គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៧–១៣ ខែ មិថុនា ។ គោលលទ្ធិ និង ​សេចក្តី​សញ្ញា ៦៣ ៖ « អ្វី​ដែល​មក​ពី​លើ គឺពិសិដ្ឋ »


« ថ្ងៃទី ៧–១៣ ខែ មិថុនា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣ ៖ ‹ អ្វី​ដែល​មក​ពី​លើ គឺ​ពិសិដ្ឋ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )

« ថ្ងៃទី ៧–១៣ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

តំបន់ មិសសួរី

ស្រ្ពីងហៀល ដេវីស ខោនទ្រី មិសសួរី​ដោយ ហ្គាត រ៉ូប៊ីនសុន អូប៊ឺន

ថ្ងៃទី ៧–១៣ ខែ មិថុនា

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣

« អ្វី​ដែល​មក​ពី​លើ គឺ​ពិសិដ្ឋ »

សេចក្តី​ពិត​ដែល​បានបង្រៀន​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា​ ៦៣ អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​កសាង​សេចក្តី​ជំនឿ​របស់​ពួកគេ​លើ​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ គ្រីស្ទ ។ ពីព្រោះ​ពេលវេលា​របស់​អ្នក​ជាមួយ​ពួកគេមានកំណត់​ សូម​ពិចារណា​ថាតើ​សេចក្តីពិត​ណាមួយ​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​ពួកគេ យោង​តាម​សេចក្តី​ត្រូវការ​របស់ពួកគេ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូមគិត​ពី​​វិធី​ងាយៗ និងការ​ច្នៃប្រឌិត ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ ឧទាហរណ៍ សូម​រៀបចំ​ចម្រៀក​ក្រដាស​ដែល​មាន​ទំហំ​ខុសៗ​គ្នា ហើយ​ឲ្យ​កុមារ​ជ្រើសរើស​ក្រដាស​មួយ​ដោយ​ព្រាវៗ ។ សូម​អញ្ជើញ​កុមារ​ដែល​មាន​ក្រដាស​វែង​ជាងគេ​បំផុត​ឲ្យ​ចែកចាយ​មុនគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:២៣

ព្រះវរបិតា​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​រៀន​ពី​ដំណឹងល្អ​នេះ ។

កុមារ​គឺ​ត្រូវ​រៀន​ជានិច្ចជាកាល ។ សូម​ជួយ​ពួកគេ​មើលឃើញ​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​ពួកគេ​រៀន​អំពី​ទ្រង់ ប្រសិនបើ​ពួកគេ​គោរព​ព្រះ​បញ្ញត្តិ​របស់​ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:២៣ ឲ្យ​កុមារ​ស្តាប់ ហើយ​សូម​ឲ្យ​ពួកគេ​ស្តាប់​រក​អ្វី​ដែល​ព្រះ​ប្រទានដល់​យើង ប្រសិន​បើ​យើង​គោរព​តាម​ព្រះ​បញ្ញត្តិ​របស់​ទ្រង់ ។ សូម​ជួយ​ពួកគេ​ឲ្យយល់​ថា « សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ » គឺជា​រឿង​ដែល​ព្រះ​អាច​បង្រៀន​យើង​បន្ថែម​ទៀត គឺដូចជា​របៀប​ដែល​យើង​កាន់តែ​អាច​ប្រែក្លាយ​ដូចជា​ព្រះ​យេស៊ូវ គ្រីស្ទ ។

  • សូម​យករូបភាព​ដែល​តំណាង​ឲ្យ​ប្រធានបទ​ដំណឹងល្អ​មក​ថ្នាក់ ជា​រូបភាព​ដែល​កុមារ​អាច​រៀន​បន្ថែមទៀត ដូចជា ពិធី​បុណ្យ​ជ្រមុជទឹក ព្រះអង្គសង្រ្គោះ និងព្រះ​វិហារ​បរិសុទ្ធ ជាដើម ។ សូម​ផ្កាប់​រូបភាព​ទាំងអស់​ចុះ​នៅ​លើ​ឥដ្ឋ ហើយ​សូម​ឲ្យ​កុមារ​ប្តូរវេណ​គ្នា​ផ្ងារ​មុខរូបភាព​ឡើង ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង ហើយ​មាន​សំណួរ​ណាមួយ​អំពី​ប្រធាន​បទ​ដំណឹងល្អ​នីមួយៗ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:៤៩

ខ្ញុំ​នឹង​រស់​ឡើង​វិញ ។

មិនថា ឥឡូវ​នេះ ឬ​ពេល​អនាគត​នោះទេ កុមារ​ដែល​អ្នក​បង្រៀន​នឹង​ត្រូវបាន​លួងលោម​ដែល​ដឹងថា ដោយ​សារ​ដង្វាយ​ធួន​របស់​ព្រះ​អង្គ​សង្រ្គោះ នោះ​មនុស្ស​ទាំងអស់​ដែល​បាន​ស្លាប់​នឹង​ត្រូវ​បាន​រស់ឡើងវិញ​នៅថ្ងៃ​ណាមួយ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ដែល​បាន​ទទួល​មរណភាព​ទៅ​កុមារ ហើយ​សូម​ចែកចាយ​រឿង​អំពី​បុគ្គល​នោះ ។ សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:៤៩ ឲ្យ​កុមារ​ស្តាប់ ហើយ​សូម​ថ្លែង​ទីបន្ទាល់ថា នៅថ្ងៃណា​មួយ​បុគ្គល​រូបនោះ​នឹង « រស់​ពី​ស្លាប់​ឡើង​វិញ » ហើយនឹង​មិន​ស្លាប់​ទៀត​ឡើយ ។ សូម​សួរ​កុមារ​ប្រសិនបើ ពួកគេ​ស្គាល់​នរណា​ម្នាក់​ដែល​បាន​ទទួល​មរណភាព ។ សូម​ថ្លែង​ទីបន្ទាល់ថា ដោយ​សារ​ព្រះយេស៊ូវគ្រីស្ទ​យើងនឹង​ត្រូវបាន​រស់ឡើងវិញ ។

  • សូម​បង្ហាញ​រូបភាព​ការ​បញ្ចុះសព និង​ការ​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អលេខ ៥៨៥៩) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​និយាយ​អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​រូបភាព ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ដេកចុះ នៅពេល​អ្នក​ប្រាប់​អំពី​ការបញ្ចុះ​សព​របស់​ព្រះយេស៊ូវ ហើយ​ក្រោកឈរ​ឡើង នៅពេល​អ្នក​ប្រាប់​អំពី​ការ​រស់ឡើងវិញ​របស់ទ្រង់ ។ សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:៤៩ ហើយ​សូម​ថ្លែង​ទីបន្ទាល់ថា យើង​ទាំងអស់​គ្នា​នឹង​រស់ឡើងវិញ​ពី​សេចក្តីស្លាប់​នៅថ្ងៃណាមួយ គឺ​ដូចជា​ព្រះយេស៊ូវ បាន​មាន​ព្រះជន្ម​ឡើងវិញ​ដែរ ។

    ព្រះយេស៊ូវ​កំពុង​បង្ហាញ​ព្រះកាយ​ដល់​ម៉ារា

    ទី​បញ្ចុះ​សពដោយ ចូន ម៉ាក់​ណាត់តុន

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:៦៤

ខ្ញុំ​គួរ​តែ​គោរពដល់​កិច្ចការ​ពិសិដ្ឋ​ដោយ​គារវភាព ។

យើងរស់នៅ​ក្នុង​សម័យ​ដែលជា​ញឹក​ញាប់គេ​មិន​ឲ្យ​តម្លៃ ឬ​សើច​ចំអក​ដល់​កិច្ចការ​ពិសិដ្ឋ ។ អ្នក​អាច​ជួយ​កុមារ​អភិវឌ្ឍន៍​ស្មារតី​នៃ​ការគោរព​ចំពោះ​កិច្ចការ​ពិសិដ្ឋ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ឲ្យ​កុមារ​ស្តាប់​ចេញ​ពី គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:៦៤ « អ្វី​ដែល​មក​ពី​លើ គឺពិសិដ្ឋ » ។ សូម​ឲ្យ​ពួកគេ​គិត​ពី​វត្ថុមួយ​ដែល​ពិសេស​ចំពោះ​ពួកគេ ដូចជា ប្រដាប់លេង ឬ​សៀវភៅ​ដែល​ពួកគេ​ចូលចិត្ត ។ តើ​ពួកគេ​ថែរក្សា ឬ​ការពារ​វត្ថុ​នោះ​យ៉ាងដូចម្តេច ? សូម​ជួយ​ពួកគេ​គិត​ពី​រឿង​ដែល​ពិសេសៗ—ឬ ពិសិដ្ឋ—​ចំពោះ​ព្រះ​វរបិតាសួគ៌ ។ តើ​យើង​គួរ​និយាយ​ពីរឿង​ទាំងនេះ​យ៉ាងដូចម្តេច ? តើ​យើង​ធ្វើ​យ៉ាងណា​ចំពោះ​រឿង​ទាំងនោះ ?

  • សូម​ច្រៀង​ជាមួយ​កុមារ​នូវ​ចម្រៀង​អំពី​គារវភាព ដូចជា​បទ « ដោយ​គោរព ដោយ​ស្ងៀមស្ងាត់សៀវភៅ​ចម្រៀង​កុមារទំព័រ ១១ ) ។ សូម​ជួយ​ពួកគេ​គិត​ពី​វិធី​ទាំងឡាយ​ណា​ដែល​ពួកគេ​អាច​បង្ហាញ​គារវភាព​ចំពោះ​កិច្ចការ​ពិសិដ្ឋ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៩–១០

ទីសម្គាល់​កើត​មាន​ដោយ​សារ​ជំនឿ និង​ព្រះទ័យ​របស់​ព្រះ

អែសរ៉ា ប៊ូត បាន​ផ្លាស់ប្រែចិត្ត​ជឿ​ចូល​សាសនាចក្រ បន្ទាប់ពី​ឃើញ យ៉ូសែប ស្ម៉ីធ ព្យាបាល​ដៃ​របស់​អ៊ែលស្សា ចនសុន ។ ប៉ុន្តែ អែសរ៉ា ក្រោយមក​បានបាត់បង់​សេចក្តីជំនឿ ហើយ​គាត់​ក៏​រិះគន់​ដល់​ព្យាការី ។គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣​មាន​នូវការ​ព្រមាន​ប្រឆាំង​នឹង​ការព្យាយាម​កសាង​ជំនឿ​របស់​យើង​លើ​ទីសម្គាល់ ដូចជា អព្ភូតហេតុ​នៃការព្យាបាល ជំនួស​ឲ្យ​ការ​បញ្ជាក់​ពី​សេចក្តីពិត​ខាងវិញ្ញាណ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​នៅ​ក្នុង គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះនៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​សូម​ប្រាប់​កុមារថា យ៉ូសែប ស្ម៉ីធ បានប្រើប្រាស់​បព្វជិភាព​ដើម្បី​ព្យាបាល​ដៃ​របស់ អ៊ែលស្សា ចនសុន ដែល​នាង​មិនអាច​ប្រើដៃ​របស់នាង​អស់រយៈ​ពេល​ពីរឆ្នាំ​ហើយ ។ សូមអញ្ជើញ​កុមារ​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:៩-១០ ហើយ​សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វីមួយ​ដែល​ព្រះអម្ចាស់​មានបន្ទូល​អំពី​សេចក្តីជំនឿ និង​ទីសម្គាល់ ( ឬ​អព្ភូតហេតុ ) ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូររូប​ផ្ទះ​នៅលើ​រាង​ចតុកោណកែង​មួយ ហើយ​ផ្ទះ​មួយទៀត​នៅលើ​រាង​ត្រីកោណ​មួយ ។ សូម​ប្រាប់​កុមារ​ថា ផ្ទះ​ទាំងនេះ​តំណាង​ឲ្យ​សេចក្តី​ជំនឿ និង​ទីបន្ទាល់​របស់​យើង ។ សូម​ឲ្យ​ពួកគេ​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៩-១០​និង​ហេលេមិន ៥:១២។ បន្ទាប់មក​សូម​ឲ្យពួកគេ​សរសេរ​នៅក្នុង​រាង​ចតុកោណកែង​នូវ​អ្វី​ដែល​យើងគួរ​កសាង​សេចក្តីជំនឿ​របស់​យើង​នៅលើ ហើយ​នៅ​ក្នុង​រាង​ត្រីកោណ​នូវ​អ្វី​ដែល​យើង​មិន​គួរ​កសាង​សេចក្តីជំនឿ​យើង​នៅលើ ។ សូម​លើកឡើងថា រាងចតុកោណកែង​ផ្តល់​នូវ​កន្លែង​ដ៏រឹងមាំ​ដើម្បី​កសាង ប៉ុន្តែ​រាង​ត្រីកោណ​គឺ​មិន​មាន​សុវត្ថិភាព និង​សន្តិសុខ​ឡើយ ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​កសាង​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ គ្រីស្ទ ជាជាង​រឿងអ្វី​ផ្សេងៗ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:២៣

នៅពេល​ខ្ញុំ​រក្សា​ព្រះបញ្ញត្តិ នោះ​ព្រះ​នឹង​បង្រៀន​ខ្ញុំ​ពី​សេចក្តីពិត​របស់​ទ្រង់ ។

« សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ [ របស់ព្រះ ] » គឺ​មាន​តែ​ដល់​ជនទាំងឡាយណា​ដែល​រក្សា​ព្រះ​បញ្ញត្តិ​របស់​ព្រះ​ប៉ុណ្ណោះ ។ នេះ​ជាមូលហេតុ​ដែល​វា​ជា​សេចក្ដី​អាថ៌កំបាំង​ចំពោះ​មនុស្ស​ជាច្រើន ។ គោលការណ៍​នេះ​នឹង​ជួយ​កុមារ​នៅពេល​ពួកគេ​ស្វែងរក​សេចក្តីពិត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​កុមារ​រូបភាព​អណ្តូងទឹក ហើយ​សូម​ឲ្យ​ពួកគេ​គូររូប​អណ្តូងទឹក​មួយ ។ បន្ទាប់​ពីអាន​ជាមួយគ្នា គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣:២៣ សូម​ជួយពួកគេ​ឲ្យ​គិត​ពី​សេចក្តីពិត ដែល​ពួកគេ​ដឹង​អំពី​ដំណឹងល្អ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​សេចក្តីពិត​ទាំងនេះ​នៅជុំវិញ​អណ្តូងទឹក​របស់​ពួកគេ ។ តើ​សេចក្តីពិត​ទាំងនេះ​ដូចជា « អណ្តូង​ទឹករស់ » យ៉ាង ដូចម្តេច ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:៥៨–៦៤

ខ្ញុំ​មិនគួរ​ប្រើ​ព្រះនាម​របស់​ព្រះ​ដោយ​អសារ​ឥត​ការ​ឡើយ ។

កុមារ​ដែល​អ្នក​បង្រៀន​អាច​ឭ​អ្នកដទៃ​ប្រើ​ព្រះនាម​ព្រះ​ដោយ​មិន​គោរព និង​ប្រមាថ ។ តើ​អ្នក​អាច​ជួយ​ពួកគេ​យល់ថា ព្រះនាម​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ « ត្រូវ​ពោល​​ដោយមាន​ការ​គោរព » របៀបណា ?(គោលគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៦៤) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមអាន​ទៅកាន់កុមារ​ចេញមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៥៨ « ត្បិត​នេះ​ជា​ថ្ងៃ​នៃ​ការ​ព្រមាន » ។ សូម​ឲ្យ​ពួកគេ​និយាយ​ពី​ពាក្យ​ព្រមាន​ដែល​ពួកគេ​ឭ​ពី​ឪពុកម្តាយ​របស់ពួកគេ គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​សាសនា​ចក្រ ។ បន្ទាប់មក សូម​ជួយ​ពួកគេ​ស្វែងរក​ការព្រមាន​ចេញ​ពី​ព្រះអម្ចាស់ នៅក្នុង ខទី ៥៨-៦៤) ។ តើ​មានវិធី​សមរម្យ​អ្វី​ខ្លះ​ដើម្បី​ « ប្រើ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ » ? (ខទី ៦២) ។

  • សូមមើល​ជាមួយគ្នា « ភាសា» នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ( ទំព័រ ២០–២១ ) ។ សូម​ឲ្យ​កុមារ​ធ្វើ​បដា​តូចៗ​ដែល​រំលឹក​ដល់​ពួកគេ​ពី​អ្វី​ដេល​ពួកគេ​បានរៀន​អំពី​របៀប​ប្រើប្រាស់​ព្រះនាម​នៃ​ព្រះ​វរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជា​មួយគ្នា​បទ​អំពី​គារវភាព ដូចជា​បទ « គារវភាព​ជាក្តីស្នែហ៍» (សៀវភៅ​ចម្រៀង​កុមារទំព័រ ១២ ) ។ តើ​យើង​អាច​បញ្ជាក់​ថា យើង​មានគារវភាព នៅពេល​យើង​និយាយ​អំពី​ព្រះនាម​វរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ យ៉ាងដូចម្តេច ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ប្រសិនបើ​អ្នក មិនមានពេល​ដើម្បី​ធ្វើ​ទំព័រ​សកម្មភាព​ប្រចាំ​សប្តាហ៍​នេះក្នុង​ថ្នាក់​ទេ សូម​ពិចារណា​ដើម្បី​ផ្តល់​ឲ្យ​កុមារ​ម្នាក់ៗ​សំណៅ​ចម្លង​ម្នាក់​មួយ​យកទៅ​ធ្វើ​នៅផ្ទះ​ជាមួយ​គ្រួសារ​របស់ពួកគេ ។

ការអភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

សូម​បង្កើត​ការទុកចិត្ត​ដល់​កុមារ ។ កុមារមួយ​ចំនួន​ពុំ​មាន​អារម្មណ៍ថា មាន​សមត្ថភាព​រៀន​ដំណឹងល្អ​ដោយ​ខ្លួនឯង​នោះទេ ។ របៀប​មួយ​ដើម្បី​សាង​ទំនុកចិត្ត​របស់​ពួកគេ​គឺ សរសើរ​ពួកគេ​ពេលពួកគេចូលរួម​ក្នុង​ថ្នាក់ ។ សូម​សន្យា​ជាមួយ​កុមារ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ពួកគេ​រៀន ។