ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៤–១០ ខែ សីហា ៖ « ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំងឡាយ » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៥–៨៧


« ថ្ងៃទី ៤–១០ ខែ សីហា ៖ ‹ ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំងឡាយ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៥–៨៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៥–៨៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ក្រុមគ្រួសារ​មួយ​កំពុង​ដើរ​ចូល​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ៤–១០ ខែ សីហា ៖ « ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំងឡាយ »

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៥–៨៧

ជាធម្មតា ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស​គឺជា​ពេល​វេលាមួយ ដើម្បី​ជញ្ជឹងគិត​អំពី​សារលិខិត​ដូចជា « សេចក្ដី​សុខសាន្ដ​នៅ​ផែនដី » ( សូមមើល លូកា ២:១៤ ) ។ ប៉ុន្ដែ​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៨៣២ គំនិត​របស់ យ៉ូសែប ស្ម៊ីធ ត្រូវបាន​វាយលុក​ដោយ​ការគម្រាម​នៃ​សង្គ្រាម ។ រដ្ឋ​ខារ៉ូឡាយណា​ភាគ​ខាងត្បូង នៅក្នុង​សហរដ្ឋ​អាមេរិក ទើបតែ​ប្រឆាំង​នឹង​រដ្ឋាភិបាល ហើយ​កំពុង​ត្រៀម​ប្រយុទ្ធ ។ ហើយ​ព្រះអម្ចាស់​បាន​បើកសម្ដែង​ការណ៍​នេះ​ថា នេះ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​ប៉ុណ្ណោះ ៖ ទ្រង់​បាន​ប្រកាស​ថា « សង្គ្រាម​នឹង​ចាក់​មក​លើ​អស់​ទាំង​សាសន៍ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៧:២ ) ។ វា​ហាក់ដូចជា​ការព្យាករ​នេះ​នឹង​បាន​បំពេញ​ក្នុង​ពេល​ឆាប់ៗ ។

ប៉ុន្តែ ក្រោយមក​វា​ក៏​មិន​បានបំពេញ ។ ក្នុង​ពេល​តែ​ពីរ​បី​សប្ដាហ៍ រដ្ឋ​ខារ៉ូឡាយណា​ភាគ​ខាងត្បូង និង​រដ្ឋាភិបាល​សហរដ្ឋ​បាន​ធ្វើ​កិច្ចសន្យា​មួយ ហើយ​សង្រ្គាម​ក៏​លែង​មាន ។ ទោះជា​យ៉ាងណា ការព្យាករណ៍​មិន​តែងតែ​បំពេញ​នៅពេល ឬ​តាម​របៀប​ដែល​យើង​រំពឹង​វា​ជានិច្ច​នោះ​ទេ ។ ជិត ៣០ ឆ្នាំ​ក្រោយមក ជាយូរ​បន្ទាប់ពី យ៉ូសែប ស្ម៊ីធ ត្រូវបាន​គេ​សម្លាប់ រដ្ឋខារ៉ូឡាយណា​ភាគ​ខាងត្បូង​បានបះបោរ ហើយ​សង្គ្រាម​ស៊ីវិល​ក៏​បាន​កើតឡើង ។ សព្វថ្ងៃនេះ សង្រ្គាម​នៅ​ទូទាំង​ពិភពលោក​បាន​បណ្ដាល​ឲ្យ « ផែនដី [ ត្រូវ ] យំសោក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៧:៦ ) ។ តម្លៃ​នៃ​វិវរណៈ​នេះ​មិនសូវ​មាន​តម្លៃ បើ​គិត​ពី​ការព្យាករ​ថា​ពេល​ណា​ចលាចល​នឹង​កើតឡើង ប៉ុន្ដែ​វា​មាន​តម្លៃ​ច្រើន​ជាង បើ​គិត​ពី​ការបង្រៀន​ថា​ត្រូវ​ធ្វើ​អ្វី​ពេល​សង្គ្រាម​កើតមាន​ឡើង ។ ការប្រឹក្សា​គឺ​ដូចគ្នា​នៅក្នុង​ឆ្នាំ ១៨៣១, ឆ្នាំ ១៨៦១ និង ឆ្នាំ ២០២៥ ៖ « ចូរ​អ្នករាល់គ្នា​ឈរ​នៅក្នុង​ទីបរិសុទ្ធ​ទាំងឡាយ » ( ខទី ៨ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៥:១–២

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ « កត់​ប្រវត្តិ » ។

សូម​កត់សម្គាល់​អំពី​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​បញ្ជូល​នៅក្នុង « ប្រវត្តិ » ដែល​បាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៥:១–២ ។ តើ​បងប្អូន​គិត​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ចង់​ឲ្យ​ពួកបរិសុទ្ធ​របស់​ទ្រង់​កត់​ប្រវត្តិ ? តើ​បងប្អូន​អាច​កត់ត្រា​អ្វីខ្លះ​អំពី « របៀប​រស់នៅ សេចក្ដី​ជំនឿ និង​កិច្ចការ​ទាំងឡាយ [ របស់​បងប្អូន ] » ដែល​អាច​ជា​ពរជ័យ​ដល់​ជំនាន់​ក្រោយៗ ? តើ​កត់​ប្រវត្តិ​ផ្ទាល់ខ្លួន​អាច​ជួយ​បងប្អូន​មករក​ព្រះគ្រីស្ទ​បាន​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ « Journals: ‹ Of Far More Worth than Gold › » Teachings of Presidents of the Church: Wilford Woodruff ( ឆ្នាំ ២០១១ ) ទំព័រ ១២៥–១៣៣ « Turning Hearts » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

3:5

Turning Hearts

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៥:៦

ព្រះវិញ្ញាណ​មាន​បន្ទូល​ដោយ « សំឡេង​តូច​រហៀង » ។

សូម​ជញ្ជឹងគិត​អំពី​ពាក្យ​ដែល យ៉ូសែប ស្ម៊ីធ បាន​ប្រើ​ដើម្បី​រៀបរាប់​អំពី​ព្រះវិញ្ញាណ​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៥:៦ ។ តើ​សំឡេង​របស់​ព្រះវិញ្ញាណ « តូច » និង « រហៀង » មាន​ន័យ​យ៉ាង​ណា ? សូម​ពិចារណា​អំពី​ការពិពណ៌នា​បន្ថែម​ទាំងនេះ​ដែល​បាន​ផ្តល់​ឲ្យ​តាមរយៈ យ៉ូសែប ស្ម៊ីធ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:២២–២៤; ៨:២–៣; ៩:៧–៩; ១១:១២–១៣; ១២៨:១ ។ តើ​ព្រះវិញ្ញាណ​ថ្លែង​មក​កាន់​បងប្អូន​តាម​របៀប​ណា ?

សូមមើល​ផងដែរ លូកា ២៤:៣២; ម៉ូសាយ ៥:២; អាលម៉ា ៣២:២៨; ហេលេមិន ៥:៣០; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:២២–២៣; ១១:១២–១៣ ។

សូម​បង្រៀន​មេរៀន​ដោយ​ប្រើ​វត្ថុ ។ មនុស្ស​ចងចាំ​មេរៀន​ដំណឹងល្អ​មួយ​កាន់តែ​ប្រសើរ នៅពេល​ពួកគេ​ឃើញ ឬ​ចូលរួម​នៅក្នុង​មេរៀន​ដោយ​ប្រើ​វត្ថុ​ដែល​ទាក់ទង​ទៅនឹង​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ ឧទាហរណ៍ នៅពេល​បង្រៀន​អំពី​សំឡេង​តូច​រហៀងរបស់​ព្រះវិញ្ញាណ ប្រហែលជា​បងប្អូន​អាច​ចាក់​ភ្លេង​តន្រ្តី​ស្រទន់ៗ ពិសិដ្ឋ ហើយ​អ្នក​សិក្សា​អាច​និយាយ​អំពី​របៀប​ដែល​តន្ត្រី​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍ និង​ថា​តើ​វា​ពិបាក​ស្តាប់​ប៉ុនណា ប្រសិនបើ​មាន​សំឡេង​រំខាន​នោះ ។ ការណ៍នេះ​នឹង​ដឹក​នាំ​ទៅរក​ការពិភាក្សា​អំពី​ការរំខាន​នៅ​ក្នុង​ជីវិត​របស់​យើង​ដែល​រុញ​យើង​ចេញ​ពី​ការឮ​សំឡេងដ៏​តូច​រហៀង​នោះ ។

ស្រ្តី​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

បទគម្ពីរ​ពិពណ៌នា​អំពី​សំឡេង​របស់​ព្រះវិញ្ញាណ​ថា​ជា​សំឡេង​ដ៏​តូច​រហៀង។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦

ពួកសុចរិត គឺ​ត្រូវ​បាន​ប្រមូល​ផ្តុំ​ទៅរក​ព្រះគ្រីស្ទ​នៅ​ថ្ងៃ​ចុង​ក្រោយ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦ មាន​នូវ​ការបកស្រាយ​នៃ​រឿង​ប្រៀបប្រដូច​នៃ​ស្រូវ​សាលី និង​ស្រងែ ដែល​មាន​នៅក្នុង ម៉ាថាយ ១៣:២៤–៣០, ៣៧–៤៣ ។ ពេល​បងប្អូន​រៀន​អំពី​អត្ថន័យ​នៃ​រឿង​ប្រៀបប្រដូច​នេះ សូម​ពិចារណា​ការបំពេញ​តារាង​មួយ​ដូច​នេះ ៖

និមិត្តរូប

អត្ថន័យ​ដែល​អាច​មាន

សំណួរ​ត្រិះរិះ

និមិត្តរូប

អ្នក​សាបព្រោះ​គ្រាប់ពូជ

អត្ថន័យ​ដែល​អាច​មាន

ពួក​ព្យាការី និង​ពួក​សាវក

សំណួរ​ត្រិះរិះ

តើ « ពូជ » ប្រភេទ​ណា​ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​ដាំ ?

និមិត្តរូប

មារសត្រូវ

អត្ថន័យ​ដែល​អាច​មាន

សាតាំង

សំណួរ​ត្រិះរិះ

តើ​មារសត្រូវ​ព្យាយាម​បញ្ឈប់​កិច្ចការ​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

និមិត្តរូប

អត្ថន័យ​ដែល​អាច​មាន

សំណួរ​ត្រិះរិះ

និមិត្តរូប

អត្ថន័យ​ដែល​អាច​មាន

សំណួរ​ត្រិះរិះ

នេះ​គឺជា​សំណួរ​ពីរ​បី​បន្ថែម​ដើម្បី​ត្រិះរិះ ៖

  • បន្ទាប់ពី​បាន​បកស្រាយ​រឿង​ប្រៀបប្រដូច​នោះ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អំពី​បព្វជិតភាព ការស្ដារឡើងវិញ និង​ការសង្គ្រោះ​នៃ​រាស្ដ្រ​ទ្រង់ ( សូមមើល ខទី ៨–១១ ) ។ តើ​បងប្អូន​ឃើញ​ភាពទាក់ទង​គ្នា​អ្វីខ្លះ​រវាង​បាវចនា​ទាំងនេះ និង​រឿង​ប្រៀប​ប្រដូច​នៃ​ស្រូវសាលី និង​ស្រងែ ?

  • តើ​តួនាទី​របស់​បងប្អូន​នៅក្នុងការ « បំភ្លឺ​ដល់​សាសន៍​ដទៃ » និង « អ្នក​សង្រ្គោះ​ដល់​រាស្រ្ត [ របស់​ព្រះអម្ចាស់ ] មាន​អ្វី​ខ្លះ » ? ( ខទី ១១ ) ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៧

រូបតំណាង​ថ្នាក់​សិក្ខាសាលា
សេចក្តី​សុខ​សាន្ត​រក​ឃើញ​នៅ​ក្នុង « ទី​បរិសុទ្ធ​ទាំង​ឡាយ » ។

ការព្យាករណ៍​នៅក្នុង កណ្ឌ​ទី ៨៧ ព្រមាន​អំពី​គ្រោះថ្នាក់​ខាង​រាងកាយ​ដែល​ទាក់ទង​នឹង​សង្គ្រាម​នៅ​ថ្ងៃ​ចុងក្រោយ ។ ប៉ុន្តែ​ការប្រឹក្សា​នៅក្នុង​វិវរណៈ​នេះ​ក៏​អនុវត្ត​ចំពោះ​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ផងដែរ ។ សូម​ពិចារណា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • ការព្យាករណ៍​មួយ​គឺជា​វិវរណៈ​មកពី​ព្រះ​ទៅដល់​ព្យាការី ដែល​ជា​ញឹកញាប់​អំពី​អនាគត​កាល ។ តើ​មាន​ឧទាហរណ៍​អ្វីខ្លះ​នៃ​ការព្យាករណ៍​ដែល​ពួក​ព្យាការី​ពី​បុរាណ និង​សម័យ​ទំនើប​បាន​ផ្ដល់​ឲ្យ ? ( សូមមើល យ៉ូហាន ៣:១៤; ម៉ូសាយ ៣:៥; ហេលេមិន ១៤:២–៦ ) ។ តើ​វិវរណៈ​បាន​ត្រូវ​បំពេញ​ដោយ​របៀប​ណា ? ( សូមមើល លូកា ២៣:៣៣; ម៉ាថាយ ១៥:៣០–៣១; នីហ្វៃ​ទី៣ ១:១៥–២១ ) ។

  • តើ​ពរជ័យ​នៃ​ការទទួល​យក​ការព្យាករណ៍​របស់​ព្យាការី​របស់​ព្រះ​មាន​ពរជ័យ​អ្វី​ខ្លះ ?

ដោយ​មាន​គំនិត​នោះ​នៅក្នុង​ចិត្ត សូម​អាន កណ្ឌទី ៨៧ ។ ( សម្រាប់​បរិបទ​ប្រវត្តិសាស្ត្រ​ខ្លះៗ បងប្អូន​ក៏​អាច​នឹង​ចង់​អាន​សេចក្តីណែនាំ​អំពី​មេរៀន​នេះ​ផងដែរ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ការព្យាករណ៍​ចេញពី​វិវរណៈ​នេះ និង​របៀប​ដែល​វា​ត្រូវ​បានបំពេញ ? តើ​បងប្អូន​នឹង​និយាយ​អ្វី​ខ្លះទៅ​កាន់​នរណា​ម្នាក់ ដែល​សង្ស័យ​លើ​ការព្យាករណ៍​មួយ​ដោយសារ​វា​មិន​បាន​បំពេញ​ភ្លាមៗ ?

តើ​ដំបូន្មាន​អ្វី​ដែល​ព្រះអម្ចាស់​ឲ្យ​នៅក្នុង ខទី ៨ ? តើ​កន្លែង​ណា​ជា « ទីបរិសុទ្ធ​ទាំងឡាយ » ដែល​ជា​កន្លែង​បងប្អូន​រកឃើញ​សេចក្ដី​សុខសាន្ដ និង​សុវត្ថិភាព ? តើ​អ្វី​ដែល​ធ្វើឲ្យ​កន្លែង​មួយ​បរិសុទ្ធ ? លើសពី​ទីតាំង​ពិតប្រាកដ ប្រហែល​មាន​ពេល​ដ៏​បរិសុទ្ធ ការអនុវត្ត​ដ៏​បរិសុទ្ធ ឬ​គំនិត​ដ៏​បរិសុទ្ធ​ដែល​អាច​ផ្ដល់​នូវ​សេចក្ដី​សុខសាន្ដ​បាន ។ ឧទាហរណ៍ តើ​ប្រសាសន៍​របស់​ព្យាការី​របស់​ព្រះ​អាច​ជា​ទីបរិសុទ្ធ​សម្រាប់​បងប្អូន​យ៉ាង​ដូចម្ដេច ? តើ​វា​មាន​អត្ថន័យ​យ៉ាង​ណា​ក្នុង​ការ « ឈរ » ហើយ « កុំ​រើ » ចេញពី​កន្លែង​ទាំងនេះ ?

សូមមើល​ផងដែរ « ទី​ក្ដី​ស្នេហ៍ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៦–៧៨; Saints ១:១៦៣–១៦៤; « Peace and War » នៅក្នុង Revelations in Context ទំព័រ ១៥៨–១៦៤ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០៣

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៥:៦

ព្រះវិញ្ញាណ​មាន​បន្ទូល​ដោយ « សំឡេង​តូច​រហៀង » ។

  • តើ​កូនៗ​របស់​បងប្អូន​នឹង​និយាយ​អ្វី ប្រសិនបើ​នរណា​ម្នាក់​សួរ​ពួកគេ​ថា​តើ​ពួកគេ​ដឹង​ថា​ព្រះវិញ្ញាណ​មាន​បន្ទូល​មកកាន់​ពួកគេ​ដោយ​របៀបណា ? សូម​ឲ្យ​ពួកគេ​អាន​អំពី​វិធី​មួយ​ដែល យ៉ូសែប ស្ម៉ីធ បាន​ពិពណ៌នា​ពី​សំឡេង​របស់​ព្រះវិញ្ញាណ​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៥:៦ ។ បន្ទាប់មក ពួកគេ​អាច​អនុវត្ត​ការស្តាប់ និង​និយាយ​ជា​សំឡេង​តូច​រហៀង​នោះ ។ បងប្អូន​ក៏​អាច​ចែកចាយ​បទពិសោធន៍ នៅពេល​ព្រះវិញ្ញាណ​បាន​មាន​ព្រះ​បន្ទូល​មក​កាន់​បងប្អូន​ជា​សំឡេង​ដ៏​តូច​រហៀង​ផង​ដែរ ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​យល់​ពី​ឃ្លា « សំឡេង​តូច​រហៀង » បងប្អូន​អាច​ចាក់​បទចម្រៀង​កុមារ​តិចៗ ដូចជា​បទ « ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៦ ) ។ សូម​សុំ​ឲ្យ​កូន​ម្នាក់​ទាយ​ថា​តើ​វា​ជា​បទចម្រៀង​អ្វី ខណៈ​ដែល​កូន​ផ្សេង​ទៀត​ធ្វើ​សំឡេង​រំខាន ។ បន្ទាប់មក បងប្អូន​អាច​ច្រៀង​ឡើងវិញ​ដោយ​មិន​មាន​ការរំខាន ។ តើ​ការរំខាន​អ្វីខ្លះ​ដែល​យើង​អាច​ដកចេញ​ពី​ជីវិត​របស់​យើង ដើម្បី​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​កាន់តែ​ញឹកញាប់​ជាង​នេះ ?

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦

ខ្ញុំ​អាច​ជួយ​ប្រមូល​ផ្ដុំ​រាស្ត្រ​របស់​ព្រះ ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​យល់​អំពី​រឿង​ប្រៀបធៀប​ដែល​បាន​ពិពណ៌នា​នៅក្នុង កណ្ឌទី ៨៦ បងប្អូន​អាច​រៀបចំ​រូបភាព ឬ​គំនូរ​ស្រូវសាលី​តូចៗ​មួយ​ចំនួន ហើយ​លាក់​វា​នៅ​ជុំវិញ​បន្ទប់ ។ សូម​ពន្យល់​កូនៗ​របស់​បងប្អូន​អំពី​រឿង​ប្រៀបប្រដូច​អំពី​ស្រូវសាលី និង​ស្រងែ ( សូមមើល ម៉ាថាយ ១៣:២៤–៣០ ) និង​អាន​ជាមួយ​គ្នា​នូវ​វិចារណកថា​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦:១–៧ ។ បន្ទាប់មក កូនៗ​របស់​បងប្អូន​អាច​ប្រមូល​រូបភាព​ស្រូវសាលី​ដែល​លាក់ទុក ហើយ​សរសេរ​លើ​វា​នូវ​ឈ្មោះ​នរណា​ម្នាក់​ដែល​ពួកគេ​អាច « ប្រមូល » ថ្វាយ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ការប្រមូល​មនុស្ស​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យ​យ៉ាង​ណា ? តើ​វិធី​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​កិច្ចការ​នេះមាន​អ្វីខ្លះ ?

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៦:១១

ខ្ញុំ​អាច​ដូចជា​ពន្លឺ​មួយ​បំភ្លឺ​ដល់​មនុស្ស​ដទៃ ។

  • នេះ​គឺជា​សំណួរ​មួយ​ចំនួន​ដែល​បងប្អូន​អាច​សួរ​កូនៗ​របស់​បងប្អូន​នៅពេល​បងប្អូន​ពិភាក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៦:១១ ៖ តើ​ពន្លឺ​ផ្ដល់​ពរ​ដល់​យើង​ដោយ​របៀប​ណា ? តើ​ពេល​ដែល​គ្មាន​ពន្លឺ វា​មាន​សភាព​បែប​ណា ? តើ​យើង​អាច​ធ្វើ​ជា​ពន្លឺ​ដល់​អ្នក​ដទៃ​ដោយ​របៀប​ណា ? សូម​ជួយ​កូនៗ​របស់​បងប្អូន​គិត​អំពី​របៀប​ដែល​យើង​អាច « បន្ត​ក្នុង​សេចក្តី​សប្បុរស [ របស់​ព្រះ​យេស៊ូវ ] » និង​ចែកចាយ​វា​ជាមួយ​អ្នក​ដទៃ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៧:៦, ៨

ខ្ញុំ​អាច « ឈរ​នៅក្នុង​ទី​បរិសុទ្ធ » ។

  • សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៧:៦ ជាមួយ​គ្នា ដើម្បីរៀន​អំពី​រឿង​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ។ បន្ទាប់មក បងប្អូន​អាច​និយាយ​អំពី​បញ្ហា​មួយ​ចំនួន​ដែល​បងប្អូន និង​កូនៗ​របស់​បង្អូន​ប្រឈម​មុខ ។ នៅក្នុង ខទី ៨ តើ​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ថា​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ក្នុង​គ្រា​លំបាក ?

  • សូម​ជួយ​កូនៗ​របស់​បងប្អូន​ធ្វើ​បញ្ជី​អំពី​ទីបរិសុទ្ធ គំនិត​បរិសុទ្ធ និង​សកម្មភាព​បរិសុទ្ធ ដែល​អាច​ជួយ​ពួកគេ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។ សម្រាប់​ជា​គំនិត សូមមើល​វីដេអូ « Standing in Holy Places » និង « Stand Ye in Holy Places—Bloom Where You’re Planted » ( នៅលើ​បណ្ណាល័យ​ដំណឹង ) ។

    5:36

    Standing in Holy Places

    4:36

    Stand Ye in Holy Places - Bloom Where You’re Planted

ម្តាយ​កំពុងបង្ហាញ​រូប​ព្រះវិហារ​បរិសុទ្ធ​ទៅ​ទារក​របស់​គាត់

ព្រះវិហារបរិសុទ្ធ គឺ​ជា​ទីកន្លែង​មួយ​ដ៏​បរិសុទ្ធ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ស្រូវ​នៅ​ក្នុង​ស្រែ

ព្រះអម្ចាស់​ប្រមូល​រាស្រ្ត​របស់​ទ្រង់​ដូចជា​ស្រូវ​សាលី

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