« ថ្ងៃទី ១៧–២៣ ខែ ឧសភា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៥១-៥៧ ៖ ‹ ជាអ្នកកាន់កាប់ត្រួតត្រាដោយស្មោះត្រង់ យុត្តិធម៌ និងឈ្លាសវៃ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៧–២៣ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៥១-៥៧ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា
ន័ង្គលដំបូង ដោយ ជេមស៍ ថៃលើរ ហាវ៉ូត
ថ្ងៃទី ១៧–២៣ ខែឧសភា
គោលលទ្ធិ និង សេចក្តីសញ្ញា ៥១-៥៧
«ជាអ្នកកាន់កាប់ត្រួតត្រាដោយស្មោះត្រង់ យុត្តិធម៌ និងឈ្លាសវៃ»
បន្ថែមលើគំនិតដែលបានផ្តល់យោបល់ត្រង់ចំណុចនេះ ព្រះវិញ្ញាណអាចបំផុសអ្នកផ្តោតសំខាន់លើអ្វីផ្សេងទៀតចេញពីគោលលទ្ធិ និងសេចក្តីសញ្ញា៥១–៥៧ដែលប្រហែលជាសំខាន់ចំពោះកុមារដែលអ្នកបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារដែលចង់ចែកចាយពីអ្វីដែលពួកគេកំពុងរៀនគូរលេខចេញពីប្រអប់ដែលកំណត់លេខរៀងដែលពួកគេនឹងចែកចាយ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥១:៩
ខ្ញុំអាចធ្វើជាមនុស្សស្មោះត្រង់ ។
មានកុមារតូចៗជាច្រើនគឺកំពុងរៀនអំពីរបៀបដើម្បីប្រាប់ការពិត ។ សូមពិចារណារបៀបដែលអ្នកអាចពង្រឹងសារសំខាន់នៃការនិយាយ និងប្រព្រឹត្តិដោយស្មោះត្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានទៅកាន់កុមារតូចៗចេញមកពី គោលលទ្ធិ និង សេចក្ដី សញ្ញា ៥១:៩ ៖ « ហើយចូរឲ្យមនុស្សគ្រប់រូបប្រព្រឹត្តដោយទៀងត្រង់ » ។ ( សូមមើលផងដែរ មាត្រានៃសេចក្តីជំនឿ ១:១៣) ។ សូមសួរកុមារប្រសិនបើពួកគេដឹងពីអន្ថន័យនៃការធ្វើជាមនុស្សស្មោះត្រង់ ។ ដើម្បីជួយពួកគេយល់កាន់តែច្បាស់ សូមផ្តល់ជាឧទាហរណ៍នៃទង្វើរដែលស្មោះត្រង់ ។
-
សូមចែកចាយរឿងសាមញ្ញៗដែលកុមារប្រឈមមុខនឹងការសម្រេចចិត្តនៃការធ្វើជាមនុស្សស្មោះត្រង់ ដូចជា ការសម្រេចចិត្តសារភាពនៅពេលពួកគេធ្វើអ្វីមួយខុស ។ សូមប្រើរូបភាពតុក្តាធ្វើពីស្រោមជើង ឬ តុក្តាក្រដាសដើម្បីធ្វើឲ្យសាច់រឿងកាន់តែមានចំណាប់អារម្មណ៍ ។ សូមសួរកុមារថាតើមនុស្សទាំងនេះកំពុងតែធ្វើជាមនុស្សស្មោះត្រង់ ឬ មនុស្សមិនស្មោះត្រង់ ។
-
សូមច្រៀងចម្រៀងអំពីភាពស្មោះត្រង់ ដូចជា « ឈរដោយសុចរិតសៀវភៅចម្រៀងកុមារទំព័រ ៨១ ) ។ សូមថ្លែងទីបន្ទាល់របស់អ្នកអំពីមូលហេតុដែលវាមានសារសំខាន់ដើម្បីធ្វើជាមនុស្សស្មោះត្រង់ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៥២:១០; ៥៣:៣; ៥៥:១
អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធគឺត្រូវបានទទួលតាមរយៈការដាក់ដៃលើក្បាល ។
ការទទួលព្រះវិញ្ញាណបរិសុទ្ធតាមរយៈការដាក់ដៃលើក្បាល គឺត្រូវបានលើកឡើងជាច្រើនដងនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥១-៥៧ ។ ការណ៍នេះអាចជាឱកាសល្អដើម្បីបង្រៀនកុមារអំពីពិធីបរិសុទ្ធទាំងនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពកុមារម្នាក់ទទួលពិធីបញ្ជាក់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អលេខ ១០៥) ។ សូមអញ្ជើញកុមារឲ្យពិពណ៌នានូវអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាព ។ សូមឲ្យពួកគេទះដៃ នៅពេលពួកគេឮ « ដាក់ដៃលើ » ឬ « ការដាក់ដៃលើ » នៅពេលអ្នកអាន-ខគម្ពីរ មួយ ឬពីរចេញពី-ខគម្ពីរខាងក្រោម ៖គោលលទ្ធិ និងសេចក្តីសញ្ញា ៥២:១០;៥៣:៣;៥៥:១។
-
សូមប្រាប់កុមារអំពីពេលដែលអ្នកបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការដាក់ដៃលើ បន្ទាប់ពីអ្នកបានទទួលបុណ្យជ្រមុជទឹក ។ សូមជួយកុមារទន្ទឹងរង់ចាំដើម្បីទទួលអំណោយទានសម្រាប់ខ្លួនពួកគេ ។ សូមពិភាក្សាជាមួយពួកគេនូវវិធីទាំងឡាយដែលយើងអាចអញ្ជើញព្រះវិញ្ញាណឲ្យគង់នៅក្នុងជីវិតយើង ។
-
ច្រៀង « ព្រះវិញ្ញាណបរិសុទ្ធ » សៀវភៅចម្រៀងកុមារ ទំព័រ ៥៦ ឬចម្រៀងស្រដៀងគ្នាមួយ ។ សូមលើកឡើងនូវពាក្យ និងឃ្លាដែលបង្រៀនអំពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
រូបភាពក្មេងប្រុសត្រូវបានបញ្ជាក់ ដោយ ដាន ប៊ើរ
គោលលទ្ធិ និងសេចក្តីសញ្ញា ៥៤:៤–៦
ខ្ញុំគួរតែរក្សាសេចក្តីសន្យារបស់ខ្ញុំជានិច្ច ។
លីម៉ាន ខូព្លី បានចុះកិច្ចព្រមព្រៀងដើម្បីឲ្យពួកបរិសុទ្ធមកពី ខូស្វិល ទីក្រុង នូវ យ៉ោក រស់នៅលើដីរបស់គាត់នៅរដ្ឋ អូហៃអូ ។ ប៉ុន្តែ បន្ទាប់ពីពួកគេបានមកដល់ គាត់បានរំលោភកិច្ចព្រមព្រៀងរបស់គាត់ ហើយបានបណ្តេញពួកគេឲ្យចាកចេញ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយជាមួយកុមារនូវអ្វីដែលបានកើតឡើងចំពោះពួកបរិសុទ្ធដែលបានមករស់នៅលើដីរបស់លីម៉ាន ខូព្លី ( សូមមើល ក្បាលជំពូកសម្រាប់ គោលលទ្ធិ និងសេចក្តីសញ្ញា ៥៤;សូមមើលផងដែរ « ជំពូកទី ២១ ៖ វិវរណៈដើម្បីរស់នៅរដ្ឋមីសសួរី» ដំណើររឿងគោលលទ្ធិ និងសេចក្តីសញ្ញា៨១–៨៣ ) ។ សូមជួយពួកគេពិចារណារពីបៀបដែលពួកបរិសុទ្ធអាចមានអារម្មណ៍នៅពេល លីម៉ាន បំពានសេចក្តីសន្យារបស់គាត់ ។
-
សូមកាត់រូបបេះដូងក្រដាសជាពីរ ហើយឲ្យបេះដូងមួយចំហៀងឲ្យកុមារពីរនាក់ផ្សេងគ្នា ។ សូមឲ្យពួកគេលើកបេះដូងមួយចំហៀងរបស់ពួកគេឡើងជាមួយគ្នាដើម្បីផ្គុំជារូបបេះដូងមួយ ។ សូមឲ្យកុមារផ្សេងទៀតប្តូរវេណគ្នាលើកចំណែកបេះដូងឡើង ។ សូមជួយកុមារឲ្យប្រៀបធៀបរឿងនេះជាមួយនឹងសេចក្តីសន្យា ឬសេចក្តីសញ្ញាដែលយើងធ្វើជាមួយព្រះ ។ ព្រះនឹងតែងតែលើកផ្នែកនៃសេចក្តីសញ្ញារបស់ទ្រង់ឡើង ប្រសិនបើយើងលើផ្នែករបស់យើងឡើងនោះ ។
-
សូមរំលឹកកុមារថា នៅពេលពួកគេទទួលបុណ្យជ្រមុជទឹក នោះពួកគេនឹងចុះសេចក្តីសញ្ញា ឬ សេចក្តីសន្យាដើម្បីគោរពបទបញ្ញត្តិរបស់ព្រះ ។ សូមអានឲ្យពួកគេស្តាប់ពីគោលលទ្ធិ និងសេចក្តីសញ្ញា ៥៤:៦នូវរបៀបដែលព្រះអម្ចាស់ប្រទានពរជ័យដល់ប្រជារាស្រ្តដែលគោរពសេចក្តីសញ្ញារបស់ពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និងសេចក្តីសញ្ញា ៥១:១៩; ៥៥
ខ្ញុំអាចប្រើពរជ័យដែលព្រះបានប្រទានដល់ខ្ញុំដើម្បីប្រទានពរដល់អ្នកដទៃ ។
ព្រះអម្ចាស់បានប្រទានដល់យើងម្នាក់ៗនូវអំណោយទាន និងពរជ័យជាច្រើនដែលយើងអាចប្រើដើម្បីស្ថាបនានគររបស់ទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមលាក់ពាក្យ « ស្មោះត្រង់ » , « យុត្តិធម៌ » និង « ឈ្លាវៃ » ជុំវិញបន្ទប់ ។ សូមអញ្ជើញកុមារឲ្យស្វែងរកពាក្យនៅក្នុងបន្ទប់ ហើយបន្ទាប់មកសូមរកវា នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥១:១៩ ។ សូមអានខគម្ពីរ ជាមួយគ្នា ហើយសូមនិយាយអំពីអត្ថន័យនៃការទទួលខុសត្រូវ ។ ប្រសិនបើវាមានប្រយោជន៍សូមអានជាមួយគ្នានូវកថាខណ្ឌនៃ ពាក្យ « កាន់កាប់ត្រួតត្រា ការកាន់កាប់ត្រួតត្រា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។
-
សូមប្រាប់កុមារអំពី វិលលាម ដ័បបុលយូ ហ្វែប្ស ដែលជាអ្នកបោះពុម្ពសារព័ត៌មាន ពីមុនស្គាល់ដំណឹងល្អ ហើយប្តូរទីលំនៅទៅរស់នៅក្រុងខឺតឡង់ ។ សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៥:១-៤ ហើយ រកមើលអ្វីដែលព្រះអម្ចាស់ចង់ឲ្យវិលលាម ធ្វើ ។ តើរឿងណាមួយនៃរឿងទាំងនេះដែលអាចអនុវត្តចំពោះយើងទាំងអស់គ្នា ហើយមួយណាដែលជាក់លាក់ចំពោះវិលលាម ដោយសារតែទេព្យកោសល្យរបស់គាត់ ? សូមឲ្យកុមារស្វែងរកទេព្យកោសល្យដែលពួកគេមើលឃើញនៅក្នុងខ្លួនគ្នាទៅវិញទៅមក ហើយពិភាក្សាពីរបៀបដែលពួកគេអាចប្រើទេព្យកោសល្យទាំងនោះដើម្បីបម្រើព្រះ និងកូនចៅរបស់ទ្រង់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១៤–១៩
ព្រះមានគំរូដើម្បីជួយខ្ញុំ មិនមែនបំភាន់នោះទេ ។
នៅក្នុង-ខគម្ពីរទាំងនេះ ព្រះអម្ចាស់បានប្រទានគំរូមួយដើម្បី « ដើម្បីកុំឲ្យ [ យើង ] ទាំងអស់ គ្នាអាចត្រូវគេបញ្ឆោតបាន » (គោលលទ្ធិ និងសេចក្តីសញ្ញា ៥២:១៤) ដោយគ្រូ និងសារលិខិតក្លែងក្លាយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញកុមារនូវគំរូមួយ ( ដូចជា គំរូដេរសំលៀកបំពាក់ ឬ ធ្វើអ្វីមួយ ) ហើយសូមនិយាយពីមូលហេតុដែលគំរូមួយមានអត្ថប្រយោជន៍ ។ ដើម្បីជួយកុមាររៀនអំពីគំរូរបស់ព្រះអម្ចាស់ សូមសរសេរនៅលើក្តារខៀននូវឃ្លាដូចជា អ្នកណាដែល , ដូចគ្នានឹង , អ្នកណាដែល នោះនឹងត្រូវ , ហើយ អ្នកណាដែល នោះពុំមែន . សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៥-១៨ ហើយបំពេញចន្លោះ ។ ហេតុអ្វីគំរូវាមានអត្ថប្រយោជន៍ចំពោះយើង ? ( សូមមើលខទី ១៤, ១៩) ។
-
សូមគូរអ្វីមួយសាមញ្ញ ហើយអញ្ជើញកុមារឲ្យធ្វើតាមគំរូរបស់អ្នកដើម្បីគូរឲ្យបានដូចគ្នា ។ បន្ទាប់មក សូមបង្ហាញដល់ពួកគេនូវគំរូរបស់ព្រះអម្ចាស់ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥២:១៤–១៩ ។
ខ្ញុំគួរតែរក្សាសេចក្តីសញ្ញារបស់ខ្ញុំជានិច្ច ។
ទោះបីជាសេចក្តីសញ្ញារបស់យើងគឺមានលក្ខណៈបុគ្គលក៏ដោយ ក៏សេចក្តីស្មោះត្រង់របស់យើងនៅក្នុងការរក្សាសេចក្តីសញ្ញាទាំងនោះគឺអាចជះឥទ្ធិពលលើជីវិតរបស់អ្នកដទៃបានដែរ ។ សាច់រឿងរបស់លីម៉ាន ខូព្លី និងពួកបរិសុទ្ធមកពីភូមិ ខូលវិល ទីក្រុង នូយ៉ោក បង្ហាញសេចក្តីពិតនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយជាមួយកុមារនូវអ្វីដែលបានកើតឡើងនៅពេលពួកបរិសុទ្ធមកពីភូមិ ខូលវិល ទីក្រុងនូយ៉ោក មករស់នៅលើដីរបស់លីម៉ាន ខូព្លី ( សូមមើល ក្បាលជំពូកសម្រាប់ គោលលទ្ធិ និងសេចក្តីសញ្ញា ៥៤;សូមមើលផងដែរ « ជំពូកទី ២១ ៖ វិវរណៈដើម្បីរស់នៅរដ្ឋមីសសួរី» ដំណើររឿងគោលលទ្ធិ និងសេចក្តីសញ្ញា៨១-៨២ ) ។ តើវានឹងមានអារម្មណ៍បែបណាដើម្បីធ្វើជាមនុស្សម្នាក់ក្នុងចំណោមពួកបរិសុទ្ធទាំងនោះ ហើយដឹងថា លីម៉ាន បានបំពានកិច្ចព្រមព្រៀងក្នុងការចែកចាយដីរបស់គាត់នោះ ? តើរឿងនេះបង្រៀនយើងអ្វីខ្លះអំពីការរក្សាសេចក្តីសញ្ញារបស់យើង ? សូមអានជាមួយគ្នាគោលលទ្ធិ និងសេចក្តីសញ្ញា ៥៤:៦ដើម្បីរៀនអំពីពរជ័យដែលព្រះអម្ចាស់ប្រទានដល់ជនទាំងឡាយណាដែលរក្សាសេចក្តីសញ្ញារបស់ខ្លួន ។
-
សូមរំលឹកដល់កុមារពីសេចក្តីសញ្ញាដែលពួកគេបានធ្វើនៅពេលពួកគេទទួលបុណ្យជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:៨-១០) ។ សូមជួយពួកគេគិតពីវិធីដែលពួកគេអាចរក្សាសេចក្តីសញ្ញាទាំងនេះ ហើយជួយពួកគេមើលឃើញថាតើការធ្វើបែបនេះនឹងជួយរៀបចំពួកគេធ្វើសេចក្តីសញ្ញាបន្ថែមនាពេលអនាគតយ៉ាងដូចម្តេច ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ប្រសិនបើកុមារហាក់ដូចជារីករាយនឹងសកម្មភាពណាមួយក្នុងចំណោមសកម្មភាពទាំងឡាយនៅថ្ងៃនេះ សូមស្នើឲ្យពួកគេធ្វើសកម្មភាពនោះឡើងវិញនៅផ្ទះជាមួយក្រុមគ្រួសាររបស់ពួកគេ ។
ការអភិវឌ្ឍន៍ការបង្រៀនរបស់យើង
រស់តាមអ្វីដែលអ្នកបង្រៀន ។ ការបង្រៀនរបស់អ្នកនឹងកាន់តែមានឥទ្ធិពល ប្រសិនបើអ្នកអាចថ្លែងទីបន្ទាល់ចេញពីបទពិសោធន៍ផ្ទាល់ខ្លួន អំពីពរជ័យនៃការរស់នៅតាមដំណឹងល្អ ។ នៅពេលអ្នកជ្រើសរើសគោលការណ៍ដើម្បីបង្រៀនកុមារ សូមពិចារណាអំពីរបៀបដែលអ្នកអាចរស់នៅតាមគោលការណ៍ទាំងនោះកាន់តែពេញលេញ ។ ( សូមមើលផងដែរ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះទំព័រ ១៣–១៤។ )