ជំពូកទី ២៥ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ទៅបេសកកម្ម ខែ ធ្នូ ឆ្នាំ ១៨៣១–ខែ មករា ឆ្នាំ ១៨៣២ មនុស្សមួយចំនួននិយាយកុហកអំពីសាសនាចក្រតាមសារព័ត៌មាន ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យទៅបេសកកម្មនៅទីក្រុងដទៃទៀត ហើយប្រាប់សេចក្តីពិតដល់មនុស្សអំពីសាសនាចក្រ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១:១–៤ យ៉ូសែប និង ស៊ីឌនី បានធ្វើតាមព្រះយេស៊ូវ ។ ពួកលោកបានចាកចេញពីផ្ទះរបស់ពួកលោក ហើយបានទៅទីក្រុងជាច្រើន ។ ពួកលោកបាននិយាយនៅក្នុងការប្រជុំសាសនាចក្រ ហើយបានបង្រៀនមនុស្សនៅក្នុងគេហដ្ឋានរបស់ពួកគេ ។ យ៉ូសែប និង ស៊ីឌនីបានប្រាប់មនុស្សអំពីបទបញ្ញត្តិរបស់ព្រះ ។ ពួកលោកបានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយបានប្រាប់មនុស្សឲ្យប្រែចិត្ត ។ នៅពេលយ៉ូសែប និងស៊ីឌនី បញ្ចប់បេសកកម្មរបស់ពួកលោក នោះពួកលោកបានត្រឡប់ទៅក្រុមគ្រួសាររបស់ពួកលោកវិញ ។