ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ពាក្យ​គួរ​ស្គាល់


ពាក្យ​គួរ​ស្គាល់

សុំ​ចិញ្ចឹមយ៉ូសែប និង​អិមម៉ា ស្ម៊ីធ បាន​សុំ​កូន​ភ្លោះមក ចិញ្ចឹម ។ នេះ​មាន​ន័យ​ថា យ៉ូសែប និង អិមម៉ា ស្ម៊ីធ ​យក​កូន​ភ្លោះ​នោះ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ពួកលោក ។

អាល់កុលអាល់កុល មិន​ល្អ​សម្រាប់​ឲ្យ​យើង​ផឹក​ឡើយ ។ ស្រាបៀរ និង​ស្រាទំពាំង​បាយ​ជូរ​មាន​ជាតិ អាល់កុល នៅក្នុង​នោះ ។

ជីដូនជីតា ជីដូនជីតា របស់​យើង​គឺ​ជា​មនុស្ស​នៅ​ក្នុង​ក្រុមគ្រួសារ​យើង​ដែល​បាន​រស់នៅ​ពីមុន​ពួកយើង ។

ទេវតា ទេវតា គឺ​ជា​អ្នកជួយ​ម្នាក់​របស់​ព្រះ ។ ទេវតា មរ៉ូណៃ​បាន​មាន​បន្ទូល​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ ។

ទេវតា

សាវក សាវក គឺ​អ្នក​ដឹកនាំ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប ស្ម៊ីធ ថា ទ្រង់​សព្វព្រះទ័យ​ចង់​បាន សាវកដប់ពីរនាក់ ។

ចាប់​ខ្លួនពួកទាហាន បាន​ចាប់ខ្លួន យ៉ូសែប ស្ម៊ីធ ។ នេះ​មាន​ន័យ​ថា ពួកទាហាន​បាន​ចាប់​លោក ហើយ​ដាក់​លោក​ក្នុង​គុក ។

វាយ​ប្រហារពួកមនុស្ស​កំណាច បាន​វាយ​ប្រហារ ​ពួកបរិសុទ្ធ ។ នេះ​មាន​ន័យ​ថា ពួក​មនុស្ស​កំណាច​ចាប់ផ្តើម​ប្រយុទ្ធ​នឹង​ពួកបរិសុទ្ធ ។

អាង​ជ្រមុជ​ទឹកមាន អាង​ជ្រមុជទឹក ច្រើន​នៅក្នុង​ព្រះវិហារ និង​ព្រះវិហារ​បរិសុទ្ធ ។ មនុស្ស​កំពុង​ទទួល​បុណ្យ​ជ្រមុជទឹក​នៅក្នុង អាង​ជ្រមុជទឹក ។

ជ្រមុជទឹកពេល​យើង​ចូល​ជា​សមាជិក​សាសនាចក្រ នោះ​យើង​ត្រូវ បាន​ជ្រមុជទឹក ។ យើង​ត្រូវ​បាន​ជ្រមុជ​ទៅ​ក្នុង​ទឹក ​ហើយ​ត្រូវបាន​លើក​ឡើង​មក​វិញ ។

ស្រស់ស្អាតនៅពេល​អ្វី​មួយ ស្រស់ស្អាត នោះ​យើង​ចូលចិត្ត​មើល​វា ។ សួន​ច្បារ ស្រស់ស្អាត ។ ព្រះវិហារ​បរិសុទ្ធ ស្រស់ស្អាត ។

​ជឿ ជឿ មានន័យ​ថា គិត​អំពី​អ្វី​មួយ​ដែល​ពិត ។ មនុស្ស​ជាច្រើន ជឿ លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ប៊ីស្សព ប៊ីស្សព គឺ​ជា​អ្នកដឹកនាំវួដ ។

ស្តីបន្ទោសមនុស្ស បាន​ស្តី​បន្ទោស យ៉ូសែប ស៊្មីធ ដោយសារ​ក្តីអំពល់​នោះ ។ នេះ​មានន័យ​ថា មនុស្ស​បាន​និយាយ​ថា យ៉ូសែប ស៊្មីធ បាន​ធ្វើ​ឲ្យ​ក្តីអំពល់​នោះ​កើត​ឡើង ។

ខ្ចីនៅពេល​យើង ខ្ចី អ្វី​មួយ នោះ​យើង​សូម​នរណា​ម្នាក់​ថា តើ​យើង​អាច​ប្រើប្រាស់​របស់​នោះ​បាន​ដែរ​ឬ​ទេ ។ ប្រសិនបើ​មនុស្ស​ម្នាក់ ខ្ចី សេះ​របស់​មិត្តភក្តិ​គាត់ នោះ​គាត់​សួរ​មិត្តភក្តិ​គាត់​ថា តើ​គាត់​អាច​ប្រើសេះ​នោះ​បាន​ដែរ​ឬទេ ។ បន្ទាប់​ពី​បុរស​នោះ​ប្រើសេះ​នោះ​រួច គាត់​យក​សេះ​ទៅឲ្យមិត្តភក្តិ​គាត់​វិញ ។

និយាយ​អួតពួក​អ្នកយាម​នៅ​ក្នុង​គុក បាន​និយាយ​អួត អំពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ។ នេះ​មានន័យថា ពួកគេ​សប្បាយ​ចិត្ត​អំពី​រឿង​នោះ ហើយ​បាន​ប្រាប់​អ្នកដទៃ​ទៀត​អំពី​វា ។

ស្ពានពួកអ្នកត្រួសត្រាយ​បាន​ឆ្លង​ទន្លេ​តាម ស្ពាន ។

ត្រែ ត្រែ គឺ​ជា​ស្នែង​មួយ​ប្រភេទ ។

ត្រែ

កប់មរ៉ូណៃ បាន​កប់ ផ្ទាំង​ចំណារ​មាស ។ លោក​បាន​ដាក់​វា​ទៅក្នុង​ប្រអប់​ថ្ម​មួយទៅ​ក្នុង​ដី ហើយ​គ្របវា​ពីលើ ។

មេទ័ព មេទ័ព គឺ​ជា​អ្នកដឹកនាំ ។ មេទ័ព អាលឡិន​គឺ​ជា​អ្នកដឹកនាំ​ពួកទាហាន ។

ចាប់ពួកទាហាន បាន​ចាប់ យ៉ូសែប ស៊្មីធ ។ នេះ​មាន​ន័យ​ថា ពួកទាហាន​បាន​ចាប់យ៉ូសែប ស្ម៊ីធ ហើយ​ពុំ​ឲ្យ​លោក​ទៅ​ណា​ឡើយ ។

ជម្រើសព្រះវរបិតាសួគ៌​អនុញ្ញាតឲ្យ​យើង​មាន ជម្រើស ។ នេះ​មានន័យ​ថា ព្រះវរបិតាសួគ៌​ទុក​ឲ្យ​យើង​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​យើង​នឹង​ធ្វើ ។

​ជ្រើសរើសព្រះ​ទុក​ឲ្យ​យើង ជ្រើសរើស ធ្វើ​ជា​មនុស្ស​ល្អ ឬ​អាក្រក់ ។ យើង ជ្រើសរើស មនុស្ស​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ ។ ព្រះ បាន​ជ្រើសរើស ព្រិកហាំ យ៉ង់ ឲ្យ​ដឹកនាំ​ពួកបរិសុទ្ធ ។

ព្រះបញ្ញត្តិមនុស្ស​ល្អ​គោរព​ប្រតិបត្តិ​តាម ព្រះបញ្ញត្តិ​របស់​ព្រះ ។ មនុស្ស​ល្អធ្វើ​អ្វី​ដែល​ព្រះសព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ។

សន្និសីទ​ សន្និសីទ គឺ​ជាប្រជុំ​ដ៏​ធំ​មួយ ។ សមាជិក​សាសនាចក្រ​ជា​ច្រើន​នាក់​ទៅ សន្និសីទ ។

