គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២៦ ខែ មេសា–ថ្ងៃទី ២ ខែ ឧសភា គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥ ៖ « សេចក្ដី​សន្យា … នឹង​បាន​សម្រេច​ហើយ »


« ថ្ងៃទី ២៦ ខែ មេសា-ថ្ងៃទី ២ ខែ ឧសភា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥ ៖ ‹ « សេចក្តី​សន្យា​ទាំង​ប៉ុន្មាន​…​នឹង​ត្រូវ​បាន​សម្រេច​ហើយ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៦ ខែ មេសា-ថ្ងៃទី ២ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

យុវវ័យ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ២៦ ខែ មេសា–ថ្ងៃទី ២ ខែ ឧសភា

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥

« សេចក្តី​សន្យា​ទាំង​ប៉ុន្មាន​…​នឹង​ត្រូវ​បាន​សម្រេច​ហើយ »

ក្នុងនាម​ជា​គ្រូបង្រៀន ការរៀបចំ​ដ៏​ចាំបាច់​របស់​អ្នក​គឺ​ខាងវិញ្ញាណ ។ សូម​ចាប់ផ្តើម​ដោយ​ការសិក្សា គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥​ហើយ​អធិស្ឋាន​សូម​ការណែនាំ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ គម្រោង​នេះ​ផ្តល់​ជា​គំនិត​ខ្លះៗ​ដែល​អាច​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​អ្នក ។ អ្នក​ក៏​អាច​រកគំនិត​ខ្លះៗ​នៅក្នុង គម្រោង ប្រចាំ​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ​ឬ​នៅក្នុង លីអាហូណាប្រិយមិត្ត ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​សួរ​កុមារ​ប្រសិនបើ​ពួកគេ​ចង់ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​បានរៀន​ចេញ​ពី​ព្រះ​គម្ពីរ​នៅសប្តាហ៍​នេះ ។ សូម​ជ្រើសរើស​នរណា​ម្នាក់​ឲ្យចែកចាយ ហើយ​សូម​ឲ្យ​កុមារ​ផ្សេង​ទៀត​លើកដៃ​ពួកគេ​ឡើង ប្រសិនបើ​ពួកគេ​បាន​រៀន​អំពី​អ្វីមួយ​ស្រដៀង​គ្នា ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣២

ខ្ញុំ​អាច​នៅ « ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ » ។

នៅក្នុង​គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣២​ព្រះអម្ចាស់​បានបង្រៀនថា ពួកសិស្ស​របស់ទ្រង់​នឹង​មាន​សុវត្ថិភាព​នៅថ្ងៃចុងក្រោយ តាមរយៈ​ការឈរ​នៅទីបរិសុទ្ធ —​ជាទីដែល​ពិសេស​ចំពោះ​ព្រះអម្ចាស់ ។ តើ​អ្នក​អាច​ជួយ​កុមារ​ស្គាល់​ទីបរិសុទ្ធ​នៅក្នុង​ជីវិត​របស់ពួកគេ​ដោយរបៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ដាក់បង្ហាញ​រូបភាព​ផ្ទះ អគារ​សាសនាចក្រ និង​ព្រះវិហារ​បរិសុទ្ធ​នៅកន្លែង​ខុសៗគ្នា​ឲ្យ​ពេញ​បន្ទប់ ។ សូម​ផ្តល់ជា​តម្រុយ​ពិពណ៌នា​ពីកន្លែង​ទាំងនេះ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ឈរ​នៅជិត​រូបភាព​ដែល​អ្នក​កំពុង​ពិពណ៌នា ។ សូម​អាន​បន្ទាត់​ទីមួយ​ចេញ​ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣២ ។ សូមថ្លែង​ទីបន្ទាល់ថា យើង​ត្រូវបាន​ប្រទានពរជ័យ នៅពេល​យើង​ចំណាយ​ពេល​នៅ​ទីបរិសុទ្ធ ដូចជា​ផ្ទះ​របស់​យើង អគារ​ព្រះវិហារ​របស់​យើង និង​ព្រះវិហារ​បរិសុទ្ធ ។ សូម​ឲ្យ​កុមារ​សម្ដែង​ពី​អារម្មណ៍​កាល​ពួកគេ​នៅក្នុង​ទីបរិសុទ្ធ​ទាំងនេះ ។

