ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ឈុត​ឆាក​មក​ពី​ប្រវត្តិ​សាសនាចក្រ


ឈុត​ឆាក​មក​ពី​ប្រវត្តិ​សាសនាចក្រ

ព្រៃ​ពិសិដ្ឋ

ព្រៃ​ពិសិដ្ឋ ។ នៅក្នុង​ព្រៃ​ទាំង​នេះ​នៅ​ក្បែរ​ផ្ទះ​របស់​លោក ព្យាការី យ៉ូសែប ស្ម៊ីធ​បាន​ទទួល​ការនិមិត្ត​ដំបូង ។

ភ្នំ​គូម៉ូរ៉ា

ភ្នំ​គូម៉ូរ៉ា ។ ទេវតា​មរ៉ូណៃ​បាន​នាំ​យ៉ូសែប ស៊្មីធ​ដោយ​ផ្ទាល់​ទៅ​រក​ផ្ទាំង​ចំណារ​មាស ដែល​លោក​បាន​កប់​ទុក​នៅលើ​ភ្នំ​នេះ ( ភ្នំ​នៅ​ចំ​កណ្តាល​ខាង​ស្តាំ ) ។

ផ្ទះ​ឈើ​របស់​យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ

ផ្ទះ​ឈើ​របស់​យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ នេះ​គឺ​ជា​ផ្ទះ​ចម្លង ជា​កន្លែង​ដែល​ក្រុមគ្រួសារ​ស្ម៊ីធ​ធ្លាប់​បាន​រស់នៅ ។

ហាង​កាសែត ហ្គ្រានឌីន

ហាង​កាសែត ហ្គ្រានឌីន និង​ហាង​បោះពុម្ព ។ ការបោះពុម្ព​ព្រះគម្ពីរ​មរមន​ដំបូង​ត្រូវបាន​ធ្វើ​ឡើង​នៅ​ទីនេះ ។

ទន្លេ​សុសគ្វីហាណា

ទន្លេ​សុសគ្វីហាណា ។ បព្វជិតភាព​អើរ៉ុន និង​បព្វជិតភាព​មិលគីស្សាដែក​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នៅលើ​ដង​ទន្លេ​នេះ ( សូមមើល គ. និង ស. ១៣; ១២៨:២០) ។

ផ្ទះ​ឈើ​របស់​ពេត្រុស វិតមើរ ស៊ីញ្ញ័រ

ផ្ទះ​ឈើ​របស់​ពេត្រុស វិតមើរ ស៊ីញ្ញ័រ នេះ​គឺ​ជា​ផ្ទះ​ចម្លង​ដែល​បាន​សាងសង់​នៅលើ​កន្លែង​ដែល​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង​នៅថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។ នេះ​គឺជា​ព្រះវិហារបរិសុទ្ធ​ដំបូង​គេ ដែលបាន​សាងសង់​នៅក្នុង​សម័យ​ចុងក្រោយ​នេះ ។ ព្រះយេស៊ូវ, ម៉ូសេ, អេលីយ៉ាស និង អេលីយ៉ា​បាន​ស្ដារកូនសោ​បព្វជិតភាព​ឡើង​វិញ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នេះ ។

អ័ដាម-អុនដៃ-អាម៉ាន

ជ្រលង​ភ្នំ​អ័ដាម-អុនតៃ-អាម៉ាន ។ អ័ដាម, ព្យាការី​ដទៃទៀត និង​ពួកបរិសុទ្ធ​ស្មោះត្រង់​ទាំងឡាយ​នឹង​ជួប​ព្រះអង្គសង្គ្រោះ​នៅ​ទីនេះ​ពីមុន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

គុក​លិបើធី

គុក​លិបើធី ។ អំឡុងពេល​ជាប់​នៅក្នុង​គុក​នេះ​ដោយ​អយុត្តិធម៌ យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​ឥឡូវ​នេះ មាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១–១២៣ ។

គុក​កាតធេច

គុក​កាតធេច ។ នៅ​ទីនេះ​ព្យាការី យ៉ូសែប ស្ម៊ីធ និង​បងប្រុស​របស់​លោក​ហៃរុម ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ( សូមមើល គ. និង ស. ១៣៥) ។

ព្រះវិហារ​បរិសុទ្ធ​ណៅវូ

ព្រះវិហារ​បរិសុទ្ធ​ណៅវូ អិលលីណោយ ។ ព្រះវិហារ​បរិសុទ្ធ​ណៅវូ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ បន្ទាប់​ពួក​បរិសុទ្ធ​បាន​ចាកចេញ​ពី​ទីក្រុង​នៅក្នុង​ឆ្នាំ ១៨៤៦ ត្រូវបាន​សាងសង់ និង​ឧទ្ទិស​ឡើង​វិញ​នៅក្នុង​ឆ្នាំ ២០០២ ។

ផ្ទះ​របស់​ព្រិកហាំ យ៉ង់

ផ្ទះ​របស់​ព្រិកហាំ យ៉ង់ ។ នេះ​គឺ​ជា​រូបភាព​នៃ​ផ្ទះ​របស់​ព្រិកហាំ យ៉ង់​ដែល​បាន​ស្តារ​ឡើងវិញ​នៅក្នុង​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ។

ពួកបរិសុទ្ធ​ប្តូរ​ទៅ​រស់នៅ​ភាគ​ខាង​លិច

ពួកបរិសុទ្ធ​ប្តូរ​ទៅ​រស់នៅ​ភាគ​ខាង​លិច ។ រូប​គំនូរ​ដោយ ស៊ី. ស៊ី. អេ. គ្រីស្ទីនសិន

ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ ពួក​បរិសុទ្ធ​បាន​ចំណាយ​ពេល ៤០ ឆ្នាំ​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ។