ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៥៤ ៖ ព្រះ និង​ពួកទេវតា ៖ ខែ កុម្ភៈ–ខែ មេសា ឆ្នាំ ១៨៤៣


ជំពូកទី ៥៤

ព្រះ និង​ពួកទេវតា

ខែ កុម្ភៈ–ខែ មេសា ឆ្នាំ ១៨៤៣

បុរស​និយាយទៅ​កាន់​យ៉ូសែប​

ថ្ងៃ​មួយ​មាន​បុរស​ម្នាក់​បាន​និយាយ​ថា គាត់​បាន​ឃើញ​ទេវតា​មួយ​អង្គ​យាង​មក​ជួប​យ៉ូសែប ស៊្មីធ ។ បុរស​នោះ​បាន​ប្រាប់​យ៉ូសែប​អំពី​សភាព​នៃ​ការស្លៀកពាក់​របស់​ទេវតា​នោះ ។ យ៉ូសែប​បាន​និយាយ​ថា បុរស​នោះ​ពិតជា​ពុំ​បាន​ឃើញ​ទេវតា​ឡើយ ដោយសារ​ពួកទេវតា​ពុំ​ស្លៀកពាក់​តាម​របៀប​ដែល​បុរស​នោះ​បាន​ពិពណ៌នា​ឡើយ ។

បុរស​សម្តែងកាយវិការ​ខឹង​នឹង​យ៉ូសែប

​បុរស​នោះបាន​ខឹង​សម្បារ​ជាខ្លាំង ។ គាត់​បាន​បង្គាប់​ឲ្យ​មាន​ភ្លើង​ធ្លាក់​ចុះ​មក​ពី​ស្ថានសួគ៌​ដើម្បី​បញ្ឆេះ​ព្យាការី និង​ផ្ទះ​របស់​លោក ។ ប៉ុន្តែ​បុរស​នោះ​គ្មាន​ព្រះចេស្តា​ពី​ព្រះទេ ហើយ​ក៏គ្មាន​ភ្លើង​ធ្លាក់​ចុះ​មកពីស្ថានសួគ៌​មក​ដែរ ។

យ៉ូសែប​ឃើញ​ពួកទេវតា​ក្នុងការនិមិត្ត​

ព្រះយេស៊ូវ​បាន​ប្រទាន​វិវរណៈ​ដល់យ៉ូសែប ស្ម៊ីធ ​អំពី​ពួកទេវតា ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ពួកទេវតា​គឺ​ជា​ពួក​មនុស្ស​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដី​ដែល​បាន​ស្លាប់ ហើយ​បាន​រស់​ឡើងវិញ ។ ពួកគេ​មាន​រូប​កាយ​ជា​សាច់ និង​ឆ្អឹង ។

បុរស​មើល​ទៅ​លើ​មេឃ

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា សាតាំង​ព្យាយាម​បោក​បញ្ឆោត​មនុស្ស ។ ជួនកាល​វា​ធ្វើ​ឲ្យ​មនុស្ស​គិតថា វា​គឺ​ជា​ទេវតា​មួយ​អង្គ ។ វា​ព្យាយាម​ឲ្យ​មនុស្ស​ធ្វើ​រឿង​អាក្រក់ៗ ។ ប៉ុន្តែ​មនុស្ស​សុចរិត​អាច​ដឹង​ថា ពេល​ណា​ដែល​សាតាំង​កំពុងព្យាយាម​បោក​បញ្ឆោត​ពួកគេ ។

ពួកទេវតា​គង់នៅ​ជាមួយ​ព្រះ

ក្រោយ​មក​ទៀត យ៉ូសែប ស្ម៊ីធ ​បានប្រាប់​ពួកបរិសុទ្ធ​អំពី​សេចក្តីពិត​ផ្សេង​ទៀត​ស្តី​ពី​ស្ថានសួគ៌ ។ លោក​បាន​ថ្លែង​ថា ពួកទេវតា​ពុំ​រស់នៅ​លើ​ភព​ណា​មួយ​ដូចជា​ភពផែនដី​នេះ​ឡើយ ។ ផ្ទុយទៅវិញ ​ពួកទេវតាគង់នៅ​ជាមួយ​ព្រះ ។ យ៉ូសែប​ក៏​បាន​ថ្លែង​ផងដែរ​ថា មនុស្ស​នៅ​ស្ថានសួគ៌​នឹង​ដឹង​រឿង​គ្រប់​យ៉ា​ងដែល​ពួកគេ​បាន​រៀន​នៅលើ​ផែនដី ។

ទេវតា​កាន់​ក្រឹត្យវិន័យ​នៃ​ស្ថានសួគ៌

យ៉ូសែប ស៊្មីធ បាន​ថ្លែង​ថា ក្រឹត្យវិន័យ​ទាំងអស់​របស់​ព្រះ​ត្រូវបាន​បង្កើត​ឡើង​នៅ​ក្នុង​ស្ថានសួគ៌​ពីមុន​យើង​មក​កាន់​ផែនដី ។ មាន​ពរជ័យ​មួយ​សម្រាប់​ក្រឹត្យ​វិន័យ​នីមួយៗ ។ យើង​ត្រូវតែ​គោរព​តាម​ក្រឹត្យ​វិន័យ​នោះ​ដើម្បី​ទទួល​បាន​ពរជ័យ​នោះ ។

ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង

យ៉ូសែប ស៊្មីធ បាន​ប្រាប់​ពួកបរិសុទ្ធ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌ ។ ព្រះយេស៊ូវ​មាន​ព្រះកាយ​ដូចជា​មនុស្ស ហើយ​មាន​សាច់ និង​ឆ្អឹង ។

ព្រះវរបិតា​សួគ៌​ដែល​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង

ព្រះវរបិតា​សួគ៌ក៏​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង​ផងដែរ ។ ទ្រង់​គង់​នៅកន្លែង​ដ៏​ស្រស់ស្អាត និង​មាន​ពន្លឺ​ចែងចាំង​មួយ ។

យ៉ូសែប​មើល​ទៅលើ​ស្ថានសួគ៌

យ៉ូសែប ស៊្មីធ​ ក៏​បាន​ថ្លែង​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា​ជា​វិញ្ញាណ​មួយ​ផងដែរ ។ ព្រះវិញ្ញាណ​បរិសុទ្ធគ្មាន​ព្រះ​កាយ​ជា​សាច់ និង​ឆ្អឹង​ទេ ។