ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៣៣ ៖ វិវរណៈ​អំពីព្រះយេស៊ូវគ្រីស្ទ ៖ ខែ ឧសភា ឆ្នាំ ១៨៣៣


ជំពូកទី ៣៣

វិវរណៈ​អំពីព្រះយេស៊ូវគ្រីស្ទ

ខែ ឧសភា ឆ្នាំ ១៨៣៣

យ៉ូសែប​ទទួល​វិវរណៈ

នៅក្នុង​វិវរណៈមួយ​ទៅកាន់​ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះយេស៊ូវ​បាន​មានបន្ទូល​អំពី​ព្រះអង្គទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា មនុស្ស​អាច​មើល​ឃើញ​ព្រះភក្ត្រ​ទ្រង់ ហើយ​ស្គាល់​ទ្រង់ ប្រសិនបើ​ពួកគេ​នឹងគោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​អធិស្ឋាន ។

ព្រះយេស៊ូវគ្រីស្ទ

ព្រះយេស៊ូវ​បាន​មានបន្ទូល​ថា ទ្រង់​ជា​ពន្លឺ​នៃ​ពិភពលោក ។ ទ្រង់​បង្ហាញយើង​អំពី​របៀប​ត្រឹមត្រូវ​ដើម្បី​រស់នៅ ។

ព្រះយេស៊ូវគ្រីស្ទ​បង្កើត​ផែនដី

ព្រះយេស៊ូវ​បាន​គង់​នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ពីមុន​ទ្រង់​បាន​បង្កើត​ផែនដី ។ ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ផែនដី​នេះ និង​គ្រប់​របស់​ទាំងអស់​ដែល​នៅលើ​នោះ​ផង ។

​ព្រះយេស៊ូវ​អធិស្ឋាន

មុន​ដំបូង ព្រះយេស៊ូវពុំ​ដូចជា​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​ទ្រង់​ឡើយ ។​ ទ្រង់​ពុំ​ដឹង​នូវ​រឿង​គ្រប់​យ៉ាង​ដែល​ព្រះវរបិតា​ទ្រង់​ជ្រាប​ដឹង​ឡើយ ហើយ​ទ្រង់ក៏​ពុំ​មាន​នូវ​អស់ទាំងព្រះចេស្តា និងអស់ទាំង​សិរី​ល្អ​ដែល​ព្រះវរបិតា​ទ្រង់​មាន​ដែរ ។ ព្រះយេស៊ូវ​គ្រីស្ទ​បានខំប្រឹងប្រែងយ៉ាង​ខ្លាំងដើម្បី​ក្លាយដូច​ព្រះវរបិតា​របស់ទ្រង់ ។ ទ្រង់​បានទទួល​អំណាច និង​សិរី​ល្អ​នៃ​ព្រះ​វរបិតា​របស់​ទ្រង់​ដោយ​សន្សឹមៗ ។

យ៉ូសែប​ឃើញ​ព្រះយេស៊ូវ​នៅ​លើ​ស្ថានសួគ៌

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា យើង​គួរតែ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ នៅពេល​យើង​គោរព​តាម នោះ​យើង​អាច​ដឹង​នូវរឿង​គ្រប់​យ៉ាង​ទាំងអស់ ។ យើង​អាច​ប្រែ​ដូចជា​ព្រះ ​ហើយ​ទទួល​ពរជ័យ​ទាំងស្រុង​របស់​ទ្រង់ ។

យ៉ូសែបបង្រៀន​ក្រុមគ្រួសារ​របស់​លោក

ព្រះយេស៊ូ​វ​មាន​បន្ទូល​ថា សាតាំង​ពុំ​ចង់​ឲ្យ​មនុស្ស​ដឹង​អំពី​សេចក្តីពិត ហើយ​ក្លាយ​ដូច​ជា​ព្រះ​ឡើយ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប​ឲ្យ​បង្រៀន​ក្រុមគ្រួសារ​របស់​លោក​អំពី​សេចក្តីពិត ។

ស៊ីឌនី រិកដុន​បង្រៀន​ក្រុមគ្រួសារ​របស់​គាត់

ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់ ហ្វ្រែឌើរិក ជី វិលលាម្ស និង ស៊ីឌនី រិកដុន ឲ្យ​បង្រៀន​គ្រួសារ​របស់​ពួកលោក​នូវ​សេចក្តីពិត ហើយ​ឲ្យ​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ។ ​នោះសាតាំង​ពុំ​អាចមាន​អំណាច​លើ​ពួកគេ​ឡើយ ។