ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ២៦ ៖ នគរទាំងបី​នៃ​ស្ថានសួគ៌ ៖ ថ្ងៃ​ទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២


ជំពូកទី ២៦

នគរទាំងបី​នៃ​ស្ថានសួគ៌

ថ្ងៃ​ទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២

យ៉ូសែប និង ស៊ីឌនី

ថ្ងៃ​មួយ​យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន កំពុង​អាន​ព្រះគម្ពីរ​សញ្ញាថ្មី ។ ព្រះគម្ពីរសញ្ញាថ្មី​ចែង​ថា មនុស្ស​ល្អ​នឹង​ទៅស្ថានសួគ៌ បន្ទាប់​ពី​ពួកគេ​រស់​ឡើង​វិញ ។ យ៉ូសែប​បានឆ្ងល់ថា តើ​មនុស្ស​ទាំងអស់​ទៅ​កន្លែង​ដូចគ្នា​នៅក្នុង​ស្ថានសួគ៌​ឬ ។

ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ

ខណៈ​ដែល យ៉ូសែប និង ស៊ីឌនី​ កំពុង​គិត​អំពី​រឿង​នេះ នោះ​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ការនិមិត្ត​ដ៏​អស្ចារ្យ​មួយ​ដល់​ពួកលោក ។ នៅក្នុង​ការនិមិត្ត​នេះ​ពួកលោក​បាន​ឃើញ​ស្ថានសួគ៌ ។ ពួកលោក​បាន​ឃើញ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​មាន​ពន្លឺ​នៅ​ព័ទ្ធជុំវិញ​ពួក​ទ្រង់ ។ បន្ទាប់​មក​ ពួក​លោក​បាន​ឃើញពួកទេវតា​ថ្វាយ​បង្គំ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ ។

យ៉ូសែប និង ស៊ីឌនី

នៅពេលយ៉ូសែប និង​ ស៊ីឌនី បានសរសេរ​អំពី​ការនិមិត្ត​នេះ ពួកលោក​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​មាន​ព្រះជន្មរស់ ។ ពួកលោក​បាន​ឃើញ​ទ្រង់ ! ហើយ​ពួកលោក​បាន​ស្តាប់​ឮ​សំឡេង​មួយ​ដែល​មាន​បន្ទូល​ថា ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ សំឡេង​នោះ​ក៏​បាន​ប្រាប់​ពួកលោក​ថា ព្រះយេស៊ូវបាន​យាង​មក​ផែនដី ដើម្បី​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ម្តង​ទៀត ។

ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ

នៅ​ផ្នែកបន្ទាប់​ទៀត​នៃការ​និមិត្ត យ៉ូសែប និង ស៊ីឌនី​បាន​ឃើញ​កន្លែង​ដែល​មនុស្ស​ទៅ បន្ទាប់​ពី​ពួកគេ​រស់ឡើង​វិញ ។ មាន​កន្លែង​បី ឬ​នគរ​បី​សម្រាប់​មនុស្ស​ទៅ​នៅក្នុង​ស្ថានសួគ៌ ។ ពួកបរិសុទ្ធ​ដ៏​សុចរិត​ទៅ​នគរ​សេឡេស្ទាល​នៅ​ស្ថានសួគ៌ បន្ទាប់​ពី​ពួកគេ​រស់​ឡើ​ងវិញ ។ នគរ​សេឡេស្ទាល​គឺ​ជា​កន្លែង​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គង់​នៅ ។

បុរស​ជ្រមុជ​ទឹក​ឲ្យ​ស្ត្រី

អស់​អ្នក​ដែល​នៅក្នុង​នគរ​សេឡេស្ទាល​បាន​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ អំឡុងពេល​ពួកគេ​រស់នៅ​លើ​ផែនដី ។ ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការគំរាមកំហែង​របស់​ពួក​មនុស្ស​កំណាច

អស់​អ្នក​ដែល​នៅក្នុង​នគរ​សេឡេស្ទាល​មាន​ការសាកល្បង​ជា​ច្រើន អំឡុងពេល​ពួកគេ​រស់នៅ​លើ​ផែនដី ប៉ុន្តែ​ពួកគេ​បាន​យក​ឈ្នះ​លើ​ការសាកល្បង​ទាំង​នោះ​ដោយ​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​បានខិតខំយ៉ាង​ខ្លាំង​ដើម្បី​គោរព​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ហើយ​ពួកគេ​បាន​ប្រែចិត្ត​នៅពេល​ពួកគេ​ពុំ​បាន​គោរព​តាម ។

ពួកបរិសុទ្ធ​ស្មោះត្រង់​ជាមួយ​ព្រះយេស៊ូវ និង​ព្រះវរបិតាសួគ៌

ពួកបរិសុទ្ធ​សុចរិត​នឹង​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ ។ អ្វីៗ​គ្រប់​យ៉ាង​នឹង​ក្លាយ​ជា​របស់ផង​ពួកគេ ។ ពួកគេ​នឹង​រស់នៅ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​ជារៀង​រហូត ។

មនុស្ស​នៅ​ក្នុង​នគរ​ទេរេសស្ទ្រាល

​បន្ទាប់​មក យ៉ូសែប និង ស៊ីឌនី បាន​ឃើញ​នគរ​ទេរេសស្ទ្រាល​នៃ​ស្ថានសួគ៌ ។

មនុស្ស​នៅ​លើ​រទេះ

មនុស្ស​នៅ​ក្នុង​នគរ​ទេរេសស្ទ្រាល​គឺ​ជា​មនុស្ស​ល្អ​ដែល​រស់នៅ​លើ​ផែនដី ប៉ុន្តែ​ពួកគេ​ត្រូវបាន​មនុស្ស​អាក្រក់​បោក​បញ្ឆោត ។ ពួកគេ​បាន​គោរព​តាម​បទបញ្ញត្តិ​មួយចំនួន ប៉ុន្តែ​ពុំ​ក្លាហាន​នៅក្នុង​ទីបន្ទាល់​ពីព្រះយេស៊ូវ​ឡើយ ។

មនុស្ស​បដិសេធ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា

នគរទេរេសស្ទ្រាល​ក៏​មាន​មនុស្ស​ដែល​ពុំ​ជឿ​លើ​ដំណឹងល្អ​នៅពេល​ពួកគេ​ឮ​អំពី​វា​នៅ​លើ​ផែនដី​នេះ​ផងដែរ ហើយ​ក្រោយ​មក​ពួកគេ​បាន​ជឿ​លើ​ដំណឹង​ល្អ នៅពេល​ពួកគេ​បាន​ឮ​វា​បន្ទាប់​ពី​ពួកគេ​ស្លាប់ ។

បុរស​ និង​ភរិយា​ឈោង​ទៅរកព្រះយេស៊ូវ

មនុស្ស​នៅ​ក្នុង​នគរ​ទេរេសស្ទ្រាល​នឹង​ឃើញ​ព្រះយេស៊ូវ ។ ប៉ុន្តែ​ពួកគេ​ពុំ​អាចរស់នៅ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​បាន​ទេ ។

មនុស្ស​នៅ​ក្នុង​នគរ​ទេឡេស្ទាល

​បន្ទាប់​មក យ៉ូសែប និង ស៊ីឌនី បាន​ឃើញ​នគរ​ទេឡេស្ទាល​នៃ​ស្ថានសួគ៌ ។ មនុស្ស​ដែល​ទៅ​នគរ​ទេឡេស្ទាល​គឺ​ជាមនុស្ស​ដែល​ពុំ​សុចរិត​កាល​រស់នៅ​លើ​ផែនដី​នេះ ។

ពួកមនុស្ស​កំណាច​នៅ​ជុំវិញ​យ៉ូសែប

មនុស្ស​ទាំង​នេះ​ពុំបាន​ជឿ​លើ​ព្រះយេស៊ូវ ឬ​ដំណឹង​ល្អ​របស់​ទ្រង់​ឡើយ ។ ពួកគេ​ពុំ​ជឿ​លើ​ពួកព្យាការី ហើយ​ពុំ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ​ឡើយ ។

ពួកទេវតា​ទៅសួរសុខទុក្ខ​នគរ​ទេឡេស្ទាល

មនុស្ស​នៅក្នុង​នគរ​ទេឡេស្ទាល​នឹង​ពុំ​ឃើញ​ព្រះយេស៊ូវ ឬ​ព្រះវរបិតាសួគ៌​ឡើយ ហើយ​ពុំ​អាច​រស់នៅ​ជាមួយ​ទ្រង់​បាន​ផងដែរ ។ ប៉ុន្តែ ពួកទេវតា​នឹង​ទៅ​សួរសុខទុក្ខ​មនុស្ស​ទាំង​នេះ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​ពួកគេ ។

ព្រះយេស៊ូវគ្រីស្ទ​យាង​មក​កាន់​ផែនដី

មនុស្ស​ដែល​នឹង​ទៅ​នគរសេឡេស្ទាល និង​នគរ​ទេរេសស្ទ្រាល​នឹង​រស់ឡើង​វិញ នៅពេល​ព្រះយេស៊ូវ​យាង​មក​កាន់​ផែនដី​ម្តង​ទៀត ។ មនុស្ស​ដែល​នឹងទៅ​នគរ​ទេឡេស្ទាល​នឹង​ពុំ​ត្រូវ​បាន​រស់ឡើងវិញ​ឡើយ រហូត​ដល់​ ១០០០ ឆ្នាំ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​យាង​មក​ម្តង​ទៀត ។

មនុស្ស​រងទុក្ខ

នៅក្នុង​ការនិមិត្ត​នេះ យ៉ូសែប និង ស៊ីឌនី​ក៏​បាន​ឃើញ​កន្លែង​ដែល​មនុស្ស​អាក្រក់​បំផុត​នឹង​ទៅ​ផងដែរ ។ ពួកគេ​នឹង​នៅ​ជាមួយ​សាតាំង ។ ពួកគេ​ពុំ​អាច​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ ឬ​ព្រះវិញ្ញាណបរិសុទ្ធ​ឡើយ ។

សមាជិក​បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ

មនុស្ស​ដែល​នឹង​នៅ​ជាមួយ​សាតាំង​បាន​រៀន​អំពី​ព្រះយេស៊ូវ និង​ដំណឹងល្អ​របស់​ទ្រង់​អំឡុងពេល​ពួកគេ​រស់នៅ​លើ​ផែនដី ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​ទីបន្ទាល់​ដល់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​បាន​ដឹង​ថា ទ្រង់​បាន​រស់នៅ ហើយ​ទ្រង់​បាន​សុគត​ជំនួស​ពួកគេ ។

បុរស​វាយ​បុរស​ម្នាក់​ទៀត​ដោយ​ដំបង

ប៉ុន្តែ​មនុស្ស​ទាំង​នេះ​បាន​ធ្វើរឿង​ដ៏​អាក្រក់​បំផុត ។ ពួកគេ​បាន​បដិសេធ​សេចក្តីពិត ហើយ​បដិសេធ​ព្រះចេស្តា​របស់​ព្រះ ។ ពួកគេ​បាន​បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគេ​បាននិយាយ​ថា ពួកគេ​លែង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ទៀត​ហើយ ។ មនុស្ស​ទាំង​នេះ​នឹង​រងទុក្ខ​ជា​រៀងរហូត ។

យ៉ូសែប និង ស៊ីឌនី ​ថ្លែង​អំណរគុណ​ចំពោះព្រះ

យ៉ូសែប និង ស៊ីឌនី បាន​ឃើញ​រឿង​ផ្សេង​ទៀត​នៅក្នុង​ការនិមិត្ត​របស់​ពួកគេ ប៉ុន្តែ​ព្រះយេស៊ូវ​បានមាន​បន្ទូល​ប្រាប់​ពួកគេ​កុំ​ឲ្យ​សរសេរ​នូវ​អ្វីៗ​ដែល​ពួកគេ​បាន​ឃើញ ។ ​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពួកបរិសុទ្ធ​ដែល​សុចរិត​អាច​ឃើញ និង​ដឹង​នូវ​រឿង​ទាំង​នេះ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។ យ៉ូសែប និង ស៊ីឌនី ​ថ្លែង​អំណរគុណ​ចំពោះ​ព្រះ​សម្រាប់​ការនិមិត្ត​ដ៏អស្ចារ្យ​នេះ ។