គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១២-១៨ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧-៨០ ៖ « យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា »


« ថ្ងៃទី ១២–១៨ ខែ កក្កដា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៧-៨០ ៖ ‹ យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១(ឆ្នាំ ២០២០ )

« ថ្ងៃទី ១២–១៨ ខែ កក្កដា គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៧-៨០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

សត្វចៀម​កំពុង​ធ្វើតាម​ព្រះយេស៊ូវ

ទៅផ្ទះ ដោយ យ៉ុងសាំង គីម

ថ្ងៃ​ទី ១២-១៨ ខែ កក្កដា

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧-៨០

« យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា »

នៅពេល​អ្នក​សិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៧-៨០ សូមរក​មើល​ឃ្លា ឬ​ខគម្ពីរ​ដែល​អាច​ជួយ​កុមារ​យល់​គោលការណ៍​ដំណឹងល្អ​កាន់តែ​ប្រសើរ ។ សូម​ចែកចាយ​ខគម្ពីរ​ទាំងឡាយ​ដែល​អ្នក​បានរកឃើញ​តាមចិត្ត ទោះបី​ជា​ពួកគេ​មិន​ត្រូវ​នឹង​សកម្មភាព​ខាងក្រោម​ក្តី ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​កុមារ​ឲ្យចែកចាយ​អ្វី​ដែល​ពួកគេ​មាន​អំណរ​គុណ​ចំពោះ ។ តើ​ពួកគេ និង​ក្រុម​គ្រួសារ​ពួកគេ​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ព្រះវរបិតា​សួគ៌ថា ពួកគេ​មាន​អំណរគុណ​ចំពោះ​ពរជ័យ​ដែល​ទ្រង់​ប្រទាន ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:២

ព្រះ​បាន​បង្កើត​សត្វ​សព្វសារពើ​នៅ​លើ​ផែនដី ។

ការរៀន​អំពី​អ្វីៗ​ដែល​ព្រះ​បានបង្កើត​អាច​ជួយ​កុមារ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​សត្វ​ពាហនៈ រួម​ទាំង​សត្វ​ល្អិត និង​សត្វបក្សី​ដល់​កុមារ ។ នៅពេល​អ្នក​អាន​ពាក្យ​« សត្វ » , « សត្វ​លូន​វារ » និង « សត្វ​ហើរលើអាកាស » ចេញពី​គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៧:២​សូម​អញ្ជើញ​កុមារ​ឲ្យ​ចង្អុល​ទៅ​រូបភាព​ដែល​ជាប់​ទាក់ទង ។ សូម​ថ្លែងទីបន្ទាល់ថា ព្រះ​បាន​បង្កើត​អ្វីៗ​ទាំងអស់នេះ ពីព្រោះ​ទ្រង់ស្រឡាញ់​យើង ហើយចង់​ឲ្យ​យើង​សប្បាយរីករាយ ( សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:១៦–២០) ។

  • សូមច្រៀង​ចម្រៀង​ជាមួយ​កុមារ​អំពីការបង្កបង្កើត​របស់​ព្រះ ដូចជា​បទ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ ) ។ សូម​សួរ​កុមារ​ថាតើ​អ្វី​ដែល​ពួកគេ​កំពុងច្រៀង​ បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យ៉ាងដូចម្តេច ។

    មេអំបៅទំ​លើ​ផ្កា

    ព្រះបានបង្កើត​ផែនដី និង​អ្វីៗ​នៅលើ​ផែនដី ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:៦

