ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៨ ៖ ការប្រុងប្រៀប​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ ខែ មេសា ឆ្នាំ ១៨៣០


ជំពូក​ទី ៨

ការប្រុងប្រៀប​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ

ខែ មេសា ឆ្នាំ ១៨៣០

យ៉ូសែប​ទទួល​វិវរណៈ

វា​ជិត​ដល់​ពេល​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មាន​នៅ​លើ​ផែនដី​ម្តង​ទៀត​ហើយ ។ ព្រះយេស៊ូវ​បាន​ប្រទាន​វិវរណៈ​មួយ​ដល់​យ៉ូសែប ស៊្មីធ ដើម្បី​ឲ្យ​មនុស្ស​ប្រុងប្រៀប​ខ្លួន​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​បើក​សម្តែង​បន្ថែម​ទៀត​អំពី​ដំណឹង​ល្អ​របស់​ទ្រង់ និង​កិច្ចការ​ដទៃ​ផ្សេង​ទៀត​ដល់​មនុស្ស​ដែល​ចាំបាច់​ត្រូវ​ដឹង ពីមុន​សាសនាចក្រ​របស់​ទ្រង់​ត្រូវ​បាន​រៀបចំ​ឡើង ។

បុរស​អាន​ព្រះគម្ពីរ​មរមន

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ព្រះគម្ពីរ​មរមន​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ និង​កិច្ចការ​របស់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​សន្យា​នូវ​ពរជ័យ​ដល់​អស់​អ្នក​ដែល​ទទួល​ព្រះគម្ពីរ​នេះ​ដោយ​សេចក្តីជំនឿ—ហើយ​ដាក់​ទោស​ដល់​អស់​អ្នក​ដែល​បដិសេធ​វា ។

ព្រះយេស៊ូវគ្រីស្ទ

ព្រះយេស៊ូវ​ប្រាប់​អំពី​ជីវប្រវត្តិ​របស់​ទ្រង់​នៅ​លើ​ផែនដី ។ ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ទ្រង់​មក​ទីនេះ​ដើម្បី​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ សាតាំង​បាន​ល្បួង​ទ្រង់ ប៉ុន្តែ​ព្រះយេស៊ូវ​ពុំ​ស្តាប់​តាម​វា​ឡើយ ។

ព្រះយេស៊ូវ​កំពុង​រងទុក្ខ

ព្រះយេស៊ូវ​បាន​ទទួល​អារម្មណ៍​នៃ​ក្តី​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​អាក្រក់​ដែល​មនុស្ស​ធ្វើ ។ ឈាន​ចូល​ទៅ​ដល់​ចុង​បំផុត​នៃ​ព្រះជន្ម​របស់​ទ្រង់ ទ្រង់​បាន​រងទុក្ខ និង​ច្រួច​លោហិត​សម្រាប់​មនុស្ស​ទាំងអស់ ។ មនុស្ស​នឹង​ពុំ​រងទុក្ខ​ដូច​ជា​ទ្រង់​បាន​រងទុក្ខ​ឡើយ ប្រសិនបើ​ពួកគេ​ប្រែចិត្ត ។

ព្រះយេស៊ូវ​ត្រូវ​គេ​ឆ្កាង​នៅលើ​ឈើ​ឆ្កាង

មនុស្ស​ទុច្ចរិត​បាន​ឆ្កាង​ព្រះយេស៊ូវ​នៅលើ​ឈើ​ឆ្កាង ហើយ​ធ្វើ​គុត​ទ្រង់ ។

មិត្តភក្ដិ​របស់​ព្រះ​យេស៊ូវ​បាន​សែង​ព្រះសព​របស់​ទ្រង់

មិត្តភក្ដិ​របស់​ព្រះ​យេស៊ូវ​បាន​បញ្ចុះ​ព្រះសព​របស់​ទ្រង់​នៅក្នុង​ផ្នូរ ។

ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាវក

បី​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ម្តង​ទៀត !

ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ

ដោយ​សារ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ នោះ​មនុស្ស​ទាំងអស់​នឹង​រស់​ឡើង​វិញ​ផងដែរ ។ ដោយសារ​ទ្រង់​បាន​រងទុក្ខ ហើយ​សុគត​ជំនួស​អំពើ​បាប​របស់​មនុស្ស​ទាំងអស់​គ្នា នោះ​យើង​អាច​ត្រូវបាន​អភ័យទោស​ប្រសិនបើ​យើង​ប្រែចិត្ត ។ យើង​នឹង​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​វិញ ប្រសិនបើ​យើង​មាន​សេចក្តីជំនឿ ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង​ដើម្បី​គោរព​តាម​បទបញ្ញាត្តិ​ទាំងឡាយ ។

យុវជន​កំពុង​អធិស្ឋាន

ព្រះយេស៊ូវ​ក៏​បាន​បង្រៀន​មនុស្ស​អំពី​បុណ្យ​ជ្រមុជ​ទឹក​ផងដែរ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ពួកគេ​ត្រូវតែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទើប​ពួកគេ​អាច​ក្លាយ​ជា​សមាជិក​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ អស់​អ្នក​ដែល​ចង់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​គឺ​ត្រូវតែ​ប្រែចិត្ត ។ ពួកគេ​ត្រូវ​តែ​ស្រឡាញ់ ហើយ​ធ្វើ​តាម​ព្រះយេស៊ូវ ។ យ៉ាង​ហោច​ណាស់​ពួកគេ​ត្រូវតែ​មាន​អាយុ​ប្រាំបី​ឆ្នាំ ។

បុរស​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ក្មេង​ប្រុស

ព្រះយេស៊ូវ​បាន​បង្រៀន​របៀប​ត្រឹមត្រូវ​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជទឹក ។ ទ្រង់​បាន​មាន​បន្ទូល​ថា សង្ឃ​ម្នាក់​នៅក្នុង​បព្វជិតភាព​អើរ៉ុន ឬ​បុរស​ម្នាក់​ដែល​មាន​បព្វជិតភាព​មិលគីស្សាដែក​អាច​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​បុគ្គល​ម្នាក់​បាន ។ បុរស​នោះ​យក​បុគ្គល​ដែល​ជ្រមុជ​ទឹក​ចូលទៅ​ក្នុង​ទឹក ហើយ​និយាយ​ការអធិស្ឋាន​ពិសេស​មួយ ។

បុរស​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ក្មេង​ប្រុស

បុរស​ដែល​កំពុង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ពន្លិច​បុគ្គល​នោះចូល​ទៅ​ក្នុង​ទឹក ។ បន្ទាប់​មក គាត់​លើក​បុគ្គល​នោះ​ឡើង​ចេញ​ពី​ទឹក​មក​វិញ ។

បន្ទាប់​ពី​ពិធីបុណ្យ​ជ្រមុជទឹក

នៅ​ពេល​មនុស្ស​ធ្វើ​បុណ្យ​ជ្រមុជទឹក ពួកគេ​សន្យា​ថានឹង​ធ្វើ​តាម​ព្រះយេស៊ូវ ។ ពួកគេ​ក៏​សន្យា​ថា​នឹង​និយាយ ហើយ​ធ្វើ​កិច្ចការ​ល្អៗ​ផងដែរ ។

បុរស​ផ្តល់​ការប្រសិទ្ធពរ​ដល់​ទារក

ព្រះយេស៊ូវ​បាន​ប្រាប់​អំពី​ការប្រសិទ្ធពរ​ដល់​ទារក ។ ពួកបុរស​ដែល​មាន​បព្វជិតភាព​មិលគីស្សាដែក​អាច​ប្រសិទ្ធពរ​ដល់​ទារក​បាន ។ ពួកបុរស​ទាំង​នោះ​បី​ទារក​នោះ​នៅលើ​ដៃ​របស់​ពួកគេ ហើយ​បុរស​ម្នាក់​ផ្តល់​ការដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ ។

យុវជន​កំពុង​ទទួល​ទាន​សាក្រាម៉ង់

ព្រះយេស៊ូវ​បាន​ប្រាប់​អំពី​សាក្រាម៉ង់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា យើង​គួរតែ​ទទួលទាន​សាក្រាម៉ង់​ឲ្យ​បាន​ញឹកញាប់ ។ ប៉ុន្តែ​ប្រសិនបើ​យើង​ធ្វើ​អ្វី​មួយ​អាក្រក់ នោះ​យើង​ពុំ​គួរ​ទទួល​ទាន​សាក្រាម៉ង់​ឡើយ លុះត្រា​ណា​យើង​ប្រែចិត្ត​ជាមុន​សិន ។

ក្មេង​ប្រុស​ពិចារណា​អំពី​ការឆ្កាង​របស់​ព្រះគ្រីស្ទ

យើង​ទទួល​ទាន​សាក្រាម៉ង់​ដើម្បី​ចងចាំ​អំពី​ព្រះយេស៊ូវ ។ នំបុ័ង​ជួយ​យើង​ឲ្យ​គិត​អំពី​ព្រះកាយ​របស់​ទ្រង់ ។ យើង​ចងចាំ​ថា ទ្រង់​បាន​សុគត​នៅលើ​ឈើ​ឆ្កាង​សម្រាប់​យើង ។

ក្មេង​ប្រុស​ពិចារណា​អំពី​ដង្វាយធួន​

ទឹក​ជួយ​យើង​ឲ្យ​គិត​អំពី​ព្រះលោហិត​របស់​ព្រះយេស៊ូវ ។ យើង​ចងចាំ​ថា ទ្រង់​បាន​រងទុក្ខ ហើយ​ច្រួច​ព្រះ​លោហិត​សម្រាប់​យើង​នៅ​ក្នុង​សួរ​ច្បារ​គែតសេម៉ានី ។

កុមារា​កំពុង​អធិស្ឋាន

យើង​ចុះ​សេចក្តីសញ្ញា​នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។ សេចក្តីសញ្ញា​គឺ​ជា​ការសន្យា​មួយ ។ យើង​សន្យា​ថា យើង​នឹង​ព្យាយាម​ក្លាយ​ដូច​ជា​ព្រះយេស៊ូវ ។ យើង​សន្យា​ថា យើង​នឹង​ចងចាំ​ទ្រង់​ជានិច្ច ។ យើង​ក៏​សន្យា​ផងដែរ​ថា យើង​នឹង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ ប្រសិនបើ​យើង​គោរព​សេចក្តីសញ្ញា​របស់​យើង នោះ​យើង​ត្រូវបាន​សន្យា​ថា ព្រះវិញ្ញាណ​ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង ។