មនុស្សគួរស្គាល់
-
អ័ប្រាហាំអ័ប្រាហាំគឺជាព្យាការីម្នាក់ដែលបានរស់នៅជាយូរលង់ណាស់មកហើយ ។ ដំណើររឿងរបស់អ័ប្រាហាំមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងមុក្តាដ៏មានតម្លៃមហិមា ។
-
បែនណែត, ចន ស៊ីចន ស៊ី បែនណែត គឺជាចៅហ្វាយក្រុងនៃទីក្រុងណៅវូ ។ គាត់បានបែរជាប្រឆាំងទាស់នឹងយ៉ូសែប ស្ម៊ីធ ។
-
មេទ័ពអាលឡិនមេទ័ពអាលឡិនគឺជាមេទ័ពនៅក្នុងកងទ័ពសហរដ្ឋអាមេរិក ។ លោកបានសូមឲ្យពួកបុរសនៃសាសនាចក្រចូលទៅក្នុងកងវរសេនាតូចមរមន ។
-
ខូព្លី, លីម៉ានលីម៉ាន ខូព្លី គឺជាសមាជិកសាសនាចក្រនៅក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ដែលពុំព្រមចែកដីរបស់លោកជាមួយពួកសមាជិកដទៃផ្សេងទៀត ។
-
ខៅឌើរី, អូលីវើរអូលីវើរ ខៅឌើរី បានជួយយ៉ូសែប ស៊្មីធ បកប្រែផ្ទាំងចំណារមាស ។ គាត់បានធ្វើកិច្ចការជាច្រើនដើម្បីជួយសាសនាចក្រ ។
-
អេលីយ៉ាសអេលីយ៉ាសបានស្តារអំណាចបព្វជិតភាពពិសេសដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។
-
អេលីយ៉ាអេលីយ៉ាជាព្យាការីម្នាក់ដែលបានរស់នៅជាយូរលង់ណាស់មកហើយ ។ លោកបានស្តារអំណាចបព្វជិតភាពពិសេសដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។
-
អេណុកអេណុកជាព្យាការីម្នាក់ដែលបានរស់នៅជាយូរលង់ណាស់មកហើយ ។ លោកបានសាងសង់ទីក្រុងស៊ីយ៉ូន ។ ដំណើររឿងរបស់អេណុកមាននៅក្នុងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា ។
-
អភិបាល បហ្គស៍អភិបាល បហ្គស៍ គឺជាអភិបាលនៃរដ្ឋមិសសួរី ។ លោកពុំបានជួយពួកបរិសុទ្ធឡើយ ហើយបានចេញការបង្គាប់មួយឲ្យបណ្តេញពួកគេចេញពីរដ្ឋនោះ ឬសម្លាប់ពួកគេចោល ។
-
ហារីស, ម៉ាទិនម៉ាទិន ហារីស បានជួយយ៉ូសែប ស៊្មីធ បកប្រែផ្ទាំងចំណារមាស ។ លោកបានធ្វើឲ្យបាត់ទំព័រមួយចំនួននៃព្រះគម្ពីរមរមន ។
-
ហៃឌ, អួរសុនអួរសុន ហៃឌ គឺជាសាវកមួយរូប ។ លោកបានឧទ្ទិសដែនដីបរិសុទ្ធសម្រាប់កូនចៅរបស់អ័ប្រាហាំឲ្យមានកន្លែងរស់នៅ ។
-
ពួកអាមេរិកកាំងដើមពួកអាមេរិកកាំងដើមរស់នៅគ្រប់ទិសទីនៃសហរដ្ឋអាមេរិក ។ ជួនកាលពួកអាមេរិកកាំងដើមត្រូវបានហៅថាពួកសាសន៍លេមិន ។
-
យ៉ាកុបយ៉ាកុបគឺជាសាវកម្នាក់ក្នុងចំណោមពួកសាវកដប់ពីរនាក់របស់ព្រះយេស៊ូវ ។ ពេត្រុស យ៉ាកុប និង យ៉ូហាន បានស្តារបព្វជិតភាពមិលគីស្សាដែកដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។
-
យ៉ូហានយ៉ូហានគឺជាសាវកម្នាក់ក្នុងចំណោមពួកសាវកដប់ពីរនាក់របស់ព្រះយេស៊ូវ ។ ពេត្រុស យ៉ាកុប និង យ៉ូហាន បានស្តារបព្វជិតភាពមិលគីស្សាដែកដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។
-
យ៉ូហាន បាទីស្ទយ៉ូហាន បាទីស្ទបានរស់នៅកាលព្រះយេស៊ូវបានគង់នៅលើផែនដី ។ យ៉ូហាន បាទីស្ទ បានផ្តល់បព្វជិតភាពអើរ៉ុនដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។
-
ឃិមបឹល, ហ៊ីប៊ើរ ស៊ីហ៊ីប៊ើរ ស៊ី ឃិមបឹលគឺជាសាវកមួយរូប ។ លោកបានទៅបេសកកម្មនៅប្រទេសអង់គ្លេស ។
-
ឃិមបឹល, សារ៉ាសារ៉ា ឃិមបឹលគឺជាសមាជិកនៃសមាគមសង្គ្រោះដំបូងគេ ។
-
ឃឹមបឹល, ស្ពែនស៊ើរ ដបុលយូស្ពែនស៊ើរ ដបុលយូ ឃឹមបឹលគឺជាប្រធានទី១២នៃសាសនាចក្រ ។
-
ណៃត, នូវែលណៃត នូវែលបានធ្លាក់ខ្លួនឈឺ ពេលដែលសាតាំងបានខំបញ្ឈប់គាត់កុំឲ្យអធិស្ឋាន ។ យ៉ូសែបបានព្យាបាលនូវែល ណៃត៍ ។
-
ពួកសាសន៍លេមិនពួកសាសន៍លេមិនគឺជាពូជពង្សរបស់កូនប្រុសលីហៃគឺលេមិន និង លេមយួល ។
-
មិលគីស្សាដែកមិលគីស្សាដែកគឺជាព្យាការីម្នាក់ដែលបានរស់នៅជាយូរលង់ណាស់មកហើយ ។
-
ពួកមរមនជួនកាលសមាជិកសាសនាចក្រត្រូវបានហៅថា ពួកមរមនដោយសារពួកគេជឿលើព្រះគម្ពីរមរមន ។
-
មរ៉ូណៃមរ៉ូណៃគឺជាព្យាការីសាសន៍នីហ្វៃដែលបានរស់នៅទ្វីបអាមេរិកអស់ជាយូរលង់ណាស់មកហើយ ។ លោកបានកប់ផ្ទាំងចំណារមាសទុកនៅលើភ្នំគូម៉ូរ៉ា ។
-
ម៉ូសេម៉ូសេគឺជាព្យាការីម្នាក់ដែលបានរស់នៅជាយូរលង់ណាស់មកហើយ ។ លោកបានដឹកនាំពួកសាសន៍អ៊ីស្រាអែលពីប្រទេសអេស៊ីព្ទ ។ លោកបានស្តារអំណាចបព្វជិតភាពពិសេសដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។
-
លោកចានលើរលោកចានលើរ បានលក់រមូរក្រដាសចាស់ៗមួយចំនួនដល់ពួកបរិសុទ្ធនៅក្នុងទីក្រុងខឺតឡង់ ។ ការសរសេររបស់អ័ប្រាហាំមាននៅលើក្រដាសរមូរនោះ ។
-
លោកហែលលោកហែលគឺជាឪពុករបស់អិមម៉ា ស្ម៊ីធ ។
-
ណូអេណូអេគឺជាព្យាការីម្នាក់ដែលបានរស់នៅជាយូរលង់ណាស់មកហើយ ។
-
ភេច, ហៃរាំហៃរាំ ភេច បាននិយាយថា គាត់មានត្បូងដែលអាចផ្តល់វិវរណៈដល់គាត់សម្រាប់សាសនាចក្រ ។
-
ប៉ាទ្រិច, អែតវើតអែតវើត ប៉ាទ្រិច គឺជាប៊ីស្សពទីមួយនៃសាសនាចក្រ ។
-
ពេត្រុសពេត្រុសគឺជាសាវកម្នាក់ក្នុងចំណោមពួកសាវកដប់ពីរនាក់របស់ព្រះយេស៊ូវ ។ ពេត្រុស យ៉ាកុប និង យ៉ូហាន បានស្តារបព្វជិតភាពមិលគីស្សាដែកដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។
-
ហ្វែប្ស, វិលលាម ដ័បបុលយូវិលលាម ដ័បបុលយូ ហ្វែប្ស បានជួយចាប់ផ្តើមសាលារៀននៅក្នុងឃុំចាកសុន រដ្ឋមិសសួរី ។
-
អ្នកត្រួសត្រាយពួកអ្នកត្រួសត្រាយគឺជាពួកបរិសុទ្ធដែលបានដើរឆ្លងកាត់វាលទំនាបទៅកាន់ភ្នំរ៉កគី ។
-
ប្រាត្ត, ប៉ាលី ភីប៉ាលី ភី ប្រាត្ត បានទៅបេសកកម្មមួយដើម្បីបង្រៀនពួកសាសន៍លេមិន ។
-
រីឆាដ, វិលឡឺដវិលឡឺដ រីឆាដគឺជាមិត្តភក្តិម្នាក់របស់យ៉ូសែប ស៊្មីធ ។ លោកបាននៅជាប់ក្នុងគុកកាតធេចជាមួយនឹងយ៉ូសែប ។
-
រិកដុន, ស៊ីឌនីស៊ីឌនី រិកដុនគឺជាទីប្រឹក្សាម្នាក់របស់យ៉ូសែប ស៊្មីធ ។
-
ស្ម៊ីធ, អាលវិនអាលវិន ស្ម៊ីធ គឺជាបងប្រុសម្នាក់របស់យ៉ូសែប ស្ម៊ីធ ។ គាត់បានស្លាប់ ។ យ៉ូសែបបានឃើញការនិមិត្តអំពីអាលវិននៅក្នុងនគរសេឡេស្ទាលនៃស្ថានសួគ៌ ។
-
ស្ម៊ីធ, អិមម៉ាអិមម៉ា ស្ម៊ីធគឺជាភរិយារបស់យ៉ូសែប ស៊្មីធ ។ គាត់គឺជាអ្នកដឹកនាំសមាគមសង្គ្រោះដំបូងគេ ។ គាត់បានបង្កើតទំនុកតម្កើងសម្រាប់សាសនាចក្រ ។
-
ស្ម៊ីធ, ហៃរុមហៃរុម ស្ម៊ីធ គឺជាបងប្រុសម្នាក់របស់យ៉ូសែប ស្ម៊ីធ ។ ហៃរុមត្រូវបានគេសម្លាប់នៅក្នុងគុកកាតធេចជាមួយយ៉ូសែប ។
-
ស្ម៊ីធ, យ៉ូសែបយ៉ូសែប ស៊្មីធ គឺជាព្យាការី និងជាប្រធានទីមួយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ព្រះយេស៊ូវបានប្រទានវិវរណៈដល់យ៉ូសែប ស្ម៊ីធដែលមាននៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ យ៉ូសែបត្រូវបានគេសម្លាប់នៅក្នុងគុកកាតធេច ។
-
ស្ម៊ីធ, យ៉ូសែប ស៊ីញ័រយ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ គឺជាឪពុករបស់យ៉ូសែប ស៊្មីធ ។
-
ស្ម៊ីធ, លូស៊ីលូស៊ី ស៊្មីធ គឺជាម្តាយរបស់យ៉ូសែប ស៊្មីធ ។
-
ស្ម៊ីធ, សាំយូអែលសាំយូអែល ស្ម៊ីធគឺជាប្អូនប្រុសរបស់យ៉ូសែប ស៊្មីធ ។ គាត់គឺជាអ្នកផ្សព្វផ្សាយសាសនាដំបូងគេសម្រាប់សាសនាចក្រ ។
-
ស្នូ, អេលីស្សា អ័រអេលីស្សា អ័រ ស្នូគឺជាសមាជិកនៃសមាគមសង្គ្រោះដំបូងគេ ។
-
ថេលើរ, ចនចន ថេលើរគឺជាមិត្តភក្តិម្នាក់របស់យ៉ូសែប ស៊្មីធ ។ លោកបាននៅជាប់ក្នុងគុកកាតធេចជាមួយនឹងយ៉ូសែប ។ ក្រោយមកលោកបានក្លាយជាប្រធានសាសនាចក្រ ។
-
វិតមើរ, ដាវីឌដាវីឌ វិតមើរគឺជាសាក្សីម្នាក់ដែលបានឃើញផ្ទាំងចំណារមាស ។ គាត់បានជួយចាប់ផ្តើមសាសនាចក្រនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។
-
វិតមើរ, ពេត្រុស ពេត្រុស វិតមើរ បានជួយចាប់ផ្តើមសាសនាចក្រនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។
-
វីតនី, នូវែល ឃេនូវល ខេ វិតនី គឺជាប៊ីស្សពទីពីរនៃសាសនាចក្រ ។
-
វិលលាម្ស, ហ្វ្រែឌើរិក ជីហ្វ្រែឌើរិក ជី វិលលាម្ស គឺជាទីប្រឹក្សាម្នាក់របស់យ៉ូសែប ស៊្មីធ ។
-
យ៉ង់ ព្រិកហាំព្រិកហាំ យ៉ង់ គឺជាសាវកម្នាក់ក្នុងចំណោមពួកសាវកដប់ពីរនាក់ ។ លោកគឺជាអ្នកដឹកនាំពួកអ្នកត្រួសត្រាយ ។ លោកគឺជាប្រធានសាសនាចក្របន្ទាប់ពី យ៉ូសែប ស៊្មីធ ។
-
យ៉ង់, ភីនាភីនា យ៉ង់ គឺជាប្អូនប្រុសរបស់ព្រិកហាំ យ៉ង់ ។