គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៣–៩ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦–៤៨ ៖ « អ្នក​រាល់គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ »


« ថ្ងៃទី ៣–៩ ខែ ឧសភា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦–៤៨ ៖ ‹ អ្នក​រាល់គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៣–៩ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦–៤៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

ប្រជាជន​ជួបគ្នា​នៅ​ក្បែរ​ស្រះ

ការប្រជុំ​បោះជំរុំ ដោយ វ៉ស៊ីងថុន វីតត្រីដ

ថ្ងៃទី ៣–៩ ខែ ឧសភា

គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦–៤៨

« អ្នក​រាល់គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ »

សូម​គិត​ដល់​កុមារ​ដែល​អ្នក​បង្រៀន កាល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦–៤៨ ។ សូម​មើល « ការបំពេញ​តាម​តម្រូវការ​របស់​កុមារ​តូចៗ » នៅ​ខាង​ដើម​នៃ​ធនធាន​នេះ សម្រាប់​គំនិត​បន្ថែម​ទៀត​ដើម្បី​ពិចារណា ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ឲ្យ​កុមារ​គូរ​រូបភាព​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​កាលពី​សប្ដាហ៍​មុន ឬ​រៀន​នៅ​ផ្ទះ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ។ ប្រសិន​បើ​ចាំបាច់ សូម​រំឭក​​ពួកគេ ។ បន្ទាប់មក​ឲ្យ​ពួកគេ​និយាយ​អំពី​រូបភាព​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង ​សេចក្តី​សញ្ញា ៤៦:២–៦

ខ្ញុំ​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍​នៅ​ព្រះវិហារ ។

យើង​ទាំងអស់​គ្នា រួម​ទាំង​កុមារ ចង់​មាន​អារម្មណ៍​ថា​គេ​ស្វាគមន៍ និង​ទទួល​យក ។ តើ​អ្នក​អាច​ប្រើ​ខ​ទាំងនេះ​ដើម្បី​ជួយ​កុមារ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា​គេ​ស្វាគមន៍​នៅ​ព្រះវិហារ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៥ ឮៗ ហើយ​ប្រាប់​កុមារ​តាម​សម្ដី​របស់​អ្នក​ផ្ទាល់​ថាតើ​ខ​នេះ​មានន័យ​យ៉ាង​ណា ។ បង្ហាញ​រូបភាព​នៃ​មនុស្ស​នៅជុំវិញ​ពិភពលោក ។ សូម​សួរ​កុមារ​ថា តើ​មនុស្ស​ណា​ខ្លះ​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​អញ្ជើញ​មក​ឯ​ការប្រជុំ​នៅ​ព្រះវិហារ​របស់​យើង ។ ជួយ​កុមារ​ឲ្យ​អនុវត្ត ដោយ​អញ្ជើញ​អ្នក ឬ​អញ្ជើញ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​មក​ឯ​ការប្រជុំ ឬ​សកម្មភាព​នៅ​ព្រះវិហារ ។

  • សូម​ឲ្យ​កុមារ​ស្រមៃ​ថា មិត្ត​ភក្ដិ​ម្នាក់​មក​ព្រះវិហារ​ជា​លើក​ដំបូង ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​នានា ដែល​ពួកគេ​អាច​ជួយ​មិត្ត​របស់​ពួកគេ​មាន​អារម្មណ៍​ថា​ទទួល​ការស្វាគមន៍ ។ សូម​ឲ្យ​ពួកគេ​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​នឹង​និយាយ ឬ​ធ្វើ ប្រសិនបើ​ពួកគេ​បាន​ឃើញ​មិត្ត​ម្នាក់​ដើរ​ចូល​ក្នុង​រោង​ជំនុំ ឬ​ក្នុង​ថ្នាក់រៀន​ជា​លើក​ទីមួយ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦:១៣–២៦

