ជំពូកទី ៤៣ ព្រះយេស៊ូវគ្រីស្ទប្រទានឈ្មោះដល់សាសនាចក្ររបស់ទ្រង់ ខែ មេសា ឆ្នាំ ១៨៣៨ អំឡុងពេលដែលយ៉ូសែប ស៊្មីធ នៅទីក្រុងហ្វារវែស្ទ រដ្ឋមិសសួរី ព្រះយេស៊ូវបានប្រទានវិវរណៈសំខាន់មួយដល់លោកអំពីឈ្មោះរបស់សាសនាចក្រ ។ សាសនាចក្រត្រូវបានប្រទានឲ្យមានឈ្មោះថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សាសនាចក្រត្រូវបានដាក់ឈ្មោះតាមព្រះនាមរបស់ព្រះយេស៊ូវដោយសារវាជាសាសនាចក្ររបស់ទ្រង់ ហើយទ្រង់គឺជាអ្នកដឹកនាំសាសនាចក្រនេះ ។ ថ្ងៃចុងក្រោយគឺជាជំនាន់ចុងក្រោយ ពីមុនព្រះយេស៊ូវនឹងយាងត្រឡប់មកកាន់ផែនដីម្តងទៀត ។ ពួកបរិសុទ្ធគឺជាសមាជិកសាសនាចក្រដែលសុចរិត ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាសមាជិកសាសនាចក្រដែលកំពុងរស់នៅនាពេលបច្ចុប្បន្ននេះ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៤