« ថ្ងៃទី ២១–២៧ ខែ មិថុនា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៧-៧០ ៖ ‹តម្លៃ…ទ្រព្យសម្បត្តិនៃផែនដីទាំងមូល ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )
« ថ្ងៃទី ២១–២៧ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧-៧០ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា
ថ្ងៃទី ២១–២៧ ខែ មិថុនា
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧-៧០
« តម្លៃ…ទ្រព្យសម្បត្តិនៃផែនដីទាំងមូល »
ពីមុនអ្នកអានគំនិតយោបល់នៅក្នុងគម្រោងមេរៀន សូមសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧-៧០សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណដែលអ្នកទទួល ។ ចំណាប់អារម្មណ៍ទាំងនេះ នឹងជួយអ្នកបង្កើតផែនការបង្រៀនដោយការបំផុសគំនិត ។ បន្ទាប់មកអ្នកក៏អាចរកគំនិតខ្លះៗនៅក្នុង គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ឬ នៅក្នុងទស្សនាវដ្តីសាសនាចក្រ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យគូររូបពីអ្វីមួយដែលពួកគេបានរៀនចេញពីការសិក្សាព្រះគម្ពីរនៅឯផ្ទះ ឬថ្នាក់អង្គការបឋមសិក្សា ។ ប្រសិនបើពួកគេមានការពិបាកគិតមិនដឹងត្រូវគូរអ្វីនោះ អ្នកអាចរំលឹកពួកគេពីប្រធានបទមួយចំនួននៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ៦៧-៧០ដូចជាពិធីបុណ្យជ្រមុជទឹក ការទទួលបានទីបន្ទាល់ពីព្រះគម្ពីរ ឬឪពុកម្តាយបង្រៀនកូនចៅពីដំណឹងល្អ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញាមាននូវវិវរណៈមកពីព្រះ ។
នៅខែ វិច្ឆិកា ឆ្នាំ ១៨៣១ ថ្នាក់ដឹកនាំសាសនាចក្របានសម្រេចចិត្តបញ្ចូលវិវរណៈរបស់យ៉ូសែប ស្ម៉ីធ ទៅក្នុងសៀវភៅមួយសម្រាប់ឲ្យមនុស្សគ្រប់គ្នាអាន ។ សព្វថ្ងៃនេះ វិវរណៈទាំងនោះ គឺត្រូវបានបោះពុម្ពនៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារអំពីរបៀបដែលវិវរណៈរបស់យ៉ូសែបស្ម៉ីធ បានត្រូវបោះពុម្ពជាសៀវភៅ ( សូមមើល « ជំពូក ២៣ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា »ដំណើររឿង គោលលទ្ធិ និងសេចក្តីសញ្ញា៩០-៩២ ឬវីដេអូដូចគ្នានេះនៅលើChurchofJesusChrist.org) ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា គោលលទ្ធិ និងសេចក្តីសញ្ញាមានវិវរណៈដែលអាចជួយយើងនៅថ្ងៃនេះ ។ សូមចែកចាយខគម្ពីរមួយដែលអ្នកពេញចិត្តចេញពី គោលលទ្ធិ និងសេចក្តីសញ្ញា ។
-
សូមបង្ហាញកុមារម្នាក់ៗនូវបទដ្ឋានការងារម្តងមួយៗ ហើយនៅពេលអ្នកលើកបទដ្ឋាននីមួយៗឡើង សូមចែកចាយបន្តិចអំពីរបៀបដែលយើងទទួលបានវា ( សូមមើល សាច់រឿងរបស់សៀវភៅនីមួយៗនៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ) ។ នៅពេលអ្នកលើកគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាឡើង សូមចែកចាយជាមួយកុមារនូវអ្វីដែលធ្វើឲ្យគម្ពីរនេះពិសេស ( ឧទាហរណ៍ វាមាននូវវិវរណៈដែលផ្តល់ឲ្យយើងនៅថ្ងៃនេះ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥–២៨
ខ្ញុំអាចជ្រមុជទឹកបាន ពេលខ្ញុំអាយុប្រាំបីឆ្នាំ ។
នៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:២៥-២៨ព្រះអម្ចាស់បានប្រាប់យ៉ូសែប ស្ម៉ីធ ថា កុមារគួរតែរៀនដើម្បីឲ្យមានសេចក្តីជំនឿលើព្រះ យេស៊ូវគ្រីស្ទ ប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹកនៅពេលពួកគេមានអាយុប្រាំបីឆ្នាំ ។ ទ្រង់ក៏មានបន្ទូលទៀតដែរថា ពួកគេក៏គួរតែរៀនអធិស្ឋាន ហើយរក្សាព្រះបញ្ញត្តិរបស់ព្រះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យរាប់ដល់ប្រាំបី ដោយប្រើម្រាមដៃ ។ តើមានអ្វីពិសេសនៃការមានអាយុប្រាំបីឆ្នាំ ? សូមជួយកុមារដឹងថា នៅពេលពួកគេមានអាយុប្រាំបីឆ្នាំ ពួកគេអាចទទួលបុណ្យជ្រមុជទឹកបាន ។ សូមប្រើពាក្យ និងឃ្លាដែលមាននៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:២៥-២៨សូមចែកចាយជាមួយពួកគេនូវរឿងមួយចំនួនដែលព្រះអម្ចាស់ចង់ឲ្យពួកគេរៀនអំពី ពីមុនពួកគេមានអាយុប្រាំបីឆ្នាំ ( សូមមើលផងដែរ មាត្រានៃសេចក្តីជំនឿ ១:៤) ។ សូមជួយពួកគេយល់ពីគំនិតមួយចំនួនដែលពួកគេប្រហែលជាមិនស្គាល់ ។
-
សូមច្រៀងជាមួយកុមារនូវបទចម្រៀងអំពីពិធីបុណ្យជ្រមុជទឹក មានដូចជា « ពិធីបុណ្យជ្រមុជទឹក » ឬ « ពេលខ្ញុំបានជ្រមុជទឹក » ( សៀវភៅចម្រៀងកុមារទំព័រ ៥៤, ៥៣ ) ។ សូមឲ្យកុមារចែកចាយពីអារម្មណ៍របស់ពួកគេចំពោះការទទួលបុណ្យជ្រមុជទឹក និងអ្វីដែលពួកគេអាចរៀបចំខ្លួន ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:៤, ៩
វិវរណៈត្រូវបានប្រទានឲ្យតាមរយៈយ៉ូសែប ស្ម៉ីធ គឺពិត ។
សេចក្តីណែនាំភាគច្រើននៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ៦៧-៧០មានពាក់ព័ន្ធនឹងកិច្ចប្រឹងប្រែងរបស់ពួកបរិសុទ្ធដើម្បីបោះពុម្ពវិវរណៈរបស់យ៉ូសែប ស្ម៉ីធ ។ ការណ៍នេះអាចជាឱកាសមួយដើម្បីជួយកុមារស្គាល់វិវរណៈទាំងនេះ ឥឡូវនេះ ត្រូវបានបោះពុម្ពនៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា យើងអាចស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
នៅពេលអ្នករៀបចំបង្រៀន អ្នកអាចមើល ពួកបរិសុទ្ធ ១:១៤០–៤៣« ជំពូកទី ២៣ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា » ( ដំណើររឿង គោលលទ្ធិ និងសេចក្ដីសញ្ញា ៩០-៩២ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញគម្ពីរប៊ីប ព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្តីសញ្ញា មុក្តាដ៏មានតម្លៃមហិមា ។ សូមជួយកុមារឲ្យធ្វើបញ្ជីមួយនៅលើក្ដារខៀនអំពីអ្វីដែលគម្ពីរនីមួយៗខុសគ្នា និងស្រដៀងគ្នា ។ ប្រសិនបើពួកគេត្រូវការជំនួយ សូមចែកចាយជាមួយពួកគេនូវការរៀបរាប់នៃព្រះគម្ពីរទាំងនេះនៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ សូមសួរពួកគេពីរបៀបដែលយើងអាចដឹងថាព្រះគម្ពីរពិត ។ តើយើងរៀនបានអ្វីខ្លះមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:៤, ៩ អំពីវិវរណៈដែលព្រះអម្ចាស់បានប្រទានដល់យ៉ូសែប ស្ម៉ីធ ?
-
សូមចែកចាយខគម្ពីរមួយចេញពីគោលលទ្ធិ និងសេចក្តីសញ្ញាដែលពង្រឹង « ទីបន្ទាល់នៃសេចក្តីពិតអំពីព្រះបញ្ញត្តិទាំងនេះ »របស់អ្នក (ខទី ៤) ។ សូមផ្តល់ឱកាសឲ្យកុមារដើម្បីចែកចាយខគម្ពីរដែលពួកគេពេញចិត្តដោយខ្លួនពួកគេផ្ទាល់ ។ សូមពន្យល់ទៅកុមារថា ថ្នាក់ដឹកនាំសាសនាចក្រនៅសម័យនេះបានសម្រេចចិត្តបោះពុម្ពទីបន្ទាល់របស់ពួកលោកពីវិវរណៈដែលយ៉ូសែប ស្ម៉ីធ បានទទួល ។ នៅពេលពួកលោកបានបោះពុម្ព ថ្នាក់ដឹកនាំម្នាក់លោក លេវី ហែនខក់ សរសេរនៅជិតឈ្មោះលោកថា « សូមកុំបដិសេធឡើយ » ។ ( សូមមើល «Testimony, circa ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ១៨៣១» Revelation Book ១, ១២១josephsmithpapers.org) ។ ហេតុអ្វី លេវី ហែនខក់ ចង់ឲ្យឈ្មោះរបស់លោក « សូមកុំបដិសេធឡើយ » ចេញពីទីបន្ទាល់ដែលបានបោះពុម្ព ? សូមឲ្យឱកាសដល់កុមារសរសេរទីបន្ទាល់របស់ពួកគេពីអ្វីដែលពួកគេបានរៀនកន្លងមក នៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:៣–៤
នៅពេលថ្នាក់ដឹកនាំសាសនាចក្ររបស់យើងនិយាយដោយការបំផុសគំនិត នោះពួកលោកនិយាយ « ព្រះបន្ទូលនៃព្រះអម្ចាស់ » ។
នៅពេលអ្នកបម្រើរបស់ព្រះអម្ចាស់និយាយដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះប្រសាសន៍របស់ពួកលោកគឺជាព្រះឆន្ទៈ ព្រះទ័យ ព្រះបន្ទូល និងជាសម្លេងរបស់ព្រះអម្ចាស់ ( សូមមើលខទី ៤) ការដឹងពីសេចក្តីពិតនេះអាចជួយកុមារចង់ស្តាប់ និងធ្វើតាមការបង្រៀនរបស់ពួកលោក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៣-៤ ជាក្រុមតូចៗ ហើយចែកចាយជាមួយគ្នានូវអ្វីដែលពួកគេរៀនចេញពីខគម្ពីរទាំងនេះ ។ សូមអញ្ជើញឲ្យកុមារចែកចាយអ្វីមួយដែលពួកគេបានរៀននៅលើក្តារខៀន ។ ហេតុអ្វីវាសំខាន់ដែលត្រូវដឹងសេចក្តីពិតនេះ ?