ព្រះវរបិតាសួគ៌​ប្រទានពរ​ខ្ញុំ​ឲ្យ​មាន​អំណោយទាន​របស់​ទ្រង់ ។

កុមារ​ម្នាក់​ៗដែល​អ្នក​បង្រៀន​គឺ​ជា​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​បាន​ប្រទានពរ​ដល់​ពួកគេ​ឲ្យ​មាន​អំណោយទាន​ខាង​វិញ្ញាណ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រើ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦:១៣–២៦ ឬ « ជំពូក​ទី ២០ ៖ អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ » ( ដំណើរ​រឿង​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ទំព័រ ៧៧–៨០ ) ដើម្បី​ពន្យល់​ដល់​កុមារ​នូវ​អំណោយទាន​មួយ​ចំនួន​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​យើង តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ និង​មូលហេតុ​ដែល​ទ្រង់​ប្រទាន​ឲ្យ ។ បើ​អាច​ធ្វើ​ទៅ​បាន សូម​បង្ហាញ​វត្ថុ ឬ​រូបភាព​ដែល​តំណាង​ឲ្យ​អំណោយទាន​នីមួយៗ ។ ផ្អាក​ម្តងម្កាល​ដើម្បី​សួរ​ដល់​កុមារ​ថាតើ​អំណោយទាន​ទាំងនេះ​អាច​ផ្ដល់​ពរ​ដល់​មនុស្ស​ម្នាក់​យ៉ាង​ដូចម្ដេច ។

  • សូម​ផ្ដល់​ដល់​កុមារ​ម្នាក់​នូវ​អ្វី​មួយ​ដែល​អាច​ចែកចាយ​បាន ដូច​ជា​នំប៉័ង​មួយ​ដុំ ឬ​របស់​លេង​ពីរ ។ សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​ឲ្យ​គេ ជាមួយ​នឹង​សមាជិក​ថ្នាក់​ម្នាក់ទៀត ។ សូម​ពន្យល់​ថា ព្រះវរបិតាសួគ៌​ប្រទាន​អំណោយទាន​ដល់​យើង ហើយ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ប្រើ​វា​ដើម្បី​ជួយ​ដល់​មនុស្ស​ដទៃ ។ សូម​ប្រាប់​កុមារ​អំពី​គ្រា​មួយ ដែល​អ្នក​បាន​ទទួល​ពរ ដោយសារ​មនុស្ស​ម្នាក់​បាន​ចែកចាយ​អំណោយទាន​ខាង​វិញ្ញាណ​របស់​គាត់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៨–២៦

ព្រះវរបិតាសួគ៌​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​ខ្ញុំ ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ទៀត ។

អំណោយទាន​ទាំងឡាយ​ដែល​បាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦—និង​អំណោយទាន​ខាង​វិញ្ញាណ​ជា​ច្រើន​ផ្សេងទៀត—គឺ​មក​ពី​ព្រះ​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្នក​អាច​ជួយ​កុមារ​រកមើល​អំណោយ​ទាំងឡាយ​ដែល​ពួកគេ​ត្រូវបាន​ប្រទាន​ឲ្យ—និង​អំណោយទាន​ផ្សេងទៀត​ដែល​ពួកគេ​អាច​ស្វែងរក​បាន—ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦ ជាមួយ​គ្នា ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សរសេរ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​មួយ​ចំនួន​ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:១៣–២៦ និង មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៧ នៅលើ​ចម្រៀក​ក្រដាស​ទាំងឡាយ ហើយ​លាក់​វា​នៅ​កន្លែង​ផ្សេងៗ​ក្នុង​បន្ទប់ ។ សូម​ឲ្យ​កុមារ​ម្នាក់ៗ​ស្វែងរក​ក្រដាស​ទាំងនោះ ហើយ​រកមើល​​ខទាំងនោះ ​ថាតើ​អំណោយទាន​នោះ​ស្ថិត​នៅ​កន្លែង​ណា​នៅក្នុង​ព្រះគម្ពីរ ។ បន្ទាប់​មក សូមអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៨–៩, ១២ ជាមួយគ្នា ។ ហេតុ​អ្វី​ព្រះវរបិតាសួគ៌​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​យើង ?

  • សូមជួយ​កុមារ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដែល​បាន​លើក​ឡើង​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦ ។ កាល​ដែល​បាន​សរសេរ​អំណោយទាន​នីមួយៗ​ហើយ សូម​និយាយ​អំពី​របៀប​ដែល​អំណោយទាន​នោះ​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ទៀត ។ ការពិពណ៌នា​នៅក្នុង « ជំពូក​ទី ២០ ៖ អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ » ( ដំណើរ​រឿង​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ទំព័រ ៧៧–៨០ ) អាច​ជួយ ។ សូម​ប្រាប់​កុមារ​ថា ពួកគេ​ម្នាក់ៗ​មាន​អំណោយទាន​ខាង​ព្រះវិញ្ញាណ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សូម​ដល់​ព្រះវរបិតាសួគ៌​ដើម្បី​ជួយ​ពួកគេ​ស្គាល់​អំណោយទាន​របស់​ពួកគេ ហើយ​ប្រើ​វា​ដើម្បី​ជួយ​ដល់​មនុស្ស​ដទៃ​ទៀត ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៧:១, ៣

