយ៉ាងណា ?
-
តើព្រះអម្ចាស់កំពុងសុំឲ្យបងប្អូនធ្វើអ្វីខ្លះតាមរយៈប្រធានសាសនាចក្របច្ចុប្បន្ន ? តើព្រះអម្ចាស់បានបំពេញសេចក្ដីសន្យារបស់ទ្រង់យ៉ាងដូចម្ដេច ពេលបងប្អូនបានធ្វើតាមដំបូន្មានរបស់ទ្រង់ ?
រាយបញ្ជីការយល់ដឹងបន្ថែមដែលបងប្អូនទទួលបានមកពីផ្នែកខាងក្រោមនៃសាររបស់អែលឌើរ នែល អិល អែនឌើរសិន « The Prophet of God » ( Liahona, ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៤-២៧ ) ៖
-
ហេតុអ្វីយើងធ្វើតាមព្យាការី ៖
-
អ្នកចាំយាមនៅលើប៉ម ៖
-
សូមកុំភ្ញាក់ផ្អើល ៖
សូមមើលផងដែរ « Watchman on the Tower » ( វីដេអូ ), នៅលើគេហទំព័រ ChurchofJesusChrist.org; Topics and Questions « Prophets » នៅលើបណ្ណាល័យដំណឹងល្អ; « We Listen to a Prophet’s Voice » Hymns ល.រ. ២២ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ២០-២១
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្តារឡើងវិញ ។
-
សូមពិចារណាអំពីការប្រើប្រាស់ក្បាលកណ្ឌសម្រាប់ គោលលទ្ធិ និងសេចក្ដីសញ្ញា ២១, ជំពូកទី ៩ នៃ ដំណើររឿងនៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ឬវីដេអូ « Organization of the Church » ( ChurchofJesusChrist.org ) ដើម្បីជួយកូនៗរបស់បងប្អូនឲ្យយល់អំពីអ្វីដែលបានកើតឡើងនៅថ្ងៃដែលសាសនាចក្រត្រូវបានរៀបចំឡើង ។
2:37 -
ប្រហែលជាកូនរបស់បងប្អូនអាចផ្គូផ្គងរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ នរណាម្នាក់ដែលកំពុងបម្រើ ពិធីបុណ្យជ្រមុជទឹក និងពិធីសាក្រាម៉ង់ដែលមានខគម្ពីរនៅក្នុង កណ្ឌទី ២០ ( សូមមើល ខទី ២១-២៣, ៤៧, ៧២-៧៤, ៧៥-៧៩ ) ។ សូមប្រើរូបភាព និងខគម្ពីរទាំងនេះដើម្បីពិភាក្សាអំពីពរជ័យដែលយើងមាន ដោយសារតែព្រះយេស៊ូវគ្រីស្ទបានស្ដារសាសនាចក្ររបស់ទ្រង់ឡើងវិញ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧, ៤១, ៧១–៧៤
នៅពេលខ្ញុំបានទទួលបុណ្យជ្រមុជទឹក ខ្ញុំសន្យាថាធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
-
កូនៗរបស់បងប្អូនប្រហែលជារីករាយនឹងការមើលឃើញរូបភាពមួយអំពីកុមារ ដែលកំពុងទទួលបុណ្យជ្រមុជទឹក ហើយបានបញ្ជាក់ ។ ពួកគេអាចចង្អុលបង្ហាញអំពីរបៀបដែលវាត្រូវគ្នានឹងសេចក្ដីណែនាំដែលមាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៤១,៧១-៧៤ ។ តើយើងរៀនអ្វីខ្លះចេញមកពី គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧ អំពីមនុស្សដែលចង់ទទួលបុណ្យជ្រមុជទឹក ? បងប្អូនក៏អាចច្រៀងបទ « ពេលខ្ញុំបានជ្រមុជទឹក » ជាមួយគ្នា ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៣ ) ឬមើលវីដេអូ « The Baptism of Jesus » ( បណ្ណាល័យដំណឹងល្អ ) ។
-
ប្រសិនបើកូនរបស់បងប្អូនបានទទួលបុណ្យជ្រមុជទឹក ហើយបានបញ្ជាក់រួចហើយ សូមសួរពួកគេអំពីបទពិសោធន៍របស់ពួកគេ ។ តើពួកគេមានរូបភាពដែលពួកគេអាចចែកចាយបានឬទេ ? សូមនិយាយជាមួយពួកគេអំពីអ្វីដែលពួកគេកំពុងធ្វើ ដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលទ្រង់ប្រទានពរដល់ពួកគេ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៥-៧៩
ខ្ញុំអាចយកព្រះនាមព្រះយេស៊ូវដាក់លើខ្លួនខ្ញុំ ហើយចងចាំទ្រង់ជានិច្ចបាន ។
-
កូនៗរបស់បងប្អូនអាចស្វែងរកពាក្យ « យល់ព្រម » ទាំងនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ( អំពីពិធីបុណ្យជ្រមុជទឹក ) និង ខទី ៧៧ ( ការអធិស្ឋានពិធីសាក្រាម៉ង់ ) ។ តើព្រះយេស៊ូគ្រីស្ទចង់ឲ្យយើងយល់ព្រមធ្វើអ្វីខ្លះ ? ប្រហែលកូនរបស់បងប្អូនអាចមើលអ្វីមួយដែលមានឈ្មោះនៅលើវា ( ដូចជាស្លាកយីហោ ឬឈ្មោះផ្ទាល់ខ្លួនមួយ ) ។ តើឈ្មោះប្រាប់យើងអំពីវត្ថុនោះយ៉ាងណាខ្លះ ? តើការយកព្រះនាមព្រះយេស៊ូវមកដាក់លើខ្លួនយើងមានន័យយ៉ាងណា ?
-
សូមអានជាមួយគ្នា គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧ ហើយសុំឲ្យកុមារប្រាប់អំពីការសន្យាដែលយើងធ្វើអំឡុងពេលសាក្រាម៉ង់ ។ ប្រហែលជាពួកគេអាចដាក់វេនគ្នាសម្តែងនូវអ្វីដែលពួកគេអាចធ្វើដើម្បី « ចងចាំ » ព្រះអង្គសង្រ្គោះជានិច្ច និងទាយពីទង្វើរបស់គ្នាទៅវិញទៅមកគឺជាអ្វី ។ យោងតាម ខទី ៧៧ តើយើងទទួលបានពរជ័យនៅពេលយើងចងចាំព្រះអង្គសង្គ្រោះជានិច្ចដោយរបៀបណា ?
គោលលទ្ធិ និងសេចក្តីសញ្ញា ២១:៤–៦
ព្រះយេស៊ូវប្រទានពរដល់ខ្ញុំពេលខ្ញុំធ្វើតាមព្យាការីរបស់ទ្រង់ ។
-
បន្ទាប់ពីបានរកឃើញការអញ្ជើញ និងការសន្យានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២១:៤-៦ កូនរបស់បងប្អូនអាចមើលរូបភាពរបស់ព្យាការីបច្ចុប្បន្ន ហើយចែកចាយអ្វីមួយដែលពួកគេបានរៀន ឬឮពីលោក ។ សូមចែកចាយជាមួយគ្នានូវរបៀបដែលព្រះយេស៊ូវគ្រីស្ទបានប្រទានពរដល់បងប្អូនដែលបានធ្វើតាមព្យាការីរបស់ទ្រង់ ។