« ថ្ងៃទី ៣១ ខែ ឧសភា –ថ្ងៃទី ៦ ខែ មិថុនា គោលលទ្ធិ និងសេចក្ដីសញ្ញា ៦០-៦២ ៖ ‹ សាច់ទាំងអស់នៅក្នុងព្រះហស្តរបស់យើង ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣១ ខែ ឧសភា –ថ្ងៃទី ៦ ខែ មិថុនា គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦២ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ៣១ ខែ ឧសភា–ថ្ងៃទី ៦ ខែ មិថុនា
គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦២
« សាច់ទាំងអស់នៅក្នុងព្រះហស្តរបស់យើង »
សូមចងចាំថា ការរៀបចំដ៏ប្រសើររបស់អ្នកដើម្បីបង្រៀនគោលលទ្ធិ និងសេចក្តីសញ្ញា ៦០-៦២នឹងកើតមានតាមរយៈការសិក្សាផ្ទាល់ខ្លួន និងជាក្រុមគ្រួសាររបស់អ្នកពីកណ្ឌទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមផ្តល់ឱកាសឲ្យកុមារម្នាក់ៗដើម្បីចែករំលែកអ្វីមួយដែលគាត់ ឬនាងបានរៀនចេញពីព្រះគម្ពីរ នៅអំឡុងសប្តាហ៍មុន ឬចេញពីថ្នាក់អង្គការបឋមសិក្សាកាលពីថ្ងៃអាទិត្យមុន ។ បន្ទាប់ពីកុមារម្នាក់ៗចែកចាយរួច សូមឲ្យកុមារផ្សេងទៀតនៅក្នុងថ្នាក់នេះសង្ខេបពីអ្វីដែលគាត់ ឬនាងបាននិយាយ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៤; ៦១:១-២, ៣៦; ៦២:១
ព្រះគម្ពីរបង្រៀនខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០-៦២ មានសេចក្តីថ្លែងការណ៍ជាច្រើនដែលអាចជួយកុមារដែលអ្នកបង្រៀនយល់ថាតើ ព្រះយេស៊ូវ គ្រីស្ទជានរណា និងបង្កើនសេចក្តីស្រឡាញ់កាន់តែច្រើនចំពោះទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពព្រះយេស៊ូវ គ្រីស្ទ ហើយសុំឲ្យកុមារចែករំលែកពីមូលហេតុដែលពួកគេស្រឡាញ់ព្រះយេស៊ូវ ។ សូមរើសយកឃ្លាពីរបីចេញពី គោលលទ្ធិ និងសេចក្តីសញ្ញា ៦០–៦២ ដែលបង្រៀនអ្នកអំពីព្រះអង្គសង្រ្គោះ ហើយចែកចាយវាជាមួយកុមារ ( សូមមើល ឧទាហរណ៍ គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៤; ៦១:១–២, ៣៦; ៦២:១) ។ សូមជួយកុមារអានឃ្លាជាមួយអ្នក ។ សូមចែកចាយពីអារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
-
សូមបង្ហាញរូបភាពព្រះយេស៊ូវ ចេញពីការបម្រើនៅលើផែនដីរបស់ទ្រង់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៣៤-៦១ ) ។ សូមឲ្យកុមារជួយអ្នកពន្យល់ពីអ្វីដែលព្រះយេស៊ូវ កំពុងធ្វើនៅក្នុងរូបភាព ។ តើទ្រង់បង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះកូនចៅរបស់ព្រះវរបិតាសួគ៌ យ៉ាងដូចម្តេច ? សូមប្រាប់កុមារអំពីបទគម្ពីរដែលអ្នកពេញចិត្តមួយដែលបង្រៀនអំពីព្រះយេស៊ូវ ។
