ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ទីកន្លែង​គួរ​ស្គាល់


ទីកន្លែង​គួរ​ស្គាល់

អ័ដាម-អុនដៃ-អាម៉ានអ័ដាម-អុនដៃ-អាម៉ាន​គឺ​ជា​កន្លែង​មួយ​នៅក្នុង​រដ្ឋ​មិសសួរី ។ ព្រះយេស៊ូវ​បាន​យាង​ទៅជួប​អ័ដាម​នៅ​ទីនោះ​កាល​ពី​យូរ​លង់​ណាស់​មក​ហើយ ។

ទ្វីប​អាមេរិកទ្វីប​អាមេរិក​គឺ​ជា​ដែនដី​ដែល​មនុស្ស​នៅក្នុង​ព្រះគម្ពីរ​មរមន​បាន​រស់នៅ​ជា​យូរ​យារ​ណាស់​មក​ហើយ ។

អារីហ្សូណាអារីហ្សូណា​គឺ​រដ្ឋ​មួយ​នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ។ ព្រិកហាំ យ៉ង់ បាន​បញ្ជូន​ពួក​បរិសុទ្ធ​ទៅ​សាងសង់​ទីក្រុង​នៅ​ក្នុង​រដ្ឋ​អារីហ្សូណា ។

កាលីហ្វូញ៉ាកាលីហ្វូញ៉ា​គឺ​ជា​រដ្ឋ​មួយ​នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ។ ព្រិកហាំ យ៉ង់ បាន​បញ្ជូន​ពួក​បរិសុទ្ធ​ទៅ​សាងសង់​ទីក្រុង​នៅ​ក្នុង​រដ្ឋកាលីហ្វូញ៉ា ។

កាតធេចកាតធេច​គឺ​ជា​ទីក្រុង​មួយ​នៅក្នុង​រដ្ឋ​អិលលីណោយ ។ យ៉ូសែប និង​ហៃរុម ស៊្មីធ​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​គុក​នៅ​ទីក្រុង​កាតធេច ។

នគរ​សេឡេស្ទាល​នៃ​ស្ថានសួគ៌នគរ​សេឡេស្ទាល​នៃ​ស្ថានសួគ៌​គឺ​ជា​កន្លែង​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គង់​នៅ ។ ពួកបរិសុទ្ធ​សុចរិត​នឹង​រស់នៅទីនោះ បន្ទាប់​ពី​ពួកគេ​រស់​ឡើ​ងវិញ ។

កូឡូរ៉ាដូកូឡូរ៉ាដូ​គឺ​ជា​រដ្ឋ​មួយ​នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ។

ខោនសិលប្លើហ្វ្ស​ស៊ិល ប្លហ្វស៍ខោនសិលប្លើហ្វ្ស​គឺ​ជា​ទីក្រុម​មួយ​នៅ​លើ​វាលទំនាប​នៃ​សហរដ្ឋ​អាមេរិក ។ វា​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋ​អៃអូវ៉ា ។

អេស៊ីព្ទអេស៊ីព្ទ​គឺ​ជា​ដែនដី​មួយ​ដែល​អ័ប្រាហាំ និង​ម៉ូសេ​បាន​រស់នៅ​ជាយូរ​យារ​ណាស់​មក​ហើយ ។

ហ្វារវែស្ទហ្វារវែស្ទ​គឺ​ជា​ទីក្រុង​មួយ​នៅក្នុង​រដ្ឋ​មិសសួរី ។ ពួកបរិសុទ្ធ​បាន​រស់នៅ​ទីក្រុង​ហ្វារវែស្ទ​អស់​មួយ​រយៈពេល ។

ហ្វាយ៉េតហ្វាយ៉េត​គឺ​ជាទីក្រុង​មួយ​នៅក្នុង​រដ្ឋ​នូវ យ៉ោក ។ យ៉ូសែប ស៊្មីធ​បាន​រៀបចំ​សាសនាចក្រ​នៅ​ក្នុង​ទីក្រុង​ហ្វាយ៉េត ។

សួនច្បារ​គែតសេម៉ានីសួនច្បារ​គែតសេម៉ានី​នៅក្បែរ​ទីក្រុង​យេរូសាឡិម ។ ព្រះយេស៊ូវ​បាន​រងទុក្ខ ហើយ​ច្រួច​ព្រះលោហិត​សម្រាប់​យើង​នៅ​ក្នុង​សួរ​ច្បារ​គែតសេម៉ានី ។

ជ្រលង​ភ្នំ ហ្គ្រេត សលត៍ លេកជ្រលង​ភ្នំ ហ្គ្រេត សលត៍ លេក នៅក្នុង​ភាគ​ខាង​លិច​នៃសហរដ្ឋ​អាមេរិក ។

ហាម៉ូនីហាម៉ូនី​គឺ​ជា​ទីក្រុង​មួយ​នៅក្នុង​រដ្ឋ​ផេនស៊ីវើរញ៉ា ជា​កន្លែង​ដែល​យ៉ូសែប ស្ម៊ីធ​បាន​រស់នៅ ។

ហោនស្មិលហោនស្មិល​គឺ​ជាទី​ក្រុង​មួយ​នៅក្នុង​រដ្ឋ​មិសសួរី ។ ពួក​មនុស្ស​កំណាច​បាន​សម្លាប់​ពួកបរិសុទ្ធ​នៅ​ហោនស្មិល ។

ស្ថានសួគ៌ស្ថានសួគ៌​ជា​ទីកន្លែង​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គង់​នៅ ។ យើង​បាន​រស់នៅ​ក្នុង​ស្ថានសួគ៌​ពី​មុន​យើង​មក​កើត​លើ​ផែនដី ។

ភ្នំ​គូម៉ូរ៉ាភ្នំ​គូម៉ូរ៉ា​គឺ​នៅក្បែរ​ផ្ទះ​របស់​យ៉ូសែប ស៊្មីធ នៅក្នុង​ទីក្រុង នូវ យ៉ោក ។ ផ្ទាំង​ចំណារ​មាស​ត្រូវបាន​កប់ទុក​នៅ​ក្នុង​ភ្នំ​គូម៉ូរ៉ា ។

អៃដាហូអៃដាហូ​គឺ​ជា​រដ្ឋ​មួយ​នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ។ ព្រិកហាំ យ៉ង់ បាន​បញ្ជូន​ពួក​បរិសុទ្ធ​ទៅ​សាងសង់​ទីក្រុង​នៅ​ក្នុង​រដ្ឋ​អៃដាហូ ។

រដ្ឋអិលលីណោយអិលលីណោយ​គឺ​ជា​រដ្ឋ​មួយ​នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ។ ទីក្រុង​ណៅវូ និង ទីក្រុង​កាចធេច​គឺ​ជា​ទីក្រុង​នៅក្នុង​រដ្ឋ​អិលលីណោយ ។

អ៊ីនឌីពែនឌែនស៍អ៊ីនឌីពែនឌែនស៍​គឺ​ជា​ទីក្រុង​មួយ​នៅក្នុង​ឃុំ​ចាកសុន រដ្ឋ មិសសួរី ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ទីក្រុង​ស៊ីយ៉ូន​នឹងត្រូវ​សាងសង់​ឡើង​នៅ​ក្បែរ​ទីក្រុង​អ៊ីនឌីពែនឌែនស៍ ។

ឃុំចាកសុនឃុំចាកសុន​នៅ​ក្នុង​រដ្ឋ​មិសសួរី ។ ​ពួក​មនុស្ស​កំណាច​បាន​ឲ្យ​ពួកបរិសុទ្ធ​ចាកចេញ​ពី​ឃុំចាកសុន ។

យេរូសាទ្បិមយេរូសាឡិម​គឺ​ជា​ទីក្រុង​មួយ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ។ ព្រះយេស៊ូវ​នឹង​យាង​ទៅ​ទីក្រុង​យេរូសាឡិម នៅពេល​ទ្រង់​យាង​ត្រឡប់​មក​កាន់​ផែនដី​ម្តង​ទៀត ។

ខឺតឡង់ខឺតឡង់​គឺ​ជា​ទីក្រុង​មួយ​នៅ​ក្នុង​រដ្ឋ​អូហៃអូ ។ ពួកបរិសុទ្ធ​ជំនាន់​មុន​បាន​រស់នៅ​ក្នុង​ទីក្រុង​ខឺត​ឡង់​អស់រយៈ​បួន​ប្រាំ​ឆ្នាំ ហើយ​បាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ទីនោះ ។

លីប៊ើធីលីប៊ើធី​គឺ​ជា​ទីក្រុង​មួយ​នៅក្នុង​រដ្ឋ​មិសសួរី ។ យ៉ូសែប ស៊្មីធ​បាន​ជាប់​ក្នុង​គុក​នៅ​ទីក្រុង​លីប៊ើធី​អស់​រយៈពេល​បួន​ប្រាំ​ខែ ។

មិស៊ីស៊ីបពីផ្នែក​នៃ​ទន្លេ​មិស៊ីស៊ីបពី​គឺ​នៅ​ក្បែរ​ទីក្រុង​ណៅវូ ។ ពួកបរិសុទ្ធ​បាន​ឆ្លង​ទន្លេ​មិស៊ីស៊ីបពី នៅពេល​ពួកគេ​ចាកចេញ​ពី​ទីក្រុង​ណៅវូ ។

មិសសួរីមិសសួរី​គឺ​ជា​រដ្ឋ​មួយ​នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ។ អ៊ីនឌីពែនឌែនស៍​គឺ​ជា​ទីក្រុង​មួយ​នៅក្នុង​រដ្ឋ​មិសសួរី ។

ណោវូណោវូ​គឺ​ជា​ទីក្រុង​មួយ​នៅក្នុង​រដ្ឋ​អិលលីណោយ ។ ពួកបរិសុទ្ធ​បាន​រស់នៅ​ក្នុង​ទីក្រុង​ណៅវូ ហើយ​បាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ទីនោះ ។

នូវ យ៉ោកនូវ យ៉ោក​គឺ​ជា​រដ្ឋ​មួយ​នៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក ។ ភ្នំ​គូម៉ូរ៉ា​គឺ​នៅ​ក្នុង​រដ្ឋ​នូវ យ៉ោក ។ បាល់ម៉ៃរា និង ហ្វាយ៉េត​គឺ​ជា​ទីក្រុង​នៅក្នុង​រដ្ឋ​នូវ យ៉ោក ។

អូហៃអូអូហៃអូ​គឺ​ជា​រដ្ឋ​មួយ​នៅ​ពាក់​កណ្តាល​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ។ ខឺតឡង់​គឺ​ជា​ទីក្រុង​មួយ​នៅក្នុង​រដ្ឋ​អូហៃអូ ។

មហាសមុទ្រ​ប៉ាស៊ីហ្វិកមហាសមុទ្រ​ប៉ាស៊ីហ្វិក​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ។ កងវរសេនា​តូច​មរមន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។

ប៉ាលម៉ៃរ៉ាប៉ាលម៉ៃរ៉ា​គឺ​ជា​ទីក្រុង​មួយ​នៅក្នុង​រដ្ឋ​នូវ យ៉ោក ជា​កន្លែង​ដែល​ក្រុមគ្រួសារ​របស់​យ៉ូសែប ស្ម៊ីធ​បាន​រស់នៅ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

ផេនស៊ីវើរញ៉ាផេនស៊ីវើរញ៉ា​គឺ​ជា​រដ្ឋ​មួយ​នៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក ។ ក្រុមគ្រួសារ​របស់​អិមម៉ា ស្ម៊ីធ នៅក្នុង​រដ្ឋ​ផេនស៊ីវើរញ៉ា ។

ភូអេប្លូភូអេប្លូ​គឺ​ជា​ទីក្រុង​មួយ​នៅក្នុង​រដ្ឋ​កូឡូរ៉ាដូ ។ ពួកបុរស​នៅក្នុង​កងវរសេនា​តូច​មរមន​បាន​ចាកចេញ​ពី​ក្រុមគ្រួសារ​របស់​ពួកគេ​នៅក្នុង​ទីក្រុង​ភូអេប្លូ ។

ឃ្វីនស៊ីឃ្វីនស៊ី​គឺ​ជា​ទីក្រុង​មួយ​នៅក្នុង​រដ្ឋ​អិលលីណោយ ។

ភ្នំ​រ៉កគីភ្នំ​រ៉កគី​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ។ ពួក​អ្នកត្រួសត្រាយ​បាន​ដើរឆ្លង​កាត់​ភ្នំ​រ៉កគី ហើយ​បាន​ចូលទៅ​ជ្រលង​ភ្នំ ហ្គ្រេត សលត៍ លេក ។

ទីក្រុង​សលត៍ លេកពួក​អ្នកត្រួសត្រាយ​បាន​សាងសង់​ទីក្រុង​សលត៍ លេក ។ វា​នៅក្នុង​ជ្រលង​ភ្នំ ហ្គ្រេត សលត៍ លេក ។

នគរ​ទេឡេស្ទាល​នៃ​ស្ថានសួគ៌មនុស្ស​ដែល​មិន​ល្អ​នៅលើ​ផែនដី​នឹង​រស់នៅ​ក្នុង​នគរ​ទេឡេស្ទាល​នៃ​ស្ថានសួគ៌ បន្ទាប់​ពី​ពួកគេ​រស់​ឡើង​វិញ ។

នគរ​ទេរេសស្ទ្រាល​នៃ​ស្ថានសួគ៌មនុស្ស​ដែល​ល្អ ប៉ុន្តែ​ពុំ​បាន​គោរព​តាម​បទបញ្ញត្តិ​ទាំងអស់​របស់​ព្រះ​នៅលើ​ផែនដី​នឹង​រស់នៅ​ក្នុង​នគរ​ទេរេសស្ទ្រាល​នៃ​ស្ថានសួគ៌ បន្ទាប់​ពី​ពួកគេ​រស់​ឡើង​វិញ ។

សហរដ្ឋ​អាមេរិកសហរដ្ឋ​អាមេរិក​គឺ​ជា​ដែនដី​មួយ​នៅ​ក្នុង​ទ្វីប​អាមេរិក​ភាគខាង​ជើង ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​បាន​ស្តារ​ឡើងវិញ​នៅក្នុង​សហរដ្ឋ​អាមេរិក ។

យូថាហ៍យូថាហ៍​គឺ​ជា​រដ្ឋ​មួយ​នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ។ ទីក្រុង​សលត៍ លេក គឺ​នៅក្នុង​រដ្ឋ​យូថាហ៍ ។

វើរម៉ុនវើរម៉ុន​គឺ​ជា​រដ្ឋ​មួយ​នៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក ។ យ៉ូសែប ស្ម៊ីធ បាន​កើត​នៅ​រដ្ឋ​វើរម៉ុន ។

វិនធើរ ខ្វរធើរវិនធើរ ខ្វរធើរ​គឺ​ជា​ទី​ក្រុង​មួយ​នៅ​លើ​វាលទំនាប​នៃ​សហរដ្ឋ​អាមេរិក ។

វ៉ាយអូមីងវ៉ាយអូមីង​គឺ​ជា​រដ្ឋ​មួយ​នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ។ ព្រិកហាំ យ៉ង់ បាន​បញ្ជូន​ពួក​បរិសុទ្ធ​ទៅ​សាងសង់​ទីក្រុង​នៅ​ក្នុង​រដ្ឋ​វ៉ាយអូមីង ។

ស៊ីយ៉ូនស៊ីយ៉ូន​គឺ​ជា​ទីក្រុង​ដែល​អេណុក​បាន​សាងសង់ ។ នៅ​ថ្ងៃ​ណា​មួយ​នឹង​មាន​ទីក្រុង​ផ្សេង​មួយ​ទៀត​ត្រូវបាន​ដាក់​ឈ្មោះ​ថា​ស៊ីយ៉ូន ។ ទីក្រុង​នោះ​នឹង​ស្ថិត​នៅក្នុង​ឃុំ​ចាកសុន រដ្ឋ​មិសសួរី ។