ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៤២ ៖ ទីក្រុង​ហ្វារវែស្ទ រដ្ឋ​មិសសួរី ៖ ខែ មករា–ខែ កក្កដា ឆ្នាំ ១៨៣៨


ជំពូកទី ៤២

ទីក្រុង​ហ្វារវែស្ទ រដ្ឋ​មិសសួរី

ខែ មករា–ខែ កក្កដា ឆ្នាំ ១៨៣៨

ពួកបុរស​ព្យាយាម​សម្លាប់​យ៉ូសែប

យ៉ូសែប ស៊្មីធ បាន​ចាកចេញ​ពី​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ដោយសារ​មនុស្ស​មួយ​ចំនួន​ព្យាយាម​សម្លាប់​លោក ។ វា​ជា​រដូវ​រងារ និង​ត្រជាក់​ខ្លាំង​ណាស់ ។ សត្រូវ​របស់​យ៉ូសែប​បាន​មក​តាម​លោក ដោយ​មាន​កាន់​កាំបិត និង​កាំភ្លើង ។

យ៉ូសែប​លាក់​ខ្លួន

យ៉ូសែប​ត្រូវ​តែ​លាក់​ខ្លួន ។ ព្រះអម្ចាស់​បាន​ការពារ​លោក ដូច្នេះ​សត្រូវ​របស់​លោក​ពុំ​អាច​រក​លោក​ឃើញ​ឡើយ ។ នា​យប់​មួយ លោក​បាន​ស្នាក់​នៅក្នុង​ផ្ទះ​ដែល​ពួក​សត្រូវ​នោះ​បាន​ស្នាក់នៅ​ផងដែរ តែ​ពួកគេ​ពុំ​ដឹង​ថា លោក​នៅ​ទីនោះ​ឡើយ ។

យ៉ូសែប​ដើរ​ក្បែរ​សត្រូវ​របស់​លោក

មាន​ពេល​ផ្សេង​ទៀត សត្រូវ​របស់​យ៉ូសែប​ពុំ​ស្គាល់​លោក​ឡើយ នៅពេល​ពួកគេ​ដើរ​កាត់​លោក​នៅ​តាម​ផ្លូវ ។

ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី​ស្វាគមន៍​យ៉ូសែប

យ៉ូសែប​បាន​ធ្វើ​ដំណើរ​អស់​ចម្ងាយ​ជិត ១៦០៩ គីឡូម៉ែត្រ​ទៅ​ទីក្រុង​ហ្វារវែស្ទ​រដ្ឋ​មិសសួរី ។ ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី កំពុង​សាងសង់​ទីក្រុង​នេះ បន្ទាប់​ពី​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ចាកចេញ​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រដ្ឋ​នោះ ។ ពួកគេ​រីករាយ​ដែល​បាន​ឃើញ​ព្យាការី ។

សមាជិក​សាសនាចក្រ​ទម្លាយ​ចូល​ក្នុង​ហាង

អ្នកដឹកនាំ​សាសនាចក្រ​មួយ​ចំនួន​នៅ​រដ្ឋ​មិសសួរី​ពុំ​បាន​គោរព​តាម​បទបញ្ញត្តិ​ទេ ។ ពួកគេ​មួយ​ចំនួន​ព្យាយាម​ចង់​បាន​ប្រាក់​ច្រើន ។ ជួនកាល​ពួកគេ​ខឹង​គ្នា ហើយ​ពុំ​យល់​ព្រម​អំពី​របៀប​ក្នុង​ការដឹកនាំ​ពួកបរិសុទ្ធ ។ ពួកគេ​មួយ​ចំនួន​ថែម​ទាំង​បាន​ខឹង​សម្បារ​នឹង​យ៉ូសែប ស្ម៊ីធ ទៀត​ផង ។

យ៉ូសែប​កើត​ទុក្ខ

អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង មនុស្ស​ដទៃ​ទៀត​ត្រូវបាន​បាន​កាត់​កាល​ចេញ​ពី​សាសនាចក្រ ។ ការណ៍​នេះ​មាន​ន័យ​ថា សមាជិកភាព​របស់​ពួកគេ​នៅក្នុង​សាសនាចក្រ​ត្រូវបាន​ដកយក​ចេញ ។ យ៉ូសែប​បាន​កើត​ទុក្ខ ដោយសារ​ពួកបុរស​ទាំង​នេះ​គឺ​ជា​មិត្តភក្តិ​របស់​លោក ។

យ៉ូសែប​ជ្រើសរើស​អ្នក​ដឹកនាំ​ថ្មី

បុរស​ដទៃ​ទៀត​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​សាសនាចក្រ​នៅ​ទីក្រុង​ហ្វារវែស្ទ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក សាសនាចក្រ​បាន​ចាប់ផ្តើម​រីកចម្រើន​ម្តង​ទៀត​នៅក្នុង​តំបន់​នោះ ។

ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប

នៅក្នុង​ខែ ឧសភា ឆ្នាំ ១៨៣៨ ព្យាការី និង​មិត្តភក្តិ​របស់​លោក​បាន​រកមើល​កន្លែង​ផ្សេង​ទៀត​ឲ្យ​ពួកបរិសុទ្ធ​សាងសង់​ទីក្រុង ។ ថ្ងៃ​មួយ ពួកគេ​បាន​ទៅដល់​កន្លែង​ពិសេស​មួយ ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ហៅ​ទីនោះ​ថា អ័ដាម-អុនតៃ-អាម៉ាន ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ជាមួយ​អ័ដាម​នៅ​ទីនោះ ។ អ័ដាម​បាន​នាំ​គ្រួសារ​របស់​លោក​ទាំង​អស់​ទៅ​ទីនោះ ហើយ​បាន​ផ្តល់​ពរ​ដល់​ពួកគេ​ពីមុន​លោក​បាន​ស្លាប់ ។ ថ្ងៃ​ណា​មួយ ព្រះយេស៊ូវ និង​អ័ដាម ព្រមទាំង​មនុស្ស​សុចរិត​ដទៃ​ទៀត​នឹង​ជួប​គ្នា​ម្តង​ទៀត​នៅ​ទីនោះ ។