« ការសន្យាទាំងឡាយរបស់ព្យាការី » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ការសន្យាទាំងឡាយរបស់ព្យាការី » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ការសន្យាទាំងឡាយរបស់ព្យាការី
ការសិក្សាព្រះគម្ពីរមរមន នឹងផ្លាស់ប្ដូរបងប្អូន ។ វានឹងផ្លាស់ប្ដូរគ្រួសាររបស់បងប្អូន ។ ពួកព្យាការីថ្ងៃចុងក្រោយ បានធ្វើការសន្យាជាច្រើនអំពីអំណាចនៃព្រះគម្ពីរមរមន ចាប់តាំងពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានស្ដារឡើងវិញមកម៉្លេះ ។ សូមពិចារណាអំពីសេចក្តីថ្លែងការណ៍ដូចខាងក្រោម ហើយរំឭកវាជាទៀងទាត់ ។ តើបងប្អូនចង់ទទួលបានពរជ័យណាមួយ ក្នុងពរជ័យទាំងនេះ ? នៅពេលបងប្អូនអានព្រះគម្ពីរមរមន សូមពិចារណាធ្វើការកត់ត្រា និងចែកចាយជាមួយអ្នកដទៃអំពីរបៀបដែលការសន្យាទាំងនេះត្រូវបានបំពេញនៅក្នុងជីវិតរបស់បងប្អូន ។
ព្យាការី យ៉ូសែប ស៊្មីធ ៖ « ខ្ញុំបានប្រាប់បងប្អូនទាំងឡាយថា ព្រះគម្ពីរមរមន គឺជាគម្ពីរដ៏ត្រឹមត្រូវបំផុតជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជាមូលដ្ឋាននៃសាសនារបស់យើង ហើយបុគ្គលម្នាក់ៗអាចចូលទៅជិតព្រះបាន ដោយសារធ្វើតាមសិក្ខាបទទាំងឡាយនៃគម្ពីរនេះ ជាជាងគម្ពីរដទៃទាំងអស់ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៦៤ ) ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖ « ព្រះគម្ពីរមរមន ពុំមែនគ្រាន់តែបង្រៀនយើងអំពីសេចក្ដីពិតដែលមានប៉ុណ្ណោះទេ វាពិតជាមានសេចក្ដីពិតទាំងនោះមែន ។ ព្រះគម្ពីរមរមនពុំគ្រាន់តែថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទប៉ុណ្ណោះនោះទេ តែវាជាទីបន្ទាល់ផងដែរ ។ ប៉ុន្តែវាមានអ្វីៗជាច្រើនទៀត ។ មានអំណាចមួយនៅក្នុងព្រះគម្ពីរដែលនឹងចាប់ផ្ដើមហូរចូលមកក្នុងជីវិតរបស់អ្នក ពេលអ្នកចាប់ផ្ដើមសិក្សាដោយហ្មត់ចត់អំពីព្រះគម្ពីរនេះ ។ អ្នកនឹងរកឃើញអំណាចកាន់តែមហិមា ដើម្បីទប់ទល់នឹងការល្បួង ។ អ្នកនឹងរកឃើញអំណាច ដើម្បីចៀសផុតពីការបោកបញ្ឆោត ។ អ្នកនឹងរកឃើញអំណាចដើម្បីឈរនៅលើផ្លូវតូច និងចង្អៀត ។ ខគម្ពីរទាំងឡាយត្រូវបានហៅថា « ព្រះបន្ទូលទាំងឡាយខាងជីវិត » ( គ. និង ស. ៨៤:៨៥ ) ហើយគ្មានព្រះគម្ពីរណាទៀតដែលពិតជាងព្រះគម្ពីរមរមនឡើយ ។ នៅពេលបងប្អូនចាប់ផ្ដើមស្រេកឃ្លានព្រះបន្ទូលទាំងនេះ នោះបងប្អូននឹងរកឃើញជីវិតកាន់តែមហិមា និងកាន់តែបរិបូរ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៤១ ) ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖ « បងប្អូនប្រុសស្រីទាំងឡាយ ខ្ញុំសន្យានឹងបងប្អូនថា បើបងប្អូននឹងអានព្រះគម្ពីរមរមនប្រកបដោយការអធិស្ឋាន មិនថាបងប្អូនបានអានវាពីមុនមកប៉ុន្មានដងនោះទេ នោះនឹងមានព្រះវិញ្ញាណនៃព្រះអម្ចាស់កើតមាននៅក្នុងដួងចិត្តរបស់បងប្អូនយ៉ាងច្រើន ដោយគ្មានលក្ខខណ្ឌ ។ វានឹងកើតមាននូវដំណោះស្រាយដ៏រឹងមាំមួយដើម្បីដើរដោយគោរពប្រតិបត្តិចំពោះបទបញ្ញត្តិរបស់ទ្រង់ ហើយនឹងកើតមានទីបន្ទាល់កាន់តែរឹងមាំទៅលើព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត » ( ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ ហ្គរដុន ប៊ី ហ៊ិងគ្លី [ ឆ្នាំ ២០១៦ ] ទំព័រ ២៣៣ ) ។
ប្រធាន រ័សុល អិម ណិលសុន ៖ « បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន នោះបងប្អូននឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសញ្ជឹងគិតនូវអ្វីដែលបងប្អូនសិក្សា នោះបង្អួចស្ថានសួគ៌នឹងបើកឡើង ហើយបងប្អូននឹងទទួលចម្លើយចំពោះសំណួរផ្ទាល់ខ្លួន និងការដឹកនាំសម្រាប់ជីវិតបងប្អូនផ្ទាល់ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមនរាល់ថ្ងៃ បងប្អូនអាចត្រូវបានការពារឲ្យផុតពីអំពើអាក្រក់នៃថ្ងៃនោះ ជំងឺដ៏ធំនៃរូបអាសគ្រាម និងការញៀនផ្សេងទៀតដែលធ្វើឲ្យគំនិតស្ពឹក » ( « The Book of Mormon: What Would Your Life Be Like without It? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ ) ។