ទីប្រឹក្សា​ទីប្រឹក្សា គឺ​ជា​មនុស្ស​ដែល​ជួយ​ថ្នាក់​ដឹកនាំ ។ ព្យាការី​នៃ​សាសនាចក្រ​មាន ទីប្រឹក្សា ។

សេចក្តី​សញ្ញា សេចក្តីសញ្ញា គឺ​ជា​ការសន្យា​មួយ ។ នៅពេល​យើង​ចុះ សេចក្តីសញ្ញា ជាមួយ​ព្រះ នោះ​យើង​សន្យា​នឹង​ទ្រង់​ថា យើង​នឹង​ធ្វើ​អ្វី​មួយ ។

បង្ក​បង្កើតព្រះយេស៊ូវគ្រីស្ទ បាន​បង្កបង្កើត ផែនដី ។ នេះ​មាន​ន័យ​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ផែនដី​ឡើង ។

ដំណាំពួកអ្នកត្រួសត្រាយ​បាន​ដាំ ដំណាំ ។ ដំណាំ រួមមាន ពោត, ដំឡូង, ស្រូវ​សាលី និង​អ្វីៗ​ផ្សេង​ទៀត ។

ឆ្កាងព្រះយេស៊ូវ​ត្រូវបាន​គេ ឆ្កាង ។ នេះ​មាន​ន័យ​ថា ទ្រង់​ត្រូវ​បាន​គេ​ដំ​ដែកគោល​ទៅលើ​ឈើ​ឆ្កាង ហើយ​ទុក​នៅ​ទីនោះ​រហូត​ដល់​ទ្រង់សុគត ។

ព្រះយេស៊ូវ​ត្រូវបាន​គេឆ្កាង ។

ទំនប់​ទឹកពួក​បរិសុទ្ធ​បាន​សាងសង់ ទំនប់​ទឹក នៅក្នុង​ទន្លេ ។ ទំនប់​ទឹក ទប់ទឹក ។

ទំនប់​ទឹក

ឌីកុនក្មេង​ប្រុស​អាច​ធ្វើជា ឌីកុន នៅពេល​ពួកគេ​មាន​អាយុ ១២ ឆ្នាំ ។ ឌីកុន អាចចែកចាយ​សាក្រាម៉ង់ ។

សម្រេច​ចិត្តអិមម៉ា និងយ៉ូសែប បានឆ្ងល់​ថា តើ​គួរទៅ​រដ្ឋផេនស៊ីវើរញ៉ា​វិញ ឬ​ក៏​ស្នាក់​នៅ​ទីក្រុង នូវ យ៉ោក ។ ពួកលោក បាន​សម្រេច​ចិត្ត ទៅ​រដ្ឋផេនស៊ីវើរញ៉ា​វិញ ។

ឧទ្ទិសនៅពេល​យើង ឧទ្ទិស អ្វី​មួយ នោះ​យើង​ប្រសិទ្ធ​ពរ​វា​ដើម្បី​ត្រូវបាន​ប្រើប្រាស់​សម្រាប់​កិច្ចការ​របស់​ព្រះ ។ ពួកបរិសុទ្ធ បាន​ឧទ្ទិស ព្រះវិហារបរិសុទ្ធ ។

បំផ្លិចបំផ្លាញ បំផ្លិចបំផ្លាញ មាន​ន័យ​ថា បំផ្លាញចោល បំបែក ដុត ឬ​សម្លាប់ ។ ពួកមនុស្ស​កំណាច បាន​បំផ្លិចបំផ្លាញ ព្រះវិហារបរិសុទ្ធ ។

សិស្ស សិស្ស គឺជា​បុគ្គល​ម្នាក់​ដែល​ដើរតាម​ព្រះយេស៊ូវ ហើយ​ព្យាយាម​ក្លាយ​ដូច​ជា​ទ្រង់ ។

រក​បាន រក​បាន មានន័យ​ថា ទទួល​បាន​អ្វី​មួយ​ដោយ​ការខំ​ធ្វើការដើម្បី​វា ។

ពួកអែលឌើរពួកអែលឌើរ គឺ​ជា​ពួកបុរស​ដែល​មាន​បព្វជិតភាព ។

អំណោយទាន​ពិសិដ្ឋ អំណោយទាន​ពិសិដ្ឋ គឺ​ជា​ការសន្យា ឬ​អំណោយពិសេស​មក​ពីព្រះ ។

សត្រូវ សត្រូវ គឺ​ជា​មនុស្ស​ម្នាក់​ដែល​ស្អប់​មនុស្ស​ម្នាក់​ទៀត ។ ពួកសត្រូវ របស់ យ៉ូសែប ស៊្មីធ ចង់​សម្លាប់លោក​ចោល ។

រត់​គេច រត់​គេច មានន័យ​ថា ទៅ​ឲ្យ​ឆ្ងាយ​ពី​នរណា​ម្នាក់ ឬ​អ្វី​មួយ ។ យ៉ូសែប ស៊្មីធ បាន​រត់​គេច ពី​ពួក​មនុស្ស​កំណាច ។

អាក្រក់អាក្រក់ គឺ​ជា​អ្វី​មួយ​ដែល​អាក្រក់​ជា​ខ្លាំង ។ សាតាំង​គឺ​ជា​វិញ្ញាណ អាក្រក់

វិញ្ញាណ​អារក្សវិញ្ញាណ​អារក្ស គឺជា​វិញ្ញាណ​អាក្រក់ ។ វិញ្ញាណ​អារក្ស ​ធ្វើ​តាម​សាតាំង ។

កាត់កាលចេញសមាជិក​សាសនាចក្រ​ដែល​ធ្វើ​រឿង​អាក្រក់​អាច​ត្រូវ​សាសនាចក្រ កាត់កាលចេញ ។ ពួកគេ​ពុំមែន​ជា​សមាជិក​សាសនាចក្រ​ទៀត​ឡើយ ។

សេចក្ដី​ជំនឿការមាន សេចក្ដីជំនឿ គឺ​ការមា​ន​សង្ឃឹម​លើ​ការណ៍​ដែល​មើល​ពុំ​ឃើញ​តែពិត ។ យើង​មាន សេចក្ដីជំនឿ ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ នេះ​មាន​ន័យ​ថា យើង​ជឿលើ​ទ្រង់ ហើយ​គោរព​តាម​ទ្រង់ ។

តម​អាហារ តម​អាហារ គឺ​ការមិន​ហូប​អាហារ និង​ទឹក ។

រៀង​រហូតរៀង​រហូត មាន​ន័យ​ថា​ជានិច្ច ។ យើង​អាច​រស់​នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ជា រៀង​រហូត ​ប្រសិនបើ​យើង​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

អត់ទោស អត់ទោស មានន័យ​ថា ​បំភ្លេច​រឿង​អាក្រក់ៗ​ដែល​នរណា​ម្នាក់​បាន​ធ្វើ ។ ព្រះ​នឹង អត់ទោស ដល់​យើង ប្រសិនបើ​យើង​សោក​ស្តាយ​ចំពោះ​រឿង​អាក្រក់ៗ​ដែល​យើង​បាន​ធ្វើ ហើយ​ព្យាយាម​មិន​ធ្វើ​វា​ទៀត ។

ប្រមូល​ផ្តុំ ប្រមូលផ្តុំ មាន​ន័យ​ថា មក​ជួបជុំ​គ្នា​នៅកន្លែង​មួយ ។ យ៉ូសែប ស៊្មីធ បាន​ប្រាប់​ពួកប​រិសុទ្ធ​ឲ្យ ប្រមូល​ផ្តុំ​គ្នា នៅក្នុង​រដ្ឋ​មិសសួរី ។

អំណោយអំណោយ គឺ​ជា​វត្ថុ​នានា​ដែល​មនុស្ស​ឲ្យ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន អំណោយ ទាន​ខាង​វិញ្ញាណ​ដល់​មនុស្ស​សុចរិត ។

ដំណឹងល្អ ដំណឹងល្អ នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ វា​រួម​មាន​នូវ​គោលលទ្ធិ ពិធី​បរិសុទ្ធ និង​សិទ្ធិអំណាច​សម្រាប់​យើង ដើម្បី​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​វិញ ។

អភិបាល អភិបាល គឺ​ជា​អ្នកដឹកនាំរដ្ឋ ។

ព្យាបាល ព្យាបាល មានន័យ​ថា ធ្វើ​ឲ្យ​មនុស្ស​ឈឺ​បាន​ជា ។ នូវល ខេ វិតនី បាន​ប្រសិទ្ធិពរ យ៉ូសែប ស៊្មីធ ហើយ​យ៉ូសែប​ត្រូវបាន ព្យាបាល ។

ស្មោះត្រង់មនុស្ស​ដែល ស្មោះត្រង់ ពុំ​និយាយ​កុហក​ឡើយ ។ មនុស្សស្មោះត្រង់ ពុំ​យក​អ្វី​ៗ​ដែល​ពុំមែន​ជា​របស់​ខ្លួន​ឡើយ ។

គុកពួក​បុរស​ត្រូវ​បាន​ចាប់​ដាក់​ក្នុង គុក ។ នេះ​មានន័យថា ពួកគេ​ត្រូវបាន​ឃុំឃាំង ដូច្នេះ​ហើយ​ពួកគេ​ពុំ​អាច​ទៅ​ណា​បាន​ឡើយ ។

គុក

ចូលជាមនុស្ស បាន​ចូល​ជា សមាជិក​សាសនាចក្រ ។ នេះមានន័យ​ថា មនុស្សដែល​ជ្រមុជទឹក​រួច ហើយ​ក្លាយ​ជា​សមាជិក​សាសនាចក្រ ។

ពាក្យ​សម្តីពាក្យដែលយើងប្រើ​ដើម្បី​សរសេរ ឬ​និយាយ​ទៅ​កាន់​មនុស្ស​ដទៃ​ទៀត​ត្រូវបាន​ហៅថា ពាក្យ​សម្តី ។

ដឹកនាំ ដឹកនាំ មនុស្ស​មាន​ន័យ​ថា បង្ហាញ ឬ​ប្រាប់​ពួកគេ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ ព្យាការី ដឹកនាំ សាសនាចក្រ ។

រៀបអាពាហ៍ពិពាហ៍យ៉ូសែប និង អិមម៉ា ​រៀបអាពាហ៍ពិពាហ៍ ។ នេះ​មាន​ន័យ​ថា យ៉ូសែប គឺ​ជាស្វាមី​របស់ អិមម៉ា ហើយ​អិមម៉ា​ជា​ភរិយា​របស់​យ៉ូសែប ។

បេសកកម្មពួកសាវក​បាន​ទៅ បេសកកម្ម ។ នេះ​មានន័យ​ថា លោក​ទៅ​ប្រាប់​មនុស្ស​អំពី​ដំណឹងល្អ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នកផ្សព្វផ្សាយ​សាសនា អ្នកផ្សព្វផ្សាយ​សាសនា គឺ​ជា​មនុស្ស​ម្នាក់​ដែល​ទៅ​បេសកកម្ម ។

គោរព​តាម គោរព​តាម មានន័យ​ថា ធ្វើ​អ្វី​ដែល​ពួកយើង​ត្រូវបាន​ប្រាប់​ឲ្យ​ធ្វើ ។ យើង​គួរតែ គោរពតាម បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

មហាសមុទ្រ មហាសមុទ្រ គឺ​ជា​ទឹក​ប្រៃដែល​មាន​ទំហំ​ធំ​ល្វឹងល្វើយ ។

តែងតាំងការត្រូវបាន តែងតាំង មាន​ន័យ​ថា ការប្រគល់​បព្វជិតភាព​ឲ្យ ។ យ៉ូសែប ស៊្មីធ បាន តែងតាំង បុរស ។ នេះ​មាន​ន័យ​ថា យ៉ូសែប ស៊្មីធ​បាន​ប្រគល់​បព្វជិតភាព​ដល់​បុរស​នោះ ។

គោគោ គឺ​ជា​សត្វ ។

គោ

អយ្យកោ អយ្យកោ ផ្តល់​ពរជ័យ​ពិសេស​មួយ​ដល់​មនុស្ស ។ ឪពុក​របស់​យ៉ូសែប ស៊្មីធ គឺ​ជា អយ្យកោ ។

ថ្នាំ​ពុលថ្នាំ​ពុល ជា​អ្វី​មួយ​ដែល​អាច​សម្លាប់​មនុស្ស ប្រសិនបើ​ពួកគេ​បរិភោគ ឬ​ផឹក​វា ។ ពួក​មនុស្ស​កំណាច​បាន​ព្យាយាម​ឲ្យ យ៉ូសែប ស្ម៊ីធ ​ផឹក​ថ្នាំ​ពុល ។

អធិស្ឋាន អធិស្ឋាន មាន​ន័យ​ថា ទូល​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។

ប្រកាសយ៉ូសែប ស៊្មីធ បាន​ប្រកាស ទៅ​កាន់​មនុស្ស ។ នេះ​មាន​ន័យ​ថា លោក​បាន​បង្រៀន​មនុស្ស​អំពី​ដំណឹងល្អ ។

គណៈប្រធាន គណៈប្រធាន សាសនាចក្រ​គឺ​ជា​ប្រធាន និង​ទីប្រឹក្សា​របស់​លោក ។

ប្រធាន ប្រធាន គឺ​ជា​អ្នក​ដឹកនាំ​ម្នាក់ ។

បព្វជិតភាព បព្វជិតភាព គឺ​ជា​អំណាច​របស់​ព្រះ ។

ពួកសង្ឃពួកសង្ឃ មាន​បព្វជិតភាព ។ ពួកសង្ឃ គឺ​ជា​ពួកបុរស​ដែល​ជួយ​នៅក្នុង​សាសនាចក្រ ។

អ្នក​បោះពុម្ព អ្នក​បោះពុម្ព គឺ​ជា​មនុស្ស​ម្នាក់​ដែល​បោះពុម្ព​សៀវភៅ ។

ពន្ធនាគារ ពន្ធនាគារ ជា​កន្លែង​មួយ​ដែល​មនុស្ស​ត្រូវបាន​ឃុំ​ទុក ហើយ​ពុំ​អាច​ចេញ​រួច​ឡើយ ។ ពន្ធនាគារ គឺ​ដូចជា​គុក​ ។

ព្យាការី ព្យាការី ប្រាប់​មនុស្ស​អំពី​អ្វី​ដែល​ព្រះសព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ដឹង ។ យ៉ូសែប ស៊្មីធ គឺជា ព្យាការី ។

ការពារពួកបុរស​មាន​កាំភ្លើង​ដើម្បី ការពារ មនុស្ស ។ នេះ​មាន​ន័យ​ថា ពួកបុរស​មាន​កាំភ្លើង ដើម្បី​រក្សា​មនុស្ស​ឲ្យ​មាន​សុវត្ថិភាព ។ ព្រះអម្ចាស់ បានការពារ យ៉ូសែប ស៊្មីធ ។ នេះ​មានន័យ​ថា ព្រះអម្ចាស់​បានរក្សា​យ៉ូសែប ស៊្មីធ ឲ្យ​មាន​សុវត្ថិភាព ។

សត្វ​ក្រួច សត្វក្រួច គឺ​ជា​សត្វ​ស្លាប ។

សត្វ​ក្រួច

ប្រែចិត្តប្រសិនបើ​យើង​ធ្វើ​អ្វី​មួយ​អាក្រក់ យើង​គួរតែ ប្រែចិត្ត ។ នេះ​មាន​ន័យ​ថា យើង​មាន​អារម្មណ៍​សោកស្តាយ ហើយព្យាយាម​កុំ​ធ្វើរឿង​អាក្រក់​នោះ​ទៀត ។

រស់ឡើង​វិញព្រះយេស៊ូវគ្រីស្ទ បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ នេះ​មាន​ន័យ​ថា បន្ទាប់​ពី​ទ្រង់​សុគត នោះ​ទ្រង់​បាន​មាន​ព្រះជន្មរស់​ឡើង​វិញ​ម្តង​ទៀត ។ មនុស្ស​ទាំងអស់​នឹង រស់​ឡើង​វិញ បន្ទាប់​ពី​ពួកគេ​ស្លាប់ ។

វិវរណៈទំនាក់ទំនង​រវាង​ព្រះ​ទៅ​កាន់​បុត្រាបុត្រី​របស់​ទ្រង់​នៅលើ​ផែនដី​ត្រូវបានហៅ​ថា វិវរណៈ ។ យ៉ូសែប ស៊្មីធ បានទទួល វិវរណៈ មួយ​អំពី​ព្រះវិហារ​បរិសុទ្ធ ។

ពួក​សុចរិតពួក​សុចរិត ​មនុស្ស​ដែល​ធ្វើអ្វី​ដែល​ត្រឹមត្រូវ ។ នេះ​មានន័យ​ថា ពួកគេ​បាន​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

ថ្ងៃ​ឈប់​សម្រាក ថ្ងៃឈប់សម្រាក គឺ​ជា​ថ្ងៃ​ដែល​យើង​ទៅ​ព្រះវិហារ ។ យើង​ពុំគួរ​ធ្វើការ​នៅ ថ្ងៃ​ឈប់​សម្រាក​ឡើយ ។ ថ្ងៃ​អាទិត្យ​គឺ​ជា ថ្ងៃ​ឈប់​សម្រាក

សាក្រាម៉ង់​យើង​ទទួលទាន សាក្រាម៉ង់ ដើម្បី​ចងចាំ​ដល់​ព្រះយេស៊ូវ ។

ថាសសាក្រាម៉ង

​ពិសិដ្ឋព្រះវិហារបរិសុទ្ធ​គឺ​ជា​អគារ​ដ៏ ពិសិដ្ឋ ។ ព្រះវិហារបរិសុទ្ធ​ជា​របស់​ផង​ព្រះ ។

ពួកបរិសុទ្ធ ពួកបរិសុទ្ធ គឺសមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សង្គ្រោះព្រះយេស៊ូវ​បាន​សុគត​ដើម្បី សង្គ្រោះ ពួកយើង ។ នេះ​មាន​ន័យ​ថា ព្រះយេស៊ូវ​បានសុគត​ដើម្បី​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​នឹង​ព្រះ​វរបិតាសួគ៌​វិញ ។

ព្រះគម្ពីរ ព្រះគម្ពីរ គឺ​ជា​សៀវភៅ​ដែល​ប្រាប់​យើង​អំពី​ព្រះ ។ ព្រះគម្ពីរប៊ីប, ​ព្រះគម្ពីរ​មរមន, ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា, និង​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា គឺជា ព្រះគម្ពីរ របស់​សាសនាចក្រ ។

ចែក​រំលែក ចែក​រំលែក មានន័យ​ថា ឲ្យ​ផ្នែក​អ្វី​មួយ​ដែល​យើង​មាន​ទៅ​នរណា​ម្នាក់ ។

ពួក​ទាហានពួក​ទាហាន ប្រយុទ្ធ​នៅក្នុង​កងទ័ព ។

វិញ្ញាណ វិញ្ញាណ គ្មាន​ព្រះ​កាយ​ជា​សាច់ និង​ឆ្អឹង​ទេ ។

លួច លួច មានន័យ​ថា ​យក​អ្វី​មួយ​ដែល​ពុំមែន​ជា​របស់​អ្នក ។ ពួក​មនុស្ស​កំណាច បាន​លួច សត្វ​របស់​ពួកបរិសុទ្ធ ។ នេះ​មាន​ន័យ​ថា ពួក​មនុស្ស​កំណាច​បាន​យក​សត្វ​ទាំង​នោះ ។

រងទុក្ខយើង រងទុក្ខ នៅពេល​យើង​មាន​របួស ។ យ៉ូសែប ស៊្មីធ និង​មិត្តភក្តិ​របស់​លោក បាន​រងទុក្ខ នៅក្នុង​គុក ។

ជេរ ជេរ មាន​ន័យ​ថា និយាយ​ពាក្យ​អាក្រក់ៗ ។

បាន​ជេរពួកអ្នក​យាម​នៅក្នុង​គុក បាន​ជេរ ។ ពួកអ្នក​យាម​នៅក្នុង​គុក​បាន​និយាយ​ពាក្យ​អាក្រក់ៗ ។

ជ័រ​កៅស៊ូជ័រ​កៅស៊ូ មាន​សភាព​ស្អិត ហើយ​ខ្មៅ ។

ព្រះវិហារ​បរិសុទ្ធ ព្រះវិហារបរិសុទ្ធ គឺ​ជា​ដំណាក់​របស់​ព្រះ ។

ល្បួងសាតាំង​ព្យាយាម ល្បួង ពួកយើង ។ នេះ​មាន​ន័យ​ថា វា​ព្យាយាម​នាំ​យើង​ឲ្យ​ធ្វើ​រឿង​មិន​ល្អ ។

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ គឺ​ជា​ប្រាក់​ដែល​យើង​ថ្វាយ​ទៅ​ព្រះ ។

ថ្នាំ​ជក់ថ្នាំ​ជក់ គឺ​ជា​សារធាតុ​ដែល​ពុំ​ល្អ​សម្រាប់​យើង​ឡើយ ។ មនុស្ស​មួយ​ចំនួន​បាន​ជក់ និង​ចុក ថ្នាំជក់ ។

បកប្រែយ៉ូសែប ស៊្មីធ បាន​បកប្រែ ព្រះគម្ពីរ​មរមន​ទៅជា​ភាសា​អង់គ្លេស ។

សេចក្តីពិតព្រះយេស៊ូវ​បង្រៀន​មនុស្ស​អំពី សេចក្តីពិត ។ នេះ​មាន​ន័យ​ថា ព្រះយេស៊ូវ​បង្រៀន​មនុស្ស​អំពី​អ្វី​ដែល​ត្រូវ ។

ទីបន្ទាល់ ទីបន្ទាល់ គឺ​ជា​អារម្មណ៍​មួយ​ដឹង​ថា ដំណឹង​ល្អ​គឺ​ជាការពិត ។

អ្នក​ទាក់​សត្វអ្នក​ទាក់​សត្វ គឺ​ជា​មនុស្ស​ដែល​ចាប់​សត្វ​ព្រៃ ។ ពួកគេ​លក់​រោម​សត្វ ។

ការ​និមិត្ត ការ​និមិត្ត គឺ​ជា​អ្វី​មួយ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​យើង​ឃើញ ។ យ៉ូសែប ស៊្មីធ បាន​ឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង ការនិមិត្ត ។

ពួកសាក្សីពួកសាក្សី ឃើញ​អ្វី​មួយ ហើយ​ប្រាប់​មនុស្ស​ដទៃ​ទៀត​អំពី​រឿង​នោះ ។ ពួក​សាក្សី បាន​ឃើញ​ផ្ទាំងចំណារ​មាស ហើយ​បាន​ប្រាប់​មនុស្ស​ដទៃ​ទៀត​អំពី​ផ្ទាំង​ចំណារ​ថា​ពិត ។

ថ្វាយ​បង្គំ ថ្វាយ​បង្គំ មាន​ន័យ​ថា ស្រឡាញ់ និង​គោរព​តាម ។ សាតាំង​ចង់​ឲ្យ​ម៉ូសេ ថ្វាយ​បង្គំ វា ។ យើង​គួរតែ ថ្វាយ​បង្គំ ​ព្រះ ។

របួស របួស ជា​កន្លែង​មួយ​ដែល​រូបកាយ​របស់​នរណា​ម្នាក់​រង​គ្រោះថ្នាក់ ឬ​ដាច់​រលាត់ ។