« ថ្ងៃទី ១០–១៦ ខែ ឧសភា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩-៥០ ៖ ‹ អ្វីដែលមពីព្រះជាពន្លឺ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )
« ថ្ងៃទី ១០–១៦ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩-៥០ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ១០–១៦ ខែ ឧសភា
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩-៥០
« អ្វីដែលមកពីព្រះ ជាពន្លឺ »
នៅពេលអ្នកអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩-៥០ សូមរកមើលសារលិខិត ឬគោលការណ៍ដែលអ្នកនឹងមានអារម្មណ៍ថាមានអត្ថន័យពិសេសចំពោះកុមារដែលអ្នកបង្រៀន ។ ខាងក្រោមនេះគឺជាគម្រោងមេរៀនពីរបីដែលបានស្នើ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពនៅក្នុង គម្រោងប្រចាំសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយសូមជួយកុមារនិយាយអំពីព្រះយេស៊ូវគ្រីស្ទ ដូចជាអ្នកគង្វាលល្អម្នាក់ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១២–១៤
ខ្ញុំអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទបាន ។
សូមជួយកុមារយល់ថា ពួកគេអាចធ្វើតាមព្រះយេស៊ូវ គ្រីស្ទ តាមរយៈការជឿលើទ្រង់ ការប្រែចិត្ត ការទទួលបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមដាក់ស្នាមដានជើងក្រដាសចំនួនបួន និងរូបភាពចំនួនបួនដែលតំណាងឲ្យការជឿលើព្រះយេស៊ូវ គ្រីស្ទ តាមរយៈការប្រែចិត្ត ធ្វើបុណ្យជ្រមុជទឹក និងទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩:១២-១៤ ហើយសុំឲ្យកុមារចង្អុលទៅរករូបភាពត្រឹមត្រូវ នៅពេលផ្នែកនីមួយៗត្រូវបានលើកឡើងនៅក្នុងខគម្ពីរ ។ សូមឲ្យកុមារជួយអ្នកដាក់ស្នាមជើងនៅលើឥដ្ឋនៅក្បែរនឹងរូបភាពនោះ ហើយសូមឲ្យកុមារប្តូរវេណគ្នាដើរនៅលើស្នាមជើងទាំងនោះ ។ សូមថ្លែងទីបន្ទាល់របស់អ្នកថា នៅពេលយើងធ្វើរឿងនៅក្នុងរូបភាពទាំងនេះ នោះយើងកំពុងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
-
សូមប្រើទំព័រសកម្មភាពប្រចាំសប្តាហ៍ដើម្បីធ្វើតុក្កតាប្រើម្រាមដៃដែលអាចជួយពួកគេធ្វើតាមព្រះយេស៊ូវ គ្រីស្ទ តាមរយៈការមានសេចក្តីជំនឿ ការប្រែចិត្ត ការទទួលបុណ្យជ្រមុជទឹក និងការទទួលអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២៣–២៥
ពន្លឺខាងវិញ្ញាណរបស់ខ្ញុំអាចមានពន្លឺខ្លាំងឡើងៗ ។
គំនិតអរូបីដូចជាសេចក្តីពិត និងវិញ្ញាណ អាចនឹងពិបាកយល់ សម្រាប់កុមារប៉ុន្តែការប្រៀបធៀបការណ៍នោះទៅនឹងពន្លឺ ដូចជាព្រះអម្ចាស់បានធ្វើនៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ៥០:២៣–២៥ អាចឲ្យពួកគេយល់បាន។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រើសកម្មភាពមួយដែលបង្ហាញពីរបៀបដែលពន្លឺខាងវិញ្ញាណរបស់យើងអាចភ្លឺខ្លាំងឡើងៗ ។ អ្នកអាចបង្ហាញរូបភាពនៃអ្វីៗដែលផ្តល់ពន្លឺ ( ដូចជា ទាន អំពូលភ្លើង និងព្រះអាទិត្យ ) ហើយឲ្យកុមាររៀបចំវាតាមលំដាប់ពន្លឺពីភ្លឺតិចទៅភ្លឺខ្លាំង ។ ឬអញ្ជើញកុមារឲ្យសម្តែងជាពន្លឺដែលចែងចាំងខ្លាំងឡើងៗ ដោយការឱនចុះ ហើយងើបឡើងបន្តិចម្តងៗ ហើយលើកដៃរបស់ពួកគេឡើងខ្ពស់ ។ សូមជួយកុមារឲ្យគិតអំពីអ្វីល្អៗដែលពួកគេអាចធ្វើដើម្បីធ្វើឲ្យពន្លឺខាងវិញ្ញាណរបស់ពួកគេកាន់តែភ្លឺឡើងៗ ។
-
សូមច្រៀងជាមួយកុមារនូវបទចម្រៀងមួយបទអំពីពន្លឺខាងវិញ្ញាណរបស់ពួកគេ ដូចជាបទ «រះឡើង» (សៀវភៅចម្រៀងកុមារទំព័រ ៩៦ ) ។ សូមថ្លែងទីបន្ទាល់អំពីរបៀបដែលព្រះវរបិតាសួគ៌ បានជួយឲ្យពន្លឺរបស់អ្នកភ្លឺខ្លាំងឡើងៗ ។ សូមប្រាប់កុមារអំពីពន្លឺដែលអ្នកឃើញនៅក្នុងពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៤១–៤៤
ព្រះយេស៊ូវគ្រីស្ទមានព្រះទ័យស្រឡាញ់ខ្ញុំ ។
ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកគង្វាលល្អ ។ យើងជាកូនចៀមរបស់ទ្រង់ ហើយទ្រង់ស្រឡាញ់យើងម្នាក់ៗ ។ តើអ្នកអាចជួយអ្វីខ្លះដល់កុមារដែលអ្នកបង្រៀនទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវ គ្រីស្ទជាមួយកុមារ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៤៧, ៨៤, ឬ ១១៦) ហើយសួរកុមារថាពួកគេដឹងថាព្រះយេស៊ូវ ស្រឡាញ់កុមារយ៉ាងដូចម្តេច ។ សូមចែកចាយរបៀបដែលអ្នកដឹងថា ព្រះយេស៊ូវ ស្រឡាញ់អ្នក និងកុមារម្នាក់ៗនៅក្នុងថ្នាក់ ។
-
សូមធ្វើសត្វចៀមក្រដាស សូមសរសេរឈ្មោះរបស់កុមារនៅក្នុងថ្នាក់នៅលើចៀមក្រដាសនោះ ហើយលាក់វានៅជុំវិញថ្នាក់រៀន ។ សូមបង្ហាញរូបភាពរបស់ព្រះអង្គសង្រ្គោះ ហើយអានគោលលទ្ធិ និងសេចក្តីសញ្ញា ៥០:៤១-៤២។ សូមជួយកុមារយល់នូវអ្វីដែលខគម្ពីរនេះបង្រៀនអំពីរបៀបដែលព្រះយេស៊ូវ គ្រីស្ទ មានព្រះទ័យយ៉ាងណាចំពោះពួកគេ ។ សូមឲ្យពួកគេរករូបចៀមនៅជុំវិញបន្ទប់ ហើយយកវាមកដាក់លើក្តារខៀននៅជិតរូបភាពព្រះយេស៊ូវ ដើម្បី « គ្មាននរណាមួយ … ត្រូវវង្វេងបាត់ឡើយ » ។ (ខទី ៤២) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១២–១៤
ខ្ញុំអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទបាន ។
ព្រះអម្ចាស់ត្រូវការយើងទាំងអស់គ្នាឲ្យបង្រៀនដល់អ្នកដទៃ ដើម្បីគេអាចមករកទ្រង់តាមរយៈការមានសេចក្តីជំនឿ ការប្រែចិត្ត ការទទួលបុណ្យជ្រមុជទឹក និងការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យប្រៀបធៀប គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩:១២-១៤ ជាមួយនឹងអ្វីដែលពេត្រុស បានបង្រៀននៅក្នុង កិច្ចការ ២:៣៨ព្រមទាំងជាមួយមាត្រាសេចក្តីជំនឿទីបួន ។ តើពួកគេអាចរកឃើញភាពស្រដៀងគ្នាអ្វីខ្លះ ? ហេតុអ្វីសេចក្ដីពិតទាំងនេះសំខាន់ ?
-
សូមអញ្ជើញកុមារឲ្យធ្វើការជាគូ ហើយពួកគេម្នាក់សម្តែងធ្វើចង់ដឹងអំពីរបៀបធ្វើតាមព្រះយេស៊ូវ គ្រីស្ទ ។ កុមារជាដៃគូម្នាក់ទៀតអាចបង្រៀនគាត់ ឬនាងដោយប្រើ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩:១២-១៤។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៥–១៧
អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី គឺជាផ្នែកមួយដ៏សំខាន់ក្នុងផែនការរបស់ព្រះ ។
កុមារដែលអ្នកបង្រៀនអាចប្រឈមមុខនឹងការភាន់ច្រឡំអំពីសារលិខិតអាពាហ៍ពិពាហ៍នេះ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៥–១៧ អាចជួយពួកគេយល់ដឹងអំពីរបៀបដែលព្រះអម្ចាស់មានព្រះទ័យអំពីអាពាហ៍ពិពាហ៍ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់ថា ពួកសេកើរ គឺជាក្រុមដែលជឿថាមនុស្សមិនគួររៀបអាពាហ៍ពិពាហ៍ឡើយ ( សូមមើលក្បាលជំពូក គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩) ។ សូមអញ្ជើញកុមារឲ្យស្វែងរកដំណើររឿងដែលព្រះអម្ចាស់បានបង្រៀនអំពីអាពាហ៍ពិពាហ៍នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩:១៥-១៧ ។
-
សូមជួយកុមារឲ្យយល់ពីអត្ថន័យនៃឃ្លា « ក្រុមគ្រួសារត្រូវបានតែងតាំងឡើងដោយព្រះ » ។ សូមអញ្ជើញពួកគេឲ្យធ្វើការជាគូ ដើម្បីប្រៀបធៀប គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩:១៥–១៧ ជាមួយនឹងកថាខណ្ឌបីដំបូងនៃ «ក្រុមគ្រួសារ ៖ សេចក្តីប្រកាសដល់ពិភពលោក» ។ ហេតុអ្វីអាពាហ៍ពិពាហ៍សំខាន់ចំពោះព្រះវរបិតាសួគ៌ ?
-
សូមច្រៀងជាមួយគ្នានូវឃ្លាទីពីរនៃបទ « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ» សៀវភៅចម្រៀងកុមារទំព័រ ៩៨ ) ជាមួយគ្នា ឬចម្រៀងផ្សេងទៀតអំពីក្រុមគ្រួសារ ។ សូមជួយកុមារឲ្យគិតអំពីរបៀបនានាដែលពួកគេអាចរៀបចំខ្លួនដើម្បីរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធនៅថ្ងៃណាមួយ ហើយមានគ្រួសារដ៏នៅអស់កល្បជានិច្ច ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៤០-៤៦
ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកគង្វាលល្អ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៤០-៤៦ វាមានរូបភាពដែលអាចជួយកុមារអ្នកបង្រៀនយល់ពីរបៀបដែលព្រះអង្គសង្រ្គោះមានព្រះទ័យចំពោះពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមធ្វើល្បែងផ្គូរផ្គងដោយដកស្រង់ឃ្លាចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៤០-៤៦ ។ ឧទាហរណ៍ អ្នកអាចសរសេរ « កុំឲ្យខ្លាចឡើយកូនក្មេងតូចអើយ » នៅលើកាតមួយដែលគូនឹងកាតមួយទៀតដែលសរសេរថា « ត្បិតអ្នករាល់គ្នាជារបស់ផងយើង » (ខទី ៤១) ។ សូមអានរួមគ្នា គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:៤០-៤៦។ បន្ទាប់មក សូមច្របល់កាតនៅលើឥដ្ឋ តុ ឬក្តារខៀន ហើយសូមឲ្យកុមារផ្គូរផ្គងឃ្លាទាំងនោះ ។ តើឃ្លានេះបង្រៀនយើងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
ដើម្បីជួយកុមារឲ្យយល់ពីរបៀបដែលព្រះអង្គសង្រ្គោះដូចជាអ្នកគង្វាលល្អ សូមឲ្យពួកគេអានជាមួយគ្នា គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៤០-៤៦ ។ បន្ទាប់មក សូមបង្ហាញវីដេអូ « ព្រះយេស៊ូវ បង្រៀនពីរឿងប្រៀបប្រដូចនៃចៀមដែលបាត់ » (ChurchofJesusChrist.org ) ហើយសូមឲ្យពួកគេស្វែងរកអ្វីមួយនៅក្នុងវីដេអូដែលរំលឹកពួកគេពីអ្វីដែលពួកគេបានអាន ។ តើព្រះយេស៊ូវសង្រ្គោះយើងដោយរបៀបណា ? តើយើងអាចជាអ្នកគង្វាលល្អចំពោះអ្នកដទៃបានយ៉ាងដូចម្តេច ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមរៀបចំកំណត់ចំណាំសម្រាប់កុមារម្នាក់ៗជាមួយពាក្យ ៖ សួរខ្ញុំអំពី។ សូមឲ្យកុមារបំពេញចន្លោះជាមួយអ្វីមួយដែលពួកគេបានរៀននៅក្នុងថ្នាក់រៀន ( សូមជួយពួកគេបើចាំបាច់ ) ហើយខ្ទាស់ក្រដាស់នោះនៅលើខោអាវរបស់ពួកគេដើម្បីរំឮកពួកគេធ្វើការពិភាក្សានៅឯផ្ទះ ។