ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៦–២២ ខែ មិថុនា ៖ « ព្រះ​អម្ចាស់​ទ្រង់​តម្រូវ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤–៦៦


« ថ្ងៃទី ១៦–២២ ខែ មិថុនា ៖ ‹ ព្រះអម្ចាស់​ទ្រង់​តម្រូវ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤–៦៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤–៦៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ខោនធី ដាវីស មិសសួរី

ខោនធី ដាវីស មិសសួរី

ថ្ងៃទី ១៦–២២ ខែ មិថុនា ៖ « ព្រះអម្ចាស់​ទ្រង់​តម្រូវ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម »

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤–៦៦

នៅក្នុង​កម្តៅ​ដ៏​ក្តៅហែង​នាខែ សីហា ឆ្នាំ ១៨៣១ ពួកអែលឌើរ​មួយ​ចំនួន​បាន​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទីក្រុងខឺតឡង់វិញ ពី​ដែនដី​ស៊ីយ៉ូន ក្នុង​រដ្ឋមិសសួរី​ ។ អ្នកធ្វើ​ដំណើរ​មាន​អារម្មណ៍​ក្ដៅ និង​អស់​កម្លាំង ហើយ​អារម្មណ៍​តានតឹង​បាន​ក្លាយ​ទៅជា​ជម្លោះ​ភ្លាម ។ វា​អាច​ហាក់​ដូចជា​ការកសាង​ក្រុង​ស៊ីយ៉ូន ទីក្រុង​នៃ​សេចក្ដី​ស្រឡាញ់ សាមគ្គីភាព និង​សេចក្ដី​សុខសាន្ដ​ដែលនឹង​ត្រូវ​ចំណាយ​ពេល​ដ៏យូរ ។

ជាភ័ព្វសំណាង ការកសាង​ក្រុង​ស៊ីយ៉ូន​—​ក្នុង​រដ្ឋ​មិសសួរី​នៅឆ្នាំ ១៨៣១ ឬ​ក្នុង​ដួងចិត្ត ក្រុម​គ្រួសារ និង​វួដ​យើង​សព្វថ្ងៃ​នេះ—​មិន​តម្រូវ​ឲ្យ​យើងល្អ​ឥតខ្ចោះ​នោះ​ទេ ។ ផ្ទុយទៅវិញ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « រីឯ​អ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់ទោស » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៤:១០ ) ។ ទ្រង់​តម្រូវ​ឲ្យ​មាន « ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » ( ខទី ៣៤ ) ។ ហើយ​ទ្រង់​តម្រូវ​ឲ្យ​មាន​អំណត់ និង​ភាពឧស្សាហ៍​ព្យាយាម ដោយសារ​ក្រុង​ស៊ីយ៉ូន​ត្រូវ​សង់នៅ​លើ​គ្រឹះ​នៃ « ការណ៍​ដ៏​តូចតាច » ដែល​សម្រេច​បាន​ដោយ​អស់​អ្នក​ដែល​មិន « ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ » ( ខទី ៣៣ ) ។

សូមមើល​ផងដែរ Saints, ១:១៣៣–១៣៤, ១៣៦–១៣៧ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៤:១–១១

រូបតំណាង​ថ្នាក់​សិក្ខាសាលា
« អត់ទោស​គ្នា​ទៅវិញ​ទៅមក » ។

សូម​ពិចារណា​អំពី​សំនួរ​ខាងក្រោម នៅពេល​បងប្អូន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១–១១ ៖

  • សូម​គិត​អំពី​គ្រា​មួយ​ដែល​ព្រះអម្ចាស់​អត់ទោស​ឲ្យ​បងប្អូន ។ តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាងណាដែរ ?

  • តើ​មាន​នរណា​ម្នាក់ ដែល​បងប្អូន​ចាំបាច់​ត្រូវ​អភ័យ​ទោស​ឲ្យដែរ​ឬ​ទេ ? ហេតុ​អ្វី​បាន​ជា​ការអត់ទោស​ឲ្យអ្នក​ដទៃ​អាច​ជា​រឿង​ពិបាក​ម្ល៉េះ ? តើ​អ្វី​ជួយ​បងប្អូន​ឲ្យ​ជម្នះ​លើការលំបាក​ទាំង​នេះ​បាន ?

