គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃ​ទី ២៨ ខែ មិថុនា–ថ្ងៃ​ទី ៤ ខែ កក្កដា ។ គោលលទ្ធិ និង ​សេចក្តី​សញ្ញា ៧១-៧៥ ៖ « គ្មាន​គ្រឿង​សស្ត្រាវុធ​ណា​មួយ​ដែល​បាន​ធ្វើ​ឡើង​នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ »


« ថ្ងៃ​ទី ២៨ ខែ មិថុនា–ថ្ងៃ​ទី ៤ ខែ កក្កដា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧១-៧៥ ៖ ‹គ្មាន​គ្រឿង​សស្ត្រាវុធ​ណា​មួយ​ដែល​បាន​ធ្វើ​ឡើង​នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២៨ ខែ មិថុនា–ថ្ងៃ​ទី ៤ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧១-៧៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

ព្រះយេស៊ូវ ជាមួយ​សត្វចៀម

« បណ្ដូល​ចិត្ត​របស់​អ្នក​គង្វាល »ដោយ​ស៉ីម៉ូន ឌីវី

ថ្ងៃ​ទី ២៨ ខែ មិថុនា–ថ្ងៃ​ទី ៤ ខែ កក្កដា

គោលលទ្ធិ និង សេចក្តីសញ្ញា ៧១-៧៥

« គ្មាន​គ្រឿង​សស្ត្រាវុធ​ណា​មួយ​ដែល​បាន​ធ្វើ​ឡើង​នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ »

កុមារ​ដែល​អ្នក​បង្រៀន​អាច​រៀន​ច្រើននៅក្នុង​ថ្នាក់ ប៉ុន្តែ​ពួកគេ​នឹង​រៀន​កាន់តែ​ច្រើន​ទៀត ប្រសិនបើ​ពួកគេ​អភិវឌ្ឍ​ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​នៅ​គេហដ្ឋាន ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​លើក​ទឹកចិត្ត និង​គាំទ្រ​ឲ្យមាន​ការរៀន​សូត្រ​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ឲ្យ​កុមារ​អង្គុយ​លើ​កម្រាល​ឥដ្ឋជារង្វង់ ហើយ​រមៀល​បាល់​ឲ្យ​ទៅ​កុមារ​ម្នាក់​ក្នុង​ចំណោម​ពួកគេ ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​គាត់​បាន​រៀន​នាពេល​ថ្មីៗ​នេះ អំពី​ដំណឹងល្អ​នៅឯ​គេហដ្ឋាន ឬ​នៅក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា ។ បន្ទាប់​មក សូម​ឲ្យ​កុមារ​រមៀល​បាល់​ឲ្យ​ទៅ​កុមារ​ម្នាក់​ទៀត ។ សូម​ធ្វើ​ដូចនេះ​រហូត​ដល់​កុមារ​គ្រប់​គ្នា​មាន​ឱកាស​ចែកចាយ​អ្វី​មួយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:២, ១០

ព្រះ​អម្ចាស់​បាន​ហៅ​ប៊ីស្សព​ឲ្យ​ជួយ​ខ្ញុំ ។

កុមារ​តូចៗ​អាច​មិនដឹង​ច្រើន​អំពី​អ្វី​ដែល​ប៊ីស្សព​របស់ពួកគេ​ធ្វើ​ដើម្បី​បម្រើ​ដល់ពួកគេ និង​សមាជិក​ដទៃ​ទៀត​នៅក្នុង​វួដ​ឡើយ ។ អ្នក​អាច​ជួយ​ពួកគេ​ថ្លែង​អំណរគុណ​ដល់​ការបម្រើ​របស់​ប៊ីស្សព​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​យក​សម្ភារ​ដែល​តំណាង​ឲ្យ​ការទទួលខុស​ត្រូវ​របស់​ប៊ីស្សព​មក​ថ្នាក់រៀន ដូចជា ក្រដាស​ដង្វាយ​មួយ​ភាគក្នុង​ដប់ ព្រះគម្ពីរ ឬ រូបភាព​របស់​ប៊ីស្សព​កំពុង​ប្រឹក្សា ( សូមមើល​រូបភាព​នៅ​ចុង​នៃ​គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ​នៅក្នុង​ចូរ​មក​តាម​ខ្ញុំ—​សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ) ។ សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧២:២ ហើយ​សូម​ពន្យល់ថា ព្រះអម្ចាស់​បាន​ហៅ​ប៊ីស្សព​ឲ្យជួយ​យើង​ ។ សូម​ប្រើ​សម្ភារដែល​អ្នក​យកមក​ដើម្បី​ជួយ​កុមារ​យល់​កិច្ចការ​មួយ​ចំនួន​ដែល​ប៊ីស្សព​ធ្វើ​ដើម្បី​បម្រើ​នៅក្នុង​វួដ ។

  • សូម​នាំ​កុមារដើរ​ទៅកាន់​ការិយាល័យ​របស់​ប៊ីស្សព ( អ្នក​អាច​ចង់សម្របសម្រួល​ជា​មួយ​គ្រូ​ដទៃ​ទៀត ) ។ សូម​ពន្យល់​ពី​ស្ថានភាព​មួយ​ចំនួន ​នៅពេល​ពួកគេ​អាច​ជួប​នឹង​ប៊ីស្សព​ក្នុង​ការិយាល័យ​របស់​លោក ( ដូច​ជា ការ​សម្ភាសន៍​ទទួល​បុណ្យ​ជ្រមុជទឹក ឬ​ការទូរទាត់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ) ។ សូម​ប្រាប់​កុមារ​អំពី​របៀប​ដែល​អ្នក​បាន​ទទួល​ពរជ័យ​តាមរយៈ​ការម្រើ​របស់​ប៊ីស្សព ។

  • សូម​ជួយ​កុមារ​ធ្វើ​ប័ណ្ណ​ជូន​ទៅ​ប៊ីស្សព ដោយ​ការ​អរគុណ​គាត់​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​ដើម្បី​ជួយ​ដល់​ការងារ​របស់​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:៣

ខ្ញុំ​អាច​ធ្វើ​អស់​ពី​លទ្ធភាព​ថ្វាយ​ដល់​ព្រះអម្ចាស់ ។

ទោះ​ជា​នៅ​វ័យ​ក្មេង​ក្ដីក៏ កុមារ​អាច​រក​ឃើញ​នូវ​អំណរ​ក្នុង​ការ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ឲ្យ​អស់​ពី​លទ្ធភាព​របស់​ពួកគេ​ផង​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​ប្ដូរ​វេន​គ្នា​សម្ដែង​ពី​របៀប​ដែល​ពួកគេ​នឹង​ធ្វើ​សកម្មភាព​បម្រើ​មួយ ដូចជា ការ​សម្អាត​បន្ទប់​មួយ​នៅ​ក្នុង​ព្រះវិហារ ឬ​ការ​លាង​ចាន​នៅ​ឯ​ផ្ទះ ។ សូម​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៥:៣ ហើយ​សុំ​ឲ្យ​កុមារ​បង្ហាញ​ពី​របៀប​ដែល​ពួកគេ​នឹង​ធ្វើ​វា​ដោយ​ភាព​ខ្ជិល​ច្រអូស ពេល​អ្នក​និយាយ​ពាក្យ​ថា « ខ្ជិល​ច្រអូស » ហើយ​បង្ហាញ​ពី​របៀប​ខិតខំ​ធ្វើ​ការ ពេល​អ្នក​និយាយ​ពាក្យ​ថា « ប៉ុន្តែ​ធ្វើ​ការ​ដោយ​កម្លាំង​របស់​អ្នក » ។ ហេតុអ្វី​វា​​សំខាន់​ថា ​យើង​បម្រើ​ព្រះអម្ចាស់​អស់​ពី​សមត្ថភាព ?

  • សូមចែកចាយ​ជាមួយ​កុមារ​អំពី​ដំណើររឿង​របស់​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ អំពី​ធ្វើ​ការ​នៅក្នុង « Two Principles for Any Economy »​( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៥៥-៥៨ ) ។ តើ​យើងមាន​អារម្មណ៍​បែបណា នៅពេល​ដឹងថា​យើង​បាន​ធ្វើ​អស់​ពីសមត្ថភាព​របស់យើង ?

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ពីការធ្វើការជាមួយ​គ្នា ដូចជា​បទ « ពេល​យើង​ជួយសៀវភៅ​ចម្រៀង​កុមារទំព័រ ១០៨ ) ។ សូម​ជួយ​កុមារ​បង្កើត​សកម្មភាព​តាម​ពាក្យ​ពេចន៍ ។

    ធុង និង​បាវអាហារ

    កាលពីដើម ពេលខ្លះ​សមាជិក​នៃ​សាសនាចក្រ​ផ្តល់​អាហារ​ដល់​សាសនាចក្រ​ដើម្បី​ជួយ​អ្នកដទៃទៀត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង សេចក្តីសញ្ញា ៧១

ខ្ញុំ​អាច​ការពារ​សេចក្តីពិត តាមរយៈ​ការចែកចាយ​ទីបន្ទាល់ ។

ព្រះអម្ចាស់​មិនបាន​រំពឹងឲ្យ​កុមារ​ឆ្លើយតប​ទៅ​នឹង​ការទិទៀន​ចំពោះ​​សាសនាចក្រ​នោះទេ នៅពេល​ដែល​ទ្រង់​បាន​ហៅ​យ៉ូសែប ស្ម៉ីធ និង ស៉ីឌនី រិកដុន ឲ្យវធ្វើ ។ អ្នក​អាច​ជួយ​កុមារ​យល់​ថា ទីបន្ទាល់​ដ៏​ងាយៗ​របស់​ពួកគេ​ពីសេចក្តីពិត​អាច​ជះ​ឥទ្ធិពល​ដល់​អ្នកដទៃ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

គោលលទ្ធិ និង សេចក្តីសញ្ញា ៧២:៨ ។

ព្រះអម្ចាស់​បានហៅ​ពួកប៊ីស្សព​ដើម្បី​ជួយទ្រង់​ធ្វើ​កិច្ចការ​របស់ទ្រង់ ។

ប៊ីស្សព​ម្នាក់​អាច​ឥទ្ធិពល​ដ៏ខ្លាំង​ចំពោះ​ជីវិត​យុវវ័យ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ដល់​កុមារ​មើលឃើញ​ប៊ីស្សព​ជា​អ្នក​តំណាង​ឲ្យ​ព្រះអម្ចាស់​ព្រះយេស៊ូវ គ្រីស្ទ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ពន្យល់ថា នៅឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ហៅ​ប៊ីស្សព​នៃ​សាសនាចក្រ ឈ្មោះ អែតវឺត ប៉ាទ្រិច ឲ្យ​ប្តូរលំនៅ​ពីទីក្រុង ខឺតឡង់ រដ្ឋ​អូហៃអូ ដើម្បី​ធ្វើ​ជា​ប៊ីស្សព​នៅ​ អ៊ិនឌីប៉ែនដែនស៍ មិសសួរី ( សូមមើល «ជំពូកទី ១៧ ៖ ប៊ីស្សព​ដំបូង​គេ​នៃ​សាសនាចក្រ»ដំណើរ​រឿង​នៃ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤-៦៦ ) ។ សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧២:៨ ជាមួយ​កុមារ ហើយ​សូម​ប្រាប់​ឲ្យ​ពួកគេ​ស្តាប់​រក​ថាតើ​នរណា​ដែល​ព្រះអម្ចាស់​បានហៅ​ឲ្យបម្រើ​ជា​ប៊ីស្សព​នៅ​ទីក្រុង ខឺតឡង់ ។ ហេតុអ្វី​ព្រះអម្ចាស់​ហៅ​ឲ្យ​មាន​ប៊ីស្សព ? សូមចែកចាយ​ជាមួយ​កុមារ​នូវ​បទពិសោធន៍​មួយ នៅពេល​អ្នក​ត្រូវបាន​ប្រទានពរជ័យ​តាមរយៈ​ការបម្រើ​របស់​ប៊ីស្សព ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​បញ្ជី​មួយ​នូវ​កិច្ចការ​ដែល​ពួកគេ​បាន​ឃើញ​ប៊ីស្សព​ធ្វើ ដើម្បី​ជួយ​សមាជិក​នៅក្នុង​វួដ ។ សូម​ឲ្យ​កុមារ​គូររូប​ភាព​របស់​ប៊ីស្សព​កំពុងធ្វើ​អ្វីមួយ​ដែល​ពួកគេ​បានលើកឡើង ។ សូម​ថ្លែង​ទីបន្ទាល់ថា ប៊ីស្សព​របស់​អ្នក​ត្រូវ​បានហៅ​ដោយ​ព្រះ​អម្ចាស់​ដើម្បី​ធ្វើជា​អ្នក​បម្រើ​របស់​ទ្រង់ ។ ហេតុ​អ្វី​យើង​មាន​អំណរគុណ​ដែល ព្រះអម្ចាស់​បានហៅ​ឲ្យ​មាន​ប៊ីស្សព​នៅក្នុង​វួដ​របស់​យើង ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៣:៣

ព្រះអម្ចាស់​បាន​បញ្ជា យ៉ូសែប ស្ម៉ីធ ឲ្យ​ស្តារ​សេចក្តីពិត​ដ៏​មាន​តម្លៃ​ដែល​ត្រូវបាន​បាត់​ចេញ​ពី​ព្រះគម្ពីរប៊ីប​ឡើងវិញ ។

