« ថ្ងៃទី ៥–១១ ខែ កក្កដា គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ ៖ ‹ « នឹងមានភាពមហិមាណាស់រង្វាន់របស់ពួកគេ ហើយភាពអស់កល្បជានិច្ចនឹងទៅជាសិរីល្អរបស់ពួកគេ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )
« ថ្ងៃទី ៥–១១ ខែ កក្កដា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ »ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ៥–១១ ខែ កក្កដា
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦
« នឹងមានភាពមហិមាណាស់រង្វាន់របស់ពួកគេ ហើយភាពអស់កល្បជានិច្ចនឹងទៅជាសិរីល្អរបស់ពួកគេ »
នៅពេលអ្នកសិក្សាគោលលទ្ធិ និងសេចក្តីសញ្ញា ៧៦សូមសញ្ជឹងគិតពីអ្វីដែលព្រះអម្ចាស់ចង់ឲ្យកុមារនៅក្នុងថ្នាក់អ្នកដឹងអំពីទ្រង់ ព្រះអង្គសង្រ្គោះ ខ្លួនរបស់ពួកគេ និងជោគវាសនាដ៏នៅអស់កល្បជានិច្ចរបស់ពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញកុមារនូវរូបភាព ឬទំព័រសកម្មភាពចេញពីគម្រោងមេរៀនប្រចាំសប្តាហ៍ ឬគ្រោងមេរៀនមុនៗ ។ សូមឲ្យពួកគេប្រាប់អ្នកនូវអ្វីដែលពួកគេឃើញនៅក្នុងបទគម្ពីរទាំងនេះ ហើយអ្វីដែលពួកគេចងចាំដែលរៀនចេញពីខគម្ពីរទាំងនេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២៤
យើងទាំងអស់គ្នាគឺជាកូនចៅរបស់ព្រះ ។
ប្រធាន ដាល្លិន អេក. អូក បានមានប្រសាសន៍ថា ប្រសិនបើយើងបង្រៀន « យុវវ័យនូវគំនិតដ៏មានឥទ្ធិពលថាពួកគេគឺជាកូនរបស់ព្រះ » នោះយើងអាចផ្តល់ឲ្យពួកគេនូវ « ការគោរពខ្លួនឯង និងការលើកទឹកចិត្តដើម្បីយកឈ្នះលើបញ្ហាក្នុងជីវិត »បាន ( « (“Powerful Ideas» Ensign, ខែ វិច្ឆិកា ១៩៩៥ ទំព័រ ២៥ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
ដើម្បីជួយកុមារយល់ពីសក្តានុពលរបស់ពួកគេដើម្បីក្លាយដូចជាព្រះ សូមស្វែងរកវិធីទាំងឡាយណាដែលបង្ហាញពួកគេថា កូនសត្វពាហនៈធំឡើងវាក្លាយដូចជាមេរបស់វា — ប្រហែលជាកុមារអាចផ្គូរផ្គងរូបមេសត្វជាមួយនឹងកូនសត្វ ។ សូមបើកទៅព្រះគម្ពីរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៤ ហើយប្រាប់កុមារថា យើងទាំងអស់គ្នាជា « បុត្រាបុត្រីបង្កើតចំពោះព្រះ » ។ សូមថ្លែងទីបន្ទាល់ថា ព្រះជាបិតារបស់យើង ហើយថា យើងអាចធំឡើងប្រែក្លាយដូចជាព្រះវរបិតាមាតាដែលគង់នៅស្ថានសួគ៌ ។
-
