ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២២–២៨ ខែ កញ្ញា ៖ « តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៦–១០៨


« ថ្ងៃទី ២២–២៨ ខែ កញ្ញា ៖ ‹ តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៦–១០៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៦–១០៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ព្រះយេស៊ូវ​គ្រីស្ទ ប្រគល់​សិទ្ធិអំណាច​បព្វជិតភាព

ថ្ងៃទី ២២–២៨ ខែ កញ្ញា ៖ « តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៦–១០៨

បើ​មើល​មួយភ្លែត គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧ ហាក់​បីដូចជា​និយាយ​តែអំពី​ការរៀបចំ​តំណែង​បព្វជិតភាព ទៅជា​រចនាសម្ព័ន​ថ្នាក់ដឹកនាំ សម្រាប់​សាសនាចក្រ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ នៅ​កាល​ដែល​វិវរណៈ​ត្រូវបាន​បោះពុម្ព សមាជិកភាព​សាសនាចក្រ​មាន​ការកើន​ឡើង​ចំនួន​លើសពី​សមត្ថភាព​ថ្នាក់ដឹកនាំ ដែល​មាន​តែពីរបី​នាក់ ។ ការបែងចែក​តួនាទី និង​ការទទួល​ខុសត្រូវ​នានា​នៃ​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ពួក​ចិត​សិបនាក់ ប៊ីស្សព និង​គណៈប្រធាន​កូរ៉ុម​គឺ​ពិតជា​ត្រូវការ និង​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​មាន​ការណែនាំ​ពីព្រះ​បន្ថែមទៀត​កាន់តែ​ច្រើន​នៅក្នុង កណ្ឌ​ទី ១០៧ ជាជាង​គ្រាន់តែ​របៀប​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​គួរតែ​រៀបចំ​ឡើង ។ នៅទីនេះ ព្រះអម្ចាស់​បង្រៀន​យើង​អំពី​ព្រះចេស្តា និង​សិទ្ធិអំណាច​របស់ទ្រង់ « បព្វជិតភាព​ដ៏​បរិសុទ្ធ តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ » ( ខទី ៣ ) ។ គោលបំណង​នៃ​បព្វជិតភាព​គឺ​ដើម្បី​បើក « ព្រះ​ពរ​ខាង​វិញ្ញាណ​នៅ​ក្នុង​សាសនាចក្រ » ដើម្បី​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​អាច « ឲ្យ​ស្ថានសួគ៌​បាន​បើកចំហ​ចំពោះ​ពួក​គេ » ហើយ « ត្រេកអរ​ចំពោះ​សេចក្ដី​រួបរួម​គ្នា និង​វត្តមាន​នៃ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា និង​ព្រះយេស៊ូវ​ដ៏​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​ថ្មី » ( ខទី ១៨–១៩ ) ។ នៅក្នុង​ការបង្រៀន​យើង​អំពី​បព្វជិតភាព​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន​យើង​អំពី​ទ្រង់​ផ្ទាល់ និង​អំពី​របៀប​ដែល​យើង​អាច​មក​រក​ទ្រង់បាន ។

សូមមើល « Restoring the Ancient Order » នៅក្នុង Revelations in Context ទំព័រ ២០៨–២១២ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៦; ១០៨

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​គាំទ្រ​ខ្ញុំ នៅពេល​ទ្រង់​ហៅ​ខ្ញុំ​ឲ្យ​បម្រើ ។

នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៦ និង ១០៨ ព្រះអម្ចាស់​បាន​ផ្តល់​ដំបូន្មាន និង​សេចក្តី​សន្យា​ដល់​សមាជិក​ពីរនាក់ ដែល​បាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ នៅពេល​បងប្អូន​សិក្សា​ដំបូន្មាន​របស់​ទ្រង់ បងប្អូន​អាច​នឹង​គិត​អំពី​ឱកាស​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ដើម្បី​បម្រើ​ព្រះអម្ចាស់—ប្រហែលជា​កិច្ចការ​ការងារបម្រើ ការហៅបម្រើ​ក្នុង​សាសនាចក្រ ទំនួលខុសត្រូវ​ក្នុង​គ្រួសារ​របស់​បងប្អូន ឬ​ការបំផុស​គំនិត​ខាង​វិញ្ញាណ​ឲ្យ​ធ្វើ​អំពើ​ល្អ ។

តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​សារលិខិត​របស់​ព្រះអម្ចាស់​ទៅកាន់​បងប្អូន​នៅក្នុង​វិវរណៈ​ទាំងនេះ ? តើ​ឃ្លា​មួយ​ណា​ដែល​មាន​អត្ថន័យ​ជាពិសេស​ចំពោះ​បងប្អូន ? នេះ​ជា​សំណួរ​ពីរ​បី​ដើម្បី​ពិចារណា ៖

នៅពេល​អែលឌើរ ខាល ប៊ី ឃុក បានទទួល​ការចាត់តាំង​សាសនាចក្រ​ដ៏​លំបាក​មួយ លោក​បានទាញ​កម្លាំង​ចេញពី​បទពិសោធន៍​នៃ​បុព្វការីជន​ម្នាក់ ។ សូម​អាន​អំពី​ដំណើររឿង​នេះ​នៅក្នុង​សារលិខិត​របស់លោក​ក្រោមចំណណជើង « Serve » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១១០–១១២ ) ។ សូម​ពិចារណា​សរសេរ​សំបុត្រ​មួយ​ច្បាប់​ដើម្បី​លើក​ទឹកចិត្ត​កូនចៅ​របស់​បងប្អូន—ឬខ្លួនឯង​នៅពេល​អនាគត—ដើម្បី​ទទួល​យក​ឱកាស​បម្រើ​ព្រះអម្ចាស់ ។ នៅក្នុង​សំបុត្រ​របស់​បងប្អូន សូម​បញ្ចូល​នូវ​សេចក្តីពិត​ដែល​បងប្អូន​បានរៀន​ពី​សារលិខិត​របស់ អែលឌើរ ឃុក គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៦ និង ១០៨ និង​បទពិសោធន៍​របស់​បងប្អូន​ផ្ទាល់ ។

សូមមើល​ផងដែរ ហែនរី ប៊ី អាវរិង « Walk with Me » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨២–៨៥; Topics and Questions « Serving in Church Callings » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « Warren Cowdery » និង « ‘Wrought Upon’ to Seek a Revelation » នៅក្នុង Revelations in Context ទំព័រ ២១៩–២២៣, ២២៤–២២៨ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:១–៤, ១៨–២០

បព្វជិតភាព​គឺ « តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ » ។

ព្រះអម្ចាស់​បាន​ចាប់ផ្ដើម « វិវរណៈ​អំពី​បព្វជិតភាព » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧ ក្បាល​កណ្ឌ ) ដោយ​បង្រៀន​យើង​អំពី​ឈ្មោះ​ដើម​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក ( សូមមើល ខទី ១–៤ ) ។ ហេតុអ្វី​បាន​ជា​បងប្អូន​គិត​ថា​វា​សំខាន់​ដើម្បី​ដឹង​ពី​រឿង​នោះ ? តើ​ឈ្មោះ​នេះ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​គិត​អំពី​បព្វជិតភាព​យ៉ាង​ដូចម្ដេច ?

សូម​រក្សាគំនិត​ទាំងនេះ​នៅក្នុង​ចិត្ត​នៅពេល​បងប្អូន​អាន​អំពី​បព្វជិតភាព ជា​ពិសេស​នៅក្នុង ខទី ១៨–២០ ។ តើ​វា​មាន​ន័យ​យ៉ាង​ដើម្បី « ឲ្យ​ស្ថាន​សួគ៌​បាន​បើកចំហ » ? តើ​វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « ត្រេកអរ​ចំពោះ​សេចក្ដី​រួបរួម​គ្នា និង​វត្តមាន​នៃ​ព្រះ​ដ៏​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ » ? តើ​អំណាច​បព្វជិតភាព និង​សិទ្ធិអំណាច​របស់​ព្រះអង្គសង្រ្គោះ​អាច​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់​នេះ​មាន​ចំពោះ​បងប្អូន​ដោយ​របៀប​ណា ?

