ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៨ ខែ កក្កដា–ថ្ងៃទី ៣ ខែ សីហា ៖ « អំណាច​នៃ​ព្រះ » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤


« ថ្ងៃទី ២៨ ខែ កក្កដា–ថ្ងៃទី ៣ ខែ សីហា ៖ ‹ អំណាច​នៃ​ព្រះ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

យ៉ូសែប ស៊្មីធ ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក

សេចក្តី​លម្អិត​មកពី The Restoration of the Melchizedek Priesthood [ ការស្តារ​បព្វជិតភាព​ម៉ិលគីស្សាដែក​ឡើង​វិញ ] ដោយ លីស្ស លីម៉ូន ស្វីនឌល

ថ្ងៃទី ២៨ ខែ កក្កដា–ថ្ងៃទី ៣ ខែ សីហា ៖ « អំណាច​នៃ​ព្រះ »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤

ចាប់តាំង​ពី​បព្វជិតភាព​ត្រូវបាន​ស្ដារឡើងវិញមក​នៅក្នុងឆ្នាំ ១៨២៩ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​សម័យ​ដើម​មាន​ពរ​តាមរយៈ​អំណាច​ដ៏​ពិសិដ្ឋ​របស់​ព្រះអម្ចាស់ ។ ពួកគេ​បាន​ជ្រមុជទឹក ទទួល​ពិធី​បញ្ជាក់ និង​បាន​ហៅ​ឲ្យ​បម្រើ​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព គឺ​ដូចគ្នា​នឹង​យើង​សព្វថ្ងៃ​នេះ​ដែរ ។ ប៉ុន្ដែ​ការមាន​អំណាច​បព្វជិតភាព​មិន​មែន​ជា​រឿង​ដូចគ្នា​នឹង​ការយល់​ពី​វា​ទាំងស្រុង​នោះ​ទេ ហើយ​ព្រះ​មាន​អ្វី​បន្ថែម​ច្រើន​ទៀត ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ពួកបរិសុទ្ធ​របស់​ទ្រង់​យល់​—​ជាពិសេស​អំពី​ការស្ដារ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ​ដែល​នឹង​កើតឡើង ។ វិវរណៈ​ឆ្នាំ ១៨៣២ ស្ដីពី​បព្វជិតភាព ឥឡូវ​នេះ​គឺ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤ បាន​ពង្រីក​ចក្ខុវិស័យ​របស់​ពួកបរិសុទ្ធ​អំពី​អ្វី​ជា​បព្វជិតភាព​ឲ្យ​ពិតប្រាកដ ។ ហើយ​វា​អាច​ធ្វើ​បាន​ដូចគ្នា​ចំពោះ​យើង​នា​សព្វថ្ងៃ​ដែរ ។ លើសពីនេះទៅទៀត​នៅ មាន​អ្វី​ជាច្រើន​ដែល​ត្រូវ​រៀន​អំពី​អំណាច​ដ៏​ទេវភាព​ដែល​កាន់ « កូនសោ​នៃ​ចំណេះវិជ្ជា​ពី​ព្រះ » ដែល​បើក​បង្ហាញ​ពី « អំណាច​នៃ​ព្រះ » ហើយ​ដែល​រៀបចំ​យើង​ឲ្យ « មើល​ឃើញ​ព្រះភក្ត្រ​នៃ​ព្រះ គឺ​ព្រះវរបិតា ហើយ​មានព្រះជន្មរស់ » ( ខទី ១៩–២២ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:១៧–៣២

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​មាន​អំណាច​បព្វជិតភាព​របស់​ព្រះ និង​ពរជ័យ ។

នៅពេល​បងប្អូន​គិត​អំពី​ពាក្យ បព្វជិតភាព តើ​គិត​ដល់អ្វី ? តើ​អំណាច​បព្វជិតភាព​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