  • សូម​ជួយ​កុមារ​ឲ្យ​បំពេញ​ទំព័រ​សកម្មភាព​ប្រចាំ​សប្ដាហ៍​នេះ ។ សូមជួយ​ពួកគេ​សរសេរ « ខ្ញុំ​អាច​ជួយ​ធ្វើ​ឲ្យ​ផ្ទះ​របស់​ខ្ញុំ​ក្លាយ​ជា​ទីបរិសុទ្ធ » ហើយ​« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៣២» នៅ​លើ​គំនូរ​របស់​ពួកគេ ។ តើ​ពួកគេបាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ផ្ទះ​របស់ពួកគេ​ក្លាយ​ជា​ទីបរិសុទ្ធ ?

  • ដើម្បី​ជួយ​កុមារ​គិត​អំពី​​អត្ថន័យ​នៃ​ការ « ​នឹង​ពុំ​ត្រូវ​បាន​រើ​ឡើយ » សូម​ឲ្យ​ពួកគេ​ឈរ​នៅ​ស្ងៀម​មួយ​កន្លែង​កុំរើ​មួយ​នាទី ។ សូម​អាន​បន្ទាត់​ទីមួយ​ចេញ​ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣២ ។ សូម​ជួយ​កុមារ​យល់ថា ដើម្បី​« ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ ហើយ​នឹង​ពុំ​ត្រូវ​បាន​រើ​ឡើយ » មានន័យថា ត្រូវ​ជ្រើសរើស​ត្រឹមត្រូវ​គ្រប់ពេលវេលា​ទាំងអស់ មិនថា​មាន​រឿង​អ្វី​កើតឡើង​នោះទេ ។ សូម​ឲ្យ​ពួកគេ « កុំរើ » ចេញ​ពី​គំនិត និង​ទង្វើរ​សុចរិត ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤៤–៤៥

ព្រះយេស៊ូវគ្រីស្ទ នឹង​យាង​មក​ម្ដងទៀត ។

នៅពេល​ដែល​ពួកបរិសុទ្ធ​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ បាន​ឭ​ពី​វិវរណៈ​ដែល​មាន​នៅក្នុង​គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥​ដែល​និយាយ​ពី​ថ្ងៃចុងក្រោយ និង​ការយាង​មក​ជា​លើកទីពីរ ពួកគេ​បាន​ទទួល​ដោយ​សេចក្តី​អំណរ ។ សូម​ពិចារណា​ពី​របៀប​ដែល​នឹង​ជួយ​កុមារ​រៀបចំ​ទទួល​ការយាង​មកជា​លើកទីពីរ​ដោយ​រីករាយ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​គិត​អំពី​របៀប​ដែល​ពួកគេ​ទទួល​អារម្មណ៍ នៅពេល​ពួកគេ​ដឹងថា មាននរណា​ម្នាក់​សំខាន់​កំពុង​មក​លេង​ពួកគេ ដូចជា​លោកតា លោកយាយ ឬ​មិត្តភក្តិ​ម្នាក់ ។ តើ​ពួកគេ​ត្រៀម​ខ្លួន​សម្រាប់​ការ​មកលេង​នេះ​ដូចម្តេច​ខ្លះ ? សូម​បង្ហាញ​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​សូម​អាន​ផ្នែក​ខ្លះ ឬ​ទាំងអស់​ចេញពី គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៤៤–៤៥ ។ សូម​ប្រាប់​កុមារ​ពី​អារម្មណ៍​របស់​អ្នក​អំពី​ការយាងមក​របស់​ព្រះអង្គ​សង្រ្គោះ​ម្តងទៀត ហើយ​សូម​ឲ្យ​ពួកគេ​ចែករំលែក​អារម្មណ៍​របស់ពួកគេ ។

  • សូម​បង្ហាញ​រូបភាព​ព្រះ​អង្គសង្រ្គោះ​យាង​មកជា​លើកទីពីរ ( សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះនៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​ពី​អារម្មណ៍​របស់ពួកគេ​ពេល​ពួកគេ​ឃើញ​រូបភាព​នេះ ។ សូម​ចែកចាយ​ទីបន្ទាល់របស់អ្នក​ថា ព្រះយេស៊ូវ គ្រីស្ទ នឹង​យាងមក​ម្តងទៀត ។

  • សូម​ច្រៀង​អំពី​ការយាង​មក​ជា​លើកទីពីរ ដូចជា​បទ « ពេលទ្រង់​យាង​មក​ម្តង​ទៀតសៀវភៅ​ចម្រៀង​កុមារទំព័រ ៤៦–៤៧ ) ។ សូម​ប្រើ​បទចម្រៀង​នេះ ដើម្បី​ពិភាក្សា​អំពីវិធី​ដែល​យើងអាច​ត្រៀមខ្លួន​សម្រាប់​ការយាងមក​របស់​ព្រះ​យេស៊ូវ ម្តងទៀត ដូចជា តាមរយៈ​ការធ្វើតាម​ព្រះទ័យ​របស់ព្រះ និង​ការ​ធ្វើ​ឲ្យ​ពន្លឺ​របស់​យើង​ចែងចាំង​ដល់​អ្នកដទៃ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:៣–៥

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គគាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ។

តើ​អ្នក​អាច​ជួយ​កុមារ​ពង្រឹង​សេចក្តី​ជំនឿ​របស់ពួកគេ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​គាំទ្រ​របស់ពួកគេ​យ៉ាងដូចម្តេច ? តើ​អ្នក​បានរៀន​ពីការណ៍​នេះ​សម្រាប់​ខ្លួន​អ្នកដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមសរសេរ​ពាក្យ ឬ​ឃ្លា​ដែលមាន​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៣-៥​នៅលើ​ក្រដាស​ផ្សេងគ្នា ។ សូមទុក​ពេល​មួយ​នាទី​ឲ្យ​កុមារដើម្បី​សិក្សា​ខគម្ពីរ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ហើយ​បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យបិទ​ព្រះ​គម្ពីរ​របស់ពួកគេ ហើយ​សរសេរ​ពាក្យ​នេះ​នៅ​លើ​ក្រដាស​តាម​លំដាប់លំដោយ​ដែល​មាននៅក្នុង​ខគម្ពីរ​នេះ ។ ស្រប​តាម​ខគម្ពីរ​ទាំងនេះ តើ​ព្រះអង្គ​សង្រ្គោះ​មាន​បន្ទូល​អ្វី​ខ្លះ ក្នុង​ការ​ទូលអង្វរ​ពី​កិច្ចការ​របស់​យើង​ចំពោះ​ព្រះវរបិតាសួគ៌ ?

  • សូម​ជួយ​កុមារ​ឲ្យ​និយមន័យ​ពាក្យ អ្នកគាំទ្រ​ប្រហែល​ជា​សូម​មើល​នៅក្នុង​វចនុក្រម ។ តើ​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​អ្វី​ខ្លះ​ដែលអាច​ធ្វើ​ឲ្យ​ទ្រង់​ធ្វើ​ជា​អ្នក​គាំទ្រ​របស់​យើងបាន​នោះ ? សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ គ្រីស្ទ បាន​ធ្វើ​សម្រាប់យើង ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​អារម្មណ៍​របស់ពួកគេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៩

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ពន្លឺ​នៃ​ពិភពលោក ។

សូម​ជួយ​កុមារ​ដែល​អ្នកបង្រៀន គិត​អំពី​វិធី​ដែល​ដំណឹងល្អ​រៀបចំ​ពិភពលោក​សម្រាប់​ការយាងមក​ជាលើកទីពីរ​របស់ព្រះអង្គ​សង្គ្រោះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​ពន្លឺមួយ និង​ទង់ជាតិ ឬ​គូរ​រូប​ទាំង​នេះ​នៅ​លើ​ក្តារខៀន ។ សូមអញ្ជើញ​កុមារ​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៩ ហើយ​គិត​ពី​របៀប​ដែល​ដំណឹងល្អ​គឺដូចជា​ពន្លឺ មាត្រដ្ឋាន ( ឬ​ទង់ជាតិ ) និង​ជា​អ្នក​នាំ​សារ ។ អ្នក​អាច​ពន្យល់ថា​នៅពីបុរាណ មាត្រដ្ឋាន​គឺជា​បដា ឬ​ទង់ជាតិ​ដែល​លើកឡើង​នៅ​សមរភូមិ ។ វាជួយ​ឲ្យ​ពួកទាហាន​ដឹង​ពី​កន្លែង​ជួបជុំ​គ្នា និង​អ្វី​ដែល​ត្រូវ​ធ្វើ ។

    មេទ័ព​មរ៉ូណៃលើក​ទង់​ឥស្សរភាព​ឡើង

    ទង់ឥស្សវភាពដោយ ឡារី ខនរ៉ាត វិនប៊ើហ្គ

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ ខទី ៩ ដោយ​ការសរសេរ​វា​នៅលើ​ក្តារខៀន ហើយ​លុប​ពាក្យ​ពីរបីពាក្យ​ម្តងៗ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣៧–៣៨

ព្រះយេស៊ូវគ្រីស្ទ នឹង​យាង​មក​ម្ដងទៀត ។

វា​អាច​ជារឿង​គួរ​ឲ្យ​ខ្លាច​ចំពោះ​កុមារ​ដែល​ត្រូវ​អាន​អំពី​សង្រ្គាម សេចក្តី​ទុច្ចរិត និង​ការបំផ្លិចបំផ្លាញ​ដែល​ត្រូវបាន​ព្យាករណ៍​ដែលនឹង​ត្រូវ​កើត​ពីមុន​ការយាងមក​ជាលើកទីពីរ​របស់​ព្រះអង្គសង្រ្គោះ ។ តើ​អ្នក​អាច​ជួយ​ពួកគេ​ទន្ទឹងមើល​ទៅមុខ​ដោយ​សេចក្តី​អំណរ​ចំពោះ​ថ្ងៃដែល​បាន​សន្យា​នេះ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​កុមារ​ថាតើ​ពួកគេ​ដឹងថា​រដូវកាល​ថ្មី​ជិត​ចូលមក​ដល់​តាមរបៀប​ណា ? តើ​ពួកគេ​រកមើល​ទីសម្គាល់​អ្វី ? សូម​ពន្យល់ថា ដូចជា​រដូវកាល​ថ្មី​មាន​សម្គាល់​របស់វា នោះ​ការយាងមក​ជា​លើក​ទីពីរ​ក៏​មាន​ទីម្គាល់​ដែរ ។ សូម​អានជាមួយ​គ្នា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៣៧–៣៨។ តើ​ព្រះ​យេស៊ូវ មានបន្ទូល​ថា​ទីសម្គាល់​នៃ​ការយាង​មកជា​លើកទីពីរ​របស់ទ្រង់​មាន​សភាព​ដូចម្តេច ? ដើម្បី​ជួយ​កុមារ​ស្គាល់​ទីសម្គាល់​ដែល​យើង​គួរ​ស្វែងរក សូម​ចាត់​ឲ្យ​កុមារ​ម្នាក់ៗ ( ឬ​កុមារ​មួយ​ក្រុម ) អាន​-ពីរបី​ខ​ចេញពី​គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥​ដែល​ពិពណ៌នា​អំពី​ទីសម្គាល់ ។ ខទី ២៦–២៧, ៣១–៣៣, ៤០–៤២​អាច​ប្រើ​ជា​ឧទាហរណ៍ ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។ តើ​ទីសម្គាល់​ណាមួយ​ដែល​ត្រូវបាន​បំពេញ​សព្វថ្ងៃនេះ ?

