ជំពូកទី ១៧ ពួកប៊ីស្សពដំបូងនៃសាសនាចក្រ ខែ កុម្ភៈ និង ខែ ធ្នូ ឆ្នាំ ១៨៣១ មនុស្សមួយចំនួននៅទីក្រុង នូវ យ៉ោក មានចិត្តអាក្រក់ចំពោះពួកបរិសុទ្ធហើយចង់ឲ្យពួកគេចាកចេញ ។ ព្រះយេស៊ូវបានប្រាប់យ៉ូសែប ស្ម៊ីធ ឲ្យចាកចេញពីទីក្រុង នូវ យ៉ោក ហើយទៅទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ ។ យ៉ូសែប និង អិមម៉ា, ស៊ីឌនី រិកដុន និង អែតវឹត ប៉ាទ្រិច បានទៅទីក្រុងខឺតឡង់ ។ យ៉ូសែប និង អិមម៉ាបានរស់នៅជាមួយសមាជិកសាសនាចក្រឈ្មោះ នូវល ខេ វិតនី ។ មានសមាជិកសាសនាចក្រប្រហែល ១០០០ នាក់នៅទីក្រុងខឺតឡង់ ។ ពួកគេបានព្យាយាមគោរពតាមព្រះ ប៉ុន្តែពួកគេពុំយល់ដំណឹងល្អទាំងអស់ឡើយ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤១ ក្បាលកណ្ឌ យ៉ូសែបបានអធិស្ឋាន ហើយបានទទួលវិវរណៈមួយ ។ ព្រះយេស៊ូវបានប្រាប់លោកថា ពួកបរិសុទ្ធនៅទីក្រុងខឺតឡង់ត្រូវការប៊ីស្សពម្នាក់ ។ ប៊ីស្សពគួរតែប្រើពេលវេលារបស់គាត់ដើម្បីបង្រៀន ហើយជួយពួកបរិសុទ្ធ ។ ប៊ីស្សពដំបូងនៅក្នុងសាសនាចក្រគឺ អែតវឹត ប៉ាទ្រិច ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៩ នៅពេលមានមនុស្សជាច្រើនបានចូលជាសមាជិកសាសនាចក្រ នោះត្រូវការប៊ីស្សពកាន់តែច្រើនទៀត ។ នូវល ខេ វិតនី ត្រូវបានហៅឲ្យធ្វើជាប៊ីស្សពទីពីរនៃសាសនាចក្រ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៧២:៧–៨ ព្រះយេស៊ូវបានប្រាប់យ៉ូសែបថា ប៊ីស្សពគួរតែមើលថែឃ្លាំងមួយ ។ ពួកបរិសុទ្ធគួរតែផ្តល់អាហារ សម្លៀកបំពាក់ និងដង្វាយផ្សេងទៀតដល់ប៊ីស្សពដាក់ក្នុងឃ្លាំង ។ បន្ទាប់មក ប៊ីស្សពនឹងប្រើប្រាស់របស់របរទាំងនោះ ដើម្បីជួយពួកបរិសុទ្ធណាដែលក្រីក្រ ឬខ្វះខាត ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:១០–១២ ព្រះយេស៊ូវក៏បានមានបន្ទូលថា ប៊ីស្សពគួរតែទទួលប្រាក់ដែលពួកបរិសុទ្ធបានផ្តល់ដល់សាសនាចក្រ ។ ប៊ីស្សពគួរប្រើប្រាក់នេះដើម្បីបង់ថ្លៃទឹកភ្លើងរបស់សាសនាចក្រ ហើយជួយដល់អ្នកក្រីក្រ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:១០–១២ ប៊ីស្សពគួរតែស្រឡាញ់ពួកបរិសុទ្ធ ហើយព្យាយាមជួយពួកគេ ។ លោកគួរតែជួបជាមួយពួកបុរសដែលមានបព្វជិតភាព ហើយនិយាយអំពីអ្វីដែលពួកគេកំពុងធ្វើដើម្បីជួយដល់ពួកបរិសុទ្ធ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:៥, ១១ ប៊ីស្សពដឹកនាំពួកបរិសុទ្ធនៅក្នុងវួដនីមួយៗ ។ ប្រធានសាខាក៏ដូចជាប៊ីស្សពផងដែរ ។ ប្រធានសាខាដឹកនាំពួកបរិសុទ្ធនៅក្នុងសាខានីមួយៗ ។ សព្វថ្ងៃនេះមានប៊ីស្សពរាប់រយពាន់នាក់នៅក្នុងសាសនាចក្រ ។