ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២០–២៦ ខែ មេសា ។ ម៉ូសាយ ៤–៦ ៖ « ការផ្លាស់ប្តូរ​ដ៏​ធំ »


« ថ្ងៃទី ២០–២៦ ខែ មេសា ។ ម៉ូសាយ ៤–៦ ៖ ‹ ការផ្លាស់ប្តូរ​ដ៏​ធំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២០–២៦ ខែ មេសា ។ ម៉ូសាយ ៤–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

ស្ដេច​បេនយ៉ាមីន​កំពុង​បង្រៀន​ដល់​រាស្ត្រ​ទ្រង់

នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក ដោយ វ៉លធើរ រ៉េន

ថ្ងៃទី ២០–២៦ ខែ មេសា

ម៉ូសាយ ៤–៦

« ការផ្លាស់ប្តូរ​ដ៏​ធំ »

នៅ​ពេល​បងប្អូន​អាន និង​ពិចារណា ម៉ូសាយ ៤–៦ សូម​យកចិត្ត​ទុកដាក់​នឹង​ការ​បំផុសគំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​រឿង​ល្អៗ​ដែល​បងប្អូន​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ធ្វើ​មាន​អ្វី​ខ្លះ ? ( សូមមើល ម៉ូសាយ ៥:២ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

តើ​បងប្អូន​ធ្លាប់​ឮ​នរណា​ម្នាក់​និយាយ និង​ទទួល​អារម្មណ៍​បំផុសគំនិត​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន​ឬទេ ? ប្រហែល​ជា​បងប្អូន​បាន​សម្រេច​ចិត្ត​ដើម្បី​រស់នៅ​ឲ្យ​មាន​ភាព​ខុស​គ្នា​បន្ដិច ឬ​ខុស​គ្នា​ច្រើន—​ដោយ​សារ​តែ​អ្វី​ដែល​បងប្អូន​ស្ដាប់​ឭ ។ ទេសនកថា​របស់​ស្ដេច​បេនយ៉ាមីន គឺ​ជា​ទេសនកថា​ប្រភេទ​នោះ ហើយ​សេចក្ដីពិត​ដែល​ទ្រង់​បាន​បង្រៀន មាន​ឥទ្ធិពល​មក​លើ​រាស្ត្រ​ដែល​បាន​ស្ដាប់​ឮ​ទេសនកថា​ទាំងនោះ ។ ស្ដេច​បេនយ៉ាមីន​បាន​ចែកចាយ​នឹង​រាស្ត្រ​របស់​ទ្រង់​អំពី​អ្វី​ដែល​ទេវតា​មួយ​អង្គ​បាន​បង្រៀន​ដល់​ទ្រង់— ដែល​ជា​ពរជ័យ​ដ៏​អស្ចារ្យ​អាច​កើតមាន​មក​តាមរយៈ « ព្រះលោហិត​ដ៏​ធួន​នៃ​ព្រះគ្រីស្ទ » ( ម៉ូសាយ ៤:២ ) ។ សារលិខិត​របស់​ទ្រង់​បាន​ផ្លាស់ប្ដូរ​ទស្សនអំពី​ខ្លួន​ពួកគេ​ទាំងស្រុង ( សូមមើល​ ម៉ូសាយ ៤:២ ) បាន​ផ្លាស់ប្ដូរ​បំណងប្រាថ្នា​របស់​ពួកគេ ( សូមមើល ម៉ូសាយ ៥:២ ) ហើយ​បាន​បំផុសគំនិត​ពួកគេ​ឲ្យ​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ​ថា ពួកគេ​នឹង​ធ្វើ​តាម​ព្រះទ័យ​ទ្រង់​ជានិច្ច ( សូមមើល ម៉ូសាយ ៥:៥ ) ។ នេះ​គឺ​ជា​របៀប​ដែល​ពាក្យ​របស់​ស្ដេច​បេនយ៉ាមីន​មាន​ឥទ្ធិពល​ទៅលើ​រាស្ត្រ​ទ្រង់ ។ តើ​ពាក្យ​ទាំងនោះ​មាន​ឥទ្ធិពល​លើ​បងប្អូន​យ៉ាង​ដូចម្ដេច ?

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ូសាយ ៤

តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច​ទទួល ហើយ​រក្សា​ការ​ផ្ដាច់​បាប​ពី​អំពើបាប​របស់​ខ្ញុំ ។

ការ​យក​ឈ្នះ​លើ​មនុស្ស​ខាង​សាច់ឈាម​ពុំ​មែន​ងាយ​ស្រួល​ទេ ។ វា​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​កាន់តែ​ខ្លាំង​ដើម្បី​ប្រែក្លាយ « ជា​ពួកបរិសុទ្ធ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ជា​អម្ចាស់ » ( ម៉ូសាយ ៣:១៩ ) ។ ពេល​ខ្លះ ទោះ​ជា​ពេល​បងប្អូន​មាន​អារម្មណ៍​ទទួល​បាន​ការ​អភ័យទោស​ចំពោះ​អំពើបាប​របស់​បងប្អូន​ក្ដី ក៏​បងប្អូន​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​រក្សា​អារម្មណ៍​នោះ ហើយ​ស្ថិត​នៅ​លើ​ផ្លូវ​នៃ​សុចរិត​ផងដែរ ។ ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​រាស្ត្រ​ទ្រង់​ទាំង​ពី​របៀប ទទួល និង រក្សា ការ​ផ្ដាច់​បាប ហើយ​រស់នៅ​ប្រកាន់​ឲ្យ​ខ្ជាប់ខ្ជួន​ក្នុង​នាមជា​ពួកបរិសុទ្ធ ។ នៅពេល​បងប្អូន​សិក្សា ជំពូក ៤ ក្នុង​គម្ពីរ​ម៉ូសាយ បងប្អូន​អាច​នឹង​សួរ​សំណួរ​ខ្លួន​ឯង​ដូច​តទៅ​នេះ ៖

ខ ១–១២ ៖តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​ការ​ផ្ដាច់បាប​បាន​កើត​មាន​ចំពោះ​រាស្ត្រ​របស់​ស្ដេច​បេនយ៉ាមីន ? តើ​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​អ្វី​ខ្លះ​ដើម្បី​ជួយ​ពួកគេ​បន្ដ​រក្សា​ការ​ផ្ដាច់​បាប​របស់​ពួកគេ ? តើ​ទ្រង់​បាន​បង្រៀន​អ្វីខ្លះ​អំពី​របៀប​យើង​ទទួល​បាន​សេចក្ដីសង្គ្រោះ ? សូម​កត់ចំណាំ​អំពី​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន​បាន​មាន​បន្ទូល​ថា យើង​គួរ​តែ « ចងចាំ ហើយ​ចងចាំ​ជានិច្ច » ( ខ ១១ ) ។ តើ​បងប្អូន​មាន​អារម្មណ៍​បំផុសគំនិត​អ្វីខ្លះ​ដើម្បី​ចងចាំ​អំពី​រឿង​ទាំងនេះ ?

ខ ១២–១៦ ៖យោង​ទៅ​តាម​ខគម្ពីរ​ទាំងនេះ​តើ​អ្វីខ្លះ​នឹង​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​យើង បើ​យើង​ធ្វើ​នូវ​រឿង​ដែល​បាន​ពិពណ៌នា​នៅក្នុង ខ ១១ នោះ ? តើ​បងប្អូន​ធ្លាប់​មាន​បទពិសោធន៍​នៃ​ការ​ផ្លាស់ប្ដូរ​ទាំងនេះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ឬទេ ? តើ​ពួកគេ​ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​ដែល​បានពិពណ៌នា​នៅ​ក្នុង ម៉ូសាយ ៣:១៩ យ៉ាង​ដូចម្ដេច ?

ខ ១៦–៣០ ៖តើ​ការ​ចែកចាយ​ជា​មួយ​នឹង​ជន​ទ័លក្រ​ជួយ​យើង​ឲ្យ​រក្សា​ការ​ផ្ដាច់​បាប​របស់​យើង​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​អាច​អនុវត្ត ខ ២៧ ទៅ​ក្នុង​ការខិតខំ​របស់​បងប្អូន​ដើម្បី​ក្លាយ​ដូចជា​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ ដេវីឌ អេ បែដណា « Always Retain a Remission of Your Sins » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៥៩–៦២ ឌែល ជី រិនឡាន់ « Preserving the Heart’s Mighty Change » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៩៧–៩៩ ។

ម៉ូសាយ ៥:១–៧

ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​បណ្ដាល​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​ធំ​នៅ​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ ។

វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​និយាយ​ថា « ខ្ញុំ​មិន​អាច​ផ្លាស់ប្ដូរ ។ ខ្ញុំ​គឺ​របៀប​ហ្នឹង » ។ ផ្ទុយ​ទៅ​វិញ បទពិសោធន៍​របស់​រាស្ត្រ​ស្ដេច​បេនយ៉ាមីន បង្ហាញ​យើង​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ អាច​ផ្លាស់ប្ដូរ​ដួងចិត្ត​យើង​ដ៏​ពិត ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖ « យើង​អាច​ផ្លាស់​ប្ដូរ​ឥរិយាបទ​យើង ។ បំណង​យើង​អាច​ផ្លាស់ប្ដូរ ។… ការ​ផ្លាស់ប្ដូរ​ពិត—ការ​ផ្លាស់ប្ដូរ​ជានិរន្ដរ៍— អាច​កើត​មាន​មក​តែ​តាមរយៈ​ការ​ព្យាបាល ការសម្អាត និង​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។… ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ គឺជា ដំណឹងល្អ​នៃ​ការផ្លាស់ប្ដូរ ! » ( Decisions for Eternity » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១០៨ ) ។

នៅពេល​បងប្អូន​អាន​អំពី ការ​ផ្លាស់ប្ដូរ​ដែល​រាស្ត្រ​របស់​ស្ដេច​បេនយ៉ាមីន​បានមាន​បទពិសោធន៍ ចូរ​គិត​អំពី​របៀប​ដែល « ការផ្លាស់ប្តូរ​ដ៏​ធំ » នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្រែចិត្តជឿ​ដ៏​ពិត​បាន​កើត​មាន​ឡើង—ឬ​អាច​កើត​មាន​ឡើង— នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។ តើ​បងប្អូន​ធ្លាប់​មាន​គ្រា « ដ៏ធំ » មួយ​ចំនួន​ដឹកនាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត​របស់​បងប្អូន ឬ​តើ​បងប្អូន​ធ្លាប់​មាន​ការ​ផ្លាស់ប្រែ​ចិត្ត​ជឿ​របស់​បងប្អូន​បាន​កើត​មាន​ឡើង​បន្ដិចម្ដងៗ​ដែរ​ឬទេ ?

សូមមើល​ផងដែរ អេសេគាល ៣៦:២៦–២៧, អាលម៉ា ៥:១៤ ដេវីឌ អេ បែដណា « Converted unto the Lord » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៦–១០៩ ។

ព្រះគ្រីស្ទ​កំពុង​ព្យាបាល​ស្ត្រី​មាន​ជំងឺ​ម្នាក់

ព្រះអង្គសង្គ្រោះ​បាន​ផ្លាស់ប្ដូរ​ដួងចិត្ត និង​ជីវិត​របស់​យើង ។ ដៃ​ព្យាបាល ដោយ អ័ដាម អាប្រាម

ម៉ូសាយ ៥:៥–១៥

ខ្ញុំ​បាន​លើក​ដាក់​មក​លើ​ខ្លួន​ខ្ញុំ​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ នៅពេល​ខ្ញុំ​ធ្វើ​សេចក្ដីសញ្ញា ។