សូមច្រៀងជាមួយគ្នាបទ «ខ្ញុំជាកូនរបស់ព្រះ» (សៀវភៅចម្រៀងកុមារទំព័រ ២ ) ហើយសូមអញ្ជើញកុមារឲ្យចង្អុលទៅខ្លួនរបស់ពួកគេ នៅពេលពួកគេច្រៀង « ខ្ញុំ » ។ សូមឲ្យពួកគេច្រៀងបទនេះម្តងទៀត ដោយជំនួសពាក្យ « ខ្ញុំជា » ជាមួយពាក្យ « អ្នកជា » ហើយចង្អុលទៅនរណាម្នាក់ទៀតនៅក្នុងថ្នាក់នេះ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៤០–៤២
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ។
ពាក្យ ដំណឹងល្អមានន័យថា សេចក្ដីល្អ ។ ការណ៍ល្អដែលដំណឹងល្អនាំមក គឺថា ព្រះយេស៊ូវ គ្រីស្ទ « បានយាងមកក្នុងពិភពលោក… ឲ្យស្អាតចេញពីអំពើដ៏ឥតសុចរិតទាំងអស់ » (ខទី ៤១) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារអំពីការណ៍ល្អដែលអ្នកបានឮថ្មីៗនេះ ។ សូមឲ្យពួកគេចែកចាយការណ៍ល្អដែលពួកគេបានឭ ។ បន្ទាប់មក សូមបង្ហាញការណ៍ល្អ នៃដំណឹងល្អតាមរយៈការអាន គោលលទ្ធិ និងសេចក្ដីសញ្ញាកណ្ឌទី ៧៦:៤១-៤២ ។ សូមសួរកុមារថាតើការណ៍ល្អនេះបានធ្វើឲ្យពួកគេមានអារម្មណ៍យ៉ាងណា ។ សូមចែកចាយពួកគេនូវអំណរដែលការណ៍ល្អនេះបាននាំមកឲ្យអ្នក ។
-
សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមសួរកុមារប្រសិនបើពួកគេដឹងពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើង ។ សូមបង្ហាញកុមារនូវអ្វីមួយដែលកខ្វក់ និងអ្វីមួយដែលស្អាត ( ដូចជា កន្សែងដៃពណ៌ស ឬក្រដាសមួយសន្លឹក ) ហើយសូមពន្យល់ថា អំពើបាបគឺដូចជាដីប្រឡាក់វិញ្ញាណរបស់យើង ប៉ុន្តែព្រះយេស៊ូវ គ្រីស្ទ បានយាងមកដើម្បីជួយយើងឲ្យបានស្អាតម្តងទៀត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៦២
ព្រះវរបិតាសួគ៌ចង់ឲ្យខ្ញុំត្រឡប់ទៅរស់នៅជាមួយទ្រង់ជារៀងរហូត ។
ការនិមិត្តរបស់យ៉ូសែប ស្ម៉ីធ និងស៉ីឌនី រិកដុនអំពីនគរសេឡេស្ទាល បានបង្ហាញនូវពរជ័យដ៏មហិមាដែលព្រះបានរៀបចំសម្រាប់កូនចៅរបស់ទ្រង់ ក៏ដូចជា អ្វីៗដែលយើងត្រូវធ្វើដើម្បីទទួលបានពរជ័យទាំងនោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារអំពីនគរនៃសិរីរុងរឿងទាំងបីដែលយ៉ូសែប និងស៉ីឌនី បានឃើញក្នុងការនិមិត្តរបស់ពួកលោក ។ ( អ្នកអាចអានជាផ្នែកៗ ឬទាំងដល់កុមារនៃ «ជំពូកទី ២៦ ៖ នគរទាំងបីនៃស្ថានសួគ៌» [សាច់រឿង គោលលទ្ធិ និងសេចក្តីសញ្ញា ទំព័រ ៩៧–១០៣ ] ឬបង្ហាញវីដេអូដែលទាក់ទងនៅលើ ChurchofJesusChrist.org។ ) សូមសួរកុមារពីអ្វីដែលពួកគេចូលចិត្តអំពីការនិមិត្តនេះ ។ សូមផ្តោតសំខាន់ពេលពិពណ៌នាអំពីនគរសេឡេស្ទាល ហើយថ្លែងទីបន្ទាល់ថា ទីនេះគឺជាកន្លែងដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងម្នាក់ៗរស់នៅ ។
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៦២ ទៅកុមារ ហើយអញ្ជើញកុមារឲ្យគូររូបខ្លួនឯងនៅជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ គ្រីស្ទនៅក្នុងនគរសេឡេស្ទាល ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥, ៤១–៤២, ៦៩
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។
សូមជួយកុមារឲ្យយល់ថា ពរជ័យដ៏រុងរឿងដែលព្រះសន្យាដល់ពួកអ្នកស្មោះត្រង់នៅក្នុងជីវិតបន្ទាប់គឺអាចទទួលបានតែតាមរយៈព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរនៅលើក្ដារខៀន ៖ តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ ? សូមឲ្យកុមារម្នាក់ៗអានដោយស្ងប់ស្ងាត់នូវខទី ៥,ខទី ៤១–៤២, ឬ ខទី ៦៩ នៅក្នុង កណ្ឌទី ៧៩ដោយរកមើលចម្លើយចំពោះសំណួរនៅលើក្តារខៀន ។ សូមឲ្យពួកគេចែកចាយចម្លើយរបស់ពួកគេ ( សូមមើលផងដែរ «ទ្រង់បញ្ជូនបុត្រាទ្រង់មក » ( សៀវភៅចម្រៀងកុមារ ទំព័រ ២០–២១ ) ។ តើយើងអាចបង្ហាញអំណរគុណរបស់យើងចំពោះអ្វីដែលព្រះអង្គសង្រ្គោះបានធ្វើចំពោះយើងយ៉ាងដូចម្តេច ?
-
សូមសរសេរមាត្រានៃសេចក្តីជំនឿទីបីនៅលើក្តារខៀន ដោយទុកចន្លោះនៅកន្លែងពាក្យសំខាន់ៗ ។ សូមឲ្យពាក្យដែលបាត់ទាំងនេះនៅលើក្រដាសទៅកុមារ ហើយសូមអញ្ជើញពួកគេឲ្យដាក់ពាក្យរបស់ពួកគេនៅកន្លែងដែលត្រឹមត្រូវនៅលើក្តារខៀន ។ តើមាត្រានៃសេចក្តីជំនឿនេះបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដែលយើងត្រូវការព្រះយេស៊ូវ គ្រីស្ទ ? ( សូមមើលវីដេអូ« មូលេហេតុដែលយើងត្រូវការព្រះអង្គសង្រ្គោះ » ChurchofJesusChrist.org) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១២, ១៥–១៩, ១១៤–១៦
ការសិក្សាព្រះគម្ពីរអាចជួយខ្ញុំ « យល់នូវការណ៍ទាំងឡាយនៃព្រះ » ។
យ៉ូសែប ស្ម៉ីធ និងស៉ីឌនី រិកដុន បានទទួលគោលលទ្ធិ និងសេចក្តីសញ្ញា ៧៦នៅពេលពួកលោកបានសញ្ជឹងគិតអំពីបទគម្ពីរទាំងឡាយ ។ សូមជួយកុមារមើលឃើញពីរបៀបដែលការសិក្សាព្រះគម្ពីរទាំងឡាយអាចអញ្ជើញឲ្យមានវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសួរកុមារប្រសិនបើពួកគេដឹងពីអ្វីដែលយ៉ូសែប ស្ម៉ីធ និងស៉ីឌនី រិកដុន បានធ្វើ នៅពេលពួកគេបានឃើញការនិមិត្តនេះនៅក្នុងគោលលទ្ធិ និងសេចក្តី សញ្ញា ៧៦ ។ សូមអញ្ជើញកុមារឲ្យអាន ខទី ១៥–១៩ ដើម្បីស្វែងយល់ ។ សូមចែកចាយនៅគ្រាមួយដែលអ្នកបានទទួលការបំផុសគំនិតខណៈដែលកំពុងអានព្រះគម្ពីរ ហើយសូមឲ្យកុមារនិយាយអំពីអារម្មណ៍ខាងវិញ្ញាណ ដែលពួកគេមាន នៅពេលអានព្រះគម្ពីរទាំងឡាយ ។
-
សូមឲ្យកុមារបិទភ្នែករបស់ពួកគេ ហើយព្យាយាមធ្វើការងារមួយដូចជាផាត់ពណ៌រូបភាព ឬការបើកបទគម្ពីរដល់ប្រធានបទជាក់លាក់ណាមួយ ។ តើកិច្ចការមួយចំនួនណាខ្លះដែលពិបាកធ្វើ នៅពេលភ្នែកខាងវិញ្ញាណរបស់យើងបានបិទ ? សូមអានជាមួយគ្នា គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១២, ១៥–១៩ , ១១៤–១៦ ដើម្បីស្វែងរកនូវអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យភ្នែកខាងវិញ្ញាណរបស់យើងបានបើកឡើង ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៥០-៧០
ព្រះវរបិតាសួគ៌បានរៀបចំនគរនៃសិរីរុងរឿងសេឡេស្ទាលសម្រាប់ខ្ញុំ ។
ការដឹងអំពីនគរនៃសិរីរុងរឿងសេឡេស្ទាលដែលព្រះបានរៀបចំអាចបំផុសឲ្យកុមារ « ឈ្នះដោយសារសេចក្ដីជំនឿ » (ខទី ៥៣) ការសាកល្បង និងការល្បួងដែលពួកគេជួបប្រទះ ។
សកម្មភាពដែលអាចជ្រើសរើស
-
ប្រសិនបើមនុស្សម្នាក់សួរយើងថា « ហេតុអ្វីខ្ញុំគួរធ្វើតាមព្រះយេស៊ូវ គ្រីស្ទ និងគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ? » តើយើងនឹងនិយាយអ្វី ? សូមអញ្ជើញកុមារឲ្យស្វែងរកចម្លើយនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៥០-៧០ ដែលពិពណ៌នាជនទាំងឡាយណាដែលទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងនគរសេឡេស្ទាល ។ សូមឲ្យកុមារសម្តែងឆ្លើយសំណួរ ។ សូមថ្លែងទីបន្ទាល់របស់អ្នកពីពរជ័យដ៏អស្ចារ្យដែលព្រះវរបិតាសួគ៌បានរៀបចំឲ្យយើង ប្រសិនបើយើងធ្វើតាមព្រះយេស៊ូវ គ្រីស្ទ ។
-
សូមគូររូបព្រះអាទិត្យដ៏ធំមួយនៅលើក្រដាស ហើយកាត់វាចេញជារូបផ្គុំ ។ សូមឲ្យកុមារម្នាក់ៗរូបមួយចំណែក ព្រមជាមួយវគ្គគម្ពីរដែលត្រូវអាន ៖គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៥១, ៧៦:៥២ , ៧៦:៥៣, ១៣១:១-២ ។ សូមឲ្យកុមារស្វែងរកនៅក្នុងខគម្ពីររបស់ពួកគេនូវអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងនគរសេឡេស្ទាល ( ខគម្ពីរមួយចំនួនមានចម្លើយលើសពីមួយ ) ហើយសូមសរសេរវានៅលើរូបព្រះអាទិត្យរបស់ពួកគេ ។ នៅពេលពួកគេធ្វើការជាមួយគ្នាដើម្បីផ្គុំរូបព្រះអាទិត្យនោះ សូមបង្ហាញទំនុកចិត្តអ្នកទៅលើពួកគេថា ដោយមានជំនួយរបស់ព្រះអង្គសង្រ្គោះ នោះពួកគេអាចមានភាពស័ក្តិសមដើម្បីរស់នៅក្នុងនគរសេឡេស្ទាល ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យកុមារប្រើទំព័រសកម្មភាពសប្ដាហ៍នេះដើម្បីបង្រៀនដល់គ្រួសាររបស់ពួកគេពីអ្វីដែលពួកគេបានរៀនអំពីការនិមិត្តរបស់យ៉ូសែប ស្ម៉ីធ និងស៉ីឌនី រិកដុន បានមាន ។