ខ្ញុំ​អាច​កត់ត្រា​ប្រវត្តិសាស្ត្រ​របស់​ខ្ញុំ ។

ព្រះអម្ចាស់​បាន​ហៅ យ៉ូហាន វិតមើរ ឲ្យ​រក្សា​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។ ថ្ងៃ​នេះ​យើង​មាន​ពរ​ក្រៃលែង ដោយសារ​តែ​ប្រវត្តិសាស្ត្រ​​សាសនាចក្រ​ដែល​បាន​រក្សា​ទុក​ជា​ច្រើន​ឆ្នាំ​មក​នេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៧:១, ៣ ជាមួយគ្នា ហើយ​សុំ​ឲ្យកុមារ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ចង់​ឲ្យ យ៉ូហាន វិតមើរ ធ្វើ ។ តើ​ពាក្យ « ជានិច្ច » នៅ​ក្នុង ខទី ៣ មានន័យ​យ៉ាង​ណា ? តើ​យើង​មាន​ពរជ័យ​ដោយ​របៀប​ណា​ដោយ​ការដឹង​ពី​​ប្រវត្តិសាស្ត្រ​សាសនាចក្រ ?

  • ប្រសិនបើ​កុមារ​ដែល​អ្នក​បង្រៀន​សរសេរ​ក្នុង​ទិនានុប្បវត្តិ សុំ​ឲ្យ​ពួកគេ​និយាយ​អំពី​អ្វី​ដែល​ពួកគេ​សរសេរ​នៅក្នុង​ទិនានុប្បវត្តិ​របស់​ពួកគេ ។ កុមារ​អាច​រីករាយ​នឹង​ស្ដាប់​រឿងរ៉ាវ​ពី​ទិនានុប្បវត្តិ​ពី​កុមារភាព​របស់​អ្នក ឬ​ពី​ទិនានុប្បវត្តិ​របស់​ដូនតា​ម្នាក់ ។

  • បង្ហាញ​កុមារ​ពី​ឧទាហរណ៍​នៃ​របៀប​ដែល​ពួកគេ​អាចរក្សា​ប្រវត្តិសាស្ត្រ​នៃ​ជីវិត​របស់​ពួកគេ ។ ឧទាហរណ៍ ពួកគេ​អាច​សរសេរ​នៅក្នុង​សៀវភៅ​មួយ ប្រមូល​ផ្ដុំ​រូបភាព​ក្នុង​សៀវភៅ​មួយ វាយ​បញ្ចូល​ក្នុង​កុំព្យូរទ័រ ឬ​ថត​ជា​សម្លេង ឬ​វីដេអូ ។ សូម​ជួយ​កុមារ​ឲ្យ​ធ្វើ​បញ្ជី​មួយ​នៃ​អ្វីៗ​ដែល​ល្អ​ដើម្បី​បញ្ចូល​ទៅក្នុង​ប្រវត្តិសាស្ត្រ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដូច​ជា​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​ផ្ទាំង​ប័ណ្ណប្រកាស​មួយ​ដើម្បី​យក​ទៅ​ផ្ទះ ដោយ​មាន​នូវ​គំនិត​ទាំងនេះ​ដើម្បី​រំឭក​ពួកគេ​ឲ្យ​កត់ត្រា​ប្រវត្តិសាស្ត្រ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

    កុមារី​កំពុង​សិក្សា

    ទិនានុប្បវត្តិ​គឺ​ជា​របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ដើម្បី​រក្សា​ប្រវត្តិសាស្ត្រ​មួយ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៨:១–៤

ខ្ញុំ​អាច​ជួយ​មនុស្ស​ដទៃ​ដោយ​ការ​ចែក​រំលែកនូវ​អ្វី​ដែល​ខ្ញុំ​បាន​ទទួល ។

ព្រះអម្ចាស់​បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​នៅ​អូហៃអូ ឲ្យ​ជួយ​ពួក​បរិសុទ្ធ​ផ្សេងៗ​ទៀត ដោយ​ការចែករំលែក​ដី និង​ប្រាក់កាស​របស់​ពួកគេ ។ តើ​អ្នក​អាច​ប្រើ​ខគម្ពីរ​ទាំងនេះ​ដើម្បី​ជួយ​កុមារ​ស្វែងរក​របៀប​ដើម្បី​ចែកចាយ​ជាមួយ​អ្នក​ដទៃ​ទៀត​នូវ​អ្វី​ដែល​ព្រះ​ប្រទាន​ដល់​ពួកគេ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • បង្ហាញ​ផែនទី​រដ្ឋ​ញូវយ៉ក និង​រដ្ឋ​អូហៃអូ​ដល់​កុមារ ( សូមមើល គម្រោងមេរៀន​ខែ​មេសា ទី ១២–១៨ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ) ។ សូម​ពន្យល់​ថា​ព្រះអម្ចាស់​បាន​បញ្ជា​ពួក​បរិសុទ្ធ​នៅ​ទីក្រុង​ញូវយ៉ក និង​តំបន់​ផ្សេង​ទៀត​ដើម្បី​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ​អូហៃ​អូ ប៉ុន្តែ​ពួកគេ​ជា​ច្រើន​ពុំ​មាន​ប្រាក់​គ្រប់គ្រង​ដើម្បី​សង់​ផ្ទះ​ពេល​ពួកគេ​ទៅ​ដល់​ទីនោះ​ទេ ។ សូម​ជួយ​កុមារ​ឲ្យ​រកមើល​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៨:១-៤ ពី​អ្វី​ដែល​ព្រះ​បាន​សុំ​ដល់​ពួកបរិសុទ្ធ​នៅ​រដ្ឋ​អូហៃអូ​ឲ្យ​ធ្វើ​ដើម្បី​ជួយ ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​នឹង​ចង់​ធ្វើ​អ្វី​ដើម្បី​ជួយ ប្រសិនបើ​ពួកគេ​រស់នៅ​រដ្ឋ​អូហៃអូ​នៅ​ជំនាន់​នោះ ។ តើ​យើង​បាន​​ទទួល​​អ្វីខ្លះ​នៅ​សព្វថ្ងៃ​នេះ ដែល​យើង​អាច​ប្រើប្រាស់​ដើម្បី​ជួយ​អ្នក​ដទៃ​ទៀត ? ឧទាហរណ៍ សូម​មើល « The Coat » ( វីដេអូ ChurchofJesusChrist.org ) ។

  • សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៨:៤ ជាមួយ​គ្នា ហើយ​សុំ​ឲ្យ​កុមារ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​ដើម្បី​ជួយ​ដល់​កិច្ចការ​របស់​ទ្រង់ ។ សូម​ពន្យល់​ថា ការសន្សំ​ប្រាក់​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ទិញ​ដី ហើយ​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ថ្ងៃ​ណា​មួយ ។ តើយើង​អាច​សន្សំ​ប្រាក់​ ដើម្បី​យើង​អាច​ជួយ​នៅក្នុង​កិច្ចការ​របស់ព្រះ​អម្ចាស់អ្វីខ្លះ ? សូម​បង្ហាញ​វីដេអូ « First Things First » ( ChurchofJesusChrist.org ) ហើយ​ពិភាក្សា​ពី​របៀប​ដែល​កុមារ​នៅក្នុង​វីដេអូ​បាន​បំពេញ​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដែល​ឲ្យ​សន្សំ​ប្រាក់​នោះ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើក​ទឹកចិត្ត​ឲ្យ​កុមារ​សួរ​សមាជិក​គ្រួសារ​នៅ​ផ្ទះ អំពី​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវបាន​ប្រទាន​ឲ្យ ។ សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​អធិស្ឋាន និង​ស្វែងរក​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដែល​ពួកគេ​ចង់​អភិវឌ្ឍ​​ផងដែរ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ជួយ​កុមារ​ឲ្យ​រៀន​ចេញ​ពី​ព្រះគម្ពីរ ។ កុមារ​តូចៗ ប្រហែល​ជា​ពុំ​អាច​អាន​បាន​ច្រើន​ទេ ប៉ុន្តែ​អ្នក​នៅតែ​អាច​ជួយ​ពួកគេ​​នៅ​ក្នុង​ការ​រៀន​សូត្រ​ចេញ​មកពី​បទគម្ពីរ ។ ឧទាហរណ៍ ពួកគេ​អាច​អាន​វគ្គបទគម្ពីរ​មួយ រួច​អញ្ជើញ​ពួកគេ​ឲ្យ​ក្រោក​ឈរ​ឡើង ហើយ​លើកដៃ​នៅ​ពេល​ពួកគេ​ឮ​ពាក្យ ឬ​ឃ្លា​ជាក់លាក់​មួយ ។