សូម​មើល​ផងដែរ អាលម៉ា ១៣:២, ១៦; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១៩–២៧ ។

សូម​ផ្តោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ « មាន​អ្វីៗ​ជា​ច្រើន​ដើម្បី​បង្រៀន​នៅក្នុង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ—គោលការណ៍ បទបញ្ញត្តិ ការព្យាករណ៍ និង​ដំណើររឿង​នានា​មក​ពី​ព្រះគម្ពីរ ។ ប៉ុន្តែ​អ្វីៗ​ទាំង​នេះ​គឺ​ជា​មែក​ធាងទាំងឡាយ​នៃដើមឈើ​តែ​មួយ ដ្បិតវាមាន​គោលបំណង​តែ​មួយ ៖ ដើម្បី​ជួយ​មនុស្ស​ទាំងអស់​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ល្អ​ឥតខ្ចោះ​ក្នុង​ទ្រង់ ( សូមមើល យ៉ារ៉ុម ១:១១; មរ៉ូណៃ ១០:៣២ ) ។ « មិនថា​អ្នក​កំពុង​បង្រៀន​អ្វី​នោះ​ទេ សូម​ចាំ​ថា​អ្នក​កំពុង​តែ​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​កាន់​តែ​ប្រែក្លាយ​ដូចជា​ទ្រង់យ៉ាង​ពិតប្រាកដ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។ ឧទាហរណ៍ នៅពេល​បងប្អូន​បង្រៀន—និង​រៀន—អំពី​បព្វជិតភាព​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧ សូម​សួរ​ជាញឹកញាប់​ថា « តើ​យើង​កំពុង​រៀន​អ្វី​ខ្លះអំពី​ព្រះអង្គសង្រ្គោះ ? »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:២២

ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់​ត្រូវបាន « គាំទ្រ​ដោយ​សេចក្ដី​ទុកចិត្ត សេចក្ដី​ជំនឿ និង សេចក្តី​អធិស្ឋាន​នៃ​សាសនាចក្រ » ។

តើ​បងប្អូន​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​ក្នុងការ​គាំទ្រ​ដល់​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់​ដោយ​ទំនុកចិត្ត​របស់​បងប្អូន ? ដោយ​សេចក្តីជំនឿ​របស់​បងប្អូន ? ដោយ​ការអធិស្ឋាន​របស់​បងប្អូន ?

សូមមើល​ផងដែរ « សូម​ព្យាការី​បាន​ពរ » ទំនុក​តម្កើង ទំព័រ ១៤ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២៣–២៤, ៣៣–៣៥, ៣៨, ៩១–៩២

ពួក​ព្យាការី និង​សាវក​ថ្លែង​ទីបន្ទាល់អំ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។

យ៉ូសែប ស្ម៊ីធ បាន​ចែកចាយ កណ្ឌទី ១០៧ នៅក្នុង​ឆ្នាំ ១៨៣៥ ជាមួយ​នឹង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ដែល​ទើប​បាន​ហៅ​ថ្មី ( សូម​មើល​ក្បាល​កណ្ឌ ) ។ តើ​ព្រះអម្ចាស់​បាន​បង្រៀន​អ្វីខ្លះ​ដល់​ពួកលោក​អំពី​ការហៅ​របស់​ពួកលោក ខទី ២៣–២៤, ៣៣–៣៥, ៣៨ ? តើ​សាក្សី​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ពង្រឹង​ដោយ​ការបង្រៀន និង​ការបម្រើ​របស់​សាវក​ដែល​នៅរស់​របស់​ទ្រង់​ដោយ​របៀបណា ?

នៅក្នុង ខទី ៩១–៩២ ព្រះអម្ចាស់​បង្រៀន​អំពី​សាវក​រៀមច្បង​របស់​ទ្រង់ ដែលជា​ប្រធាន​សាសនាចក្រ ។ តើ​លោក « ដូច​លោក​ម៉ូសេ » ដោយ​របៀប​ណា ? ( សូមមើល​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ម៉ូសេ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

សូមមើល​ផងដែរ ដេវីឌ អេ បែដណា « Chosen to Bear Testimony of My Name » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១២៨–១៣១ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:២៧–៣១, ៨៥–៨៩

ព្រះអម្ចាស់​សម្រេច​បាន​កិច្ចការ​របស់​ទ្រង់​តាមរយៈ​ក្រុមប្រឹក្សា ។

សូម​កត់ចំណាំ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ក្រុមប្រឹក្សា​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៧–៣១, ៨៥–៨៩ ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​មាន​ប្រសិទ្ធភាព ? តើ​បងប្អូន​អាច​អនុវត្ត​គោលការណ៍​ទាំងនេះ​នៅក្នុង​ការហៅ​នៅក្នុង​សាសនាចក្រ​របស់​បងប្អូន គេហដ្ឋាន​របស់​បងប្អូន ឬ​ទំនួល​ខុសត្រូវ​ផ្សេងទៀត​របស់​បងប្អូន​ដោយ​របៀបណា ?

សូមមើល​ផងដែរ អិម. រ័សុល បាឡឺត « Family Councils » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៣–៦៥; ក្បួនខ្នាត, ៤.៣–៤.៤ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

គ្រួសារ​កំពុង​ដាក់​ផែនការ​ជាមួយ​គ្នា

ព្រះអម្ចាស់​អញ្ជើញ​ក្រុម​គ្រួសារ​ឲ្យ​ប្រឹក្សា​ជាមួយ​គ្នា ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០២

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:១៨–២០

ព្រះយេស៊ូវ​គ្រីស្ទ ប្រទានពរ​ដល់​ខ្ញុំ​តាមរយៈ​អំណាច​បព្វជិតភាព​របស់​ទ្រង់ ។

  • ពេល​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:១៨–១៩ ជាមួយ​គ្នា សូម​បញ្ជាក់​ឃ្លា « អស់​ទាំង​ព្រះ​ពរ​ខាង​វិញ្ញាណ » ។ ប្រហែលជា​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​រាយបញ្ជី​ពរជ័យ​ដែលបាន​មកពី​បព្វជិតភាព ។ បងប្អូន​អាច​បង្កើត​ល្បែង​មួយ—មើល​ថា​តើ​នរណា​អាច​បង្កើត​បញ្ជី​វែង​ជាង​គេ ។ កូន​ៗរបស់​បងប្អូន​ក៏​អាច​គូរ ឬ​ស្វែងរក​រូបភាព​ដើម្បី​តំណាង​ឲ្យ​ពរជ័យ​ទាំងនេះ​ផងដែរ ( សូមមើល​សប្តាហ៍នេះ ទំព័រ​សកម្មភាព ) ។ បន្ទាប់មក បងប្អូន​អាច​និយាយ​អំពី​របៀប​ដែល​ពិធីបរិសុទ្ធ​បព្វជិតភាព ( ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក ឬ សាក្រាម៉ង់ ) ជួយ​យើង​ទទួល​បាន​ពរជ័យ​ពី​ព្រះ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២១–២៦, ៣៣–៣៥, ៩១–៩២

ពួក​អ្នក​បម្រើ​ដែល​បាន​ជ្រើសរសើ​របស់​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។

  • រាល់​ច្បាប់ទស្សនាវដ្តី លីអាហូណា ពី​សន្និសីទ​មានរួមបញ្ចូល​ទំព័រ​រូបភាព​នៃ​ពួក​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ ។ សូម​ពិចារណា​មើល​រូបភាព​ទាំងនេះ​ជាមួយ​កូនៗ​របស់​បងប្អូន នៅពេល​បងប្អូន​អាន​អំពី​ទំនួល​ខុសត្រូវ​របស់​ពួកលោក​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២១–២៦, ៣៣–៣៥, ៩១–៩២ ។ បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​និយាយ​អំពី​មូលហេតុ ដែល​បងប្អូន​ដឹង​គុណ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ពួកគេ​នូវ​ទំនួលខុសត្រូវ​ទាំងនេះ ។

  • កូនៗ​របស់​បងប្អូន​អាច​ស្វែងយល់​បន្ថែម​អំពី​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់​នៅ « General Church Leadership » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ប្រហែលជា​កូន​របស់​បងប្អូន​ម្នាក់ៗ​អាច​រៀន​អំពី​អ្នកដឹកនាំ​ម្នាក់​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ទាំងនេះ ហើយ​បង្រៀន​គ្នាទៅវិញ​ទៅមក​អំពី​លោក ។ សូម​ចែកចាយ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​របៀប​ដែល​បងប្អូន​ដឹង​ថា ថ្នាក់​ដឹកនាំ​ទាំង​នេះ​គឺ​ជា​អ្នកបម្រើ​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • បន្ទាប់ពី​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២២ ជាមួយ​គ្នា​រួចហើយ បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​លើក​រូបភាព​នៃ​គណៈប្រធាន​ទីមួយ​ឡើង​ម្នាក់ម្តងៗ ហើយ​ចែកចាយ​អំពី​របៀប​ដែល​បងប្អូន​អាច​គាំទ្រ​ពួកលោក​ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ។

គណៈ​ប្រធាន​ទីមួយ

គណៈប្រធាន​ទីមួយ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៨:៣

ខ្ញុំ​អាច​យក​ចិត្ត​ទុកដាក់​ក្នុង​ការរស់នៅ​តាម​សេចក្ដី​សញ្ញា​របស់​ខ្ញុំ ។

  • ដើម្បី​ចាប់ផ្តើម​ការសន្ទនា​អំពី​ខគម្ពីរ​នេះ បងប្អូន​អាច​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ធ្វើ​អ្វីមួយ​ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្ត​ទុកដាក់ ដូចជា​ចាក់​ទឹក​ចូល​កែវ​កុំ​ឲ្យ​ហៀរ ។ តើ​អ្វីខ្លះ​កើតឡើង​ពេល​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ? បន្ទាប់មក បងប្អូន​អាច​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៨:៣ ដើម្បី​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ​ដោយ​យកចិត្ត​ទុកដាក់ ។ តើ « សម្បថ » ( ការសន្យា ឬ​សេចក្តីសញ្ញា ) អ្វី​ខ្លះដែល​យើង​ធ្វើ​ជាមួយ​ព្រះ ? តើ​យើង​អាច​មាន​ការយកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ក្នុង​ការរក្សា​វា​ដោយ​របៀប​ណា ? បងប្អូន​អាច​ចែកចាយ​ផ្នែក​ដែល​ជា​សារលិខិត​របស់​ស៊ីស្ទើរ បែកឃី ក្រាវីន « Careful versus Casual » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩–១១ ) ដែល​បងប្អូន​មាន​អារម្មណ៍​ថា​អាច​បំផុសគំនិត​កូន​របស់​បងប្អូន​ឲ្យ​គោរពតាម​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ បងប្អូន​ក៏​អាច​ច្រៀង​បទចម្រៀង​អំពី​ការគោរពតាម​សេចក្តី​សញ្ញា ដូចជា​បទ « ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ក្លាហាន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៥ ) ។

ក្មេងស្រី​កំពុង​ចាក់​ទឹក

ការចាក់ទឹក​ដោយ​យកចិត្ត​ទុកដាក់ អាច​ប្រៀប​ធៀប​ទៅនឹង​ការគោរពតាម​សេចក្ដី​សញ្ញា​របស់​យើង​ដោយ​ប្រុងប្រយ័ត្ន ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

គំនូរ​របស់​ម៉ិលគីស្សាដែក និង​អ័ប្រាហាំ

Melchizedek Blesses Abram [ ម៉ិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម ] ដោយ វ៉លធើរ រ៉េន ។

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