មូលហេតុ​មួយ​ដែល​ស្ដេច​បេនយ៉ាមីន ចង់​ថ្លែង​ទៅ​កាន់​រាស្ត្រ​របស់​ទ្រង់​គឺ « ដាក់​ឈ្មោះ​រាស្ត្រ​របស់​ទ្រង់ » ។ ប្រជាជន​ខ្លះ​គឺ​ជា​សាសន៍​នីហ្វៃ ហើយ​អ្នក​ដទៃទៀត គឺ​ជា​កូនចៅ​អាម៉ូលេក ប៉ុន្តែ​ទាំងនេះ​ពុំ​មែន​ជា​ឈ្មោះ​ដែល​ទ្រង់​មាន​នៅ​ក្នុង​គំនិត​នោះទេ ។ ទ្រង់​បាន​អញ្ជើញ​រាស្ត្រ​ទ្រង់​ឲ្យ​លើក​ដាក់​លើ​ខ្លួន​ពួកគេ​នូវ « ព្រះនាម​នៃ​ព្រះគ្រីស្ទ » ជា​ចំណែក​នៃ​សេចក្ដីសញ្ញា​របស់​ពួកគេ​ក្នុង​ការ​គោរព​ប្រតិបត្តិតាម​ព្រះ ( ម៉ូសាយ ១:១១, ៥:១០ ) ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី ម៉ូសាយ ៥:៧–៩ អំពី​អត្ថន័យ​ដើម្បី​លើក​ដាក់​លើ​ខ្លួន​បងប្អូន​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « ប្រភព​នៃ [ សីលធម៌ និង អំណាច​ខាង​វិញ្ញាណ ] គឺជា​ព្រះ ។ ការ​ចូល​ទៅ​កាន់​អំណាច​នោះ គឺ​តាមរយៈ​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​នឹង​ទ្រង់ » ( « The Power of Covenants » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ២០ ) ។ នៅពេល​បងប្អូន​អាន ម៉ូសាយ ៥: ៥–១៥ ធ្វើ​ជា​បញ្ជី​នៃ​ពរជ័យ​ដែល​នឹង​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​បងប្អូន នៅពេល​បងប្អូន​រក្សា​សេចក្ដីសញ្ញា​ដែល​បងប្អូន​បាន​ធ្វើ​ជា​មួយ​នឹង​ព្រះ ។ តើ​ការ​រក្សា​សេចក្ដីសញ្ញា​របស់​បងប្អូន​ជួយ​បងប្អូន​រក្សា « ការផ្លាស់ប្តូរ​ដ៏​ធំ » ដែល​កើត​មាន​នៅ​ក្នុង​ខ្លួន​បងប្អូន តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

ម៉ូសាយ ៤:៩–១២

តើ​គ្រួសារ​របស់​បងប្អូន​កាន់តែ « ជឿ​ទៅ​លើ​ព្រះ » ( ម៉ូសាយ ៤:៩ ) និង « ការ​ចងចាំ​ពី​ភាពមហិមា​របស់​ព្រះ​ជានិច្ច​យ៉ាង​ដូចម្ដេច ? » (  ម៉ូសាយ ៤:១១ ) ។ ប្រហែល​ជា​សមាជិក​គ្រួសារ​អាច​អាន ម៉ូសាយ ៤:៩–១២ ហើយ​ប្រាប់​អំពី​ឃ្លា​ទាំងឡាយ​ដែល​ជួយ​ស្ថាបនា​ជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះ ។ បន្ទាប់មក ពួកគេ​អាច​សរសេរ​ឃ្លា​ទាំងនោះ ហើយ​ដាក់​វា​នៅ​ក្នុង​ផ្ទះ​ទុក​ជា​ការ​រំឭក ។ តើ​ការ​ចងចាំ​អំពី​រឿង​ទាំងនេះ​នឹង​ជួយ​យើង « រីករាយ​ជានិច្ច » ហើយ « រក្សា​ការផ្តាច់បាប [ របស់​យើង ] យ៉ាង​ដូចម្ដេច ? (  ម៉ូសាយ ៤:១២ ) ។

ម៉ូសាយ ៤:១៤–១៥

តើ​យើង​បាន​រៀន​អ្វី​ខ្លះ​អំពី​ជម្លោះ និង​ការ​ទាស់ទែង​ចេញ​មកពី​ខគម្ពីរ​ទាំងនេះ ?

ម៉ូសាយ ៤:១៦–២៦

តើតាមមធ្យោបាយណាដែលយើងទាំងអស់គ្នាជាអ្នកសុំទាន ? យោង​ទៅ​តាម​ខគម្ពីរ​ទាំងនេះ តើ​យើង​គួរ​តែ​ប្រព្រឹត្ត​ចំពោះ​កូនចៅ​របស់​ព្រះ​ទាំងអស់​យ៉ាង​ដូចម្ដេច ? ( ម៉ូសាយ ៤:២៦ ) ។ តើ​នរណា​ត្រូវការ​ជំនួយ​របស់​យើង ?

ម៉ូសាយ ៤:២៧

តើ​គ្រួសារ​របស់​បងប្អូន​កំពុង​រត់​ហួស​កម្លាំង​ដែល​បងប្អូនមាន​ឬទេ ? ប្រហែលជា​បងប្អូន​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​វាយតម្លៃ​អំពី​សកម្មភាព​របស់​ពួកគេ​ដើម្បី​ប្រាកដ​ថា​ពួកគេ​កំពុង​ឧស្សាហ៍ព្យាយាម ប៉ុន្តែ​ក៏​ឆ្លាត​វៃ​ផងដែរ ។

ម៉ូសាយ ៥:៥–១៥

តើ​ការ​លើក​ដាក់​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មក​លើ​ខ្លួន​យើង​ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​ទំនាក់ទំនង​របស់​យើង​នឹង​ទ្រង់ ? វា​អាច​នឹង​ជួយ​ផងដែរ​ដើម្បី​ពិភាក្សា​អំពី​មូលហេតុ​ដែល​មនុស្ស​ពេល​ខ្លះ​សរសេរ​ឈ្មោះ​របស់​ពួកគេ​នៅ​លើ​របស់​របរ​របស់​ពួកគេ ។ តើ​យើង​អាច​បង្ហាញ​ថា យើង « ជាកម្មសិទ្ធិ » របស់​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចិញ្ចឹមបីបាច់​បរិយាកាស​នៃ​សេចក្ដីស្រឡាញ់ ។ របៀប​ដែល​សមាជិក​គ្រួសារ​ប្រព្រឹត្ត​ចំពោះ គ្នា​ទៅវិញ​ទៅ​មក អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ស្មារតី​នៅ​ក្នុង​គេហដ្ឋាន​របស់បងប្អូន ។ សូម​ជួយ​សមាជិក​គ្រួសារ​ទាំងអស់​ធ្វើ​ចំណែក​របស់​ពួកគេ​ដើម្បី​បង្កើត​ឲ្យ​មាន​គេហដ្ឋាន​ប្រកប​ដោយ​ក្ដីស្រឡាញ់ និង​ការគោរព​គ្នា ដើម្បី​ឲ្យ​មនុស្ស​គ្រ់ប​រូប​នឹង​មាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ការ​ចែកចាយ​បទពិសោធន៍ សំណួរ និង​ទីបន្ទាល់ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៥) ។

ព្រះគ្រីស្ទ​កំពុង​ឲ្យ​ចំណី​ដល់​សត្វស្លាប​នៅ​ខាង​មុខ​ទីធ្លា​មួយ

នៅក្នុងការថែទាំ​ដ៏​ខ្ជាប់ខ្ជួន​របស់​ទ្រង់ ដោយ ហ្គ្រែក ខេ អូលសិន