ជំពូកទី ៣ ទេវតាមរ៉ូណៃ និងផ្ទាំងចំណារមាស ឆ្នាំ ១៨២៣–១៨២៧ បីឆ្នាំបានកន្លងផុតទៅ បន្ទាប់ពីការនិមិត្តដំបូងរបស់យ៉ូសែប ស៊្មីធ ។ នៅពេលលោកអាយុ ១៧ ឆ្នាំ យ៉ូសែបបានឆ្ងល់ថា តើព្រះសព្វព្រះទ័យឲ្យលោកធ្វើអ្វី ។ នាយប់មួយយ៉ូសែបបានអធិស្ឋានអំពីរឿងនេះ ។ លោកមានជំនឿថា ព្រះនឹងប្រាប់លោកឲ្យដឹងនូវអ្វីដែលត្រូវធ្វើ ។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៧–២៩ យ៉ូសែបបានឃើញពន្លឺដ៏ភ្លឺចែងចាំងនៅក្នុងបន្ទប់របស់លោក ។ ទេវតាមួយអង្គកំពុងគង់នៅក្នុងពន្លឺ ។ ព្រះភក្ត្ររបស់ទេវតានោះភ្លឺចែងចាំងជាខ្លាំង ។ ទ្រង់ពាក់រ៉ូបពណ៌សដ៏ស្រស់ស្អាត។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣០–៣២ ទេវតាមានបន្ទូលថា ឈ្មោះរបស់ទ្រង់គឺមរ៉ូណៃ ។ ព្រះបានបញ្ជូនទ្រង់មកឲ្យនិយាយទៅកាន់យ៉ូសែប ។ មរ៉ូណៃមានបន្ទូលថា ព្រះមានកិច្ចការមួយឲ្យយ៉ូសែប ស្ម៊ីធធ្វើ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣ ទេវតាមរ៉ូណៃបានប្រាប់យ៉ូសែបអំពីគម្ពីរមួយ ។ គម្ពីរនេះប្រាប់អំពីមនុស្សដែលបានរស់នៅក្នុងទ្វីបអាមេរិកជាយូរយារណាស់មកហើយ ។ ព្រះយេស៊ូវគ្រីស្ទបានយាងទៅជួបមនុស្សទាំងនោះ ហើយបានបង្រៀនពួកគេអំពីដំណឹងល្អរបស់ទ្រង់ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៤ មរ៉ូណៃបាននិយាយថា ព្រះគម្ពីរមួយត្រូវបានសរសេរនៅលើផ្ទាំងចំណារមាសហៅថា ផ្ទាំងចំណារ ។ គម្ពីរនោះត្រូវបានសរសេរជាភាសាដែលយើងសព្វថ្ងៃនេះពុំស្គាល់ឡើយ ។ ព្រះសព្វព្រះទ័យឲ្យយ៉ូសែបបកប្រែគម្ពីរនោះទៅជាភាសាអង់គ្លេស ។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣៤–៣៥ ទេវតាមរ៉ូណៃបានមានបន្ទូលថា ផ្ទាំងចំណារមាសត្រូវបានកប់ទុកនៅលើភ្នំគូម៉ូរ៉ាក្បែរផ្ទះរបស់យ៉ូសែប ។ មរ៉ូណៃបានមានបន្ទូលថា ត្បូងពីរដុំដែលហៅថា យ៉ូរីម និងធូមីម ត្រូវបានលាក់ទុកជាមួយនឹងផ្ទាំងចំណារ ។ ត្បូងនោះនឹងជួយយ៉ូសែបឲ្យបកប្រែព្រះគម្ពីរនោះ ។ អំឡុងពេលមរ៉ូណៃមានបន្ទូល យ៉ូសែបបានឃើញការនិមិត្តមួយដែលបង្ហាញលោកអំពីទីកន្លែងដែលផ្ទាំងនោះត្រូវបានកប់ទុក ។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣៤–៣៥, ៤២ មរ៉ូណៃក៏បានប្រាប់យ៉ូសែបអំពីអេលីយ៉ាផងដែរ ដែលលោកគឺជាព្យាការីដ៏អស្ចារ្យដែលបានរស់នៅជាយូរលង់ណាស់មកហើយ ។ ដំណើររឿងរបស់អេលីយ៉ាមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៣៨–៣៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ២:១–៣ មរ៉ូណៃបានមានបន្ទូលថា អេលីយ៉ានឹងមក ហើយស្តារអំណាចបព្វជិតភាពពិសេសមកលើផែនដីវិញ ។ អំណាចនេះអាចធ្វើឲ្យក្រុមគ្រួសារត្រូវបានផ្សារភ្ជាប់ជាមួយគ្នានៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីឲ្យពួកគេអាចរស់នៅជាមួយគ្នាជារៀងរហូត ។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣៨–៣៩ គោលលទ្ធិ និងសេចក្ដីសញ្ញា ២:១–៣; ១១០:១៣–១៦ ទេវតាមរ៉ូណៃបានយាងចេញទៅវិញ បន្ទាប់មកបានយាងត្រឡប់មកវិញពីរដងទៀតនារាត្រីនោះ ។ ទ្រង់បានប្រាប់យ៉ូសែបនូវរឿងជាច្រើនរៀងរាល់ដង បន្ទាប់មកបានយាងចេញទៅបាត់នៅពេលព្រឹក ។ យ៉ូសែបបានក្រោកឡើង ហើយបានទៅធ្វើការជាមួយឪពុករបស់លោកនៅចម្ការ ។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៤៣–៤៨ យ៉ូសែបអស់កម្លាំងជាខ្លាំងមិនអាចធ្វើការបានឡើយ ដូច្នេះឪពុករបស់លោកបានឲ្យលោកទៅផ្ទះវិញ ។ ពេលលោកចាប់ផ្តើមទៅផ្ទះវិញ លោកបានដួលទៅលើដី ។ បន្ទាប់មក មរ៉ូណៃបានបង្ហាញព្រះកាយម្តងទៀត ហើយបានប្រាប់នូវអ្វីដែលទ្រង់បានមានបន្ទូលអំឡុងកាលពីពេលយប់ ។ នៅពេលមរ៉ូណៃបានចាកចេញទៅ យ៉ូសែបបានប្រាប់ឪពុកលោកអំពីរឿងទាំងឡាយដែលមរ៉ូណៃបានបង្រៀនលោក ។ ឪពុករបស់យ៉ូសែបបានជឿលោក ។ គាត់បានដឹងថា ព្រះបានបញ្ជូនមរ៉ូណៃ ហើយគាត់បានប្រាប់យ៉ូសែបឲ្យធ្វើតាមមរ៉ូណៃ ។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៤៨–៥០ យ៉ូសែបបានទៅកូនភ្នំជាកន្លែងដែលផ្ទាំងចំណារមាសត្រូវបានកប់នៅទីនោះ ។ លោកបានរកឃើញផ្ទាំងនោះនៅក្នុងប្រអប់ថ្មមួយដែលនៅពីក្រោមថ្មធំមួយ ។ យ៉ូរីម និងធូមីមក៏នៅក្នុងប្រអប់នោះផងដែរ ។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥០–៥២ អំឡុងពេលដែល យ៉ូសែបនៅលើកូនភ្នំនោះ ទេវតាមរ៉ូណៃបានយាងមកជួបលោក ។ មរ៉ូណៃពុំអនុញ្ញាតឲ្យយ៉ូសែបយកផ្ទាំងចំណារមាសភ្លាមនោះទេ ។ ទ្រង់បានប្រាប់យ៉ូសែបឲ្យមកកូនភ្នំនេះនៅថ្ងៃដដែលនោះរៀងរាល់ឆ្នាំរយៈពេលបួនឆ្នាំ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៣ យ៉ូសែបបានគោរពតាមមរ៉ូណៃ ហើយបានទៅភ្នំគូម៉ូរ៉ារៀងរាល់ឆ្នាំ ។ នៅទីនោះ មរ៉ូណៃបានបង្រៀនអំពីនគរព្រះអម្ចាស់នៅលើផែនដីនេះ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៤ ក្រុមគ្រួសាររបស់យ៉ូសែបជាអ្នកក្រីក្រ ហើយត្រូវការប្រាក់កាស ។ យ៉ូសែបចង់ជួយក្រុមគ្រួសាររបស់លោក ដូច្នេះលោកបានទៅរដ្ឋ ផេនស៊ីវើរញ៉ា ដើម្បីធ្វើការ ។ លោកបានរស់នៅជាមួយបុរសម្នាក់ឈ្មោះលោក ហែល ។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥៦–៥៧ លោកហែលមានកូនស្រីម្នាក់ឈ្មោះអិមម៉ា ។ យ៉ូសែប និងអិមម៉ាបានស្រឡាញ់គ្នា ហើយមួយរយៈក្រោយមកពួកគេបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ។ ក្រោយមក ពួកលោកបានត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសាររបស់យ៉ូសែបនៅ នូវ យ៉ោក ជាកន្លែងដែលយ៉ូសែបបានជួយឪពុកធ្វើចម្ការ ។ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥៧–៥៨ បួនប្រាំខែបន្ទាប់ពីយ៉ូសែប និងអិមម៉ាបានរៀបអាពាហ៍ពិពាហ៍រួច យ៉ូសែបបានទៅភ្នំគូម៉ូរ៉ាម្តងទៀត ។ បួនឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីយ៉ូសែបបានឃើញផ្ទាំងមាសជាលើកដំបូង ហើយលើកនេះមរ៉ូណៃបានអនុញ្ញាតឲ្យលោកយកផ្ទាំងនោះបាន ។ មរ៉ូណៃបានប្រាប់យ៉ូសែបឲ្យថែទាំផ្ទាំងចំណារទាំងនោះឲ្យបានល្អ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៩ មនុស្សជាច្រើនបានឮថា យ៉ូសែបបានទទួលផ្ទាំងចំណារមាស ។ ពួកគេបានព្យាយាមលួចផ្ទាំងចំណារនោះពីលោក ប៉ុន្តែលោកបានលាក់វានៅកន្លែងដែលពួកគេពុំអាចរកឃើញឡើយ ។ ព្រះបានជួយយ៉ូសែបឲ្យរក្សាផ្ទាំងចំណារមាសនោះឲ្យមានសុវត្ថិភាព ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦០ មនុស្សនៅក្នុងតំបន់នោះបានធ្វើឲ្យយ៉ូសែបមានបញ្ហាជាច្រើន ។ ពួកគេបាននិយាយកុហកអំពីលោក និងក្រុមគ្រួសាររបស់លោក ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦០–៦១ បញ្ហានោះមានសភាពអាក្រក់ខ្លាំងពេករហូតដល់យ៉ូសែប និងអិមម៉ាបានសម្រេចចិត្តត្រឡប់ទៅរដ្ឋ ផេនស៊ីវើរញ៉ា ជាកន្លែងដែលយ៉ូសែបបានរំពឹងទុកថា លោកអាចចាប់ផ្តើមការបកប្រែផ្ទាំងនោះដោយភាពសុខសាន្ត ។ បុរសម្នាក់ឈ្មោះ ម៉ាទិន ហារីស បានរស់នៅជិតយ៉ូសែប ។ លោកមានចិត្តសប្បុរសចំពោះយ៉ូសែប និងអិមម៉ា ហើយបានផ្តល់ប្រាក់ឲ្យពួកលោកប្តូរទីលំនៅ ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦១–៦២