ជំពូកទី ៥៥ វិវរណៈអំពីអាពាហ៍ពិពាហ៍ ខែ កក្កដា ឆ្នាំ ១៨៤៣ យ៉ូសែប ស៊្មីធ បានទូលសួរព្រះអម្ចាស់នូវសំណួរមួយចំនួនអំពីអាពាហ៍ពិពាហ៍ ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់លោកថា បុរសម្នាក់ និងស្ត្រីម្នាក់គួរតែរៀបអាពាហ៍ពិពាហ៍ដោយបុរសម្នាក់ដែលមានបព្វជិតភាព ។ ពួកគេគួរតែរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ ប្រសិនបើពួកគេគោរពតាមបទបញ្ញត្តិរបស់ព្រះ នោះពួកគេនឹងរៀបអាពាហ៍ពិពាហ៍ជារៀងរហូត ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១–២៩ មនុស្សសុចរិតដែលបានរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធនឹងរស់នៅក្នុងនគរសេឡេស្ទាលនៃស្ថានសួគ៌ ។ កូនៗរបស់ពួកគេដែលគោរពតាមព្រះនឹងក្លាយជារបស់ផងពួកគេ ហើយពួកគេនឹងមានក្រុមគ្រួសារអស់កល្បជានិច្ច ។ ពួកគេនឹងរស់នៅជាមួយព្រះ ហើយនឹងក្លាយដូចជាទ្រង់ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១–២៩ ព្រះយេស៊ូវក៏បានមានបន្ទូលទៅយ៉ូសែបអំពីប្រវត្តិនៃអាពាហ៍ពិពាហ៍ក្នុងចំណោមរាស្ត្រទ្រង់ដែលបានរស់នៅតាំងពីបុរាណផងដែរ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៤–៣៩