  • តើ​សេចក្ដីពិត​អ្វីខ្លះ​អំពី​ការ​អភ័យ​ទោស​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:១–១១ ទំនង​ជា​សំខាន់​ចំពោះ​បងប្អូន ? តើ​បងប្អូន​គិត​ថា​ហេតុអ្វី​ ព្រះអម្ចាស់​បង្គាប់​យើង​ឲ្យ « អត់​ទោស​ដល់​មនុស្ស​ទាំង​អស់ » ? ( ខទី ១០ ) ។

ប្រសិន​បើ​បងប្អូន​ពិបាក​អត់ទោស សូម​ពិចារណា​សិក្សា​សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « The Ministry of Reconciliation » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៧–៧៩ ) ឬ សារលិខិត​របស់ គ្រីស្ទីន អិម យី « ភួងលម្អ​ជំនួស​ផេះ ៖ គន្លង​ព្យាបាល​នៃ​ការអភ័យទោស » ( លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៣៦–៣៨ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះគ្រីស្ទ​អាច​ជួយ​បងប្អូន​ឲ្យ​ចេះ​អភ័យទោស ?

ទំនាក់​ទំនង​គ្រួសារ​អាច​ផ្តល់​ឱកាស​ជាច្រើន​ដើម្បី​អភ័យទោស ។ សូម​គិត​អំពី​សមាជិក​គ្រួសារ​របស់​បងប្អូន ។ តើ​បងប្អូន​ត្រូវ​ការ​អភ័យទោស​ដល់​អ្នក​ណាខ្លះ ? តើ​យើង « បាន​រងទុក្ខ » ( ខទី ៨ ) នៅពេល​យើង​មិន​អភ័យទោស​ដល់​គ្នា​ទៅវិញ​ទៅមក​ដោយ​របៀបណា ? តើ​ការអភ័យ​ទោស​ប៉ះពាល់​ដល់​ទំនាក់​ទំនង​គ្រួសារ​របស់​បងប្អូន​យ៉ាង​ដូចម្តេច ?

សូម​មើល​ផងដែរ Topics and Questions « Forgiveness » នៅលើ​បណ្ណាល័យ​ដំណឹងល្អ « Forgiveness: My Burden Was Made Light » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

8:24

Forgiveness: My Burden Was Made Light

ឪពុក និង​កូន​ឱប​គ្នា

« អ្នក​ត្រូវ​អត់​ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:៩ ) ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៣១–៣៤

ព្រះអម្ចាស់ សូម​ខ្ញុំឲ្យមាន « ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » ។

តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍ « ណាយ​ចិត្ត » នឹង « ធ្វើការ​ល្អ » ដែល​បងប្អូន​ព្យាយាម​ធ្វើ​ដែរ​ឬ​ទេ ? សូម​រកមើល​សារលិខិត​របស់​ព្រះអម្ចាស់​ទៅកាន់​បងប្អូន​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៣១–៣៤ ។ តើ​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​ធ្វើ​អ្វី​ដើម្បី​នាំ​មកនូវ « កិច្ចការ​ដ៏​អស្ចារ្យ » របស់​ទ្រង់ ?

សូម​គិត​អំពី​កម្មវត្ថុ​មេរៀន​ដែល​នឹង​បង្ហាញ ខទី ៣៣—អ្វី​មួយ​ដែល​ធំ ដែល​ផ្សំ​ឡើង​ពី​របស់​តូចៗ ដូចជា គំនូរ​ដែល​ផ្ដុំ​រូប​តូចៗ ឬ​អគារ​ដែល​សង់​ឡើង​ពី​ឥដ្ឋ ។ តើ « ការណ៍​ដ៏​តូច​តាច » អ្វីខ្លះ​ដែល​បងប្អូន​អាច​ធ្វើ​រាល់​ថ្ងៃដើម្បី [ ចាក់ ] គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ » នៃ​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះ ? តើ​ឧទាហរណ៍​មួយ​ចំនួន​អ្វីខ្លះ​នៃ « ការណ៍​ដ៏​ធំធេង » ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​បងប្អូន ?

