ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៤៤ ៖ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖ ខែ កក្កដា ឆ្នាំ ១៨៣៨


ជំពូកទី ៤៤

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ខែ កក្កដា ឆ្នាំ ១៨៣៨

យ៉ូសែប​អធិស្ឋាន

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់ យ៉ូសែប ស្ម៊ីធ ថា សមាជិក​សាសនាចក្រ​គួរតែ​ថ្វាយ​ដង្វាយ​មួយ​ភាគក្នុង​ដប់ ។ អំឡុងពេល​យ៉ូសែប​នៅ​ទីក្រុង​ហ្វារវែស្ទ​រដ្ឋ​មិសសួរី លោក​បាន​អធិស្ឋាន​ទូលសូម​ថា តើ​ពួកបរិសុទ្ធ​គួរតែថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ប៉ុន្មាន ។ ព្រះអម្ចាស់​បាន​បើក​សម្តែង​ថា ពួកបរិសុទ្ធ​គួរតែ​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​នៃ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន​សម្រាប់​ដង្វាយមួយ​ភាគ​ក្នុង​ដប់ ។

សមាជិក​បង់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ប្រសិនបើ​ពួកគេ​រក​បាន ១០ សេន នោះ​ពួកគេ​គួរតែថ្វាយ​មួយ​សេន​សម្រាប់​ដង្វាយមួយ​ភាគ​ក្នុង​ដប់ ។ ប្រសិនបើ​ពួកគេ​រក​បាន ១០០ សេន នោះ​ពួកគេ​គួរតែ​ថ្វាយ ១០ សេន ។

សមាជិក​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជា​ដំណាំ

ពួកបរិសុទ្ធ​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​តាម​របៀប​ផ្សេង​ទៀត​ផងដែរ ។ ពួកគេ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៃ​ដំណាំ​ដែល​ពួកគេ​ដាំ ដូចជា​គ្រាប់ធុញ្ញជាតិ និង​កក់ ។ ពួកគេ​ក៏​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៃ​មាន់ និង​សត្វ​ផ្សេង​ទៀត​របស់​ពួកគេ ។ ពួកគេ​ក៏​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នូវ​ទឹកដោះគោ និង​បន្លែ​ផងដែរ ។

អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ព្រះវិហារ​បរិសុទ្ធ

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សាងសង់ និង​ថែទាំ​ព្រះវិហារ​បរិសុទ្ធ សាលាប្រជុំ និង​អគារ​ដទៃទៀត​នៃ​សាសនាចក្រ ។ ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ក៏​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ផងដែរ ។ ក្រៅពី​នេះ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ​បង់​ថ្លៃ​ការបកប្រែ និង​ការបោះពុម្ព​ព្រះគម្ពីរ និង​សម្ភារ​ដទៃ​ទៀត​របស់​សាសនាចក្រ ។

ស្ត្រី​ចែកចាយ​ឥវ៉ាន់

ដង្វាយ​មួយភាគ​ក្នុង​ដប់​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ​សមាជិក​ជាច្រើន​ក្នុង​សាសនាចក្រ ។ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ទៀត​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ​ទិញ​អាហារ និង​សម្លៀក​បំពាក់​សម្រាប់មនុស្ស​ខ្វះខាត ។

យុវនារី​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ម្នាក់ៗ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ ។ យើង​ប្រគល់​ដង្វាយ​មួយភាគ​ក្នុង​ដប់​របស់​យើង​ទៅ​ឲ្យប៊ីស្សព ។ លោក​បញ្ជូន​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទៅកាន់​ការិយាល័យ​កណ្ដាល​របស់​សាសនាចក្រ ជា​កន្លែង​ដែល​ព្យាការី និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការអធិស្ឋាន​ទៅលើ​របៀប​ដែល​គួរតែ​ប្រើប្រាស់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ។

ក្រុម​គ្រួសារ​ឈរ​នៅ​ពីមុខ​ព្រះវិហារបរិសុទ្ធ

ព្រះវរបិតា​សួគ៌​ប្រទាន​ពរជ័យ​ដ៏អស្ចារ្យ​ដល់​ពួកបរិសុទ្ធ​ដែល​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ពួកបរិសុទ្ធ​ដែល​មិនថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ពុំ​អាច​បាន​ពរជ័យទាំងអស់​នេះ​ឡើយ ។ ព្រះគម្ពីរ​ប៊ីប​ចែង​ថា ពួកបរិសុទ្ធ​ដែលពុំ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​កំពុងលួច​ព្រះ ។