« ថ្ងៃទី ១៤-២០ ខែ មិថុនា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤-៦៦ ៖ ‹ ព្រះអម្ចាស់ទ្រង់តម្រូវចិត្ត និងគំនិតដែលស្ម័គ្រតាម›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៤-២០ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤-៦៦ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ដេវីស ខោនធី មិសសួរី
ថ្ងៃទី ១៤-២០ ខែ មិថុនា
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៦៦
« ព្រះអម្ចាស់ទ្រង់តម្រូវចិត្ត និងគំនិតដែលស្ម័គ្រតាម » ។
នៅពេលអ្នករៀបចំបង្រៀន សូមពិចារណាពីរបៀបដែលអ្នកអាចកែសម្រួលការបង្រៀនរបស់អ្នកឲ្យត្រូវតាមតម្រូវការរបស់កុមារ ។ សូមចងចាំថា អ្នកអាចប្រើសកម្មភាពណាមួយនៅក្នុងគ្រោងមេរៀននេះ សម្រាប់កុមារតូចៗ និងកុមារធំៗ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមផ្តល់ឱកាសដល់កុមារម្នាក់ៗឲ្យលើករូបភាពរបស់ព្រះអង្គសង្រ្គោះ និងចែកចាយអ្វីមួយដែលពួកគេកំពុងរៀនអំពីទ្រង់ និងដំណឹងល្អរបស់ទ្រង់ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៩-១០
ព្រះយេស៊ូវ គ្រីស្ទ បានប្រាប់ឲ្យខ្ញុំអភ័យទោសដល់អ្នកដទៃ ។
តើអ្នកអាចគិតពីគោលបំណងមេរៀន ឬសកម្មភាពណាមួយដែលអាចជួយកុមារយល់ពីអត្ថន័យនៃការអភ័យទោឬទេ ? ពេលអ្នកពិភាក្សាពីការអភ័យទោស សូមរំលឹកកុមារថា ការអភ័យទោសមិនមែនមានន័យថា បណ្តោយឲ្យអ្នកដទៃធ្វើឲ្យយើងឈឺនោះទេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានឃ្លា « អ្នកត្រូវអត់ទោសដល់គ្នាទៅវិញទៅមក » (គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩) ហើយសួរកុមារថា តើការអភ័យទោសឲ្យនរណាម្នាក់មានន័យយ៉ាងណា ។ ដើម្បីជួយពួកគេយល់ សូមចែកចាយឧទាហរណ៍ងាយៗមួយចំនួន ។ សូមជួយពួកគេសម្តែងតាមឧទាហណ៍ទាំងនេះដើម្បីហាត់ធ្វើការអភ័យទោស ។
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១០ យឺតៗឲ្យកុមារស្តាប់ ហើយសូមឲ្យពួកគេចាប់ដៃគ្នាជាមួយកុមារម្នាក់ទៀត នៅពេលពួកគេឮពាក្យ « អភ័យទោស » ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្តីសុខសាន្ត និងសុភមង្គលដែលកើតមាននៅពេលយើងអភ័យទោសឲ្យអ្នកដទៃ ។
-
សូមច្រៀងចម្រៀងអំពីការអភ័យទោស ដូចជា « បិតាសូម ជួយកូនសៀវភៅចម្រៀងកុមារទំព័រ ៥២ ) ។ តើបទចម្រៀងនេះបង្រៀនយើងអំពីការអភ័យទោសឲ្យអ្នកដទៃអ្វីខ្លះ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៣៤
ខ្ញុំអាចធ្វើតាមព្រះយេស៊ូវ អស់ពីចិត្ត និងគំនិត ។
ព្រះអម្ចាស់បានបង្រៀនដល់ពួកបរិសុទ្ធថា ដើម្បីកសាងស៉ីយ៉ូនឡើង ពួកគេត្រូវថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមចំពោះទ្រង់ ។ សូមពិចារណាពីរបៀបដែលអ្នកនឹងជួយកុមារឲ្យចាប់ផ្តើមគិតអំពីអត្ថន័យនេះចំពោះពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានឲ្យកុមារស្តាប់ពី គោលលទ្ធិ និង សេចក្ដី សញ្ញា ៦៤:៣៤ ៖ « ព្រះអម្ចាស់ទ្រង់តម្រូវចិត្ត និងគំនិតដែលស្ម័គ្រតាម » ។ សូមរំលឹកឃ្លានេះពីរបីដង ដោយចង្អុលទៅបេះដូង និងក្បាលរបស់អ្នក ពេលអ្នកអានពាក្យទាំងនោះ ហើយសូមអញ្ជើញកុមារឲ្យធ្វើដូចគ្នានោះដែរ ។ តើយើងអាចថ្វាយចិត្ត និងគំនិតយើងចំពោះព្រះអង្គសង្រ្គោះយ៉ាងដូចម្តេច ? ( វាអាចផ្តល់ជាអត្ថប្រយោជន៍ដើម្បីពន្យល់ថា ចិត្តរបស់យើងសំដៅទៅលើអារម្មណ៍ និងសេចក្តីស្រឡាញ់ ហើយគំនិតរបស់យើងសំដៅទៅលើការគិតរបស់យើង ) ។
-
សូមច្រៀងចម្រៀងមួយបទអំពីសេចក្តីស្រឡាញ់និងការធ្វើតាមព្រះអង្គសង្រ្គោះ ដូចជាបទ « ខ្ញុំស្គាល់ក្តីស្នេហ៍ព្រះសង្គ្រោះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤២–៤៣ ជាពិសេស ឃ្លាទី ៣ ) ។ តើយើងបង្ហាញព្រះអង្គសង្រ្គោះថា យើងស្រឡាញ់ទ្រង់យ៉ាងដូចម្តេច ? សូមចែកចាយពីអារម្មណ៍អ្នកចំពោះព្រះយេស៊ូវ គ្រីស្ទ ។
ព្រះអម្ចាស់ជ្រាបដឹងថា ខ្ញុំជានរណា ហើយស្រឡាញ់ខ្ញុំ ។
វិលលាម អ៉ី ម៉័កខ្លេលិន មានសំណួរពិសេសប្រាំដើម្បីទូលសួរព្រះអម្ចាស់ ។ យ៉ូសែប ស្ម៉ីធ បានទទួលចម្លើយចំពោះសំណួរទាំងនេះនៅក្នុងវិវរណៈមួយ ទោះបីជាគាត់មិនបានដឹងពីសំណួររបស់ វិលលាម មានអ្វីខ្លះក្តី ។ បទពិសោធន៍នេះអាចជួយអ្នកបង្រៀនកុមារថា ព្រះស្គាល់ពួកគេ ហើយអាចឆ្លើយសំណួរពួកគេបាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់ពីរបៀបដែលព្រះអម្ចាស់បានឆ្លើយសំណួររបស់ វិលលាម អ៉ី ម៉័កខ្លេលិន តាមរយៈវិវរណៈចេញពីព្យាការីយ៉ូសែប ស្ម៉ីធ ( សូមមើលគោលលទ្ធិ និងសេចក្តីសញ្ញា ៦៦ ក្បាលកណ្ឌ) ។ សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ស្គាល់យើង ហើយចង់ជួយយើង ។ សូមឲ្យកុមារចែកចាយពីរបៀបដែលពួកគេដឹងថា ព្រះស្រឡាញ់ពួកគេ ។
-
សូមអានទៅកាន់កុមារ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៦:៤ ។ សូមប្រាប់កុមារអំពីគ្រានៅពេលព្រះអម្ចាស់បានបង្ហាញអ្នកនូវអ្វីដែលទ្រង់ចង់ឲ្យអ្នកធ្វើ ។ សូមអានខនេះឡើងវិញម្តងទៀត លើកនេះសូមបញ្ចូលឈ្មោះរបស់កុមារម្នាក់នៅក្នុងខគម្ពីរនេះ ។ សូមធ្វើឡើងវិញសម្រាប់កុមារម្នាក់ៗ ។
ព្រះយេស៊ូវ ស្រឡាញ់យើងម្នាក់ៗ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៧-១០
ព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំអត់ទោសឲ្យមនុស្សគ្រប់គ្នា ។
ដូចដែលខគម្ពីរទាំងនេះបានបង្ហាញហើយថា សូម្បីតែពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលខ្លះក៏មានការលំបាកក្នុងការអភ័យទោសឲ្យគ្នាទៅវិញទៅមកដែរ ។ សូមពិចារណាអំពីរបៀបដែលអ្នកនឹងជួយកុមារឲ្យយល់ពីព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ឲ្យ « អត់ទោសដល់មនុស្សទាំងអស់ » ។ ( សូមបញ្ជាក់ថា ការអភ័យទោសមិនមែនមានន័យថា បណ្តោយឲ្យមនុស្សធ្វើឲ្យយើងឈឺនោះទេ ពួកគេគួរតែប្រាប់ដល់មនុស្សធំដែលពួកគេទុកចិត្ត បើមានគេធ្វើឲ្យពួកគេឈឺចាប់ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យស្រម៉ៃថា ពួកគេត្រូវបានសុំឲ្យបង្រៀនប្អូនៗអំពីការអភ័យទោសឲ្យអ្នកដទៃ ។ តើពួកគេធ្វើតាមដោយរបៀបណា ? សូមឲ្យពួកគេអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៧-១០ ជាគូៗ ហើយត្រូវស្វែងរកឃ្លាដែលពួកគេនឹងប្រើនៅក្នុងការបង្រៀនរបស់ពួកគេ ។ ពួកគេក៏អាចអនុវត្តការបង្រៀនគ្នាទៅវិញទៅមក ។
-
សូមច្រៀងជាមួយគ្នា«បិតាសូមជួយកូនសៀវភៅចម្រៀងកុមារទំព័រ ៥២ ) ។ តើព្រះវរបិតាសួគ៌ជួយយើងអភ័យទោសឲ្យគ្នាទៅវិញទៅមកយ៉ាងដូចម្តេច ?
-
សូមគិតពីភាពស្រដៀងគ្នាដែលអាចជួយកុមារយល់ពីរបៀបដែលយើង « រងទុក្ខ » នៅពេលយើងមិនអភ័យទោស (ខទី ៨) ។ ឧទាហរណ៍ សូមបង្ហាញបាវដែលមានដាក់ភក់ ឬដី សូមឲ្យពួកគេស្រម៉ៃថា មាននរណាម្នាក់គប់ភក់ដាក់ពួកគេ ។ តើការខ្វះការអភ័យទោសដូចជាទុកភក់ឲ្យប្រឡាក់លើខ្លួនយើងយ៉ាងដូចម្តេច ? ហេតុអ្វីវាប្រសើរជាងដែលត្រូវជម្រះភក់ចេញពីខ្លួនយើង ? សូមជួយកុមារគិតពីភាពស្រដៀងគ្នាផ្សេងទៀតដែលបង្រៀនពីសារសំខាន់នៃការអភ័យទោស ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣-៣៤
ព្រះអម្ចាស់តម្រូវ « ចិត្ត និងគំនិតដែលស្ម័គ្រតាម » របស់ខ្ញុំ ។
ការកសាងស៉ីយ៉ូន—ឬជួយសាសនាចក្រឲ្យរីកចម្រើន—គឺជា « កិច្ចការដ៏ធំ » ។ ដើម្បីសម្រេចកិច្ចការនេះបាន ព្រះអម្ចាស់តម្រូវឲ្យយើងថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់យើង ។ អស់អ្នកដែលរស់នៅក្នុងស៉ីយ៉ូនគឺ « គិតតែមួយ និងគំនិតតែមួយ » (ម៉ូសេ ៧:១៨) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញដល់កុមារនូវអ្វីមួយដែលបានបង្កើតឡើងដោយការបញ្ចូលគ្នានូវផ្នែកតូចៗជាច្រើន ដូចជា ល្បែងតម្រាបរូប ឬ កន្ទេល ។ សូមជួយពួកគេគិតអំពីគំរូផ្សេងទៀត ។ សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣។ តើព្រះមានព្រះទ័យចង់ឲ្យយើងធ្វើអ្វីខ្លះដើម្បីជួយទ្រង់សម្រេច « កិច្ចការដ៏ធំ » ? តើ « កិច្ចការតូចៗ » អ្វីខ្លះដែលយើងអាចធ្វើ ដែលនឹងជួយទ្រង់សម្រេចបានកិច្ចការនេះ ?
-
សូមឲ្យកុមារបំពេញសកម្មភាពមួយដែលតម្រូវឲ្យមានវត្ថុពីរ ប៉ុន្តែឲ្យវត្ថុតែមួយទៅពួកគេបានហើយ ( ឧទាហរណ៍ ឲ្យសរសេរនៅលើក្តារខៀន តែគ្មានដីស ឬឲ្យកាត់ក្រដាស់តែគ្មានកន្រ្តៃ ) ។ សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៣៤ ដើម្បីស្វែងរករឿងពីរយ៉ាងដែលព្រះអម្ចាស់បានសូមឲ្យយើងធ្វើ ។ ហេតុអ្វីយើងត្រូវថ្វាយទាំងចិត្ត និងគំនិតដល់ព្រះអម្ចាស់ ? តើយើងធ្វើកិច្ចការនេះដោយរបៀបណា ?
ខ្ញុំអាចជួយរៀបចំពិភពលោកដើម្បីទទួលព្រះយេស៊ូវគ្រីស្ទ ។
បេសកកម្មរបស់សាសនាចក្រ—នគរព្រះលើផែនដី—គឺត្រូវរៀបចំពិភពលោកសម្រាប់ការយាងមករបស់ព្រះអង្គសង្រ្គោះ ។ កុមារដែលអ្នកបង្រៀនគឺជាផ្នែកសំខាន់នៅក្នុងបេសកកម្មនេះ ។ តើអ្នកអាចធ្វើអ្វីដើម្បីជួយពួកគេឲ្យចូលរួម ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦៥ ជាថ្នាក់ ឬជាគូៗ និងរាប់ថាតើពាក្យ « រៀបចំ » បានសរសេរប៉ុន្មានដង ។ តើព្រះអម្ចាស់បានប្រាប់ឲ្យយើងរៀបចំសម្រាប់អ្វី ? តើយើងអាចធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនយើង និងផែនដី ?
-
សូមបង្ហាញរូបភាពការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៦៦ ) ហើយសុំឲ្យកុមារពិពណ៌នាអ្វីដែលពួកគេមើលឃើញ ឬអ្វីដែលពួកគេដឹងអំពីហេតុការណ៍នេះ ។ សូមឲ្យពាក្យ និងឃ្លាគន្លឹះដល់កុមារដើម្បីស្វែងរកនៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ៦៥ ( ដូចជា « ពេញផែនដីទាំងមូល » និង« កិច្ចការដ៏អស្ចារ្យ » ) ។ តើពាក្យ និងឃ្លាទាំងនេះបង្រៀនយើងអ្វីខ្លះអំពីការយាងមកជាលើកទីពីរ និងតួនាទីរបស់យើងនៅក្នុងការរៀបចំសម្រាប់ការយាងមកជាលើកទីពីរនោះ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមារឲ្យស្វែងរកខគម្ពីរនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤-៦៦ ដែលពួកគេចូលចិត្ត ហើយចង់ចែកចាយជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ។
ការកែលម្អការបង្រៀនរបស់យើង
រៀនស្គាល់វិវរណៈ ។ នៅពេលអ្នករៀបចំ ហើយសញ្ជឹងគិតអំពីព្រះគម្ពីរ អ្នកនឹងឃើញថា គំនិត និងចំណាប់អារម្មណ៍នានាអាចកើតមានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង—« ពេលអ្នកធ្វើដំណើរទៅធ្វើការ ពេលធ្វើកិច្ចការផ្ទះ ឬពេលជជែកលេងជាមួយគ្រួសារ និងមិត្តភក្ដិ » ។ (ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ១២) ។