ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៤៩ ៖ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ដែនដី​ផ្សេង​ទៀត ៖ ខែ មិថុនា ឆ្នាំ ១៨៣៧–ខែ តុលា ឆ្នាំ ១៨៤១


ជំពូកទី ៤៩

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ដែនដី​ផ្សេង​ទៀត

ខែ មិថុនា ឆ្នាំ ១៨៣៧–ខែ តុលា ឆ្នាំ ១៨៤១

កប៉ាល់​ធំ​នៅលើ​មហា​សមុទ្រ

ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​មនុស្ស​នៅ​លើ​ដែនដី​ផ្សេង​ទៀត​រៀន​អំពី​ដំណឹង​ល្អ ។ នៅក្នុង​ឆ្នាំ ១៨៣៧ អំឡុងពេល​ដែល​ពួកបរិសុទ្ធ​ជាច្រើន​នៅ​ទីក្រុង​ខឺត​ឡង់ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប ស្ម៊ីធ ថា អែលឌើរ ហ៊ីប៊ើរ ស៊ី ឃិមបឹល គួរតែ​ទៅ​បេសកកម្ម​នៅ​ប្រទេស​អង់គ្លេស ។ អែលឌើរ ឃិមបឹល​គឺ​ជាសាវក​ម្នាក់​ក្នុង​ពួកដប់ពីរ​នាក់ ហើយ​លោក​ និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រាំមួយ​នាក់​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​ទៅ​ប្រទេស​អង់គ្លេស ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនាកំពុង​ប្រកាស

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ជួប​អ្នកដឹកនាំ​ព្រះវិហារ​មួយ​ផ្សេង​ទៀត ដែល​បា​ន​អនុញ្ញាត​ឲ្យ​ប្រកាស​នៅក្នុង​ព្រះវិហាររបស់​គាត់ ។ មនុស្ស​ជាច្រើន​បាន​ជឿ​លើ​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ។ ពួក​អ្នកដឹកនាំ​បាន​ខឹង​សម្បារ ហើយ​និយាយ​ថា​ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពុំ​អាច​ប្រកាស​នៅក្នុង​ព្រះវិហារ​គាត់​តទៅទៀត​ឡើយ ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនាកំពុង​ប្រកាស

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ប្រកាស​នៅក្នុង​ផ្ទះ​ប្រជាជន ។ មនុស្ស​ជា​ច្រើន​បាន​ចូល​ជា​សមាជិក​សាសនាចក្រ ។

យ៉ូសែបនិយាយ​ទៅកាន់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា

នៅក្នុង​ឆ្នាំ ១៨៣៩ បន្ទាប់​ពី​ពួកបរិសុទ្ធ​បាន​ចាប់ផ្តើម​សាងសង់​ទីក្រុង​ណៅវូ នោះ​ពួក​សាវក​ដប់ពីរ​នាក់ត្រូវបាន​ហៅ​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​បន្ត​ប្រកាស​ដំណឹងល្អ​នៅ​ទីនោះ ។ ពីមុន​ពួកគេ​ទៅ នោះ​យ៉ូសែប ស៊្មីធ បាន​មក​ជួប​ជាមួយ​ពួកគេ ហើយ​បាន​ប្រាប់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​គួរ​តែ​បង្រៀន ។

យ៉ូសែបនិយាយ​ទៅកាន់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា

យ៉ូសែប​បាន​ប្រាប់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​គោរព​បទបញ្ញត្តិ​របស់​ព្រះ ។ លោក​បាន​និយាយ​ទៅកាន់​ពួកគេ​អំពី​បព្វជិតភាព ។ លោក​បាន​ថ្លែង​ថា មាន​សាសនាចក្រនៃ​ព្រះយេស៊ូវគ្រីស្ទ​ពិត​តែ​មួយ​គត់ដែល​មាន​បព្វជិតភាព ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ចាកចេញ​ពី​ក្រុមគ្រួសារ​របស់​ពួកគេ

ពួក​បុរស​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ទៅ​បេសកកម្ម​របស់​ពួកគេ ។ វា​ជា​រឿង​ដ៏​ពិបាក​ដើម្បី​ចាកចេញ ដោយសារ​ពួកគេ​គ្មាន​ប្រាក់​ច្រើន​ទេ ពួកគេ​ភាគច្រើន​មាន​ជំងឺ ហើយ​ភរិយា​របស់​ពួកគេ និង​កូនៗ​របស់​ពួកគេ​ក៏​ឈឺ​ផងដែរ ។ ប៉ុន្តែ​ពួកបុរស​ទាំង​នោះ​មាន​សេចក្តីជំនឿ​ថា ព្រះវរបិតា​សួគ៌​នឹង​ជួយពួកគេ​ ហើយ​នឹង​ប្រទាន​ពរដល់​ក្រុមគ្រួសារ​របស់​ពួកគេ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ជ្រមុជទឹក​ឲ្យ​ស្ត្រី

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ទៅ​ប្រទេស​អង់គ្លេស ហើយ​ប្រកាស​នៅក្នុង​ទីក្រុង​ជាច្រើន ។ មនុស្ស​រាប់​ពាន់​អ្នក​បានជឿ ហើយ​ចូល​ជា​សមាជិក​សាសនាចក្រ ។ មនុស្ស​ជាច្រើនដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​នោះ​បាន​មក​ប្រទេស​អាមេរិក ហើយ​ជា​កម្លាំង​ដ៏​រឹងមាំ​បំផុត​ដល់​សាសនាចក្រ ។

អួរសុន ហៃឌ​ប្រសិទ្ធពរ​ដែនដី​បរិសុទ្ធ

អួរសុន ហៃឌ គឺ​ជា​សាវក​មួយ​រូប ។ យ៉ូសែប ស៊្មីធ ​បាន​ថ្លែ​ង​ថា អួរសុន ​មាន​កិច្ចការដ៏​ពិសេស​មួយ​ដើម្បី​ធ្វើ​សម្រាប់​ប្រជាជន​សាសន៍​យូដា ។ បន្ទាប់​ពី​បួន​ប្រាំ​ខែ​ក្រោយ​មក​នៅ​ក្នុង​ទ្វីប​អឺរ៉ុប អែលឌើរ ហៃឌ​បាន​ទៅ​ដែនដី​បរិសុទ្ធ ជាកន្លែង​ដែល​ព្រះយេស៊ូវ​បាន​យាង​ទៅ​អំឡុង​កាល​ទ្រង់​នៅ​លើ​ផែនដី ។ នៅ​ថ្ងៃ​ទី ២៤ ខែ តុលា ឆ្នាំ ១៨៤១ អែលឌើរ ហៃឌ បាន​អធិស្ឋាន​ដើម្បី​ឧទ្ទិស​ដែនដី​បរិសុទ្ធ​នោះ ។

ដែនដី​បរិសុទ្ធ

នៅក្នុង​ការអធិស្ឋាន​របស់​លោក អែលឌើរ ហៃឌ បាន​ទូល​សូម​ព្រះ​ឲ្យ​ប្រទានពរ​ដល់​ដែនដី​នោះ​សម្រាប់​ការប្រមូល​ផ្តុំ​នៃ​សាសន៍​យូដា ។ លោក​បាន​ថ្លែង​ថា ព្រះ​បាន​ប្រទាន​ដែនដី​នេះ​ដល់អ័ប្រាហាំ និង​កូនចៅ​របស់​លោក ហើយ​ថា​កូនចៅ​ទាំង​នោះ​ត្រូវបាន​ខ្ចាត់ព្រាត់ ហើយ​ថា​ពួកគេ​ទន្ទឹង​រង់ចាំ​ដើម្បី​បំពេញ​ការសន្យា​របស់​ព្រះ ។ អែលឌើរ ហៃឌ ក៏​បាន​ប្រសិទ្ធពរ​ដែនដី ប្រយោជន៍​ឲ្យ​វា​មាន​ទឹក​ដើម្បី​ឲ្យ​អាច​ដាំ​ដំណាំ​បាន ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល​នៅក្នុង​ដែនដី​បរិសុទ្ធ

នៅ​ប៉ុន្មាន​ឆ្នាំ​ចាប់តាំងពី​ការអធិស្ឋាន​របស់​អែលឌើរ ហៃឌ​មក ពួក​សាសន៍​យូដា និង​កូនចៅ​ដទៃ​ទៀត​នៃ​អ័ប្រាហាំ​បាន​ប្រមូល​គ្នា​នៅក្នុង​ដែនដី​បរិសុទ្ធ​នោះ ។ នៅ​ឆ្នាំ ១៩៧៩ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានអធិស្ឋាន​ឧទ្ទិស​សួន​ច្បារ​មួយ​នៅ​ទីនោះ ។ គេ​ហៅ​វា​ថា សួន​ច្បារ​រំឭក​ដល់់​អួរសុន ហៃឌ ។