« ការប្រើប្រាស់ សៀវភៅចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ការប្រើប្រាស់ សៀវភៅចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ការប្រើប្រាស់ សៀវភៅចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ
តើធនធាននេះសម្រាប់នរណា ?
ធនធាននេះគឺសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារទាំងអស់នៅក្នុងសាសនាចក្រ ។ វាត្រូវបានរចនាឡើងដើម្បីជួយអ្នករៀនដំណឹងល្អ—ទោះជាដោយខ្លួនឯង ឬជាមួយក្រុមគ្រួសារក្ដី ។ ប្រសិនបើអ្នកពុំបានសិក្សាដំណឹងល្អជាទៀងទាត់កាលពីមុនៗមកទេ ធនធាននេះគឺអាចជួយអ្នកដើម្បីចាប់ផ្ដើមបាន ។ ប្រសិនបើអ្នកមានទម្លាប់ល្អក្នុងការសិក្សាដំណឹងល្អរួចហើយ ធនធាននេះអាចជួយអ្នកមានបទពិសោធន៍កាន់តែមានអត្ថន័យ ។
តើខ្ញុំប្រើបា្រស់ធនធាននេះបានយ៉ាងដូចម្តេច ?
សូមប្រើធនធាននេះតាមរបៀបណាដែលជាជំនួយដល់អ្នក ។ អ្នកអាចរកឃើញថាវាជាជំនួយក្នុងការណែនាំ ឬជាជំនួយបន្ថែមទៅលើការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាគ្រួសារ ។ អ្នកក៏អាចប្រើប្រាស់វាសម្រាប់រាត្រីជួបជុំក្រុមគ្រួសារផងដែរ ។ គម្រោងនេះបញ្ជាក់បង្ហាញគោលការណ៍សំខាន់ៗនៅក្នុងព្រះគម្ពីរមរមន យោបល់ការសិក្សា និងសកម្មភាពសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយផ្ដល់កន្លែងកត់ត្រាអំពីចំណាប់អារម្មណ៍របស់បងប្អូន ។
អ្នក និងគ្រួសារអ្នក អាចនឹងបានសិក្សាដំណឹងល្អជាទៀងទាត់រួចហើយ ។ ឧទាហរណ៍ បងប្អូនអាចនឹងកំពុងអានបទគម្ពីរនានា ក្រៅពីគម្ពីរមរមនសម្រាប់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។ ចូរមកតាមខ្ញុំ— សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ពុំមែនជំនួស ឬបំពេញដោយរឿងល្អៗដែលបងប្អូនកំពុងធ្វើទេ ។ ប្រហែល ជាវាមានវិធីជាច្រើនដើម្បីរៀនមកពីព្រះគម្ពីរមរមនជាទៀងទាត់ ហើយនៅតែសម្រេចគោលដៅការសិក្សាគម្ពីរដទៃទៀតរបស់អ្នក ។ ឧទាហរណ៍ អ្នកអាចបន្តអានព្រះគម្ពីរមួយសម្រាប់ការសិក្សាគម្ពីរផ្ទាល់ខ្លួន ហើយអានព្រះគម្ពីរមរមនជាមួយគ្រួសារបងប្អូន ( ឬបញ្ច្រាស់ពីនោះ ) ។ សូមធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណ ដើម្បីកំណត់អំពីរបៀបដើម្បីសិក្សាព្រះបន្ទូលរបស់ព្រះដោយផ្ទាល់ខ្លួនរបស់អ្នក ។
តើធនធាននេះទាក់ទងនឹងអ្វីដែលបានកើតឡើងនៅក្នុងសាសនាចក្រយ៉ាងដូចម្ដេច ?
គម្រោងនៅក្នុងធនធាននេះត្រូវបានរៀបចំឡើងស្របតាមកាលវិភាគអានប្រចាំសប្ដាហ៍ ។ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា និង ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ធ្វើតាមកាលវិភាគដូចគ្នា ។ ដើម្បីគាំទ្រដល់កិច្ចខិតខំរបស់អ្នកដើម្បីរៀន ហើយរស់នៅតាមដំណឹងល្អនៅក្នុងផ្ទះ គ្រូបង្រៀនរបស់អ្នកនឹងផ្ដល់ឱកាសដល់អ្នកដើម្បីចែកចាយបទពិសោធន៍ គំនិត និងសំណួរអំពីវគ្គបទគម្ពីរ ដែលអ្នកកំពុងសិក្សានៅគេហដ្ឋាន ។
ដោយសារតែសាលាថ្ងៃអាទិត្យ ត្រូវបានបង្រៀនតែពីរដងក្នុងមួយខែ នោះគ្រូបង្រៀនសាលាថ្ងៃអាទិត្យ អាចជ្រើសរើសរំលង ឬដាក់បញ្ចូលគម្រោងមេរៀនជាមួយគ្នាដើម្បីឲ្យទាន់តាមកាលវិភាគប្រចាំសប្ដាហ៍ ។ រឿងនេះអាចជាការចាំបាច់ផងដែរនៅសប្ដាហ៍ដែលពុំមានការប្រជុំសាសនាចក្រតាមធម្មតា ដោយសារតែសន្និសីទស្ដេក ឬមូលហេតុដទៃទៀត ។ អំឡុងសប្ដាហ៍ទាំងនេះ បងប្អូនត្រូវបានអញ្ជើញឲ្យបន្ដសិក្សាព្រះគម្ពីរមរមននៅផ្ទះ ។
តើខ្ញុំចាំបាច់ត្រូវធ្វើតាមកាលវិភាគឬ ?
កាលវិភាគនឹងជួយបងប្អូនបញ្ចប់ការអានគម្ពីរមរមននៅចុងឆ្នាំ ។ បន្ថែមពីលើនោះ ការធ្វើតាមកាលវិភាគដដែលដូចជាអ្នកដទៃទៀតនៅក្នុងវួដរបស់បងប្អូន វាអាចនាំឲ្យមានបទពិសោធន៍កាន់តែមានអត្ថន័យនៅព្រះវិហារ ។ ប៉ុន្តែសូមកុំឲ្យមានអារម្មណ៍ថាត្រូវតែធ្វើតាមកាលវិភាគជាដាច់ខាតនោះឡើយ វាគ្រាន់តែជាការណែនាំមួយដើម្បីជួយអ្នកឲ្យដាក់ល្បឿនខ្លួនបងប្អូន ។ រឿងសំខាន់គឺថា អ្នកកំពុងរៀនដំណឹងល្អជាបុគ្គលម្នាក់ៗ និងជាក្រុមគ្រួសារ ។