  • នៅ​លើ​ក្រដាស​មួយ​ផ្សេងទៀត សូម​សរសេរ​សេចក្តី​សន្យា​មួយ​ចំនួន ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៅ​ថ្ងៃអានាគត ដែល​អ្នក​បានរក​ឃើញ​នៅក្នុង​ការសិក្សា​របស់អ្នក​ពី ជំពូក ៤៥។ គំរូ​នៃ​សេចក្តីសន្យា​ទាំងនេះមួយ​ចំនួន​អាច​មាន​នៅក្នុង ខទី ៤៤–៤៥, ៥១–៥២, ៥៥, ៥៨–៥៩, ៦៦–៧១  ។ សូម​សរសេរ​នៅលើ​ក្ដារខៀន​ពី​ខគម្ពីរ​មួយ​ចំនួន​ដែល​មាន​សេចក្តី​សន្យា ។ សូម​ចែក​ក្រដាស​ទៅ​ឲ្យ​សិស្ស ហើយ​សុំ​ឲ្យ​ពួកគេ​ប្រើ​ព្រះគម្ពីរ​ផ្គូរផ្គង​ខគម្ពីរ​ទាំងនេះ​នៅលើ​ក្តារខៀន​ជាមួយ​នឹង​សេចក្តី​សន្យា​ទាំងឡាយ ។ សូម​ពិភាក្សា​ពី​អត្ថន័យ​នៃ​ពាក្យ​សេចក្តី​សន្យា ហើយ​អញ្ជើញ​កុមារ​ឲ្យ​ចែករំលែក​ថាតើ សេចក្តី​សន្យា​ណាមួយ​ដែល​ជួយពួកគេ​មាន​អារម្មណ៍​រំភើប​អំពី​ការយាងមក​ជា​លើកទីពីរ​របស់​ព្រះអង្គសង្រ្គោះ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​គិត​អំពី​រឿងមួយ​ដែល​ពួកគេ​បាន​រៀន​នៅ​ពេល​កំពុងរៀន​ក្នុង​ថ្នាក់ ដែល​ពួកគេ​អាច​ចែករំលែក​ជាមួយ​ក្រុមគ្រួសារ​របស់ពួកគេ ។ សូម​សួរ​ពួកគេ​ពីរបីនាក់​ឲ្យ​ចែករំលែក​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ពី​អ្វី​ដែល​ពួកគេ​ចង់ចែកចាយ​ជាមួយ​អ្នក​ផ្ទះ ។

ការអភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​ព្រះវិញ្ញាណ ។ នៅពេល​អ្នក​បង្រៀន​កុមារ សូមប្រាប់​ពួកគេ​នៅពេល​អ្នក​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​និយាយ​អំពី​របៀប​ដែល​អ្នក​ស្គាល់​វត្តមាន​របស់ទ្រង់​គង់នៅ ។ ឧទាហរណ៍ អ្នក​អាច​ទទួល​អារម្មណ៍​ថា​មាន​សុវត្ថិភាព ឬ​រីករាយ​កាលដែល​ច្រៀង​ចម្រៀង​អំពី​ព្រះ​អង្គសង្រ្គោះ ។ ការស្គាល់​អារម្មណ៍​ទាំងនេះ​នឹង​ជួយ​កុមារ​ដឹង នៅពេល​ពួកគេ​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ ។