គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២៤–៣០ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨-៥៩ « ត្រូវ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ »


« ថ្ងៃទី ២៤–៣០ ខែ ឧសភា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨-៥៩ ៖ ‹ ត្រូវ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៤–៣០ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨-៥៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា

ផ្លូវ​អ៊ិនឌីប៉ែនដែនស៍ មិសសួរី

អ៊ិនឌីប៉ែនដែនស៍ មិសសួរី ដោយ អាល រ៉ោនស៍

ថ្ងៃទី ២៤–៣០ ខែ ឧសភា

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨–៥៩

« ត្រូវ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ »

នៅពេល​អ្នក​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨–៥៩សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​អ្នក​បាន​ទទួល ។ ចំណាប់អារម្មណ៍​ទាំងនេះ​អាច​ជួយ​អ្នក​រៀបចំផែនការ​ដើម្បី​បង្រៀន​គោលលទ្ធិ ដែល​អ្នកបាន​រៀនទៅ​កាន់​​កុមារ ។ អ្នក​ក៏​អាច​រកគំនិត​ខ្លះៗ​នៅក្នុង គម្រោង​មេរៀន​ប្រចាំសប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ឬ នៅ​ក្នុង​ទស្សនាវដ្តី​សាសនាចក្រ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​កុមារ​ពីរបីនាក់​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​រៀន​ពី​ព្រះគម្ពីរ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៧–២៨

ព្រះវរបិតា​សួគ៌​បានប្រទាន​អំណាច​ឲ្យ​យើង​ជ្រើសរើស ។

សូម​ជួយ​កុមារ​យល់ថា ព្រះវរបិតាសួគ៌ ចង់​ឲ្យ​យើង​ធ្វើ​ការជ្រើសរើស​ល្អ ដែល​នាំមក​នូវ​សុភមង្គលដល់​ជីវិត​យើង និង​អ្នកដទៃ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ឃ្លា​ចេញ​ពី គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:២៧ -២៨ ដើម្បី​ជួយ​កុមារ​យល់ថា ពួកគេ​អាច​ជ្រើសរើស​ធ្វើ​ល្អ​បាន ។ សូម​បិទ​រូប​រីករាយ​នៅ​ម្ខាង​បន្ទប់ និង​មុខ​ក្រៀមក្រំ​នៅ​ម្ខាងទៀត ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​ជ្រើសរើស​ធ្វើ​ល្អ ? សូម​រៀបរាប់​ពី​ស្ថានភាព​ជាច្រើន រួមជាមួយ​នឹង​ការជ្រើសរើស​ល្អ ឬ​អាក្រក់ពីចំណុច​នីមួយៗ ។ បន្ទាប់ពី​ការរៀបរាប់​ស្ថានភាព និង​ការជ្រើសរើស​នីមួយៗ សូម​ឲ្យ​កុមារ​ឈរ​ជិត​មុខ​រីករាយ ប្រសិន​បើ​ជា​ការជ្រើសរើស​គឺ​ល្អ ហើយ​ឈរ​ជិតមុខ​​ក្រៀមក្រំ បើសិន​ជាវា​មិនល្អ ។

  • សូម​បង្ហាញ​ដល់​កុមារ​នូវ​ប្រអប់​ដែល​មាន​ខ្មៅដៃពណ៌​ដែល​មាន​ពណ៌​ខុសៗ​គ្នា ។ សូម​បង្ហាញ​ប្រអប់​ទីពីរ​ដល់ពួកគេ​ដែល​មាន​ខ្មៅដៃពណ៌​តែមួយ ។ សូម​សួរ​កុមារ​ថាតើ​ប្រអប់ណាមួយ​នៃ​ប្រអប់​ទាំងនេះ​ដែល​ពួកគេ​ចង់​ប្រើ ។ ហេតុអ្វី ? សូម​ពន្យល់ថា ការ​អាច​ធ្វើការ​ជ្រើសរើស​បាន គឺជា​ពរជ័យ​មកពី​ព្រះវរបិតា​សួគ៌ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ ស្រឡាញ់​យើង ហើយ​ចង់​ឲ្យយើងធ្វើ​ការ​ជ្រើសរើស​ល្អ ។

  • សូម​ប្រាប់​កុមារ​អំពី​គ្រា​នៅពេល​អ្នក​បាន​ធ្វើ​ការជ្រើសរើស​ល្អ ហើយ​រៀបរាប់​ពី​អារម្មណ៍​របស់​អ្នក ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូររូបភាព​ពី​សាច់រឿង​របស់​អ្នក ឬ​សាច់​រឿង​របស់​ពួកគេ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ចែកចាយ​រូបភាព​របស់​ពួកគេ​នៅក្នុង​ថ្នាក់រៀន ហើយ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បានរៀន​ចេញ​ពី​រឿង​នោះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៧

ព្រះវរបិតា​សួគ៌​ចង់​ឲ្យ​ខ្ញុំ​មាន​អំណរគុណ ។

តើ​អ្នក​អាច​ជួយ​កុមារ​យល់​ពី​សារសំខាន់​នៃ​ការ​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតា​សួគ៌​សម្រាប់​ពរជ័យ​របស់​ពួកគេ​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​កុមារ​ពីអ្វីមួយ​ដែល​អ្នក​មាន​អំណរគុណ​ ហើយ​សូម​ឲ្យ​ពួកគេ​ចែកចាយ​រឿង​ដែល​ពួកគេ​មាន​អំណរគុណ​នោះផងដែរ។ សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៧ ហើយ​ជួយ​កុមារ​គិត​ពីវិធី​មួយចំនួន​ដែល​ពួកគេ​អាច​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​ចំពោះ​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល ។ តើ​ពួកគេ​អាច​ធ្វើអ្វី​យកទៅ​ផ្ទះ ដើម្បី​រំលឹក​ពួកគេ​ឲ្យ​អរគុណ​ដល់​ព្រះវរបិតាសួគ៌​សម្រាប់​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល ?

  • សូម​ច្រៀង​ជាមួយគ្នា​អំពី​ចម្រៀង​ដែល​មាន​អំណរគុណ ដូចជា « សម្រាប់​សុខភាពរឹងមាំសៀវភៅ​ចម្រៀង​កុមារទំព័រ ១៨ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ជំនួស​ពាក្យ​នៅ​ក្នុង​ចម្រៀង​ជាមួយ​អ្វីៗ​ដែល ពួកគេ​មាន​អំណរគុណ ។

  • សូម​ឲ្យ​កុមារ​គូររូបភាព​នៃ​អ្វីៗ​ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩-១២

ថ្ងៃ​ឈប់សម្រាក​គឺជា​ថ្ងៃ​របស់​ព្រះអម្ចាស់ ។

នៅពេល​អ្នក​ចែកចាយ​អំណរ​ដែល​អ្នក​បាន​ទទួល តាមរយៈ​ការ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ នោះ​អ្នក​អាច​ជួយ​កុមារ​មើលឃើញ​ថ្ងៃ​ឈប់សម្រាក​ថាជា​ថ្ងៃ​ដែល​យើង​ថ្វាយបង្គំ​ព្រះអម្ចាស់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​យករូបភាព ឬ វត្ថុ​ដែល​ពិពណ៌នា​ពី​រឿង​ល្អ​ដែល​យើង​អាច​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ដើម្បី​ថ្វាយ​បង្គំ​ព្រះអម្ចាស់ និង​ទទួល​បាន​អំណរ ។ គំនិត​មួយ​ចំនួន​គឺមាន​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩–១២ និង «ការ​គោរព​ប្រតិបត្តិ​ថ្ងៃ​ឈប់សម្រាក» ។ (ដើម្បី​កម្លាំង​នៃ​យុវជន ទំព័រ ៣០–៣១ ) ។ ឧទាហរណ៍ ដើម្បី​តំណាង​ឲ្យ​សាក្រាម៉ង់ អ្នក​គួរ​បង្ហាញ រូបភាព ១០៨ នៅក្នុង សៀវភៅ​រូបភាព​ដំណឹង​ល្អ ឬ​ពែង​សាក្រាម៉ង់ និង​ដុំ​នំបុ័ង ។ តើរឿង​នីមួយៗ​ទាំងនេះ​ជួយ​យើង​នៅ​ជិត​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ គ្រីស្ទ នៅថ្ងៃ​ឈប់សម្រាក​យ៉ាងដូចម្តេច ?

  • សូម​បំពេញ​ទំព័រ​សកម្មភាព​ប្រចាំ​សប្តាហ៍​ជាមួយ​នឹង​កុមារ​ដើម្បី​ផ្តល់​គំនិត​ខ្លះៗ​ដល់ពួកគេ​ក្នុងការ​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់សម្រាក​ជា​ថ្ងៃ​បរិសុទ្ធ ។

    នំបុ័ង និង​ពែង​សាក្រាម៉ង់

    ការ​ទទួលទាន​សាក្រាម៉ង់​ជួយ​យើង​គោរព​ថ្ងៃ​ឈប់សម្រាក ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៧–២៨

សិទ្ធិ​ជ្រើស​រើសគឺ​ជា​អំណាចដើម្បី​រើស​យក ។

ព្រះប្រទានដល់​យើង​នូវ​អំណាច​ដើម្បី​ជ្រើសរើស ហើយ​ជា​មួយ​អំណាច​នោះ​យើង​អាច « នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន » (ខទី ២៧) ។ តើ​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នកបង្រៀន​ឲ្យ​មើលឃើញថា ទោះបី​ជា​មាន​សេចក្តី​ទុច្ចរិត​ក្នុង​ពិភព​លោកនេះ « អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន​គេ » ដើម្បី « ប្រព្រឹត្ត​អំពើ​ល្អ » ? (ខទី ២៨) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​កុមារ​ក្រដាស​មួយ​សន្លឹក​ដែល​មាន​ពាក្យ​ការជ្រើសរើសសរសេរ​នៅ​ម្ខាង ហើយ​ពាក្យ​ផល​នៅ​លើ​ក្រដាស​ម្ខាង​ទៀត ។ សូម​ពន្យល់ថា ការជ្រើសរើស​វា​មាន​ផល​របស់​វា ឬ លទ្ធផល​ដែល​កើតឡើង​តាម​សកម្មភាព​របស់​យើង​ដោយ​ឯកឯង។ សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​រើស​យក​ក្រដាស​ដើម្បី​បង្ហាញ​ថា នៅពេល​អ្នក​រើស​ក្រដាស​ឡើង នោះអ្នក​ទទួល​បាន​​ការជ្រើសរើស ព្រម​ទាំង​​ផល​ពី​ការជ្រើសរើស​នោះ​ផង​ដែរ​ ។ សូម​ឲ្យ​កុមារម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:២៧-២៨។ តើ​ការជ្រើសរើស​អ្វី​ដែល​យើង​អាច​ធ្វើ​ដែល​នឹង « នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន » ឬ​ផល​ល្អ​នោះ ? (ខទី ២៧) ។ តើ​នៅពេល​ណា​ខ្លះ​ដែល​យើង​ធ្វើការ​ជ្រើរើស​ល្អ ដែលហុច​ផល​ជាការ​ប្រទាន​ពរជ័យ​ដល់​អ្នកដទៃ ?

  • សូមសរសេរ​ឃ្លា​ចេញមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៧–២៨ នៅ​លើ​ចម្រៀក​ក្រដាស ហើយចែក​ឲ្យ​កុមារ​ម្នាក់ៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​-ខគម្ពីរ​ដោយ​ស្ងាត់ៗ ហើយ​សញ្ជឹង​គិត​ពី​ឃ្លា​របស់ពួកគេ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អង្គុយ​តាម​លំដាប់លំដោយ ដែល​ឃ្លា​របស់​ពួកគេ​បាន​ប្រាកដ​ឡើង​ខទី ២៧-២៨​ហើយ​ចែកចាយ​ជាមួយគ្នា​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ តើ​ព្រះ​អម្ចាស់​បញ្ជូន​សារ​អ្វី​មក​កាន់​យើង​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ?

  • សូម​ច្រៀងចម្រៀង​អំពីការ​ជ្រើសរើស ដូចជា « ជ្រើសរើស​ផ្លូវ​ត្រូវសៀវភៅ​ចម្រៀង​កុមារទំព័រ ៨២ ) ។ សូម​សួរ​សំណួរ​ដែល​ជួយ​កុមារ​សញ្ជឹងគិត​នូវ​ពាក្យពេចន៍​ក្នុង​បទ​ចម្រៀង — ឧទាហរណ៍ តើ​នរណា​ដែល​ជួយ​ដឹកនាំ​អ្នក​ឲ្យ​ធ្វើការ​ជ្រើសរើស​ត្រឹមត្រូវ ? តើនរណា​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការជ្រើសរើស​ខុស ? តើ​ការជ្រើសរើស​ត្រឹមត្រូវ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩-១៦

ថ្ងៃ​ឈប់សម្រាក​គឺជា​ថ្ងៃ​របស់​ព្រះអម្ចាស់ ។

ព្រះអម្ចាស់​បាន​មានបន្ទូល​ថា​ការ​រក្សា​ថ្ងៃឈប់សម្រាក​ជួយ​យើង « កុំ​ឲ្យ​ប្រឡាក់​[ ខ្លួន​យើង ]​ពី​លោកិយ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:៩ ) ។ តើ​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​គោរព​ថ្ងៃ​ឈប់សម្រាក ហើយ​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ យ៉ាងដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩-១៦ ជាគូៗ ហើយ​សុំ​ឲ្យ​គូនីមួយៗ​សរសេរ​អ្វីមួយ​ដែល​ពួកគេ​បានរៀន​អំពី​ថ្ងៃឈប់សម្រាក​ចេញ​ពី​ខគម្ពីរ​នីមួយៗ ។ ពីរបីនាទី​ក្រោយមក សូម​ឲ្យ​គូនីមួយៗ​ចែកចាយ​ជាមួយ​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ តើ​យើង​នឹង​ធ្វើ​អ្វី​ខុស​ពីមុន​នៅថ្ងៃ​ឈប់សម្រាក ពីព្រោះតែ​អ្វី​ដែល​យើង​បានរៀន ?

  • សូមរៀបចំ​ល្បែង​ផ្គូរផ្គង​ងាយៗ​ដោយ​ដកស្រង់ឃ្លា​ចេញពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៩-១៦​ទៅ​-ខគម្ពីរ​ដែល​ត្រឹមត្រូវ ។ សូម​ជ្រើសរើស​ឃ្លា​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ​នៅ​ថ្ងៃ​ឈប់សម្រាក ។ សូម​ពិភាក្សា​ពី​អ្វី​ដែល​ឃ្លា​ទាំងនេះ​បង្រៀន​អំពី​ថ្ងៃ​របស់​ព្រះអម្ចាស់ និង​របៀប​ដែល​យើង​អាច​ខិត​កាន់តែ​ជិត​ទ្រង់ ។

  • ថ្ងៃឈប់សម្រាក​គឺជា « ថ្ងៃ​របស់​ព្រះអម្ចាស់ » (គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:១២)—គឺជា​ថ្ងៃ​ដែល​បង្ហាញ​ថា យើង​ចងចាំ​កិច្ចការ​ជាច្រើន​របស់​ព្រះអម្ចាស់ នៅពេល​យើង​ថ្វាយបង្គំ​ទ្រង់ ( សូមមើល Bible Dictionary «Sabbath» ) ។ សូម​ជួយ​កុមារ​សញ្ជឹងគិត​កិច្ចការ​ទាំងឡាយ ដោយ​ការ​អញ្ជើញ​ពួកគេ​ឲ្យ​អាន​វគ្គ​បទគម្ពីរខាងក្រោម ហើយ​ដោយការ​បង្ហាញ​ដល់​ពួកគេ​នូវ​បទគម្ពីរ​ដែល​ទាក់ទង ៖ លោកុប្បត្តិ ២:១–៣ ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ៣); យ៉ូហាន ២០:១–១៩ ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ៥៩) ។ តើ​មាន​កិច្ចការ​ដ៏​អស្ចារ្យ​ណា​ខ្លះ​របស់​ព្រះអម្ចាស់​ដែល​យើង​អាច​ចងចាំ​នៅ​ថ្ងៃ​ឈប់សម្រាក ? តើ​មាន​អ្វី​ខ្លះ​ទៀត​ដែល​យើង​រៀន​អំពី​ថ្ងៃ​ឈប់សម្រាក​ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩-១៦ ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ​របស់ពួកគេ​នូវ​អ្វី​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​កសាង​ទំនុក​ចិត្ត​លើ​កុមារ ។ កុមារមួយ​ចំនួន​ពុំ​មាន​អារម្មណ៍ថា មាន​សមត្ថភាព​រៀន​ដំណឹងល្អ​ដោយ​ខ្លួនឯង​នោះទេ ។ សូម​សន្យា​ជាមួយ​កុមារ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ពួកគេ​រៀន ។