ជំពូកទី ៣០ វិវរណៈអំពីសង្គ្រាម ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៨៣២ មនុស្សជាច្រើនត្រូវបានទទួលបុណ្យុជ្រមុជទឹកចូលសាសនាចក្រ ។ ដំណឹងល្អធ្វើឲ្យពួកគេរីករាយ ប៉ុន្តែពួកគេបារម្ភអំពីរឿងរ៉ាវនានាដែលកើតឡើងនៅក្នុងពិភពលោក ។ ផែនដីរញ្ជួយ និងសង្គ្រាមកំពុងកើតឡើងនៅក្នុងទីកន្លែងជាច្រើន ។ រឿងកើតទុក្ខនានាក៏កើតឡើងនៅក្នុងសហរដ្ឋអាមេរិក ។ មនុស្សមួយចំនួនពុំចង់រួមចំណែកជាមួយប្រទេសណាទេ ។ ពួកគេចង់បានអ្នកដឹកនាំផ្ទាល់របស់ពួកគេ ។ នៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ឆ្នាំ ១៨៣២ ព្រះយេស៊ូវបានប្រទានវិវរណៈដល់យ៉ូសែប ស្ម៊ីធ អំពីសង្គ្រាម ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧ ព្រះយេស៊ូវបានមានបន្ទូលថា មនុស្សនៅសហរដ្ឋអាមេរិកនឹងប្រយុទ្ធគ្នានៅក្នុងសង្គ្រាម ។ ការព្យាករនេះត្រូវបានបំពេញនៅពេលសង្គ្រាមស៊ីវិលរបស់អាមេរិកកាំងបានចាប់ផ្តើមប្រហែលជា ៣០ ឆ្នាំក្រោយមក ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:១–៣ ព្រះយេស៊ូវក៏បានបើកសម្តែងថា នឹងមានសង្គ្រាមនៅក្នុងគ្រប់ទិសទីទាំងអស់នៅលើពិភពលោក ។ មនុស្សជាច្រើននឹងស្លាប់ ហើយនឹងមានការកើតទុក្ខយ៉ាងធំ ។ ព្រះយេស៊ូវបានមានបន្ទូលថា ពួកបរិសុទ្ធគួរតែស្មោះត្រង់អំឡុងគ្រាលំបាកទាំងនេះ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:៣–៨ យ៉ូសែប ស៊្មីធ បានកើតទុក្ខដោយដឹងថា នឹងមានសង្គ្រាមជាច្រើន ។ លោកបានដឹងថា ប្រសិនបើមនុស្សបានគោរពតាមបទបញ្ញត្តិរបស់ព្រះ នោះពួកគេនឹងពុំឈ្លោះគ្នា ហើយមានសង្គ្រាមឡើយ ។