ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ២២ ៖ ពួកបរិសុទ្ធ​ចាប់ផ្តើម​តាំងទីលំនៅ​នៅ​ក្នុង​រដ្ឋ​មិសសួរី ៖ ខែ កក្កដា–ខែ សីហា ឆ្នាំ ១៨៣១


ជំពូក​ទី ២២

ពួកបរិសុទ្ធ​ចាប់ផ្តើម​តាំងទីលំនៅ​នៅ​ក្នុង​រដ្ឋ​មិសសួរី

ខែ កក្កដា–ខែ សីហា ឆ្នាំ ១៨៣១

អ្នកដឹកនាំ​សាសនាចក្រ​ទៅ​រដ្ឋ​មិសសួរី

ព្យាការី យ៉ូសែប ស្ម៊ីធ, ស៊ីឌនី រិកដុន និង អែតវឹត ប៉ាទ្រិច និង​អ្នកដទៃ​ទៀត​បាន​ទៅ​រដ្ឋ​មិសសួរី ។ ពួកលោក​មាន​ចិត្ត​រីករាយ​ដើម្បី​ទៅ​ទីនោះ ដោយសារ​ពួកលោក​ចង់​រៀន​បន្ថែម​ទៀត​អំពី​ការស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ។

ទូក​នៅលើ​ទន្លេ

ពួកលោក​បាន​ជិះ​ទូក​ដែល​ជា​ផ្នែក​មួយ​នៃ​ការធ្វើ​ដំណើរ​នោះ ។ នៅពេល​ពួកលោក​បាន​ទៅដល់​រដ្ឋ​មិសសួរី យ៉ូសែប​ចង់​ដើរ ។ លោក​បាន​ដឹង​ថា ​ដែនដី​រដ្ឋ​មិសសួរី​ពិសិដ្ឋ ហើយ​លោក​ចង់​ឃើញ​វា ។

យ៉ូសែប និង​មិត្តភក្តិ

យ៉ូសែប និង​មិត្តភក្តិ​របស់​លោក​បាន​ដើរ​អស់​ចម្ងាយ ៤៨៣ គីឡូម៉ែត្រ​កាត់​រដ្ឋ​មិសសួរី​ទៅ​ឃុំ​ចាកសុន ។

យ៉ូសែប និង អិមម៉ា

ពីរបី​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី យ៉ូសែប ស្ម៊ីធ និង​មិត្តភក្តិ​របស់​លោក​បាន​ទៅដល់​ភូមិ​ចាកសុន ពួកបរិសុទ្ធ​មក​ពី​រដ្ឋ នូវ យ៉ោក បាន​ទៅដល់​ទីនោះ​ដែរ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ស្វាគមន៍​យ៉ូសែប

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មក​ពី​ទីក្រុង​ខឺត​ឡង់ ក៏​បាន​មក​ដល់​ឃុំ​ចាកសុន​ផងដែរ ។

សមាជិក​ស្តាប់​សន្និសីទ

យ៉ូសែប ស៊្មីធ និង ប៊ីស្សព អែតវឺត ប៉ាទ្រិច បាន​ប្រាប់​សមាជិក​ទាំងឡាយ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ ​ពួកបរិសុទ្ធ​មួយ​ចំនួន​មានបំណងចង់​ទិញ​ដី​នៅក្នុង​រដ្ឋ​មិសសួរី ។ អូលីវើរ ខៅឌើរី និង វិលលាម ដ័បបុលយូ ហ្វែប្ស បានរៀប​នឹង​ចាប់ផ្តើមបង្កើត​សាលា​រៀន ។ ពួកគាត់​ក៏​ត្រូវ​ជ្រើសរើស និង​សរសេរ​សៀវភៅ​សម្រាប់​ក្មេងៗ​ឲ្យ​អាន​នៅក្នុង​សាលា​ផងដែរ ។

យ៉ូសែប​ទទួល​វិវរណៈ

យ៉ូសែប​ចង់​ដឹង​ពី​ទីកន្លែង​ដែល​គួរតែ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ។ លោក​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ហើយ​លោក​បាន​ទទួល​ចម្លើយ ។

ទីក្រុង​អ៊ីនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី

ព្រះអម្ចាស់​បាន​បើកសម្ដែង​ថា ទីក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​មាន​ទីតាំង​នៅ​ឃុំចាកសុន​រដ្ឋ​មិសសួរី ។ លោក​ក៏​បាន​បើក​សម្តែង​ថា ព្រះវិហារ​បរិសុទ្ធមួយ​នឹង​ត្រូវ​សាងសង់​នៅ​ទីក្រុង​អ៊ីនឌីប៉ែនដែនស៍ ជា​ទីក្រុង​មួយ​នៅ​ឃុំ​ចាកសុន ( សូមមើល​ផែនទី​នៅ ទំព័រ ៨៩) ។ ព្រះអម្ចាស់​ក៏​បាន​សន្យា​ថា អស់​អ្នកដែល​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​ស្មោះត្រង់​នឹងត្រូវបាន​ទទួល​នូវ​សិរី​រុងរឿង ។