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៣១–៣៤

« ចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម »

អែលឌើរ ដូណល អិល ហលស្ត្រម បាន​ផ្តល់​យោបល់​ចំពោះ​អត្ថន័យ​នៃឃ្លា « ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » ។

« ចិត្ត​គឺជា​និមិត្ត​រូប​នៃ​សេចក្តី​ស្រឡាញ់ និង​ការតាំងចិត្ត ។ យើង​ពលិកម្ម ហើយ​រែក​បន្ទុក​សម្រាប់​ជន​ដែល​យើង​ស្រឡាញ់ គ្មាន​ហេតុផល​ណា​ដែល​ធ្វើ​ឲ្យ​យើង​ស៊ូទ្រាំ​ក្រៅ​ពី​សេចក្តី​ស្រឡាញ់​នោះ​ទេ ។ ប្រសិន​បើគ្មាន​សេចក្តី​ស្រឡាញ់ទេ នោះ​ការតាំងចិត្ត​របស់​យើង​កាន់​តែ​ចុះ​ខ្សោយ ។…

« ការ​មាន ‹ គំនិត​ដែល​ស្ម័គ្រ​តាម › បញ្ជាក់​ថា យើង​ផ្តល់​ឲ្យ​ចិត្ត​យើង​នូវ​ការប្រឹងប្រែង​ដោយ​អស់​ពី​ចិត្ត និង​គំនិត​ល្អៗ ហើយ​ស្វែង​រក​ព្រះ​ប្រាជ្ញា​របស់​ព្រះ ។ វា​បង្ហាញ​ថា ការសិក្សា​ពេញ​មួយ​ជីវិត​ដែល​ត្រូវ​លះបង់​យ៉ាង​ច្រើន​បំផុត​របស់​យើង​គួរតែ​ជា​របស់​ដែល​មាន​និស្ស័យ​ដ៏​អស់កល្ប​ជានិច្ច ។ វា​មាន​ន័យ​ថា ទំនាក់​ទំនង​ដ៏​អស្ចារ្យ​រវាង​ការ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះ និង​ការគោរព​តាម​ព្រះបន្ទូល​មិន​អាច​បំបែក​គ្នា​បាន​ទេ » ( « The Heart and a Willing Mind » Ensign ខែ មិថុនា ឆ្នាំ ២០១១ ទំព័រ ៣១–៣២ ) ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៤១–៤៣

ស៊ីយ៉ូន​គួរតែ​ជា « ទង់មួយ​ដល់​ប្រជាជន » ។

ទង់​គឺជា « ទង់ជាតិ ឬ​បទដ្ឋាន​មួយ​ដែល​ប្រជាជន​ប្រមូល​គ្នា​មក​រួម​ជុំវិញ​ជាក្រុម​ចំពោះ​គោលបំណង ឬ​អត្តសញ្ញាណ​មួយ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ទង់ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​ស៊ីយ៉ូន​—ឬ សាសនាចក្រ​របស់​ព្រះអម្ចាស់​—​ដូចជា​ទង់​មួយ​ដល់​បងប្អូន​ដោយ​របៀប​ណា ? សូម​ពិចារណា​អំពី​គំរូ​ផ្សេងទៀត​ទាំងនេះ​អំពី​អ្វីៗ​ដែល​គេ​លើក​ឡើង ដូចជា​ទង់​មួយ​ដើម្បី​ផ្ដល់​ពរ​ដល់​ប្រជាជន ៖ ជនគណនា ២១:៦–៩; ម៉ាថាយ ៥:១៤–១៦; អាលម៉ា ៤៦:១១–២០ ។ សូម​រកមើល​របៀប​ផ្សេងទៀត ដែល​ព្រះអម្ចាស់​ពិពណ៌នា​ស៊ីយ៉ូន​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៤១–៤៣ ។

សូមមើល​ផងដែរ « Let Zion in Her Beauty Rise » Hymns ល.រ. ៤១ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥

នគរ​របស់​ព្រះ​នៅ​លើ​ផែនដី​រៀប​ចំ​ពិភព​លោក​សម្រាប់​ការយាង​មក​របស់​ព្រះអង្គ​សង្រ្គោះ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥ ផ្តល់​ឲ្យ​នូវ​ការពិពណ៌នា​ដ៏​បំផុស​គំនិត អំពី​បេសកកម្ម​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ។ សូម​ពិចារណា​ស្វែងរក​នៅក្នុង​ផ្នែក​នេះ នូវ​ចម្លើយ​ចំពោះ​សំណួរ​ដូច​នេះ ៖ តើ​ព្រះអម្ចាស់​ចង់​ឲ្យ​នគរ​របស់​ទ្រង់​សម្រេច​អ្វីខ្លះ​នៅលើ​ផែនដី ? តើ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ ?

សូម​មើល​ផងដែរ « Prepare Today for the Second Coming » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:3

Prepare Today for the Second Coming

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៦

ព្រះអម្ចាស់​ជ្រាប​ដឹង​ពី​គំនិត​ក្នុង​ដួងចិត្ត​របស់ខ្ញុំ ។

មិន​យូរ​ប៉ុន្មាន​ក្រោយពី​ចូលរួម​ក្នុង​សាសនាចក្រ វិល្លាម អ៊ី ម៉័កខ្លេលិន បាន​សូម​ឲ្យ​យ៉ូសែប ស្ម៊ីធ បើក​សម្ដែង​ព្រះទ័យ​របស់​ព្រះ​សម្រាប់​គាត់ ។ យ៉ូសែបមិន​បាន​ដឹង​ពី​ការណ៍​នេះ​ទេ ប៉ុន្ដែ វិល្លាមមាន​សំណួរ​ផ្ទាល់ខ្លួន​ចំនួន​ប្រាំ ដែល​គាត់​សង្ឃឹម​ថា ព្រះអម្ចាស់​នឹង​ឆ្លើយតប​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។ យើង​មិន​ដឹង​ពី​សំណួរ​របស់វិល្លាមទេ ប៉ុន្ដែ​វិរណៈ​នេះ​បាន​ថ្លែង​ទៅកាន់​គាត់ ហើយ​ឥឡូវ​នេះ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៦ បាន​ឆ្លើយតប​នឹង​សំណួរ​នីមួយៗ​របស់វិល្លាម « យ៉ាង​ពេញលេញ និង​ដោយ​ពេញចិត្ត​បំផុត » ( « William McLellin’s Five Questions » Revelations in Context ទំព័រ ១៣៨ ) ។

នៅពេល​បងប្អូន​អាន កណ្ឌ​ទី ៦៦ សូម​គិត​អំពី​អ្វី​ដែល​ព្រះអម្ចាស់​ជ្រាប​ពី វិល្លាម អ៊ី ម៉័កខ្លេលិន និង​កង្វល់ ក៏​ដូចជា​បំណង​ក្នុង​ដួងចិត្ត​របស់​គាត់ ។ តើ​ព្រះអម្ចាស់​បាន​បង្ហាញ​បងប្អូន​ថា​ទ្រង់​ស្គាល់​បងប្អូន​ដោយ​របៀប​ណា ? ប្រសិនបើ​បងប្អូន​មាន​ពរ​លោក​អយ្យកោ​មួយ សូម​ពិចារណា​សិក្សា​វា ។ កាល​បងប្អូន​ធ្វើ​ដូច្នេះ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​បងប្អូន​ឲ្យ​យល់​អ្វីខ្លះ អំពី​ព្រះទ័យ​របស់​ព្រះ​សម្រាប់​បងប្អូន ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០៣

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៧–១០

ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​អភ័យទោស​ដល់​មនុស្ស​គ្រប់​រូប ។

កំណត់ចំណាំ ៖ នៅពេល​បងប្អូន​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ « ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំង​អស់ » បងប្អូន​អាច​នឹង​បញ្ជាក់​ច្បាស់​ថា ការអភ័យទោស​មិនមែន​មាន​ន័យ​ថា​អនុញ្ញាត​ឲ្យ​គេ​ធ្វើ​ឲ្យ​យើង​ឈឺចាប់​នោះ​ទេ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ប្រាប់​មជ្ឈិមវ័យ​ដែល​ពួកគេ​ទុកចិត្ត ប្រសិនបើ​នរណា​ម្នាក់​ធ្វើបាប​ពួកគេ ឬ​ប៉ះ​ពួកគេ​ដោយ​មិន​សមរម្យ ។

  • បន្ទាប់ពី​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤:១០ ជាមួយ​កូនៗ​របស់​បងប្អូន សូម​និយាយ​ជាមួយ​ពួកគេ​អំពី​អត្ថន័យ​នៃ​អភ័យទោស​ដល់​នរណា​ម្នាក់ ។ បងប្អូន​អាច​ចែកចាយ​ឧទាហរណ៍​សាមញ្ញ​មួយ​ចំនួន ។ ប្រហែល​ជា​ពួកគេ​អាច​សម្តែង​តាម​ឧទាហរណ៍​ទាំងនេះ ដើម្បី​អនុវត្ត​ការអភ័យទោស ។

  • បងប្អូន​អាច​សុំ​ឲ្យ​កូន​របស់​បងប្អូន​ដាក់​ផែនការ​អំពី​របៀប​ដែល​ពួកគេ​នឹង​បង្រៀន​នរណា​ម្នាក់—ដូចជា​ប្អូន​ស្រី—អំពី​ការអភ័យទោស​ដល់​អ្នក​ដទៃ ។ សូម​ជួយ​ពួកគេ​ស្វែងរក​ឃ្លា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤:៧–១០ ដែល​ពួកគេ​អាច​ប្រើ​នៅពេល​ពួកគេ​បង្រៀន ។

  • សូម​ច្រៀង​ចម្រៀង​អំពី​ការអភ័យ​ទោស ដូចជា « បិតា​សូម​ជួយ​កូន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥២ ) ។ តើ​បទចម្រៀង​នេះ​បង្រៀន​យើង​អំពី​ការអភ័យទោស​ឲ្យ​អ្នក​ដទៃ​អ្វីខ្លះ ?

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:៣៣

« កិច្ចការ​ដ៏​ធំ » របស់​ព្រះ គឺ​ស្ថាបនា​នៅលើ « ការណ៍​ដ៏​តូចតាច » ។

  • បងប្អូន​អាច​បង្ហាញ​កូនៗ​របស់​បងប្អូន​នូវ​អ្វី​ដែល​បង្កើតឡើង​ដោយ​ផ្នែកតូចៗ​ជាច្រើន ដូចជា ល្បែងតម្រាប​រូប ឬ កន្ទេល ។ បន្ទាប់មក បងប្អូន​អាច​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៣៣ ជាមួយគ្នា ។ តើ​អ្វី​ជា « កិច្ចការ​ដ៏​ធំ » របស់​ព្រះ ? តើ « ការណ៍​ដ៏​តូចតាច » អ្វីខ្លះ​ដែល​យើង​អាចធ្វើ ដែល​នឹង​ជួយ​ទ្រង់ ?

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:៣៤

ខ្ញុំ​អាចធ្វើ​តាម​ព្រះយេស៊ូវដោយ​អស់​ពី​ចិត្ត និង​គំនិត​របស់​ខ្ញុំ ។

  • នៅពេល​បងប្អូន​អាន​ឲ្យ​កូនៗ​បងប្អូន​ស្ដាប់​ចេញពី គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤:៣៤ បងប្អូន​អាច​ចង្អុល​ទៅ​បេះដូង និង​ក្បាល​របស់​បងប្អូន​នៅពេល​បងប្អូន​អាន « ចិត្ត » និង « គំនិត » ហើយ​អញ្ជើញ​កូនៗ​ឲ្យ​ធ្វើ​ជា​មួយ​បងប្អូន ។ តើ​យើង​អាច​ឲ្យ​ចិត្ត​របស់​យើង ( សេចក្តីប្រាថ្នា ) និង​គំនិត ( គិត ) ដល់​ព្រះអង្គសង្រ្គោះ​ដោយ​របៀប​ណា ?

សង្កត់​ធ្ងន់​ទៅលើ​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​សង្កត់ធ្ងន់​លើ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​បងប្អូន​សិក្សា ឬ​បង្រៀន ។ ឧទាហរណ៍ នៅពេល​បងប្អូន​បង្រៀន​អំពី គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤:៣៤ បងប្អូន​អាច​និយាយ​ជាមួយ​កូនៗ​របស់​បងប្អូន​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ចិត្ត ( សេចក្តីប្រាថ្នា ) និង​គំនិត ( គិត ) ទៅដល់​ព្រះបិតា​របស់​ទ្រង់​នៅ​ស្ថានសួគ៌ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ  ) ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៦

ព្រះ​អម្ចាស់​ជ្រាបដឹងថា ខ្ញុំ​ជា​នរណា ហើយ​ស្រឡាញ់​ខ្ញុំ ។

  • សូម​ជួយ​កូនៗ​របស់​បងប្អូន​យល់​ថា វិល្លាម អ៉ី ម៉័កខ្លេលិន មាន​សំណួរ​ប្រាំ​ដើម្បី​ទូលសួរ​ព្រះ​អម្ចាស់ ។ យ៉ូសែប ស្ម៉ីធ បាន​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ទោះបី​ជា​លោក​មិន​បាន​ដឹង​ពី​សំណួរ​របស់វិល្លាមមាន​អ្វី​ខ្លះ​ក្តី ។ សូម​ប្រាប់​កូនៗ​បងប្អូន​អំពី​គ្រា​មួយ​ដែល​ព្រះអម្ចាស់​បានបង្ហាញ​បងប្អូន​អំពី​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​បងប្អូន​ធ្វើ ហើយ​និយាយ​អំពី​ពរជ័យ​ដែល​មក​ពី​ការធ្វើ​តាម​ការដឹកនាំ​របស់​ទ្រង់ ។ បន្ទាប់មក បងប្អូន​អាច​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៦:៤ ជាមួយ​គ្នា ហើយ​អញ្ជើញ​កូនៗ​បងប្អូន​ឲ្យ​ស្វែងរក​ឱកាស​ដើម្បី​យល់​អំពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ពួកគេ​ធ្វើ ។

    ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ

    សេចក្តីលម្អិត The Second Coming [ ការយាង​មក​ជា​លើក​ទីពីរ ] ដោយ ខេវិន ខេល

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥

ខ្ញុំ​អាច​ជួយ​រៀបចំ​ពិភពលោក​ដើម្បី​ទទួល​ព្រះយេស៊ូវគ្រីស្ទ ។

  • នៅពេលកូនៗ​របស់​បងប្អូន​មើល​រូបភាព​នៃ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ សូម​សុំ​ឲ្យ​ពួកគេ​ពិពណ៌នា​អំពី​អ្វី​ដែល​ពួកគេ​មើលឃើញ ឬ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រឹត្តិការណ៍​នេះ ។ បងប្អូន​ក៏​អាច​ផ្តល់​ឲ្យ​កូនៗ​បងប្អូន​នូវ​ពាក្យ និង​ឃ្លា​អំពី​ការយាង​មក​ជាលើក​ទីពីរ​ដើម្បី​ស្វែងរក​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៥ ។ តើ​ពាក្យ និង​ឃ្លា​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ​ដល់​យើង ? តើ​យើង​អាច​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​របស់​ព្រះអង្គ​សង្រ្គោះ​ដោយ​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ព្រះអង្គសង្គ្រោះ​កំពុង​អភ័យទោស​ដល់​ស្រ្តី​ម្នាក់

Forgiven [ បាន​អភ័យទោស​ឲ្យ ]ដោយ ហ្គ្រេក អូលសិន ។

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