ខ្ញុំ​អាចចែកចាយ​អ្វី​ដែល​ខ្ញុំ​មាន​ជាមួយ​អ្នកដទៃ ។

ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើងចែកចាយ​ពរជ័យ​របស់​យើង​ជាមួយ​គ្នា​ទៅវិញទៅ​មក​ដោយសេរី ដើម្បី​យើង​អាច « ស្មើ​គ្នា​ក្នុង​អ្វីៗ​ខាង​ផែនដី » ហើយ​ក្នុង « អ្វីៗ​ខាង​ស្ថាន​សួគ៌ » (ខទី ៦) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ដើម្បី​បង្រៀន​ពី​អត្ថន័យ​នៃ « ស្មើ​គ្នា​ក្នុង​អ្វីៗ​ខាង​ផែនដី » ខទី ៦) សូម​ឲ្យ​រូបភាព​ជនក្រីក្រ ( ដូចជា មនុស្ស​កំពុង​ស្រេកឃ្លាន ត្រូវរបួស ឬ រងារ ) ។ បន្ទាប់មក សូម​ឲ្យ​ក្មេង​ដទៃ​ទៀត​នូវ​វត្ថុ​ដែល​នឹង​ជួយ ( ដូចជា អាហារ បង់រុំ​របួស ឬ​ភួយ ) ។ សូម​អញ្ជើញ​កុមារ​ទាំងនេះ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេមាន​ដើម្បី​ជួយ​មនុស្ស​ដែល​មាន​នៅក្នុងរូប​ភាព ។ សូម​ឲ្យ​កុមារផ្សេងទៀត​ប្តូរវេណ​ដើម្បីចែករំលែក ។ សូម​ជួយ​កុមារ​យល់ថា ព្រះ​វរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​កូនចៅ​របស់​ទ្រង់​ទាំងអស់​មាន​អ្វីៗ​ដែល​ពួកគេ​ត្រូវការ ហើយ​ដើម្បី​ធ្វើ​ដូច្នេះ​​បាន​ នោះ​ជាញឹកញាប់ ទ្រង់​បាន​សូម​ឲ្យ​យើង​ចែករំលែក​ជាមួយ​អ្នកដទៃ ។

  • សូម​អាន​ឲ្យ​កុមារ​ស្តាប់​នូវ​ឃ្លា​ទាំង​ឡាយ​ដែល​មាន​នៅក្រោម​រូបភាព​ពីរ​ដំបូង​នៃ ជំពូកទី ២៨ ៖ ព្យាការី​យ៉ូសែប ទៅ​រដ្ឋ​មិសសួរី​ម្តងទៀត » ដំណើរ​រឿង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ១០៨ ) ។ សូម​ឲ្យ​កុមារសម្តែង​ថា​ពួកគេ​កំពុង​ជួយ​នរណា​ម្នាក់​សង់​ផ្ទះ ដោយ​ការចែករំលែក​អាហារ ឬ​បម្រើ​តាមរបៀប​ផ្សេងទៀត ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​នៅពេល​យើង​ជួយគេ និង​ចែករំលែក ? សូម​ជួយ​កុមារគិត​ពី​អ្វីៗ​ដែល​ព្រះយេស៊ូវ គ្រីស្ទ ចែកចាយ​ជាមួយ​យើង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៨

ព្រះ​យេស៊ូវ គ្រីស្ទ នឹង​ដឹកនាំ​ផ្លូវ​ខ្ញុំ ។

ប្រសិន​បើ​យើង​ស្ម័គ្រចិត្ត​ឲ្យ​ព្រះអម្ចាស់ « ដឹកនាំ [យើង] រាល់គ្នា » នោះ​យើង​អាច​មាន​ « ​សង្ឃឹម​ឡើង » ទោះបីជា​មាន​រឿងដែល​យើង « ពុំ​អាច​ទ្រាំ​គ្រប់​ការណ៍​ទាំងអស់​… នៅ​ពេល​ឥឡូវ​នេះ » ក្តី (ខទី ១៨) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​គ្រា​នៅពេល​ដែល​ពួកគេ​បាន​ធ្វើ​ជា​អ្នកដឹកនាំ ដូចជា បាន​នៅ​ជួរមុខគេ ឬ​ដឹកនាំ​តន្រ្តី ។ តើ​អ្នកដឹកនាំ​ធ្វើ​អ្វីខ្លះ ? សូម​បង្ហាញ​រូបភាព​របស់​ព្រះអង្គ​សង្រ្គោះ​នៅពេល​អ្នក​អាន​ឃ្លា​ខាងក្រោម​ចេញពី គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨:១៨៖ « ចូរ​សង្ឃឹម​ឡើង ត្បិត​យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា » ។ សូម​ប្រើ​ទំព័រ​សកម្មភាព​ប្រចាំ​សប្តាហ៍​នេះ​ដើម្បី​ជួយ​អ្នកគិត​ពី​វិធី​នានា​ដែល​យើង​អាច​ធ្វើ​ដើម្បី​ធ្វើតាម​ព្រះអង្គ​សង្រ្គោះ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​នាំ​ពួកគេ​ដើរជុំ​វិញ​ថ្នាក់រៀន នៅពេល​ដែល​អ្នក​កាន់​រូបភាព​របស់​ទ្រង់ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ សូម​ច្រៀង​ជាមួយ​គ្នា​អំពី​ការធ្វើតាម​ព្រះយេស៊ូវ គ្រីស្ទ ដូចជា​បទ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » ឬ « ជ្រើសរើសផ្លូវ​ត្រូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០–៤១, ៨២ ) ។ អនុញ្ញាត​ឲ្យ​កុមារ​ប្ដូរវេន​គ្នា​កាន់​រូបភាព ហើយ​ដឹកនាំ​កុមារ​ដទៃ​ទៀត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៧

ខ្ញុំ​អាច​ទទួលបាន​ចម្លើយចំពោះ​​សំណួរ​របស់​ខ្ញុំ​អំពី​ព្រះគម្ពីរ​ទាំងឡាយ ។

សូម​បង្រៀន​កុមារ​អំពី​របៀប​ដែល​យ៉ូសែប ស្ម៉ីធ បាន​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​គាត់ អាច​ជួយ​ពួកគេ​ដឹង​ថា ព្រះវរបិតា​សួគ៌​នឹង​ឆ្លើយតប​ពួកគេ នៅពេល​ពួកគេ​ស្វែងរក​ការដឹកនាំ​របស់​ទ្រង់ ។ សូមពិចារណា​ការចែកចាយ​បទពិសោធន៍​នានា នៅពេល​អ្នក​បាន​ទទួលចម្លើយ​ពី​ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ពាក្យ​នៅ​ក្រោម​រូបភាព​បីដំបូង​នៃ ជំពូកទី ២៧ ៖ ព្យាការី​បន្ត​កិច្ចការ​របស់​ទ្រង់ ទោះបីជា​មានការបៀតបៀន​ក្តី » ដំណើរ​រឿង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ១០៤ ) ។ សូម​សួរកុមារ​ក្រែង​ពួកគេ​ធ្លាប់​ដូចជា យ៉ូសែប ដែរ ធ្លាប់​ទទួល​អារម្មណ៍​ថា ពួកគេ​មិន​យល់​អ្វីមួយ​នៅក្នុង​ព្រះគម្ពីរ​ឡើយ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។ តើ​យ៉ូសែប បាន​ធ្វើ​អ្វី​ដើម្បី​ទទួល​បាន​ចម្លើយ ? សូម​ប្រាប់​កុមារ​អំពី​គ្រា​នៅពេល​ដែល​ព្រះវរបិតាសួគ៌​បាន​ជួយ​អ្នក​យល់​អ្វីមួយ​នៅ​ក្នុង​ព្រះគម្ពីរ ។

  • កុមារ​ដែល​អ្នក​បង្រៀន​អាច​រីករាយ​នឹង​ការអាន​ខ​គម្ពីរ​មួយ​ចំនួន​នៅក្នុង​គម្ពីរ​វិវរណៈ​ដែល​យ៉ូសែប ស្ម៉ីធ បាន​មាន​ចម្ងល់​ ។ នោះ​ពួកគេ​អាច​មើល​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧ ចំពោះ​អ្វី​ដែល​ព្រះ​អម្ចាស់មាន​ព្រះទ័យ​ឲ្យ​គាត់​យល់ ។ សូម​ជ្រើសរើស​ពីរបី​ខគម្ពីរ​ដែល​អ្នក​គិត​ថា​អាច​មាន​អត្ថ័យ​ជ្រាលជ្រៅ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:៣-៧

ខ្ញុំ​អាច​ជួយ « បន្ត​គតិត​ទៅ​ទៀត »​ពី​ព្រះ​យេស៊ូវ គ្រីស្ទ ។

នៅក្នុង​កណ្ឌ ៧៨​ព្រះ​អម្ចាស់​បាន​ប្រទាន​​សេចក្តី​ណែនាំ​ជាក់​លាក់​មួយ​ចំនួន ទៅកាន់​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​មួយ​ចំនួន​ដែល​អាច​ជួយ​ពួកលោក « បន្ត​គតិត​ទៅ​ទៀត » ពី​ព្រះ​អម្ចាស់ (ខទី ៤) ។ សូម​ជួយ​កុមារ​គិត​ពី​របៀប តើ​ពួក​គេ​អាច​ធ្វើ​អ្វី​បាន​ក្នុង​ការ​​ជួយ​បន្ត​គតិត​ពី​កិច្ចការ​របស់​ព្រះ​អម្ចាស់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:៤។ តើអ្វី​ទៅ​ជា​ការ « បន្តគតិ » យើង « បានប្រកាន់ » ( បាន​ទទួល​យក ឬ​បាន​ជ្រើសរើស​ដើម្បី​ជួយ ) នៅពេល​ដែល​យើង​បាន​​ជ្រមុជទឹក ? សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​មើល​នៅ​ក្នុងវគ្គ​បទគម្ពីរ​ដូច​ខាង​ក្រោម​នេះ ដើម្បី​រកចម្លើយ​ដែល​អាច​មាន ៖ម៉ូសាយ ១៨:៨–១០; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៣៧; ម៉ូសេ ១:៣៩

  • សូម​ពន្យល់​ទៅ​កុមារថា នូវល ខេ វិតនី ជា​ម្ចាស់​ហាងមួយ ហើយថា ព្រះអម្ចាស់​បាន​សូម​ឲ្យ​គាត់ និង​បុរស​ដទៃ​ទៀត​ប្រើប្រាស់​លុយ​របស់​ពួកគាត់​​មួយ​ចំនួនសម្រាប់​ការ​​បង់​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ ( សូមមើល​គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:៤២–៤៣) ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:៣-៧ ហើយ​រកមើល​មូលេហតុ​ដែល​បុរស​ទាំងនេះ​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​ដូច្នោះ ។ តើ​យើង​នឹង​មាន​អារម្មណ៍​បែបណា ប្រសិន​បើ​យើង​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​ដូចជា នូវល ដែរនោះ ? សូម​ជួយ​ពួកគេ​គិត​ពី​វិធី​ទាំងឡាយ​ដែល​មនុស្ស​បរិច្ចាគ​ដល់​កិច្ចការ​របស់​ព្រះ​អម្ចាស់​នៅ​ក្នុង​សម័យ​របស់​យើង ដូចជា ការបង់​ដង្វាយ​មួយភាគ​ក្នុងដប់ ​ការ​តម​អាហារ និងការបម្រើ​ក្នុង​ការហៅ​បម្រើ ជា​ដើម ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៩

ខ្ញុំ​គួរ​ទទួល « ​គ្រប់​ទាំង​អស់​ដោយ​កអំណរ​អរគុណ » ។

ជា​ញឹកញាប់​ព្រះអម្ចាស់​ប្រទានពរជ័យ​ដល់​យើង​ថែមទៀត ប្រសិនបើ​យើង​មាន​អំណរគុណ​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​ប្រទានដល់​យើង​រួចទៅហើយ ។ តើ​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​មាន​អំណរគុណ​ចំពោះ​ពរជ័យ​របស់​ពួកគេ​យ៉ាងដូម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៩ ហើយរកមើល​អ្វី​ដែល​ព្រះអម្ចាស់​សន្យា​ដល់​ជន​ដែល​មាន​អំណរគុណ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ « មួយ​រយ​ភាគ​ថែម​ទៀត » ប្រហែល​ជា​តាមរយៈ​ការបង្ហាញ​វត្ថុ​តូចៗ ហើយ​បន្ថែម​វត្ថុ​ចំនួន ១០០ ថែម​ទៀត ។

  • សូម​ច្រៀង​ចម្រៀង​អំពី​អំណរគុណ ដូចជា « I Am Glad for Many Things » ( សៀវភៅ​ចម្រៀង​កុមារ លេខ ១៥១ ) ឬ មើល​វីដេអូ « Think to Thank » ChurchofJesusChrist.org ។ សូម​ឲ្យ​ពេលវេលា​កុមារ​ធ្វើ​បញ្ជី​ពី​អ្វី​ដែល​ពួកគេ​មាន​អំណរគុណ​អំពី ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ក្នុង​រយៈ​ពេលមួយ​​ដែល​អ្នក​ឲ្យ​ទៅ​ពួកគេ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ពិចារណា​ធ្វើការ​ទំនាក់ទំនង​ទៅ​ឪពុកម្តាយ​របស់​កុមារ​ដែល​អ្នក​បង្រៀន ហើយ​ស្នើ​ឲ្យ​សួរ​សំណួរ​ដែល​ពួកគាត់​គួរ​សួរ​ទៅ​កុមារ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ក្នុងថ្នាក់ ។

ការអភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា ។ នៅពេល​អ្នក​អញ្ជើញ​កុមារ​ឲ្យ​រស់នៅ​តាម​គោលការណ៍​ជាក់លាក់​មួយ​ចំនួន សូមចែកចាយ​សេចក្តី​សន្យា​ដែល​ព្រះ​បាន​ធ្វើ​តាមរយៈ​ព្យាការី ដល់​ជនទាំងឡាយ​ណា​ដែល​រស់នៅ​តាម​គោលការណ៍​នោះ ។ ឧទាហរណ៍​មួយ​នៃ​ការ​សន្យា​ដែល​អ្នក​អាច​ចែកចាយ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៨:១៩ ។ ( សូម​មើលផងដែរ ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះទំព័រ ៣៥