ជំពូកទី ២៩ វិវរណៈអំពីបព្វជិតភាព ខែ កញ្ញា ឆ្នាំ ១៨៣២ ពួកបុរសជាច្រើននាក់នៃសាសនាចក្របានទៅបេសកកម្ម ។ នៅពេលពួកគេមកផ្ទះវិញ ពួកគេបានទៅជួបយ៉ូសែប ស្ម៊ីធ នៅក្នុងទីក្រុងខឺតឡង់ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ ក្បាលកណ្ឌ ពួកបុរសទាំងនោះបានប្រាប់យ៉ូសែបអំពីបេសកកម្មរបស់ពួកគេ ។ ពួកគេបានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សជាច្រើននាក់ ។ ពួកគេបានសប្បាយរីករាយអំពីបេសកកម្មរបស់ពួកគេ ហើយយ៉ូសែបក៏រីករាយផងដែរ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ ក្បាលកណ្ឌ ពួកអ្នកផ្សព្វផ្សាយសាសនាទាំងអស់នេះបានមានបព្វជិតភាព ។ បព្វជិតភាពគឺជាអំណាចរបស់ព្រះ ។ ពួកអ្នកផ្សព្វផ្សាយសាសនាចង់ដឹងបន្ថែមទៀតអំពីបព្វជិតភាព ។ ព្រះយេស៊ូវបានប្រទានវិវរណៈមួយអំពីបព្វជិតភាពដល់យ៉ូសែប ។ ព្រះយេស៊ូវបានប្រាប់លោកអំពីបុរសមួយចំនួនដែលមានបព្វជិតភាពយូរយារណាស់មកហើយ ។ អ័ដាមមនុស្សដំបូងដែលបានរស់នៅលើផែនដីនេះបានមានបព្វជិតភាព ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦–១៦ ពួកព្យាការីគម្ពីរសញ្ញាចាស់ទាំងអស់បានមានបព្វជិតភាព ។ ពួកព្យាការីទាំងនោះរួមមាន អេណុក, ណូអេ, ម៉ូសេ, មិលគីស្សាដែក និង អ័ប្រាហាំ ។ មិលគីស្សាដែកផ្តល់បព្វជិតភាពឲ្យអ័ប្រាហាំ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦–១៥ ព្រះយេស៊ូវបានមានបន្ទូលថា ពួកបុរសត្រូវតែកាន់បព្វជិតភាពដើម្បីដឹកនាំសាសនាចក្ររបស់ទ្រង់ ។ ពួកបុរសដែលកាន់បព្វជិតភាពអាចធ្វើបុណ្យជ្រមុជទឹក ហើយផ្តល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ។ ពួកគេអាចប្រសិទ្ធពរសាក្រាម៉ង់ ។ ពួកគេអាចផ្តល់ការប្រសិទ្ធពរដល់អ្នកឈឺ ។ អ្វីៗទាំងអស់នេះជួយពួកបរិសុទ្ធអំឡុងពេលជីវិតរបស់ពួកគេនៅលើផែនដីនេះ ហើយរៀបចំពួកគេឲ្យរស់នៅជាមួយព្រះវរបិតាសួគ៌ម្តងទៀត ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៩–២២ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូសែប ស្ម៊ីធ ថា ពួកបុរសទាំងនោះត្រូវតែជាមនុស្សសុចរិតដើម្បីទទួលបព្វជិតភាព ។ អស់អ្នកដែលទទួលបព្វជិតភាពត្រូវចុះសេចក្តីសញ្ញា ឬសន្យាជាមួយព្រះ ។ ពួកគេសន្យាថា មានភាពស្មោះត្រង់ ហើយប្រើប្រាស់បព្វជិតភាពដើម្បីជួយមនុស្សដទៃ ។ ព្រះសន្យាថា ប្រសិនបើពួកគេស្មោះត្រង់ នោះពួកគេអាចក្លាយជាពួកបុត្រាដ៏ពិសេសរបស់ទ្រង់ ។ ថ្ងៃណាមួយ ទ្រង់នឹងចែករំលែកនូវអ្វីទាំងអស់ដែលទ្រង់មានជាមួយពួកគេ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៣–៣៩ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូសែប ស្ម៊ីធ ថា បុរសជាច្រើនទៀតគួរតែទៅបេសកកម្ម ។ ពួកគេត្រូវប្រកាសដំណឹងល្អទៅកាន់ពិភពលោកទាំងមូល ។ ពួកគេគួរតែបង្រៀនមនុស្សឲ្យប្រែចិត្ត ហើយពួកគេគួរតែជ្រមុជទឹកពួកគេ ហើយផ្តល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦២–៦៤ ព្រះយេស៊ូវបានមានបន្ទូលថា ពួកអ្នកផ្សព្វផ្សាយសាសនានឹងទទួលពរ ប្រសិនបើពួកគេខិតខំធ្វើការ ។ ពួកទេវតានឹងជួយពួកគេ ហើយព្រះវរបិតាសួគ៌នឹងប្រទានដល់ពួកគេនូវអ្វីដែលពួកគេត្រូវការ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨០–៨៨ វិវរណៈនេះបានបញ្ចប់ ។ យ៉ូសែប និងពួកអ្នកផ្សព្វផ្សាយសាសនាមានចិត្តរីករាយដើម្បីដឹងកាន់តែច្រើនអំពីបព្វជិតភាព ។ ពួកគេចង់ប្រើប្រាស់បព្វជិតភាពតាមរបៀបត្រឹមត្រូវ ។ នៅក្នុងវិវរណៈក្រោយមកទៀត ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូសែបអំពីរបៀបដែលពួកបុរសគួរតែប្រើប្រាស់បព្វជិតភាព ។ ពួកបុរសមិនត្រូវប្រើប្រាស់បព្វជិតភាពដើម្បីធ្វើជាចៅហ្វាយ ឬដោយចិត្តអាក្រក់ឡើយ ។ ព្រះនឹងប្រទានអំណាចបព្វជិតភាពដល់ពួកបុរសដែលសុចរិតប៉ុណ្ណោះ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៦–៣៧ ពួកបុរសគួរតែប្រើប្រាស់បព្វជិតភាពដោយសេចក្តីស្រឡាញ់ និងសន្តានចិត្តល្អ ។ អស់អ្នកដែលស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធនឹងមានអំណាចបព្វជិតភាពជាប់ជានិច្ច ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១–៤៣, ៤៥–៤៦