ជំពូកទី ២៣ គោលលទ្ធិ និង សេចក្តីសញ្ញា ខែ សីហា–ខែ វិច្ឆិកា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ និងពួកបរិសុទ្ធមួយចំនួនបានចាកចេញពីរដ្ឋមិសសួរី ហើយបានត្រឡប់ទៅទីក្រុងខឺតឡង់រដ្ឋអូហៃអូ វិញ ។ មិនយូរប៉ុន្មានក្រោយមក សន្និសីទពិសេសមួយត្រូវបានប្រារព្ធឡើង ។ គោលបំណងនោះគឺដើម្បីនិយាយអំពីការបោះពុម្ពវិវរណៈដែលព្រះអម្ចាស់បានប្រទានដល់ យ៉ូសែប ស៊្មីធ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧ ក្បាលកណ្ឌ វិវរណៈដែលយ៉ូសែបបានទទួលត្រូវបានកត់ត្រាទុក ប៉ុន្តែសមាជិកសាសនាចក្រជាច្រើនគ្មានច្បាប់ចម្លងនៃវិវរណៈទាំងនោះឡើយ ។ នៅក្នុងសន្និសីទនោះ ពួកបរិសុទ្ធបានសម្រេចចិត្តបោះពុម្ពវិវរណៈទាំងនោះជាសៀវភៅ ។ សៀវភៅនោះត្រូវបានហៅថាព្រះគម្ពីរនៃព្រះបញ្ញត្តិ ។ ក្រោយមកវាត្រូវបានហៅថា ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ ព្រះយេស៊ូវបានប្រទានវិវរណៈដល់យ៉ូសែប ស្ម៊ីធ ពីរបន្ថែមទៀតសម្រាប់ព្រះគម្ពីរនេះ ។ វិវរណៈមួយសម្រាប់ការចាប់ផ្តើម ហើយវិវរណៈមួយទៀតសម្រាប់ការបញ្ចប់ ។ វិវរណៈទាំងនេះជួយយើងឲ្យយល់អំពីសារៈសំខាន់នៃព្រះគម្ពីរ និងដំណឹងល្អដែលបានស្តារឡើងវិញ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧ និង គ. និង ស. ១៣៣ ក្បាលកណ្ឌ ព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ប្រាប់មនុស្សគ្រប់រូបថា សាសនាចក្រដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទមាននៅលើផែនដីម្តងទៀត ។ ព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ប្រាប់អំពីបព្វជិតភាព ។ ព្រះគម្ពីរនេះក៏ប្រាប់មនុស្សអំពីការប្រើប្រាស់អំណាចនេះផងដែរ ។ ព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ប្រាប់អំពីព្រះគម្ពីរមរមន ។ តាមរយៈការអានព្រះគម្ពីរមរមន នោះមនុស្សគ្រប់រូបអាចដឹងអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា បង្រៀនពួកបរិសុទ្ធឲ្យចេះចែករំលែកគ្នា ។ អស់អ្នកដែលចែករំលែកគ្នានឹងពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧០:១៤ ព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា បង្រៀនអំពីបទបញ្ញត្តិទាំងឡាយនៃព្រះ ។ ពួកបរិសុទ្ធដែលគោរពបទបញ្ញត្តិទាំងនេះអាចរស់នៅជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជារៀងរហូត ។ ព្រះយេស៊ូវបានមានបន្ទូលថា សមាជិកសាសនាចក្រទាំងអស់គ្នាគួរតែអានព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៧ បន្ទាប់ពីសន្និសីទរួច អូលីវើរ ខៅឌើរី បានយកសំណៅនៃវិវរណៈនោះទៅរដ្ឋមិសសួរី ។ គាត់បានប្រគល់វាឲ្យទៅ វិលលាម ហ្វែប្ស សមាជិកសាសនចក្រម្នាក់ដែលមានរោងពុម្ពកាសែត ។ អូលីវើរបានសូមឲ្យបងប្រុសហ្វែប្ស បោះពុម្ពព្រះគម្ពីរនេះចំនួន ៣០០០ ក្បាល ។ ប៉ុន្តែ ពីមុនការបោះពុម្ពត្រូវបានបញ្ចប់ ពួកមនុស្សទុច្ចរិតបានបញ្ឈប់ការបោះពុម្ព ហើយបំផ្លិចបំផ្លាញទំព័រទាំងនោះស្ទើរតែទាំងអស់ ។ ទីបំផុត ព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញាត្រូវបានបោះពុម្ពនៅក្នុងឆ្នាំ ១៨៣៥ ។ ពួកបរិសុទ្ធថ្លែងអំណរគុណព្រះវរបិតាសួគ៌សម្រាប់វិវរណៈដែលមាននៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។