ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៧ ៖ ពួកសាក្សី​ឃើញ​ផ្ទាំង​ចំណារ​មាស ៖ ឆ្នាំ ១៨២៩–១៨៣០


ជំពូក​ទី ៧

ពួកសាក្សី​ឃើញ​ផ្ទាំង​ចំណារ​មាស

ឆ្នាំ ១៨២៩–១៨៣០

យ៉ូសែប និង អូលីវើរ

យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី​បាន​បញ្ចប់ការ​បកប្រែ​ព្រះគម្ពីរ​មរមន ។ ព្រះយេស៊ូវ​បាន​សព្វ​ព្រះទ័យ​ឲ្យ​មនុស្ស​អាន​ព្រះគម្ពីរ​នេះ ។ ទ្រង់​ក៏​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ដឹង​ថា យ៉ូសែប​បាន​ប្រាប់​សេចក្តីពិត​អំពី​ផ្ទាំង​ចំណារ​មាស ។

ម៉ាទិន ហារីស, អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ

ព្រះយេស៊ូវ​បាន​ជ្រើសរើស​បុរស​បី​រូប​ផ្សេង​ទៀត​ឲ្យ​ឃើញ​ផ្ទាំង​ចំណារ​មាស ហើយ​ធ្វើ​ជា​សាក្សី​ថា ផ្ទាំង​ទាំង​នោះ​មាន​ពិតមែន ។ ពួកបុរស​ទាំង​នោះ​គឺ ម៉ាទិន ហារីស, អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ។

ទេវតា​ជាមួយ​នឹង​ផ្ទាំង​ចំណារ​មាស

យ៉ូសែប​បាន​យក​ពួកសាវក​បី​រូប​នោះ​ទៅ​ក្នុង​ព្រៃ ជា​កន្លែង​ដែល​ពួកលោក​បាន​អធិស្ឋាន ។ ទេវតា​បាន​យាង​មក ហើយ​បាន​បង្ហាញ​ផ្ទាំង​ចំណារ​មាស​ឲ្យ​ពួកលោក​ឃើញ ។ ព្រះយេស៊ូវ​បានប្រាប់​ពួកសាក្សី​ទាំង​បី​រូប​ឲ្យ​ប្រាប់​មនុស្ស​នូវ​អ្វី​ដែល​ពួកលោក​បាន​ឃើញ ។

យ៉ូសែប​, ម៉ាទីន, អូលីវើ និង​ដាវីឌ

យ៉ូសែប​បាន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ។ ពួកសាក្សី​បី​រូប​នឹង​ប្រាប់​មនុស្ស​អំពី​ផ្ទាំង​ចំណារ​មាស ហើយ​មនុស្ស​កាន់តែ​ច្រើន​នឹង​ជឿ​ថា យ៉ូសែប​បាន​ប្រាប់​សេចក្តី​ពិត ។

សាក្សី​ប្រាំ​បីនាក់

ព្រះយេស៊ូវ​បានប្រាប់​យ៉ូសែប​ឲ្យ​បង្ហាញ​ផ្ទាំង​នោះ​ដល់​ពួកសាក្សី​ប្រាំបី​នាក់​បន្ថែម​ទៀត ។ ពួកបុរស​ប្រាំបី​នាក់​បាន​កាន់​ផ្ទាំង​ចំណារ​មាស​នៅក្នុង​ដៃ​របស់​ពួកលោក ហើយ​បាន​ឃើញ​ការសរសេរ​នៅលើ​ផ្ទាំង​ទាំង​នោះ ។

សាក្សី​កំពុង​សរសេរ​សំបុត្រ

ពួកសាក្សី​ទាំង​អស់​បាន​សរសេរ​អំពី​ផ្ទាំង​ចំណារ​មាស ។ ពួកលោក​បាន​និយាយ​ថា ពួកលោក​បាន​ឃើញ​ផ្ទាំង​នោះ ហើយ​ពួកលោក​បាន​ថ្លែង​ទីបន្ទាល់​ថា ផ្ទាំង​ទាំង​នោះ​មាន​ពិតប្រាកដ​មែន ។ ពាក្យ​ពេចន៍​របស់​ពួកសាក្សី​ទាំង​នោះ​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន ។

យ៉ូសែប​ប្រគល់​ផ្ទាំង​ចំណារ​មាស​ទៅ​មរ៉ូណៃ

បន្ទាប់​ពី​យ៉ូសែប ស៊្មីធ​បាន​បកប្រែ ហើយ​ពួកសាក្សី​បាន​ឃើញ​ផ្ទាំង​នោះ​រួច​មក នោះ​យ៉ូសែប​ពុំ​ត្រូវការ​ផ្ទាំង​ទាំង​នោះ​ទៀត​ឡើយ ។ ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ ហើយ​យ៉ូសែប​បាន​ប្រគល់​ផ្ទាំង​ចំណារ​មាស​ត្រឡប់​ទៅ​ទ្រង់​វិញ ។

ការបោះពុម្ព​ព្រះគម្ពីរ​មរមន

បន្ទាប់​ពី​យ៉ូសែប​បាន​បញ្ចប់​ការបកប្រែ​ព្រះគម្ពីរ​មរមន នោះ​លោក​បាន​យក​វា​ទៅ​កន្លែង​បោះពុម្ព ។ យ៉ូសែប​គ្មាន​ប្រាក់​ដើម្បី​បង់​ថ្លៃ​ឲ្យ​អ្នក​បោះពុម្ព​ឡើយ ។ ម៉ាទិន ហារីស​មាន​ប្រាក់​គ្រប់គ្រាន់ ហើយ​នៅក្នុង​វិវរណៈ​មួយ​លោក​ត្រូវបាន​សុំ​ឲ្យ​ចែក​ប្រាក់​នោះ​ដើម្បី​បង់​ថ្លៃ​ឲ្យ​អ្នក​បោះពុម្ព ។

មនុស្ស​ទុច្ចរិត

សាតាំង​ពុំ​ចង់​ឲ្យ​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បោះពុម្ព​ឡើយ ។ វា​ពុំ​ចង់​ឲ្យ​មនុស្ស​អាន​ព្រះគម្ពីរ​នោះ​ទេ ។ ពួក​មនុស្ស​ទុច្ចរិត​បាន​ព្យាយាម​បញ្ឈប់​អ្នក​បោះពុម្ព​នោះ ។

មនុស្ស​លួច​យកសន្លឹក​ព្រះគម្ពីរ

បុរស​ម្នាក់​បាន​ទៅ​កន្លែង​បោះពុម្ព​នៅ​ថ្ងៃ​អាទិត្យ ហើយ​បាន​លួច​យក​ទំព័រ​មួយ​ចំនួន​នៃ​ព្រះគម្ពីរ​មរមន ។ គាត់​បាន​បោះពុម្ព​ទំព័រ​ទាំង​នោះនៅក្នុង​សារព័ត៌មាន រហូត​ដល់​បុរស​ផ្សេង​ទៀត​បាន​បញ្ឈប់​គាត់​ពី​ការលួច​ទំព័រ​ផ្សេង​ទៀត ។

អ្នក​បោះពុម្ព​ជាមួយ​នឹង​ព្រះគម្ពីរ​ដែល​បោះពុម្ព​រួច

មនុស្ស​ដែល​ព្យាយាម​បញ្ឈប់​ការបោះពុម្ព​ពុំ​បាន​ទទួល​ជោគជ័យ​ឡើយ ដោយសារ​ពួក​មនុស្ស​ទុច្ចរិត​ពុំ​អាច​បញ្ឈប់​កិច្ចការ​របស់​ព្រះយេស៊ូវ​បាន​ឡើយ ។ ជា​ច្រើន​ខែ​ក្រោយ​មក ការបោះពុម្ព​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បញ្ជប់ ។