បន្ទាប់ពី​ពិចារណា​សំណួរ​ទាំង​នេះ​ហើយ បងប្អូន​អាច​នឹង​សិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១៧–៣២ ដោយ​រកមើល​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​បងប្អូន​ដឹង​អំពី​អំណាច​បព្វជិតភាព​របស់​ទ្រង់ ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ប្រើ​ខគម្ពីរ​ទាំងនេះ ដើម្បី​ពិពណ៌នា​អំពី​បព្វជិតភាព និង​គោលបំណង​របស់​វា​ចំពោះ​នរណា​ម្នាក់ ។

រឿង​មួយ​ដែល​បងប្អូន​នឹង​រកឃើញ គឺ​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព « អំណាច​នៃ​ព្រះ​ត្រូវបាន​សម្តែង​ឲ្យ​ឃើញ » ( សូមមើល ខទី ១៩–២១ ) ។ ប្រហែលជា​បងប្អូន​អាច​រាយបញ្ជី​ពិធីបរិសុទ្ធ​បព្វជិតភាព ដែល​បងប្អូន​បាន​ចូលរួម ( បញ្ជី​នៅក្នុង ក្បួនខ្នាត​ទូទៅ, ១៨.១, ១៨.២ អាច​ជួយ​បាន ) ។ តើ​ពិធីបរិសុទ្ធ​ទាំងនេះ—និង​សេចក្ដីសញ្ញា​ដែលជាប់​ទាក់ទង—បាន​នាំ​យក​ព្រះចេស្ដា​របស់​ព្រះ​មក​ដាក់ក្នុង​ជីវិត​បងប្អូន​ដោយ​របៀបណា ? តើ​ជីវិត​របស់​បងប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​បើ​គ្មាន​វា ?

ប្រធាន ណិលសុន បាន​បាន​បង្រៀន​ថា « ស្ត្រី និង​បុរស​គ្រប់រូប​ដែល​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងនោះ និង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព​ដោយ​ស័ក្ដិសម អាច​ទទួល​ព្រះចេស្ដា​របស់​ព្រះ​ដោយផ្ទាល់ » ( « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៧ ) ។ សូម​ពិចារណា​សិក្សា​សារលិខិត​របស់​ប្រធាន ណិលសុន ដោយ​ស្វែងរក​របៀប​ដែល​បងប្អូន​អាច « ទាញ​យក​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​មក​ដាក់ក្នុង​ជីវិត [ របស់បងប្អូន ] » ។

សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:១០, ១៣, ១៥; ១២១:៣៤–៣៧, ៤១–៤៦; Topics and Questions « Priesthood » « Joseph Smith’s Teachings about Priesthood, Temples, and Women » នៅលើ​បណ្ណាល័យ​ដំណឹង​ល្អ, ក្បួន​ខ្នាត​ទូទៅ, ៣.៦ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:៣១–៤៤

បព្វជិតភាព​ត្រូវ​បាន​ទទួល​ដោយ​សម្បថ និង​សេចក្តីសញ្ញា ។

សម្បថ និង​សេចក្តី​សញ្ញា​នៃ​បព្វជិតភាព ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:៣១–៤៤ ) អនុវត្ត​ជាពិសេស​សម្រាប់​បុត្រា​របស់​ព្រះវរបិតាសួគ៌ ដែល​ត្រូវ​បានតែងតាំង​នៅក្នុង​តំណែង​បព្វជិតភាព ប៉ុន្តែ​ពរជ័យ​ជាច្រើន​ដែល​បាន​សន្យា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​មាន​សម្រាប់​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។ តើ​ការសន្យា​ទាំងនេះ​មាន​អ្វីខ្លះ ហើយ​តើ​ព្រះ​បង្គាប់​ឲ្យ​យើង​ធ្វើ​អ្វី​ដើម្បី​ទទួល​វា ?

អែលឌើរ ប៉ូល ប៊ី ផែបភើរ បាន​បង្រៀន​ថា ៖ « វា​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា នៅក្នុង​សម្បថ និង​សេចក្ដីសញ្ញា​នៃ​បព្វជិតភាព [ សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:៣១–៤៤ ] ព្រះអម្ចាស់​ប្រើ​កិរិយាសព្ទ ទទួលបាន និង ទទួលយក ។ ទ្រង់​ពុំប្រើ​កិរិយាសព្ទ តែងតាំង ទេ ។ វា​គឺ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​បុរស និង​ស្ដ្រី—រួមគ្នា—ទទួលបាន​អំណាច និង​ទទួល​​ពរជ័យ​នៃ​​បព្វជិតភាព​អើរ៉ុន និងទាំង​ម៉ិលគីស្សាដែក » ( « Revealed Realities of Mortality » Ensign ខែ មករា ឆ្នាំ ២០១៦ ទំព័រ ២១ ) ។

នៅពេល​បងប្អូន​សិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:៣១–៤៤ សូម​ពិចារណា​ថាតើ​វា​អាច​មាន​ន័យ​យ៉ាង​ណា​ដើម្បី « ទទួលបាន » និង « ទទួល » បព្វជិតភាព ។ តើ​ការណ៍​នេះ​ខុស​ពី​ការតែងតាំង​ជា​បព្វជិតភាព​យ៉ាង​ដូចម្ដេច ? តើ​ព្រះអម្ចាស់​អញ្ជើញ​បងប្អូន​ឲ្យ​ទទួល​អ្វី​ទៀត​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​បងប្អូន​ធ្វើ​យ៉ាង​ណា ?

តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​កាន់តែ​ស្មោះត្រង់ នៅក្នុង​ការទទួល​យក​ព្រះអង្គសង្រ្គោះ ព្រះវរបិតា​របស់​ទ្រង់ អ្នកបម្រើ​របស់​ទ្រង់ និង​អំណាច​បព្វជិតភាព​របស់​ទ្រង់ ?

សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:៣៦–៤៦ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:៤៣–៦១

ការរស់នៅ​តាម​ព្រះបន្ទូល​នៃ​ព្រះ នាំ​មក​នូវ​ពន្លឺ និង​សេចក្តីពិត​មក​ក្នុង​ជីវិត​របស់ខ្ញុំ ។

តើ​បងប្អូន​រកឃើញ​សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:៤៣–៦១ ដែល​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​បងប្អូន​ត្រូវ​សិក្សា​បន្ទូល​របស់​ព្រះ​ឲ្យ​ខ្ជាប់ខ្ជួន ? សូម​កត់ត្រា​ភាពខុសគ្នា​រវាង​ពន្លឺ និង​ភាពងងឹត​នៅក្នុង​ខគម្ពីរ​ទាំងនេះ ហើយ​តើ​ការ « ព្យាយាម​ស្ដាប់​តាម​ព្រះបន្ទូល​ទាំងឡាយ​អំពី​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » នាំ​មក​នូវ​ពន្លឺ សេចក្ដីពិត និង « ព្រះវិញ្ញាណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » មក​ក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀប​ណា ? ( ខទី ៤៣ ៤៥ ) ។

សូម​មើល នីហ្វៃទី២ ៣២:៣ ។

សូម​ប្រៀបធៀប​គោលការណ៍​នៃ​ដំណឹងល្អ​ទៅនឹង​អ្វី​ដែល​ធ្លាប់​ស្គាល់ ។ តើ​បងប្អូន​អាច​គិត​ពី​ភាពស្រដៀង​គ្នា​ដែល​នឹង​បង្ហាញ​ការពិត​នៅក្នុង ខទី ៤៣–៤៤ ដែរ​ឬ​ទេ ? ឧទាហរណ៍ តើ​ការធ្វើ​តាម​ជំហាន​ទាំងអស់​នៅក្នុង​រូបមន្ត​ដូចជា​ការរស់នៅ « ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល … ព្រះ » ?

ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ

« ព្យាយាម​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:៦២–៩១

ព្រះអម្ចាស់​នឹង​គង់​ជាមួយ​ខ្ញុំ នៅ​ពេល​ខ្ញុំ​ស្ថិតក្នុង​ការបម្រើ​ដល់​ទ្រង់ ។

កាល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​រកឃើញ​របៀប​ដែល​ព្រះអម្ចាស់​បាន​មានព្រះ​បន្ទូល​ថា ទ្រង់​នឹង​គាំទ្រ​ពួក​អ្នកបម្រើ​របស់​ទ្រង់ ។ តើ​ការសន្យា​ទាំងនេះ​អនុវត្ត​ចំពោះ​កិច្ចការ ដែល​ទ្រង់​បាន​សុំ​បងប្អូន​ឲ្យ​ធ្វើ​ដោយ​របៀប​ណា ? ឧទាហរណ៍ តើ​ការសន្យា​នៅក្នុង ខទី ៨៨ បាន​បំពេញ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀប​ណា ?

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:១០៦–១១០

មនុស្ស​គ្រប់​គ្នា​អាច​រួម​ចំណែក​ដល់​កិច្ចការ​របស់​ព្រះ ។

តើ​បងប្អូន​រៀនអ្វី​ខ្លះ​ចេញពី​ខគម្ពីរ​ទាំងនេះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​សម្រេច​បាន​កិច្ចការ​របស់​ទ្រង់ ? តើ​ដំបូន្មាន និង​ពរជ័យ​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ ? បងប្អូន​ក៏​អាច​គិត​អំពី​របៀប​ដែល​បងប្អូន​បាន « ស្អាងឡើង​ក្នុង​ភាពស្លូតបូត​គ្រប់យ៉ាង » ដោយសារ​បងប្អូន​បាន​បម្រើ​ជាមួយ​នរណា​ម្នាក់​ដែល « បានចម្រើន​កំឡាំង​ខាង​វិញ្ញាណ​ជា​ខ្លាំង​ឡើង » រួម​ទាំង​មនុស្ស​នៅក្នុង​គ្រួសារ​របស់​បងប្អូន​ដែរ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០២

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:៤–៥

ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជួយ​យើង​រៀបចំ​ខ្លួន​ដើម្បី​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ម្តងទៀត ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ទន្ទឹង​រង់ចាំ​ទៅ​ព្រះវិហារ​បរិសុទ្ធ បងប្អូន​អាច​បង្កើត​រូប​ផ្គុំ​ចេញពី​រូបភាព​ព្រះវិហារបរិសុទ្ធ​មួយ ។ នៅ​ផ្នែក​ខាងក្រោយ​នៃ​បំណែក​នីមួយៗ បងប្អូន​អាច​សរសេរ​អ្វីមួយ​ដែល​យើង​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដូចជា ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​បុព្វការីជន ការផ្សារភ្ជាប់​ជាមួយ​គ្រួសារ​របស់​យើង និង​ការចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ ។ សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:៤–៥ ជាមួយ​កូនៗ​របស់​បងប្អូន ហើយ​សូម​ឲ្យ​ពួកគេ​ស្តាប់​អំពីអ្វី​ដែល​ព្រះអម្ចាស់​បាន​ដាក់​បញ្ញត្តិ​ឲ្យ​ពួកបរិសុទ្ធ​សង់​ឡើង ។ នៅពេល​បងប្អូន និង​កូនៗ​របស់​បងប្អូន​ផ្គុំ​រូប​ចូល​គ្នា សូម​ចែកចាយ​គ្នា​ទៅវិញទៅមក​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​រៀបចំខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:១៩–២២

ខ្ញុំ​អាច​ទទួល​ព្រះចេស្តា​របស់​ព្រះវរបិតាសួគ៌ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​អំពី​អ្វី​ដែល​ជា​ពិធីបរិសុទ្ធ សូម​ពិចារណា​មើល​រូបភាព​នៃ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ជាច្រើន​ជាមួយ​ពួកគេ ដូចជា សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ១០៣–១០៨ ឬ ទំព័រ​សកម្មភាព ប្រចាំ​សប្តាហ៍​នេះ ។ សូម​សុំ​ឲ្យ​ពួកគេ​ពិពណ៌នា​នូវ​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​រូបភាព​នីមួយៗ ។ បន្ទាប់មក​បងប្អូន​អាច​អាន​ជាមួយ​គ្នា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១៩–២២ ។ ហេតុអ្វី​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​ពិធីបរិសុទ្ធ​ទាំងនេះ ? សូម​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​របៀប​ដែល​បងប្អូន​មាន​អារម្មណ៍​ថា មាន​អំណាច​របស់​ព្រះ ដោយសារ​ពិធីបរិសុទ្ធ​ដែល​បងប្អូន​បាន​ទទួល និង​សេចក្តីសញ្ញា​ដែល​បងប្អូន​បានធ្វើ ។ ( សូមមើល​ផងដែរ « Priesthood Power, Authority, and Keys » នៅក្នុង ឧបសម្ព័ន្ធ កឧបសម្ព័ន្ធ ខ ) ។

Young Couple Going to the Temple; GAK 609; GAB 120; Primary manual 2-32; Doctrine and Covenants 131:1-3; 132:4-7, 19-20
កុមារកំពុង​ទទួលទាន​សាក្រាម៉ង់

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:៧៧

ខ្ញុំ​ជា​មិត្តភក្តិ​របស់​ព្រះ​យេស៊ូវ នៅពេល​ខ្ញុំ​ធ្វើតាម​ទ្រង់ ។

  • បន្ទាប់ពី​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:៧៧ ជាមួយ​គ្នា សូម​សួរ​កូនៗ​របស់​បងប្អូន​អំពី​អត្ថន័យ​នៃ​ការធ្វើ​ជា​មិត្ត ។ បងប្អូន​អាច​និយាយ​អំពី​មិត្តល្អ​ដែល​បងប្អូន​មាន ។ តើ​ព្រះ​យេស៊ូវ​បង្ហាញ​យើង​ថា ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ​ជា​មិត្ត​របស់​ទ្រង់​ដោយ​របៀបណា ? តើ​យើង​អាច​បង្ហាញ​ថា យើង​ចង់​ធ្វើ​ជា​មិត្ត​ដែរ​ដោយ​របៀប​ណា ? បទចម្រៀង​ដូចជា​បទ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះ​យេស៊ូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០–៤១ ) អាច​ជួយ​នៅក្នុង​ការសន្ទនា​នេះ​បាន ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:៨៨

ព្រះវរបិតាសួគ៌​ជួយ​ពួក​អ្នកបម្រើ​របស់​ទ្រង់ ។

  • កូនៗ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការឮ​អំពី​របៀប​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បានជួយ​បងប្អូន ក្រុម​គ្រួសារ​របស់​បងប្អូន ឬ​បុព្វការីជន​របស់​បងប្អូន​ទទួល​ដំណឹងល្អ ។ បន្ទាប់មក បងប្អូន​អាច​អាន​អំពី​ការសន្យា​ពិសេស​មួយ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:៨៨ ។ ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​គិត​ពី​សកម្មភាព​ដែល​ទាក់ទង​នឹង​ខគម្ពីរ​នេះ ។ សូម​ពិចារណា​ចែកចាយ​ពី​គ្រានៅពេល​ដែល​បងប្អូន​បាន​កំពុង​បម្រើ​ព្រះអម្ចាស់ ហើយ​បាន​ទទួល​អារម្មណ៍ថា ទ្រង់​គង់​នៅជាមួយ​បងប្អូន ដូចដែល​បាន​ពិពណ៌នា​នៅក្នុង ខទី ៨៨ ។ បងប្អូន​ក៏​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​របៀប​នានា​ដែល​ពួកគេ​អាច​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នាពេល​ឥឡូវ​នេះ​ផងដែរ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​ជួយ​យើងដឹង​អំពី​អ្វី​ដែល​ត្រូវ​និយាយ នៅពេល​យើង​និយាយ​ជាមួយ​អ្នកដទៃ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ព្រះវិហារ​បរិសុទ្ធ​នៅ​ពេល​ព្រះអាទិត្យ​អស្តង្គត

ព្រះវិហារ​បរិសុទ្ធ រ៉ូម អ៊ីតាលី

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