ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៣៤ ៖ ព្រះព្រមាន​មនុស្ស​នៃ​ទីក្រុង​ស៊ីយ៉ូន ៖ ខែ កក្កដា–ខែ សីហា ឆ្នាំ ១៨៣៣


ជំពូកទី ៣៤

ព្រះព្រមាន​មនុស្ស​នៃ​ទីក្រុង​ស៊ីយ៉ូន

ខែ កក្កដា–ខែ សីហា ឆ្នាំ ១៨៣៣

ពួកបរិសុទ្ធ​សាងសង់​ហាង​នានា​នៅ​ក្នុង​រដ្ឋ​មិសសួរី

ព្រះ​បាន​ត្រាស់​បង្គាប់​ឲ្យ​ពួកគេ​បរិសុទ្ធ​ជាច្រើន​ទៀត​ទៅ​កាន់​ឃុំចាកសុន រដ្ឋ​មិសសួរី ។ មនុស្ស​ថ្មីៗ​ជាច្រើន​បាន​ទៅដល់​ទីនោះ​ស្ទែរតែ​រៀងរាល់​សប្តាហ៍ ហើយ​ពួកគេ​បាន​សាងសង់​ផ្ទះសម្បែង ហាង និង​ហាង​បោះពុម្ព ។

មនុស្ស​ខឹង​សម្បារ

ពួកបរិសុទ្ធ​នៅរដ្ឋ​មិសសួរី​មាន​ភាពសុខសាន្ត និង​សុមង្គល​អស់​មួយ​រយៈ ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​បញ្ហា​បាន​កើត​ឡើង ។ ពួកបរិសុទ្ធ​មួយ​ចំនួន​ពុំ​បាន​គោរព​ប្រតិបត្តិ ហើយ​មាន​ចិត្ត​អាក្រក់ ។ ពួកគេ​មួយ​ចំនួន​បាន​ឈ្លោះ​ប្រកែក​ជាមួយ​ថ្នាក់​ដឹកនាំ​របស់​ពួកគេ ។ មនុស្សដទៃ​ទៀត​ដែល​រស់នៅ​ទីនោះ​បាន​ចាប់ផ្តើម​ព្រួយ​បារម្ភ​អំពី​ពួកបរិសុទ្ធ​ជាច្រើន​ដែល​បាន​ប្តូរ​ទៅរស់នៅ​ក្នុង​តំបន់​នោះ ។ ពួក​មនុស្ស​ទាំង​នេះ​ចង់​ឲ្យ​ពួក​បរិសុទ្ធ​ចាកចេញ ។

ពួក​មនុស្ស​កំណាច​ប្រមូល​គ្នា​ទាស់នឹង​ពួកបរិសុទ្ធ

មនុស្ស​កំណាច​មួយ​ក្រុម​ដែលមាន​ការខឹង​សម្បារ​បាន​ជួបជុំ​គ្នា ។ ពួកគេ​បាន​បញ្ជូន​មនុស្ស​មួយ​ចំនួន​ឲ្យ​ប្រាប់​អ្នកដឹកនាំ​សាសនាចក្រ​ថា ពួកបរិសុទ្ធ​ត្រូវតែ​ចាកចេញ​ពី​ឃុំ​ចាកសុន ។ ប៉ុន្តែ​ពួក​អ្នកដឹកនាំ​បាន​ដឹង​ថា ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅ​ក្នុង​ឃុំ​ចាកសុន ។ ពួកគេ​បាន​ប្រាប់​ពួក​មនុស្ស​ទាំង​នោះ​ថា ពួកបរិសុទ្ធ​ពុំ​អាច​ចាកចេញ​បាន​ឡើយ ។

ពួក​មនុស្ស​កំណាច​បាន​កម្ទេច​ហាង​បោះពុម្ព

ពួក​មនុស្ស​នៅក្នុង​ក្រុម​មនុស្ស​កំណាច​បាន​ខឹង​សម្បារ ។ ពួកគេ​បាន​ទម្លាយ​ចូល​ហាង​បោះពុម្ព​របស់​ពួកបរិសុទ្ធ ហើយ​បំផ្លាញ​វា​ចោល ។

ពួក​មនុស្ស​កំណាច​រៀបចំ​ជ័រ​កៅស៊ូ និង​រោម​សត្វ

បន្ទាប់​មក ពួក​មនុស្ស​កំណាច​បាន​ចាប់ ប៊ីស្សព ប៉ាទ្រិច និង ឆាលេស អាលែន ហើយ​ប៉ាត​ជ័រ​កៅស៊ូ និង​រោម​សត្វ​លើ​ខ្លួន​របស់​ពួកគាត់ ។ ​ពួក​មនុស្ស​កំណាច​ក៏​បាន​វាយ​ពួក​បរិសុទ្ធ​ផ្សេង​ទៀត​ផងដែរ ។

ពួកមនុស្ស​កំណាច​មាន​កាំភ្លើង

បី​ថ្ងៃ​ក្រោយ​មក សមាជិក​នៃ​ក្រុម​មនុស្ស​កំណាច​បាន​ជិះ​កាត់​ទីក្រុង​នោះ ហើយ​បាន​បាញ់​អគារ​នានា​ដោយ​កាំភ្លើង​របស់​ពួកគេ ។ ពួកគេ​បានស្រែក​នូវ​ពាក្យ​អាក្រក់ៗ​ដាក់​ពួកបរិសុទ្ធ ហើយ​និយាយ​ថា នឹង​វាត់​នរណា​ក៏​ដោយ​នឹង​ខ្សែ​តី​ប្រសិនបើ​ពួកគេ​ចាប់​បាន ។ ពួកគេ​បាន​ដុត​ដំណាំ និង​បំផ្លាញ​គេហដ្ឋាន ជង្រុក​ស្រុក ព្រមទាំង​ហាង​នានា ។

អូលីវើរ ខៅឌើរី​ទៅ​ទីក្រុង​ខឺត​ឡង់

អូលីវើរ ខៅឌើរី​គឺ​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ម្នាក់នៅក្នុង​រដ្ឋ​មិសសួរី ។ លោក​ត្រូវបាន​បញ្ជូន​ទៅ​ទីក្រុង​ខឺត​ឡង់ ដើម្បី​ទៅមើល យ៉ូសែប ស៊្មីធ ។

យ៉ូសែប​ស្វាគមន៍​អូលីវើរ

នៅពេលអូលីវើរ​មក​ដល់​ទីក្រុង​ខឺត​ឡង់ គាត់​បាន​ប្រាប់​យ៉ូសែប​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ឃុំ​ចាកសុន ។ ពួកបរិសុទ្ធ​នៅ​ទីនោះចង់​ដឹង​អំពី​អ្វី​ដែល​ពួកគេ​គួរ​ធ្វើ ។

ពួកបរិសុទ្ធ​យកអាហារ​ទៅ​ដាក់​ក្នុង​ឃ្លាំង

យ៉ូសែប​បាន​ប្រាប់​អូលីវើរ​អំពី​វិវរណៈ​មួយ​ចំនួន​ដែល​លោក​បាន​ទទួល ។ ព្រះអម្ចាស់​បាន​បើក​សម្តែង​ថា ពួកបរិសុទ្ធ​គួរតែ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅក្នុង​ស៊ីយ៉ូន ។ ព្រះវិហារបរិសុទ្ធ​នឹង​ត្រូវចំណាយ​ប្រាក់ដោយ​ប្រើប្រាស់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដែល​មនុស្ស​បាន​បង់ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប​ថា ទីក្រុង​ស៊ីយ៉ូន​នឹង​ប្រែកាន់តែ​អស្ចារ្យ​ឡើង ប្រសិនបើ​ពួកបរិសុទ្ធ​គោរព​ប្រតិបត្តិ ។ ប៉ុន្តែ​ពួកបរិសុទ្ធ​នឹង​ទទួល​ទណ្ឌកម្ម ប្រសិនបើ​ពួកគេ​មិន​គោរព​ប្រតិបត្តិ​ទេ​នោះ ។

ក្រុម​មនុស្ស​បោះឆ្នោត

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ​ពួកបរិសុទ្ធ​ត្រូវ​គោរព​ច្បាប់​នៃ​ប្រទេស ។ ពួកគេ​គួរតែ​បោះឆ្នោត​ឲ្យ​មនុស្ស​សុចរិត​ធ្វើ​ជា​អ្នកដឹកនាំ​ដែនដី ។ នៅពេល​មនុស្ស​ទុច្ចរិត​ក្លាយ​ជា​អ្នកដឹកនាំ នោះ​មនុស្ស​នឹង​មាន​ទុក្ខ ។

ក្រុមគ្រួសារ​រង់ចាំ​ឲ្យ​ពួក​មនុស្ស​កំណាច​ចាកចេញ

ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​ពួកបរិសុទ្ធ​គោរព​តាម​ព្រះបន្ទូល​ទាំង​អស់​របស់​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ពួកគេ​ពុំ​គួរ​ខ្លាច​ខ្មាំង​សត្រូវ​របស់​ពួកគេ​ឡើយ ។ ផ្ទុយទៅវិញ ពួកបរិសុទ្ធ​គួរតែ​អភ័យទោស​ឲ្យ​ខ្មាំង​សត្រូវ​របស់​ពួកគេ ។ ពួកគេ​ពុំ​គួរ​វាយ​ប្រហារ​ពួក​ខ្មាំង​សត្រូវ​របស់​ពួកគេ​ឡើយ លើកលែង​តែ​ព្រះ​ត្រាស់បង្គាប់​ឲ្យ​ពួកគេ​វាយ​ប្រហារ​ប៉ុណ្ណោះ ។ ព្រះអម្ចាស់​បាន​មានបន្ទូល​ថា ទ្រង់​នឹង​ដាក់​ទោស​មនុស្ស​ទុច្ចរិត ។

ពួកបរិសុទ្ធ​ធ្វើ​គ្រោង​អគារ

ពីរបី​សប្តាហ៍​ក្រោយមក ព្រះយេស៊ូវ​មាន​បន្ទូល​ថា ពួកបរិសុទ្ធ​នៅក្នុង​ទីក្រុង​ស៊ីយ៉ូន​នឹង​មាន​ក្តីអំពល់​មួយ​រយៈពេល ដោយសារ​ពួកគេ​ពុំ​បាន​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​សន្យា​ថា ថ្ងៃ​ណា​មួយ ទ្រង់​នឹង​ជួយ​ពួកបរិសុទ្ធ​ឲ្យ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ឡើង ។