គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃ​ទី ៦–១២ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨–១០១ ៖ « ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ »


« ថ្ងៃ​ទី ៦–១២ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨–១០១ ៖ ‹ ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ› » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ៦–១២ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨–១០១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

ពួក​បរិសុទ្ធ​រត់​គេច​ពី​មនុស្ស​កំណាច

ស៊ី ស៊ី អេ គ្រីស្ទានសិន ( ១៨៣១–១៩១២ ) ពួកបរិសុទ្ធ​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​ស្រុក​ចាកសុន រដ្ឋ​មិសសួរី  ប្រហែល​ឆ្នាំ ១៨៧៨ គំនូរ​លើ​ក្រណាត់ ទំហំ ១៩៦x២៨៦ សង់ទីម៉ែត្រ ។ សារមន្ទីរ​វិចិត្រ​សិល្បៈ​នៃ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ អំណោយ​ពី​ចៅៗ​របស់ ស៊ី ស៊ី អេ គ្រីស្ទានសិន ឆ្នាំ ១៩៧០

ថ្ងៃ​ទី ៦–១២ ខែ កញ្ញា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨–១០១

« ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ »

នៅ​ពេល​អ្នក​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨–១០១ ​សូម​យក​ចិត្ត​ទុកដាក់​លើ​​គំនិត និង​ចំណាប់​អារម្មណ៍​ដែល​កើតមាន ។ តើការ​ធ្វើ​សកម្មភាព​តាមនោះ ជួយ​អ្នក​ឲ្យ​​ប្រែក្លាយជា​មនុស្ស​ដែល​ព្រះ​ចង់​ឲ្យអ្នក​ប្រែក្លាយ​ដោយ​របៀបណា ? 

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

សម្រាប់​​ពួក​បរិសុទ្ធក្នុង​ទសវត្សរ៍​​ឆ្នាំ ១៨៣០ ទីក្រុង​ឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី​គឺជា​ដែនដី​​​សន្យា​​ដ៏​ពិត​ប្រាកដ ។ វាគឺជា « កន្លែង​កណ្ដាល » ​នៃ​ស៊ីយ៉ូន ( សូមមើល  គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៧:៣ )—ជា​ទីក្រុង​របស់​ព្រះ​នៅលើ​ផែនដី​—ដែលពួកគេ​ធ្វើការ​លះបង់​យ៉ាង​ធំធេង​ដើម្បី​សាងសង់ ។ ចំពោះពួកគេ ការ​ប្រមូល​​ផ្ដុំ​​ពួកបរិសុទ្ធ​គឺជា​ក្តីរំភើប និង​សិរីល្អ​ដែលមាន​មុន​ការយាង​មក​ជាលើកទីពីរ ។ ប៉ុន្តែ​ចំពោះ​អ្នកជិតខាង​ពួកគេ ដែល​នៅតំបន់​នោះ​មើល​ឃើញ​គ្រប់យ៉ាង​ខុស​ពីពួកគេ ។ ពួកគេ​បាន​យក​រឿង​នោះ​មកតវ៉ាថា ព្រះបាន​ប្រទាន​ដែនដី​នេះ​ដល់ពួក​បរិសុទ្ធ ហើយ​ពួកគេ​មាន​អារម្មណ៍​មិនស្រណុក​ចំពោះ​រឿង​នយោបាយ សេដ្ឋកិច្ច និង​ផល​វិបាក​ក្នុង​សង្គម ដោយ​មនុស្ស​ជាច្រើន​មក​ពីសាសនា ដែល​ពួកគេ​មិនស្គាល់​បាន​ផ្លាស់​មករស់នៅ​ក្នុងតំបន់​យ៉ាង​ឆាប់​រហ័ស ។ មិនយ៉ូរប៉ុន្មាន​ការព្រួយបារម្មណ៍នោះ​ប្រែក្លាយ​ជាការ​គំរាមកំហែង ហើយ​ការគំរាមកំហែង​ប្រែក្លាយ​ជាការ​ធ្វើទុក្ខ​បុកម្នេញ និង​អំពើ​ហឹង្សា ។ ក្នុងខែ កក្កដា ​ឆ្នាំ ១៨៣៣ ការិយាល័យ​បោះពុម្ព​របស់​សាសនាចក្រ​ត្រូវបាន​គេ​បំផ្លិច​បំផ្លាញ ហើយ​នៅ​ខែ​វិច្ឆិកា ពួកបរិសុទ្ធ​ត្រូវ​បាន​បង្ខិត​បង្ខំ​ឲ្យបោះបង់ចោល​ផ្ទះរបស់​ពួកគេ​នៅ​ស្រុក​​ចាកសុន រដ្ឋ​មីសសួរី ។

កាលនោះ ​យ៉ូសែប ស្ម៊ីធ​នៅឆ្ងាយ​ប្រមាណ ១២៨៨ គីឡូម៉ែត្រ​ក្នុង​ទីក្រុងខឺតឡង់ ហើយដំណឹង​នេះ​ចំណាយ​ពេល​រាប់សប្តាហ៍​ទម្រាំ​​ទៅដល់​លោក ។ ប៉ុន្តែ​ព្រះអម្ចាស់​ទ្រង់​ជ្រាប​អំពីអ្វី​ដែល​​បាន​កើតឡើង ហើយ​ទ្រង់បាន​បើក​សម្តែង​ទៅកាន់​ព្យាការី​របស់ទ្រង់​អំពីគោល​ការណ៍​នៃ​ភាពសុខសាន្ត និង​ការលើក​ទឹកចិត្ត​ដែល​អាច​លួងលោម​ពួកបរិសុទ្ធ​—​ជាគោល​ការណ៍​ដែល​អាចជួយ​យើង នៅពេល​ដែលយើង​ប្រឈម​មុខ​នឹង​ការធ្វើទុក្ខបុកម្នេញ​ផងដែរ នៅពេល​ដែល​បំណង​ប្រាថ្នា​សុចរិត​របស់យើង​មិនទទួល​បាន​ជោគជ័យ ឬនៅពេល​ដែល​យើង​ត្រូវ​ការ​អ្នករំព្ញក​យើងថា សចក្តី​ទុក្ខវេទនា​ប្រចាំថ្ងៃ​របស់យើង នៅពេលណាមួយ​នៅ​ទីបញ្ចប់​នឹង « ផ្សំគ្នាសម្រាប់​សេចក្តីល្អ ដល់ [ យើង ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៣  ) ។

សូមមើល ពួកបរិសុទ្ធ១:១៧១-–១៩៣ ; « Waiting for the Word of the Lord » Revelations in Context ទំព័រ ១៩៦–២០១ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១–៣,​១១–១៤១០១:១–១៦

ការសាកល្បង​របស់ខ្ញុំ​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​ខ្ញុំ ។

សេចក្តីវេទនា​មួយចំនួន​នៅក្នុង​ជីវិត​យើង​កើត​ឡើង​មក​ពី​ជម្រើស​របស់យើង​ផ្ទាល់ ។ មួយ​ចំនួន​ទៀត​បណ្តាល​មកពី​ជម្រើស​​របស់អ្នក​ដទៃ ។ ពេល​ខ្លះ​ទៀត​គឺមិន​អាច​បន្ទោស​នរណា​ម្នាក់ទេ —​រឿង​អាក្រក់​ស្រាប់​តែកើតឡើង ។ មិន​ថាអ្វី​កើតឡើង​ទេ រឿង​អាក្រក់​អាច​ជួយ​យើង​​ឲ្យ​បំពេញ​គោលបំណង​ដ៍ទេវភាព ។ កាល​អ្នក​អាន​អំពី​អ្វីដែល​ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​អំពី​ទុក្ខលំបាក​របស់​ពួកបរិសុទ្ធ​នៅ​ក្នុង គោលលទ្ធិ និង ​សេចក្ដីសញ្ញា ៩៨:១–៣, ១១–១៤ និង ១០១:១–១៦ តើ​អ្នក​រកឃើញ​អ្វី ដែល​អាច​ជួយ​អ្នក​ជាមួយ​នឹង​ការល្បង​របស់អ្នក ? តើ​ខគម្ពីរ​ទាំង​នេះ​ជះឥទ្ធិពល​លើ​​របៀប​ដែល​អ្នក​មើល​ឃើញ​ឧបសគ្គ​ដែល​អ្នក​ប្រឈម​មុខ​ ? សូមពិចារណា​ពីរបៀបដែល​ឧបសគ្គ​របស់​អ្នក​ធ្វើ​ការផ្សំ​គ្នា​សម្រាប់​សេចក្តីល្អ និង​ការសម្រេច​បាននូវ​គោល​បំណង​របស់ព្រះ​នៅក្នុង​ជីវិត​របស់អ្នក ។

សូម​មើល នីហ្វៃ​ទី ២ ២:២គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:២៤ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:២៣–៤៨

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ស្វែង​រក​ភាពសុខសាន្ត​នៅ​​របៀប​របស់​ទ្រង់ ។

ខណៈ​មិនមែន​អ្វីគ្រប់​យ៉ាង​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:២៣–៤៨ នឹង​អនុវត្ត​ចំពោះ​អន្តរកម្ម​របស់​អ្នក​ផ្ទាល់​ជាមួយ​អ្នកដទៃ​នោះ តើ​គោលលទ្ធិ​អ្វីដែល​អាច​ដឹកនាំ​អ្នក នៅពេលអ្នក​ដទៃ​​បាន​ធ្វើខុស​​នឹង​អ្នក ? វា​អាច​មានប្រយោជន៍​ដើម្បី​គូសចំណាំ​ពាក្យ ឬ ឃ្លា​ដែល​បានពិពណ៌នា​ពីរបៀប​ដែល​ព្រះម្ចាស់ សព្វ​ព្រះទ័យ​ឲ្យ​ពួកបរិសុទ្ធ​ដោះស្រាយ​ជម្លោះ​នៅ​រដ្ឋ​មិសសួរី ។​

សូមមើល​ផងដែរ ជែហ្វ្រី អ័រ ហូឡិន « ការងារ​បម្រើ​នៃ​ការផ្សះផ្សា »» Ensignលីអាហូណា ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៨ ទំព័រ ៧៧–៧៩ ។

ព្រះយេស៊ូវគ្រីស្ទ

សេចក្ដី​លម្អិត​មកពី ព្រះគ្រីស្ទ និង​កំលោះ​អ្នក​មាន ដោយ ហែនរិច ហូហ្វម៉ាន់

គោលលទ្ធិ និង សេចក្តីសញ្ញា ១០០

ព្រះអម្ចាស់​ថែទាំ​ជន​ទាំង​ឡាយ​ណា​ដែល​បម្រើ​ទ្រង់ ។

ពីរបីសប្តាហ៍បន្ទាប់​ពីយ៉ូសែប ស្ម៊ីធ បានរៀន​អំពីការ​បៀតបៀន​នៅក្នុង​រដ្ឋ​មិសសួរី អ្នក​ផ្លាស់​ប្រែ​ចិត្ត​ជឿ​ថ្មី​ម្នាក់​បានសូម​​ឲ្យ​លោក​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កាណាដា ដើម្បី​ចែក​ចាយ​ដំណឹងល្អ​ជាមួយ​កូន​ប្រុស​របស់គាត់ ។ យ៉ូសែប​បាន​យល់ព្រម ទោះបី​ជាលោក​មាន​ការព្រួយ​បារម្មណ៍​អំពី​ការចាកចេញពី​ក្រុមគ្រួសារ​របស់លោក​ពីព្រោះតែ​ការបៀតបៀន និងការគំរាម​កំហែង​ដល់​គ្រួសារ​របស់​លោក និង​សាសនាចក្រក្តី ។ នៅតាម​ផ្លូវ​ទៅកាន់​ប្រទេស​កាណាដា យ៉ូសែប និងដៃគូ​របស់លោក គឺ​ស៊ីឌនី រិកដុន​បាន​អធិស្ឋាន​សម្រាប់​ការលួងលោម ហើយ​នៅក្នុង កណ្ឌ​ទី ១០០ ព្រះអម្ចាស់​បាន​ឆ្លើយ​តប​នឹង​ពួកលោក ។ តើ​អ្នក​រកឃើញ​អ្វីខ្លះ មកពី​ការ​ឆ្លើយតប​របស់​ព្រះអម្ចាស់​ដែល​បានបញ្ជាក់ និង​បានជួយដល់​ពួកលោក ?

អ្នកក៏​ប្រហែល​ជាមាន​បទពិសោធន៍​ដែល​តម្រូវ​ឲ្យ​អ្នក​មាន​ការ​ពិចារណា​ថ្លឹងថ្លែង​រវាង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​សាសនាចក្រ និង​ចំពោះ​ក្រុម​គ្រួសារ​របស់​អ្នកផង​ដែរ ។ តើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅក្នុង ខទី ១០០ អាច​ជួយអ្នក​នៅក្នុង​ស្ថាន​ភាព​បែប​នេះ​យ៉ាង​ដូចម្តេច ?

សូមមើល​ផងដែរ « A Mission to Canada » Revelations in Context ទំព័រ ២០២–២០៧ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៤៣–៦៥

