ជំពូកទី ៤៧ ពួកបរិសុទ្ធចាកចេញពីរដ្ឋមិសសួរី រដូវរងារឆ្នាំ ១៨៣៩ អំឡុងពេលយ៉ូសែប ស្ម៊ីធ ជាប់ក្នុងគុក នោះការទទួលខុសត្រូវជាច្រើនក្នុងការដឹកនាំពួកបរិសុទ្ធត្រូវបានធ្លាក់ទៅលើព្រិកហាំ យ៉ង់ ដែលជាសាវកមួយរូប ។ លោកបានធ្វើការប្រជុំដើម្បីប្រាប់ពួកបរិសុទ្ធថា ពួកគេត្រូវចាប់ផ្តើមរៀបចំចាកចេញពីរដ្ឋមិសសួរី ។ ពួកបរិសុទ្ធជាច្រើនជាអ្នកក្រីក្រ ហើយគ្មានរទេះ ឬសេះឡើយ ។ ពួកបុរសនៅឯការប្រជុំបានថ្លែងថា ពួកគេនឹងជួយពួកបរិសុទ្ធដែលក្រីក្រឲ្យប្តូរទីលំនៅ ។ ពួកបរិសុទ្ធបានចាប់ផ្តើមចាកចេញពីរដ្ឋមិសសួរីនៅខែ កុម្ភៈ ក្នុងឆ្នាំ ១៨៣៩ ជាពេលដែលវាត្រជាក់យ៉ាងខ្លាំង ។ ពួកគេបានប្រាប់ថា មនុស្សនៅក្នុងរដ្ឋអិលលីណោយអាចមានចិត្តរាប់អានពួកគេ ដូច្នេះពួកគេបានធ្វើដំណើរចម្ងាយ ៣២២ គីឡូម៉ែត្រទៅកាន់រដ្ឋអិលលីណោយភាគខាងលិច ។ ពួកគេជាច្រើននាក់បានទៅទីក្រុងឃ្វីនស៊ី ជាកន្លែងដែលមនុស្សមានចិត្តល្អ ហើយផ្តល់ជម្រក អាហារ និងមុខរបរដល់ពួកគេ ។ អភិបាលបហ្គស៍ និងមិត្តភក្តិរបស់លោកសប្បាយចិត្ត ដែលពួកបរិសុទ្ធបានចាកចេញពីរដ្ឋមិសសួរី ។