ជា​ផ្នែក​មួយ​នៃ​ការហៅ​របស់​លោក​ក្នុងនាម​ជា​ព្យាការី នោះ​យ៉ូសែប ស្ម៉ីធ ត្រូវ​បញ្ជា​ដោយ​ព្រះអម្ចាស់​ឲ្យ​ធ្វើ​ការកែតម្រូវ​ព្រះគម្ពីរប៊ីប​ឡើងវិញ​ដោយការ​បំផុស​គំនិត ។ ការកែតម្រូវ​ទាំងនេះ​ដែល​ព្រះអម្ចាស់​បានហៅថា « ការបកប្រែ » (គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០:១៣) បានស្តារឡើងវិញ​នូវ​សេចក្តីពិត​ដ៏​សំខាន់ៗ​ដែល​ត្រូវ​បាន​បាត់ ឬ​ដក​ចេញ​ពី​ព្រះគម្ពីរ​ប៊ីប​អស់​ជា​ច្រើន​សតវត្សរ៍ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ពន្យល់ថា នៅ​ពេល​យ៉ូសែប ស្ម៉ីធ និង​ស៉ីឌនី រិកដុន ត្រឡប់មក​ពី បេសកកម្ម​​រយៈ​ពេល​ខ្លី​មួយ នៅ​ជិត​ខឺតឡង់ អូហៃអូ​វិញ នោះ​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ត្រឡប់​មក​វិញ​ដើម្បី​ធ្វើ​ការ​លើ​​គម្រោង​សំខាន់​មួយ ។ សូមអញ្ជើញ​កុមារ​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៣:៣ ដើម្បី​ស្វែងរក​ថាតើ​គម្រោង​នោះ​គឺជា​អ្វី ។ ដើម្បី​ជួយ​កុមារ​យល់​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យ៉ូសែប និង​ស៉ីឌនី​បកប្រែ សូម​អាន​ជាមួយ​ពួកគេ​នូវ​ផ្នែក​វេចនានុក្រម​ព្រះគម្ពីរ​ប៊ីប «Joseph Smith Translation (JST) » ។

  • សូម​ហុច​ព្រះ​គម្ពីរ​ប៊ីប​តគ្នា ហើយ​ឲ្យកុមារ​បើក​ព្រះគម្ពីរ​ប៊ីប និង​មើលថាតើ​វាមាន​ប៉ុន្មាន​ទំព័រ​ក្នុង​នោះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រម៉ៃ​ថា ពួកគេ​ត្រូវ​បាន​សុំ​ឲ្យ​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ទៅជា​ភាសា​ផ្សេងទៀត ។ តើ​ពួកគេ​អាច​ធ្វើ​កំហុស​អ្វី​ខ្លះ ? សូម​ពន្យល់ថា នៅពេល​មនុស្ស​បាន​បកប្រែ ឬ​ថតចម្លង​ព្រះ​គម្ពីរ​ប៊ីប​ពីមុន​ជំនាន់​របស់​យ៉ូសែប ស៊្មីធ ពួកគេ​បាន​ធ្វើ​ឲ្យ​មាន​កំហុស​ខ្លះ ហើយ​នៅពេល​ខ្លះ​ពួកគេ​បាន​លុប​សេចក្តី​ពិត​សំខាន់ៗ​មួយ​ចំនួន ។ ព្រះ​អម្ចាស់​បាន​បញ្ជា​ឲ្យ​យ៉ូសែប ស្ម៉ីធ ឲ្យ​ធ្វើ​ការកែតម្រូវ​ដោយ​ការបំផុស​គំនិត ។ ហេតុអ្វី​កិច្ចការ​របស់​យ៉ូសែប ស៊្មីធ មាន​តម្លៃ​ចំពោះ​យើង ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​អ្វីមួយ​ដែល​ពួកគេ​នឹងធ្វើ ពីព្រោះ​មកពី​អ្វី​ដែល​ពួកគេ​បានរៀន​នៅថ្ងៃនេះ ដូចជា អរគុណ​ដល់​ប៊ីស្សព​ចំពោះ​ការបម្រើ​របស់​គាត់ ឬ​រៀបចំ​ដើម្បី​ការពារ​ជំនឿ​របស់ពួកលោក​ តាមរយៈ​ការរៀន​ពី​មាត្រា​នៃ​ក្តី​ជំនឿ ។

ការអភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

ដាក់​បញ្ចូល​ញាណ​ទាំងឡាយ ។ « កុមារ​ភាគច្រើន ( និង​មនុស្ស​ពេញវ័យ ) រៀនសូត្រ​ឆាប់​ចេះ នៅ​ពេល​មាន​ការដាក់​បញ្ចូល​ញាណ​ទាំងឡាយ ។ សូម​ស្វែងរក​របៀប​ដើម្បី​ជួយ​កុមារ​តូចៗ​ឲ្យ​ប្រើ​ចក្ខុ​វិញ្ញាណ សោត​វិញ្ញាណ និង​កាយ​វិញ្ញាណ​របស់​ពួកគេ​នៅពេល​ពួកគេ​រៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។