ជំពូកទី ២១ វិវរណៈទៅតាំងទីលំនៅនៅក្នុងរដ្ឋមិសសួរី ខែ ឧសភា–ខែ មិថុនា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បានប្តូរទីលំនៅពីទីក្រុង នូវ យ៉ោក ទៅទីក្រុងខឺតឡង់រដ្ឋអូហៃអូ ។ លោកបានសូមពួកបរិសុទ្ធដែលកំពុងរស់នៅទីក្រុង នូវ យ៉ោក ឲ្យប្តូរមករស់នៅរដ្ឋ អូហៃអូ ហើយពួកគេបានធ្វើតាមលោក ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូសែបថា ពួកបរិសុទ្ធនៅរដ្ឋអូហៃអូគួរតែចែកដីរបស់ពួកគេជាមួយពួកបរិសុទ្ធមកពីរដ្ឋនូវ យ៉ោក ។ លីម៉ាន ខូព្លី មានដីច្រើន ហើយលោកបានសន្យានឹងចែកចាយវា ។ ពួកបរិសុទ្ធមួយចំនួនមកពីរដ្ឋ នូវ យ៉ោក បានប្តូរទៅរស់នៅលើដីនោះ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៨:២ ប៉ុន្តែ លីម៉ាន ខូព្លី ពុំបានគោរពតាមការសន្យារបស់ខ្លួនឡើយ ។ គាត់បានសម្រេចចិត្តថា គាត់ពុំចង់ឲ្យដីគាត់ទៅពួកបរិសុទ្ធមកពីរដ្ឋ នូវ យ៉ោក ឡើយ ។ គាត់បានធ្វើឲ្យពួកគេប្តូរទីលំនៅ ហើយពួកគេគ្មានកន្លែងផ្សេងទៀតដើម្បីរស់នៅឡើយ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៤ ក្បាលកណ្ឌ នូវែល ណៃត៍ គឺជាអ្នកដឹកនាំក្រុមពួកបរិសុទ្ធនេះ ។ គាត់ពុំដឹងថាត្រូវធ្វើអ្វីឡើយ ដូច្នេះគាត់បានទៅសួរ យ៉ូសែប ស៊្មីធ សូមជំនួយ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៤ ក្បាលកណ្ឌ យ៉ូសែបបានអធិស្ឋាន ហើយព្រះអម្ចាស់បានមានបន្ទូលប្រាប់លោកថា ពួកបរិសុទ្ធក្រុមនេះគួរតែទៅរដ្ឋមិសសួរី ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៤:៧–៩ ពីមុនពួកបរិសុទ្ធទាំងនេះចាកចេញពីទីក្រុង ខឺតឡង់ មានសន្និសីទមួយត្រូវបានប្រារព្ធឡើង ។ សន្និសីទនោះមានរយៈពេលបីថ្ងៃ ។ ព្រះអម្ចាស់បានប្រទានវិវរណៈសំខាន់ៗមួយចំនួនដល់យ៉ូសែប ស្ម៊ីធ ។ ព្រះអម្ចាស់បានមានបន្ទូលប្រាប់យ៉ូសែបឲ្យតែងតាំងសង្ឃជាន់ខ្ពស់ទីមួយនៅក្នុងសាសនាចក្រ ។ សង្ឃជាន់ខ្ពស់មានបព្វជិតភាពមិលគីស្សាដែក ។ អ្នកដឹកនាំជាច្រើននៃសាសនាចក្រត្រូវបានតែងតាំងជាសង្ឃជាន់ខ្ពស់ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៥២ ក្បាលកណ្ឌ ព្រះអម្ចាស់បានមានបន្ទូលថា បុរសមួយចំនួនគួរតែទៅបេសកកម្មនៅរដ្ឋមិសសួរី ។ ពួកគេត្រូវប្រកាសដំណឹងល្អនៅតាមផ្លូវ ។ នៅពេលសន្និសីទចប់ ពួកអ្នកផ្សព្វផ្សាយបានចាកចេញទៅរដ្ឋមិសសួរី ។ គោលលទ្ធិ និងសេចក្តីសញ្ញា ៥២:៩–១០ ព្រះយេស៊ូវបានប្រាប់យ៉ូសែបថា សន្និសីទបន្ទាប់ទៀតរបស់សាសនាចក្រនឹងត្រូវប្រារព្ធឡើងនៅរដ្ឋមិសសួរី ។ ទ្រង់បានមានបន្ទូលប្រាប់យ៉ូសែប និងមិត្តភក្តិរបស់លោកឲ្យទៅទីនោះ ។ ព្រះយេស៊ូវបានសន្យានឹងបង្ហាញពួកគេអំពីកន្លែងដែលត្រូវស្ថាបនាទីក្រុងស៊ីយ៉ូន ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១–៥ ( សូមមើលផងដែរ គ. និង ស. ៤២:៦២ )