ឪពុក និង​កូន​អធិស្ឋាន

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ពួកបរិសុទ្ធ​នៅក្នុង​រដ្ឋ​មិសសួរី​ថា ពួកគេ​គួរតែ​គោរព​តាម​ច្បាប់​នៃ​ដែនដី ។ ពួកគេគួរ​តែ​ធ្វើ​កិច្ចការ​ល្អៗ​ដោយ​ពុំ​ចាំបាច់​ត្រូវ​ប្រាប់​ឡើយ ។ ព្រះអម្ចាស់​ក៏​បាន​សន្យា​ផងដែរ​ថា នៅពេល​មនុស្ស​ប្រែចិត្ត នោះ​ទ្រង់​នឹង​ពុំ​ចាំ​អំពើ​បាប​របស់​ពួកគេ​ទៀត​ឡើយ ។

ស៊ីឌនី រិកដុន

ព្រះអម្ចាស់​បាន​មានបន្ទូល​ថា ស៊ីឌនី រិកដុន គួរតែ​ឧទ្ទិស​ឆ្លង​ដី​នោះ ។ ស៊ីឌនី រិកដុន បាន​សួរ​ពួកបរិសុទ្ធថា តើពួកគេ​ទទួល​ដី​នោះ​ដោយ​ដួងចិត្ត​ដែល​ពោរពេញ​ដោយ​អំណរគុណ ហើយ​ថា តើពួកគេ​បាន​សន្យា​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​ឬ ។ ពួកគេ​បាន​ឆ្លើយ​ថា « ព្រម » ។ បន្ទាប់​មក​ ស៊ីឌនី ​បាន​អធិស្ឋាន ហើយ​ឧទ្ទិស​ដីនោះ ។

យ៉ូសែប, ស៊ីឌនី និង អូលីវើរ

នៅ​ថ្ងៃ​បន្ទាប់ យ៉ូសែប ស៊្មីធ, អូលីវើរ ខៅឌើរី, ស៊ីឌនី រិកដុន និង​អ្នកដឹកនាំ​ផ្សេង​ទៀត​បាន​ធ្វើ​ការប្រជុំ​នៅ​កន្លែង​ពិសេស​មួយ​នៅក្នុង​ទីក្រុង​អ៊ីនឌីប៉ែនដែនស៍ ។ ពួកលោក​បាន​អាន​ព្រះគម្ពីរ និង​អធិស្ឋាន ។ បន្ទាប់​មក​ យ៉ូសែប ស្ម៊ីធ បាន​ឧទ្ទិស​ឆ្លង​កន្លែង​នោះ​សម្រាប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ។

យ៉ូសែបនិយាយ​នៅ​សន្និសីទ

នៅ​ថ្ងៃ​បន្ទាប់​ ពួកបរិសុទ្ធ​ទាំងអស់​នៅក្នុង​រដ្ឋ​មិសសួរី​បាន​ទៅ​សន្និសីទមួយ ។ ពួកគេ​បានពោរ​ពេញ​ទៅដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ពួកគេ​មាន​ចិត្ត​រីករាយ ។ យ៉ូសែប​បាន​ប្រាប់​ពួក​អ្នក​ដឹកនាំ​ថា ព្រះ​នឹ​ង​ប្រទាន​ពរ​ដល់​ពួកគេ​ប្រសិនបើ​ពួកគេ​ស្មោះត្រង់ ។

ការអធិស្ឋាន​ជា​គ្រួសារ

ពីរបី​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូវ​បាន​ប្រទាន​វិវរណៈ​មួយ​ដល់​យ៉ូសែប​អំពី​ថ្ងៃ​ឈប់​សម្រាក ឬ​ថ្ងៃ​អាទិត្យ ។ ព្រះយេស៊ូវ​បាន​មានបន្ទូល​ថា ថ្ងៃ​អាទិត្យ​គឺ​ជា​ថ្ងៃ​បរិសុទ្ធ​របស់​ទ្រង់ ។ នៅ​ថ្ងៃ​អាទិត្យ​យើង​គួរតែ​ធ្វើ​កិច្ចការ​នានា​ដែល​ជួយ​យើង​ឲ្យ​ចងចាំដល់​ទ្រង់ ។ យើង​គួរតែ​សម្រាក​ពី​ការងារ​របស់​យើង ។ ​យើង​គួរតែ​ទៅ​ព្រះវិហារ ហើយ​ទទួលទាន​សាក្រាម៉ង់ ។ យើង​គួរតែ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ។ យើង​គួរតែ​តមអាហារ និង​អធិស្ឋាន ។ យើង​គួរ​តែ​មាន​អំណរគុណ​ចំពោះ​ពរជ័យ​ទាំងអស់​របស់​យើង ។

ក្រុមគ្រួសារ​ទទួល​ពរជ័យ

ពួកបរិសុទ្ធ​ដែល​ធ្វើ​កិច្ចការ​ទាំង​នេះ​នឹង​ជួប​រឿង​ល្អៗ​ទាំងអស់​ដែល​ពួកគេ​ត្រូវការ ។ ពួកគេ​នឹង​រីករាយ ពួកគេ​នឹង​មាន​ភាពសុខសាន្ត ហើយ​ពួកគេ​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច ។