ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ២៤ ៖ ឪពុកម្តាយ​គួរតែ​បង្រៀន​កូនៗ​របស់​ពួកគេ ៖ ខែ វិច្ឆិកា ឆ្នាំ ១៨៣១


ជំពូក​ទី ២៤

ឪពុកម្តាយ​គួរតែ​បង្រៀន​កូនៗ​របស់​ពួកគេ

ខែ វិច្ឆិកា ឆ្នាំ ១៨៣១

យ៉ូសែប​អធិស្ឋាន

អ្នក​ដឹកនាំ​មួយ​ចំនួន​នៅក្នុង​សាសនាចក្រ​ចង់​ដឹង​អំពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​សម្រាប់​ពួកគេ ដូច្នោះ​ពួកគេ​បាន​ទៅ​រក​ព្យាការី យ៉ូសែប ស្ម៊ីធ ។

ការអាន​ព្រះគម្ពីរ​ជា​គ្រួសារ

យ៉ូសែប​បាន​អធិស្ឋាន​ទូល​សូម​ការ​ដឹកនាំ ។ ចម្លើយ​របស់​ព្រះអម្ចាស់​រួម​មាន​នូវ​គោលការណ៍​សំខាន់ៗ​អំពី​របៀប​ដើម្បី​ធ្វើ​ជា​ឪពុក​ម្តាយ​ល្អ ។

ឪពុក​ម្តាយ​បង្រៀន​កូនៗ

ឪពុកម្តាយ​គួរតែ​បង្រៀន​កូនៗ​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ ហើយ​ជួយ​ពួកគេ​អភិវឌ្ឍ​សេចក្តីជំនឿ​លើ​ទ្រង់ ។

ម្តាយ​លួងលោម​កូន

ឪពុកម្តាយ​គួរតែ​បង្រៀន​កូនៗ​របស់​ពួកគេ​អំពី​របៀប​ប្រែចិត្ត ។

បុរស​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ស្ត្រី

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ក្មេងៗ​គួរតែ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជទឹក នៅពេល​ពួកគេ​មាន​អាយុ​ប្រាំ​បី​ឆ្នាំ ។ ឪពុក​ម្តាយ​ត្រូវ​បង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​ពួកគេ​ពីមុន​ពួកគេ​ជ្រមុជទឹក ។

គ្រួសារ​កំពុង​អធិស្ឋាន​រួម​គ្នា

ឪពុកម្ដាយ​គួរតែ​បង្រៀន​កូនៗ​របស់​ពួកគេ​អំពី​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ឪពុកម្តាយ​ក៏​គួរតែ​បង្រៀន​កូនៗ​របស់​ពួកគេ​អំពី​របៀប​អធិស្ឋាន និង​របៀប​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។

ក្រុម​គ្រួសារ​កំពុង​អាន​ជាមួយគ្នា

ឪពុកម្តាយ​គួរតែ​បង្រៀន​កូនៗ​របស់​ពួកគេ​ឲ្យ​ស្គាល់ និង​គោរព​តាម​បទ​បញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ហើយ​ធ្វើ​ជា​សមាជិក​ល្អ​ក្នុង​សាសនាចក្រ ។

ក្រុម​គ្រួសារ​រីករាយ

ឪពុក​ម្តាយ និង​កូនៗ​ដែល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​អាច​មាន​សុភមង្គលដ៏​យូរ​អង្វែង​ជា​ក្រុម​គ្រួសារ ។