គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៧–១៣ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣ ៖ « អ្វី​ដែល​មក​ពី​លើ​គឺ​ពិសិដ្ឋ »


« ថ្ងៃទី ៧–១៣ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣ ៖ ‹ អ្វី​ដែល​មក​ពី​លើ​គឺ​ពិសិដ្ឋ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៧–១៣ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

វាល​នៅ​រដ្ឋមិសសួរី

ស្ព្រីង ហៀល ស្រុក​ដេវីស រដ្ឋ​មិសសួរី ដោយ ហ្គាត រ៉ូប៊ីនសិន អូបន

ថ្ងៃទី ៧–១៣ ខែ មិថុនា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣

« អ្វី​ដែល​មក​ពី​លើ​គឺ​ពិសិដ្ឋ »

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ហើយ​អ្នក​រាល់​គ្នា​ទទួល​ព្រះ​វិញ្ញាណ​តាមរយៈ​ការអធិស្ឋាន » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៦៤ ) ។ សូម​ពិចារណា​ធ្វើការ​អធិស្ឋាន​ទូល​សូម​ព្រះវិញ្ញាណ​ឲ្យ​ដឹកនាំ​ការសិក្សា​របស់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ទីតាំង​សម្រាប់​ក្រុង​ស៊ីយ៉ូន​ត្រូវបាន​ជ្រើសរើស ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ទៅមើល​តំបន់​នោះ ហើយ​បាន​ឧទ្ទិស​វា​ទុកជា​កន្លែង​ជួបជុំ​ពួកបរិសុទ្ធ ។ ស្របតាម​ប្រវត្តិ​របស់​យ៉ូសែប ស្ម៊ីធ « ដែនដី​ស៊ីយ៉ូន​ជា​កម្មវត្ថុ​មួយ​ខាង​សាច់​ឈាម​ដ៏​សំខាន់​ដែល​គិត​ដល់ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣ ក្បាល​កណ្ឌ ) ។ ប៉ុន្ដែ​ការគិត​អំពី​ស៊ីយ៉ូន​គឺ​ច្របល់​ចូល​គ្នា ។ ពួកបរិសុទ្ធ​ជាច្រើន​បាន​អន្ទះសា​ចង់​ចាប់ផ្ដើម​ប្រជុំ​គ្នា​នៅ​រដ្ឋ​មិសសួរី ។ ផ្ទុយ​ទៅវិញ មនុស្ស​ជាច្រើន​ដូចជា អែសរ៉ា បូត បាន​ស្រពន់​ចិត្ត​នឹង​ដែនដី​ស៊ីយ៉ូន ហើយ​បាន​ឲ្យ​គេ​ដឹង​អំពី​ការគិត​របស់​ពួកគេ ។ តាមពិត​ទៅ នៅពេល​យ៉ូសែប​បាន​ត្រឡប់​ទៅ​ក្រុង​ខឺតឡង់​ពី​មិសសួរី​វិញ លោក​បាន​ដឹង​ថា ការបែកបាក់​គ្នា និង​ការក្បត់​សាសនា​បាន​ជ្រៀបចូល​ក្នុង​សាសនាចក្រ ខណៈ​លោក​បាន​ទៅ​ឆ្ងាយ ។ វា​គឺ​នៅក្នុង​មជ្ឈដ្ឋាន​នេះ ដែល​វិវរណៈ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣ ត្រូវបាន​ទទួល ។ ត្រង់​នេះ ព្រះអម្ចាស់​បាន​ថ្លែង​ពី​ការទិញ​ដី និង​ការបញ្ជូន​ពួកបរិសុទ្ធ​ទៅ​រដ្ឋ​មិសសួរី ។ ប៉ុន្ដែ​ក្នុង​ចំណោម​បញ្ហា​បែប​នេះ មាន​ការរំឭក​ដ៏​ល្អ​មួយ ៖ « យើង​ជា​ព្រះអម្ចាស់ បន្លឺ​សំឡេង​របស់​យើង ហើយ​សំឡេង​របស់​យើង​ត្រូវ​គោរព​តាម » ( ខទី ៥ ) ។ សំឡេង​ទ្រង់ ព្រះទ័យ​ទ្រង់ ការបញ្ជា​ទ្រង់​—​ទាំងអស់​នេះ « មកពី​លើ »​—មិន​ត្រូវ​ប្រព្រឹត្ត​ក្នុង​លក្ខណៈ​ចំអក ឬ​ដោយ​គាប់ជួន​នោះ​ទេ ។ វា « ពិសិដ្ឋ ហើយ​ត្រូវ​ពោល​ដល់​ដោយ​យក​ចិត្ត​ទុកដាក់ » ( ខទី ៦៤ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:១–៦, ៣២–៣៧

សេចក្ដីក្រោធ​របស់​ព្រះអម្ចាស់​ត្រូវបាន​បញ្ឆេះ​ដាក់​ពួកទុច្ចរិត និង​ពួកបះបោរ ។

នៅពេល​ទទួល​បាន​វិវរណៈ​នេះ យ៉ូសែប ស្ម៊ីធ បាន​ប្រឈម​នឹង​ការរិះគន់​ដ៏​ខ្លាំង​មួយ​ពី​សមាជិក​មួយ​ចំនួន​ក្នុង​សាសនាចក្រ ដែល​បាន​បែរ​ប្រឆាំង​នឹង​លោក ( សូមមើល « Ezra Booth and Isaac Morley » Revelations in Context ទំព័រ ១៣០–៣៦ ) ។ តើ​ព្រះអម្ចាស់​បាន​ប្រទាន​ការព្រមាន​អ្វីខ្លះ​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១–៦, ៣២–៣៧ ទាក់ទង​នឹង « ពួកទុច្ចរិត និង​ពួកបះបោរ » ? តើ​ការព្រមាន​បែបនោះ​គឺជា​ភស្តុតាង​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៧–១២

ទីសម្គាល់​កើតមាន​ដោយ​សេចក្ដី​ជំនឿ និង​ព្រះទ័យ​របស់​ព្រះ ។

ទីសម្គាល់ ឬ​អព្ភូតហេតុ​តែ​មួយ​មុខ​មិន​បង្កើត​ឲ្យ​មាន​សេចក្ដីជំនឿ​ដ៏​យូរ​អង្វែង​ទេ ។ នៅ​ដើម​ឆ្នាំ ១៨៣១ អែសរ៉ា បូត ជា​គ្រូគង្វាល​មេតូឌីស​ម្នាក់​នៅ​ទីក្រុង​ខឺតឡង់ បាន​សម្រេច​ចិត្ត​ជ្រមុជ​ទឹក ក្រោយពី​លោក​បាន​ឃើញ​យ៉ូសែប ស្ម៊ីធ បាន​ព្យាបាល​ដៃ​មិត្ត​របស់​គាត់ អេលស្សា ចនសុន ដោយ​អព្ភូតហេតុ ។

ប៉ុន្ដែ​ក្នុង​ពេល​តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ បូត​បាត់បង់​សេចក្ដីជំនឿ​របស់​គាត់ ហើយ​បាន​រិះគន់​ព្យាការី ។ តើ​ការណ៍​នេះ​អាច​កើតឡើង​យ៉ាង​ដូចម្ដេច បើ​គិត​ដល់​អព្ភូតហេតុ​ដែល​គាត់​បាន​ឃើញ​នោះ ? សូម​សញ្ជឹងគិត​ពី​ការណ៍​នេះ កាល​បងប្អូន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:៧–១២ ។ បងប្អូន​ក៏​អាច​ពិចារណា​ពី​មូលហេតុ​ដែល​មនុស្ស​មួយ​ចំនួន​ទទួល​បាន​ទីសម្គាល់ « សម្រាប់​សេចក្ដី​ល្អ​ដល់​មនុស្ស​លោក​ចំពោះ​សិរី​ល្អ​របស់ [ ព្រះ ] » ( ខទី ១២ ) ហើយ​មនុស្ស​ដទៃ​ទទួល​វា « ​ចំពោះ​ការដាក់​ទោស » ( ខទី ១១ ) ។ ដោយ​ផ្អែកលើ​អ្វី​ដែល​បងប្អូន​បាន​អាន តើ​បងប្អូន​គិត​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​គិត និង​មាន​អារម្មណ៍​យ៉ាងណា​អំពី​ទីសម្គាល់ ?

សូមមើល​ផងដែរ ម៉ាថាយ ១៦:១–៤; យ៉ូហាន ១២:៣៧; មរមន ៩:១០–២១; អេធើរ ១២:១២, ១៨ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣:១៣–២៣

ព្រហ្មចារីយភាព​មាន​ន័យ​ថា ការរក្សា​គំនិត និង​សកម្មភាព​របស់​ខ្ញុំ​ឲ្យ​បាន​បរិសុទ្ធ ។

មនុស្ស​ជាច្រើន​ទទួល​ស្គាល់​ថា ការកំផិត​គឺ​ខុសឆ្គង ។ ប៉ុន្ដែ​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣:១៣–១៩ ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជាក់​ច្បាស់​ថា គំនិត​ប្រកប​ដោយ​តណ្ហា​ក៏​មាន​លទ្ធផល​ខាងវិញ្ញាណ​ធ្ងន់ធ្ងរ​ផងដែរ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​សួរ ៖ « ហេតុអ្វី​បានជា​តណ្ហា​គឺជា​អំពើបាប​បណ្តាល​ឱ្យ​ស្លាប់ ? មែនហើយ បន្ថែម​ពី​លើ​ឥទ្ធិពល​បំផ្លិច​បំផ្លាញ​ខាង​វិញ្ញាណ​ទាំងស្រុង ដែល​វា​មាន​មក​លើ​ព្រលឹង​របស់យើង នោះ​ខ្ញុំ​គិត​ថា វាគឺជា​អំពើបាប​មួយ ដោយសារ​តែ​វា​បាន​បង្ខូច​ទំនាក់ទំនង​ដ៏​ខ្ពស់បំផុត និង​បរិសុទ្ធ​បំផុត​ដែល​ព្រះបាន​ប្រទាន​មក​ឲ្យ​យើង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​—​ជា​សេចក្ដីស្រឡាញ់​ដែល​បុរស និង​ស្រ្តី​ម្នាក់ មាន​ចំពោះ​គ្នា​ទៅវិញ​ទៅមក និង​បំណង​ប្រាថ្នា​ដែល​គូស្វាមីភរិយា​នោះ ត្រូវ​បង្កើត​កូនចៅ​ក្នុង​គ្រួសារ​មួយ ដែល​ប្រាថ្នា​ចង់​បានដ៏​នៅអស់កល្ប​ជានិច្ច » ( « Place No More for the Enemy of My Soul » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៤ ) ។

តើ​ព្រះអម្ចាស់​បាន​លើកឡើង​ពី​លទ្ធផល​អ្វីខ្លះ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:១៣–១៩ ដែល​នឹង​កើតមាន​ដល់​អស់​អ្នក​ដែល​មិន​ប្រែចិត្ត​ពី​គំនិត និង​សកម្មភាព​មិន​បរិសុទ្ធ ? សូម​កត់ត្រា​ពរជ័យ​ដែល​ព្រះអង្គ​សង្គ្រោះ​សន្យា​នៅក្នុង ខទី ២០ និង​ទី ២៣ ដល់​អស់​អ្នក​ដែល​ស្មោះត្រង់ ។ តើ​មាន​ពរជ័យ​អ្វី​ខ្លះ​ដែល​កើត​មាន​ក្នុង​ជីវិត​របស់​បងប្អូន ដោយ​សារ​ការគោរព​តាម​ច្បាប់​ព្រហ្មចារីយភាព ? តើ​ព្រះអង្គ​សង្គ្រោះ​ជួយ​បងប្អូន​ឲ្យ​បន្ដ ឬ​កាន់តែ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤៥, លីនដា អេស រីវស៍ « ភាព​ស័ក្ដិសម​នឹង​ពរជ័យ​ដែល​បាន​សន្យា​របស់​យើង » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៩–១១ ។

បុរស និង​ស្ដ្រី​នៅក្បែរ​ព្រះវិហារ​បរិសុទ្ធ

យើង​មាន​ពរ នៅពេល​យើង​រក្សា​គំនិត និង​សកម្មភាព​របស់​យើង​ឲ្យ​បាន​បរិសុទ្ធ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:២៤–៤៦

ព្រះអម្ចាស់​ដឹកនាំ​កិច្ចការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​ពួកបរិសុទ្ធ​ទ្រង់ ។

ក្រោយពី​ព្រះអម្ចាស់​បាន​បញ្ជាក់​ទីកន្លែង​ដែល​ស៊ីយ៉ូន​នឹង​សាងសង់​ហើយ ពួកបរិសុទ្ធ​ក្នុង​រដ្ឋ​អូហៃអូ​នៅតែ​ត្រូវការ​ការណែនាំ​អំពី​ពេលវេលា​ចាប់ផ្ដើម​រើ និង​ទីកន្លែង​ដែល​ត្រូវ​យក​លុយ​ទិញ​ដី ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៣:២៤–៤៦ សូម​រកមើល​ការណែនាំ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ទាក់ទង​នឹង​ស៊ីយ៉ូន ។ តើ​ការណែនាំ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​អ្វីខ្លះ ដែល​ព្រះអម្ចាស់​កំពុង​ប្រទាន​ដល់​បងប្អូន ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:៧–១២ ។ដំណើររឿង​របស់​អែសរ៉ា បូត ដែល​ចាកចេញ​ពី​សាសនាចក្រ​មិន​ថា​បាន​ឃើញ​ការព្យាបាល​របស់​អេលស្សា ចនសុន​ហើយ​ក្ដី ( សូមមើល​សំបុត្រ​លម្អិត​នៅក្នុង « គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន » និង​គំនូរ​ដែល​ភ្ជាប់មក​ជាមួយ​គម្រោង​មេរៀន​នេះ ) អាច​បំផុស​គំនិត​ឲ្យមាន​ការពិភាក្សា​មួយ​អំពី​អព្ភូតហេតុ ។ ប្រហែល​សមាជិក​គ្រួសារ​បងប្អូន​អាច​ជជែក​អំពី​អព្ភូតហេតុ ដែល​បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ រួមទាំង​បទពិសោធន៍​មកពី​គ្រួសារ​របស់​បងប្អូន ឬ​ពង្សប្រវត្តិ​របស់​បងប្អូន ។ តើ​ពួកគេ​បាន​អនុវត្ត​សេចក្ដីជំនឿ​ដែល​ត្រូវការ ដើម្បី​ទទួល​បាន​អព្ភូតហេតុ​ទាំងនេះ​ដោយ​របៀប​ណា ? តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៧–១២ បង្រៀន​អំពី​ទំនាក់ទំនង​រវាង​សេចក្ដីជំនឿ និង​អព្ភូតហេតុ​អ្វីខ្លះ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣:១៣–១៩ ។តើ​យើង​អាច​ការពារ​ខ្លួន​យើង​ពី​ឥទ្ធិពល​មិន​បរិសុទ្ធ រួមមាន​ការអាសគ្រាម​យ៉ាង​ដូចម្តេច ? ( បងប្អូន​អាច​រក​បាន​ធនធាន​មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ក្រុមគ្រួសារ​នៅ​គេហទំព័រ AddressingPornography.ChurchofJesusChrist.org ) ។ តើ​មាន​ពរជ័យ​អ្វីខ្លះ​មកពី​ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីយភាព ?

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣:២៣ ។តើ​បងប្អូន​អាច​ជួយ​គ្រួសារ​បងប្អូន​ឲ្យ​យល់​ពី​របៀប​ដែល « សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ » ឬ​សេចក្ដីពិត​នៃ​ដំណឹងល្អ គឺ​ដូចជា « អណ្ដូង​ទឹក​រស់ » ដោយ​របៀប​ណា ? ឧទាហរណ៍ បងប្អូន​អាច​ទៅ​កាន់​ទឹកផុស ឬ​ទន្លេ​នៅ​ក្បែរ​មួយ ( ឬ បង្ហាញ​វីដេអូ ឬ​រូបភាព​មួយ ) ។ តើ​សេចក្ដីពិត​ដំណឹងល្អ​ដូចជា​ទឹក​តាម​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៥៨ ។តើ​យើង​រកឃើញ​ការព្រមាន​អ្វីខ្លះ​នៅក្នុង កណ្ឌទី ៦៣ ? តើ​មាន​ការព្រមាន​ណាខ្លះ​ដែល​យើង​ស្ដាប់​ឮ​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​យើង​នា​សព្វថ្ងៃ​នេះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:៥៨–៦៤ ។សូម​បង្ហាញ​គ្រួសារ​របស់​បងប្អូន​នូវ​រតនសម្បត្តិ​គ្រួសារ​ដ៏​មាន​តម្លៃ​មួយ ។ តើ​យើង​ប្រព្រឹត្ត​នឹង​របស់​នេះ​ខុសពី​របស់​ផ្សេង​ទៀត ដែល​មិន​មាន​តម្លៃ​ស្មើ​យ៉ាង​ដូចម្ដេច ? តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៥៨–៦៤ បង្រៀន​យើង​អ្វីខ្លះ អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​គោរព​ដល់​របស់​ពិសិដ្ឋ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំសប្ដាហ៍​នេះនៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា

ចម្រៀង​ស្នើ ៖ « គារវភាព​ជា​ក្តីស្នេហ៍ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១២ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

រស់នៅ​តាម​អ្វី​ដែល​បងប្អូន​កំពុង​រៀន ។ « នៅពេល​អ្នក​ដឹង​អំពី​អំណរ​ដែល​កើត​មាន​មកពី​ការយល់ដឹង​ដំណឹងល្អ នោះ​អ្នក​នឹង​ចង់​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នោះ ។ សូម​ខិតខំ​រស់នៅ​តាម​ការយល់ដឹង​របស់​អ្នក ។ ការធ្វើ​ដូច្នោះ​នឹង​ពង្រឹង​សេចក្ដី​ជំនឿ ចំណេះដឹង និង​ទីបន្ទាល់​របស់​អ្នក » ( ផ្សាយ​ដំណឹងល្អ​របស់​យើង ទំព័រ ១៩ ) ។

យ៉ូសែប ស្ម៊ីធ កាន់​ដៃ​ស្ដ្រី​ម្នាក់

ការព្យាបាល​ស្មា​របស់​អេលស្សា ចនសុន ដោយ ស៊ែម ឡឡឺរ៍