-
សូមច្រៀងជាមួយកុមារនូវបទ « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ៤០–៤១ សូមមើលផងដែរវីដេអូដែលច្រៀងជាមួយគ្នានៅChurchofJesusChrist.org) ។ នៅពេលអ្នកច្រៀងអំពីរបៀបដែលអាចក្លាយដូចជាព្រះយេស៊ូវ ពេលខ្លះសូមឈប់ ហើយសុំឲ្យកុមារច្រៀងបញ្ចប់ប្រយោគនោះ « ខ្ញុំអាចក្លាយដូចព្រះយេស៊ូវ តាមរយៈ … »
គោលលទ្ធិ និង សេចក្តីសញ្ញា ៦២:៣
ព្រះយេស៊ូវគ្រីស្ទ ចង់ឲ្យខ្ញុំចែកចាយដំណឹងល្អរបស់ទ្រង់ ។
កុមារចូលចិត្តចែកចាយអ្វីដែលពួកគេដឹងជាមួយអ្នកដទៃ ។ សូមជួយពួកគេយល់ថា នៅពេលពួកគេចែកចាយអ្វីដែលពួកគេដឹងអំពីដំណឹងល្អ នោះព្រះវរបិតាសួគ៌ នឹងគាប់ព្រះទ័យជាមួយពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់ថា ព្រះអម្ចាស់ បានប្រាប់ឲ្យព្យាការី យ៉ូសែប ស្ម៉ីធ និងថ្នាក់ដឹកនាំសាសនាចក្រដទៃទៀតធ្វើដំណើរទៅកាន់ ភូមិខឺតឡង់ រដ្ឋ អូហៃអូ ទៅស្រុកចាកសុន រដ្ឋមិសសួរី ។ ទ្រង់បានប្រាប់ឲ្យពួកគេផ្សព្វផ្សាយដំណឹងល្អនៅតាមផ្លូវទៅ និងពេលត្រឡប់មកផ្ទះវិញ ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦២:៣ ហើយសូមឲ្យកុមារស្តាប់រកអ្វីដែលពួកអ្នកផ្សព្វផ្សាយសាសនាបានធ្វើដែលគាប់ព្រះទ័យដល់ព្រះអម្ចាស់ ។ សូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់គាប់ព្រះទ័យនឹងយើង នៅពេលយើងចែកចាយដំណឹងល្អដល់អ្នកដទៃ ។
-
សូមជួយកុមារធ្វើស្លាកឈ្មោះ ដែលបង្ហាញថាពួកគេចង់ធ្វើជាអ្នកផ្សព្វផ្សាយសាសនានៃសាសនាចក្រ ។ សូមឲ្យពួកគេពាក់ស្លាកឈ្មោះ ហើយហាត់ចែកចាយទីបន្ទាល់របស់ពួកគេជាមួយគ្នាទៅវិញទៅមក ។
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការចែកចាយដំណឹងល្អ ដូចជាបទ « ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះសៀវភៅចម្រៀងកុមារទំព័រ ៩០ ) ។ សូមជួយកុមារគិតពីអ្វីដែលពួកគេអាចនិយាយ ប្រសិនបើនរណាម្នាក់សួរពួកគេអ្វីទៅដែលធ្វើឲ្យពួកគេស្រឡាញ់ព្រះយេស៊ូវ គ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។ សូមអញ្ជើញពួកគេឲ្យគូររូបពីអ្វីដែលពួកគេស្រឡាញ់អំពីដំណឹងល្អរបស់ព្រះគ្រីស្ទ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៧, ១៣; ៦២:៣,៩
ខ្ញុំអាចបើកមាត់របស់ខ្ញុំដើម្បីចែកចាយដំណឹងល្អនៃព្រះយេស៊ូវ គ្រីស្ទ ។
ទីបន្ទាល់របស់កុមារម្នាក់អាចមានឥទ្ធិពលដូចជាទីបន្ទាល់របស់មនុស្សពេញវ័យដែរ ពីព្រោះ អំណាចនៃទីបន្ទាល់កើតមក មិនមែនអាស្រ័យលើអាយុរបស់មនុស្ស ឬបទពិសោធន៍ឡើយ គឺអាស្រ័យមកពីព្រះវិញ្ញាណបរិសុទ្ធវិញទេ ។ សូមជួយកុមារមានទំនុកចិត្តថា ពួកគេអាចបើកមាត់របស់ពួកគេ ហើយចែកចាយជាមួយអ្នកដទៃនូវអ្វីដែលពួកគេដឹងថាជាការពិត ។
សកម្មភាពដែលអាចជ្រើសរើស
-
តើពរជ័យអ្វីដែលព្រះអម្ចាស់បានសន្យានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦០:៧, ៦២:៣, ៩ចំពោះជនទាំងឡាយណាដែលចែកចាយដំណឹងល្អរបស់ទ្រង់ ។ តើការចែកចាយដំណឹងល្អប្រទានពរជ័យដល់អ្នកដទៃយ៉ាងដូចម្តេច ? សូមពិចារណាការចែកចាយបទពិសោធន៍មួយចេញពីជីវិតអ្នក នៅពេលអ្នកចែកចាយដំណឹងល្អ — តើពរជ័យអ្វីដែលកើតមកពីការខិតខំប្រឹងប្រែងរបស់អ្នក ? សូមអញ្ជើញកុមារឲ្យចែកចាយរាល់បទពិសោធន៍ដែលពួកគេមាន ។ អ្នកក៏អាចច្រៀងចម្រៀងមួយបទអំពីកិច្ចការផ្សព្វផ្សាយសាសនា ដូចជា « ទៅមុខដោយជំនឿ »( ទំនុកតម្កើងល.រ. ១៦៣ ) ហើយនិយាយអំពីពរជ័យទាំងឡាយដែលបានលើកឡើងនៅក្នុងបទចម្រៀងនេះ ។
-
សូមជួយកុមារសម្តែងពីស្ថានភាពដែលពួកគេអាចចែកចាយដំណឹងល្អជាមួយមិត្តភក្តិរបស់ពួកគេ ។ ឧទាហរណ៍ តើពួកគេនឹងនិយាយអ្វីប្រសិនបើនរណាម្នាក់ សួរពួកគេពីមូលហេតុដែលពួកគេទៅព្រះវិហារ ។ ឬប្រសិនបើមិត្តភក្តិគេម្នាក់ឃើញគេពាក់ចិញ្ចៀន CTR ឬអានព្រះគម្ពីរមរមន ហើយសួរសំណួរផ្សេងៗនោះ ? តើពួកគេនឹងនិយាយអ្វី ?
គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៧; ៦១:១-២, ៣៦; ៦២:១
ព្រះអម្ចាស់នឹងអភ័យទោសឲ្យខ្ញុំប្រសិនបើខ្ញុំប្រែចិត្ត ។
យ៉ូសែប ស្ម៉ីធ និងថ្នាក់ដឹកនាំដទៃទៀតនៃសាសនាចក្រមិនមែនជាមនុស្សឥតខ្ចោះនោះទេ ។ នៅពេលខ្លះ ពួកគេឈ្លោះប្រកែកគ្នា ហើយមិនមានចិត្តអំណត់ ( សូមមើល «Ezra Booth and Isaac Morley» Revelations in Context, ទំព័រ ១៣៣ ) ។ ប៉ុន្តែ ព្រះអម្ចាស់មានចិត្តមេត្តាដល់ពួកគេ ហើយតែងតែផ្តល់ការអភ័យទោស ប្រសិនបើពួកគេប្រែចិត្ត ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានជាមួយកុមារគោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៧៦១:២ ហើយសុំឲ្យពួកគេស្វែងរកពាក្យដូចគ្នាដែលមាននៅក្នុងខគម្ពីរទាំងនេះ ។ សូមរំលឹកកុមារថា វិវរណៈទាំងនេះគឺត្រូវបានផ្តល់ឲ្យយ៉ូសែប ស្ម៉ីធ និងថ្នាក់ដឹកនាំសាសនាចក្រដទៃទៀត ។ តើព្រះអម្ចាស់ចង់ឲ្យពួកគេដឹងអ្វីខ្លះ ? តើយើងរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ អំពីព្រះទ័យរបស់ព្រះអង្គសង្រ្គោះចំពោះយើង នៅពេលយើងធ្វើខុស ?
-
សូមសរសេរ តើព្រះយេស៊ូវ គ្រីស្ទដូចជាអ្វី ? នៅលើក្តារខៀន ។ សូមអានជាមួយគ្នា គោលលទ្ធិ និង សេចក្ដីសញ្ញា ៦១:១–២, ៣៦; ៦២:១, ហើយសូមធ្វើបញ្ជីចម្លើយចំពោះសំណួរនេះដែលកុមាររកឃើញនៅក្នុងខគម្ពីរទាំងនេះ ។ តើបុគ្គលិកលក្ខណៈនៅលើក្តារខៀនជួយយើងយល់ពីមូលហេតុដែលព្រះអង្គសង្រ្គោះកំពុងស្ម័គ្រព្រះទ័យអភ័យទោសដល់យើងដូចម្តេច ? តើមានវិធីណាខ្លះដែលយើងអាចធ្វើតាមគំរូរបស់ទ្រង់ ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦០:៥៦១:២២៦២:៥–៨
ព្រះអម្ចាស់ចង់ឲ្យខ្ញុំប្រើសិទ្ធិជ្រើសរើសរបស់ខ្ញុំ និងព្រះវិញ្ញាណរបស់ទ្រង់ដើម្បីធ្វើការជ្រើសរើសល្អ ។
តើអ្នកអាចប្រើខគម្ពីរទាំងនេះដើម្បីបង្រៀនកុមារពីរបៀបដែលព្រះអម្ចាស់ជួយពួកគេធ្វើការជ្រើសរើសល្អយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារនិយាយអំពីគ្រាដែលនៅពេលពួកគេត្រូវធ្វើការជ្រើសរើស ។ តើពួកគេបានសម្រេចចិត្តដើម្បីធ្វើយ៉ាងដូចម្តេច ? សូមអានជាមួយគ្នា គោលលទ្ធិ និងសេចក្ដីសញ្ញា ៦២:៥ , ៧-៨ ដើម្បីរៀនអំពីអ្វីដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់ពួកអែលឌើរ ដែលកំពុងរៀបនឹងធ្វើដំណើរពីមិសសួរី ទៅកាន់ ភូមិខឺតឡង់ រដ្ឋអូហៃអូ ។ តើការជ្រើសរើសអ្វីដែលពួកគេត្រូវការធ្វើដើម្បីការចេញដំណើររបស់ពួកគេ ? តើព្រះអម្ចាស់បានប្រទានអ្វីដល់យើង ដើម្បីជួយយើងធ្វើការជ្រើសរើស ? សូមប្រាប់កុមារអំពីរបៀបដែលអ្នកបានប្រើការណែនាំពីព្រះវិញ្ញាណ និងសុភវិនិច្ឆ័យរបស់អ្នកដើម្បីធ្វើការជ្រើសរើស ។
-
សូមបំបែកថ្នាក់ទៅជាបីក្រុម ហើយសុំឲ្យក្រុមនីមួយៗអានខគម្ពីរមួយចេញពីខគម្ពីរដូចខាងក្រោម ដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកអ្នកផ្សព្វផ្សាយសាសនាមួយចំនួន អំពីរបៀបបំពេញបេសកកម្មរបស់ពួកគេ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៥; ៦១:២២; ៦២:៥ ។ តើយើងសម្គាល់ឃើញអ្វីអំពីការបង្គាប់របស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះ ? តើហេតុអ្វីបានជានៅពេលខ្លះវាល្អសម្រាប់យើងដើម្បីប្រើសុភវិនិច្ឆ័យរបស់យើង ជំនួសឲ្យការរង់ចាំសេចក្តីបង្គាប់ជាក់លាក់មកពីព្រះនៅគ្រប់រឿងនោះ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យអនុវត្តការចែកចាយដំណឹងល្អជាមួយសមាជិកក្រុមគ្រួសារ ។ ឧទាហរណ៍ ពួកគេអាចចែកចាយអ្វីមួយដែលពួកគេបានរៀននៅក្នុងថ្នាក់អង្គការបឋមសិក្សា ។