-
បន្ទាប់ពីអ្នកអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:៣-៤ ជាមួយគ្នា សូមឲ្យកុមារនូវសារលិខិតថ្មីៗចេញពីសន្និសីទទូទៅពីរបីច្បាប់ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកសេចក្តីពិតក្នុងសារលិខិតដែលព្រះអម្ចាស់បានបង្រៀនយើងតាមរយៈពួកគេអ្នកបម្រើរបស់ទ្រង់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៩:១–២
ខ្ញុំអាចជាមនុស្ស « ពិត ហើយស្មោះត្រង់ » ។
នៅពេល អូលីវើរ ខៅឌើរី ត្រូវធ្វើដំណើរទៅ មិសសួរី ព្រះអម្ចាស់បានហៅយ៉ូហាន វិតមើរ ដែលជាបុគ្គល « ពិត ហើយស្មោះត្រង់ » ។ (ខទី ១) ឲ្យទៅជាមួយគាត់ ។ តើកុមារអាចពិត និងស្មោះត្រង់ដូចជា យ៉ូហាន វិតមើរ យ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារថា នៅពេលព្រះអម្ចាស់បានបញ្ជូន អូលីវើរ ខៅឌើរី ទៅកាន់មិសសួរី ទ្រង់បានមានបន្ទូលថា មានមនុស្សម្នាក់ដែល « ពិត ហើយស្មោះត្រង់ » (ខទី ១) គួរតែទៅជាមួយគាត់ ដូច្នេះ ទ្រង់ក៏បានបញ្ជូន យ៉ូហាន វិតមើរ ។ តើវាមានអត្ថន័យយ៉ាងដូចម្តេចដើម្បីធ្វើជាមនុស្សពិត និងស្មោះត្រង់ ? តើយើងអាចធ្វើដូចម្តេចដើម្បីប្រាកដថា ខ្លួនយើងពិត និងស្មោះត្រង់ ដើម្បីឲ្យព្រះអម្ចាស់អាចប្រើប្រាស់យើងដើម្បីប្រទានពរជ័យដល់អ្នកដទៃ ?
-
សូមអញ្ជើញកុមារពីរបីនាក់ប្រាប់អំពីរនណាម្នាក់ដែលពួកគេដឹងថា ពួកគាត់ជាមនុស្ស « ពិត ហើយស្មោះត្រង់ » ។ តើពួកគេដឹងថា បុគ្គលនោះពិត ហើយស្មោះត្រង់យ៉ាងដូចម្តេច ? សូមជួយពួកគេមើលឃើញថា ព្រះអម្ចាស់បានទុកចិត្តលើ យ៉ូហាន វិតមើរ ពីព្រោះគាត់នៅពេលនោះគាត់ពិត ហើយស្មោះត្រង់ ( សូមមើលគោលលទ្ធិ និងសេចក្តីសញ្ញា ៦៩:១-២) ។ សូមច្រៀងជាមួយកុមារនូវចម្រៀងមួយដែលលើកទឹកចិត្តដល់កុមារឲ្យធ្វើជាមនុស្សពិត និងស្មោះត្រង់ដូចជាព្រះអង្គសង្រ្គោះ ដូចជាបទ « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤០–៤១ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យពន្យល់ទៅកាន់នរណាម្នាក់នៅឯផ្ទះពី តើអ្វីទៅជា គោលលទ្ធិ និងសេចក្តីសញ្ញា តើគម្ពីរនេះវាចេញមកពីណា ហើយហេតុអ្វីគម្ពីរនេះសំខាន់ចំពោះពួកគេ ។