ការធ្វើតាម​ដំបូន្មាន​របស់​ព្រះ​ជួយ​ខ្ញុំ​ឲ្យមាន​សុវត្ថិភាព ។

រឿង​ប្រៀបប្រដូច​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:៤៣–៦២ ត្រូវបាន​ផ្តល់ឲ្យ​ដើម្បី​ពន្យល់​ពីមូល​ហេតុ ដែល​ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​ពួក​បរិសុទ្ធ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពីក្រុង​ស៊ីយ៉ូន ។ នៅពេល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ តើអ្នក​មើល​ឃើញ​ពីភាព​ស្រដៀង​គ្នា​អ្វីខ្លះ រវាង​ខ្លួន​របស់អ្នក​និង​អ្នក​បម្រើ​នៅក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ? អ្នក​អាច​សួរ​ខ្លួន​ឯង​ថា ៖ តើ​ខ្ញុំ​ធ្លាប់​មានសំណួរ​អំពី​បទបញ្ញត្តិ​របស់ព្រះ​​ដែរ​ឬទេ ? តើ​ការខ្វះ​សេចក្តីជំនឿ ឬការតាំង​ចិត្ត​អនុញ្ញាត​ឲ្យ « មារសត្រូវ » មានឥទ្ធិពល​នៅក្នុង​ជីវិត​របស់ខ្ញុំ​ដោយ​​របៀបណា ? តើ​ខ្ញុំ​អាច​បង្ហាញ​ដល់ព្រះថា ខ្ញុំ « យល់ព្រម​ឲ្យ​ណែនាំ​ក្នុង​ផ្លូវ​ត្រឹមត្រូវ​សម្រាប់​សេចក្តី​សង្គ្រោះ ​[ របស់ខ្ញុំ ] » ដោយ​របៀប​ណា ? ( សូមមើល ខទី ៦៣–៦៥ ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១៦, ៣៩–៤០ ។តើ​មាន​​អ្វីខ្លះ​នៅក្នុង​ខគម្ពីរនេះ​ដែល​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​មានភាពសុខសាន្ត​នៅក្នុង​ក្រុម​គ្រួសារ​យើង ? អ្នកអាច​ច្រៀងចម្រៀង​មួយ​អំពី​ភាព​សុខសាន្ត ឬការអភ័យទោស ដូចជា​បទ « ក្ដីពិតជះឥទ្ធិពលនៃការវិនិច្ឆ័យរបស់យើង » ( ទំនុកតម្កើង លេខ ១៧១ ) ។ កូនតូចៗ​របស់​អ្នក​​​អាច​ចូលចិត្ត​ដើរតួរ​សម្តែង​ធ្វើ​ជា​​អភ័យ​ទោស​ឲ្យគ្នា​ទៅវិញ​ទៅមក ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩  ។នៅពេល​យ៉ូហាន មើដក់​ត្រូវ​បានហៅ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​របស់គាត់​ដើម្បី « ប្រកាស​ប្រាប់ពី​ដំណឹងល្អ ​[ ដ៏ ]​ នៅ​អស់កល្ប​ជានិច្ច » ( ខទី ១ ) ពេល​នោះ​លោកទើប​ត្រឡប់មកពី​បេសសកម្ម​ដ៏លំបាក​ជាយូរឆ្នាំ​នៅ​រដ្ឋ​មិសសួរី ( សូមមើល « John Murdock’s Missions to Missouri » Revelations in Context ទំព័រ ៨៧–៨៩ ) ។ តើ​យើង​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៩  ដែល​ប្រហែល​ជាអាច​ជួយ ឬ​លើក​ទឹកចិត្ត​បងប្រុង​មើដក់ ? តើ​ព្រះអម្ចាស់​មាន​សារលិខិត​អ្វីខ្លះ​សម្រាប់​យើង​ក្នុង​វិវរណៈនេះ​ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:១៦១០១:៣–៥, ១៨ ។បន្ទាប់​ពីអាន​ខគម្ពីរ​ទាំងនេះហើយ អ្នកអាច​ពិភាក្សា​ពីរបៀបដែល​ជាងដែក​ដុត​រំលាយ​លោហធាតុ​ ដើម្បី​យក​អ្វីដែល​មិន​សុទ្ធ​ចេញ ហើយ​បន្ទាប់មក​ចាក់ពុម្ព​ដោយដំ​នឹង​ញញួរ​ម្តងហើយ​ម្តងទៀត ( សូមមើល​វីដេអូ « The Refiner’s Fire » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ អ្នក​ក៏អាច​រៀន​ជាមួយគ្នា​អំពីអ្វី​ផ្សេងទៀត​ដែល​អាចធ្វើ​ឲ្យ​បរិសុទ្ធ​ដូចជា​ទឹក ឬ​អំបិល​ផងដែរ ។ ប្រហែល​ជាអ្នក​អាច​បន្សុទ្ធ ឬ​សម្អាត​អ្វីមួយ​ជា​គ្រួសារ ។ ហេតុ​អ្វី​យើង​ចង់​​ប្រែក្លាយ​ជាបរិសុទ្ធ ? តើ​ឧទាហរណ៍​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ ​អំពី​របៀប​ដែល​ការសាកល្បង​របស់យើង​អាចជួយ​យើង​ឲ្យ​​ប្រែក្លាយជា​ « ប្រជាជន​បរិសុទ្ធ » ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២២–៣៦ ។តើ​ខម្ពីរនេះ​អាច​ជួយ​ពួកបរិសុទ្ធ​ដែល​ប្រឈម​មុខនឹង​ការបៀត​បៀន​យ៉ាង​ដូច​ម្តេច ? តើ​វាអាច​ជួយ​មនុស្ស​ដែល​មាន​អារម្មណ៍​ភ័យ​ខ្លាចអំពី​ស្ថានភាព​នៃពិភព​លោកយើង​នាសព្វ​ថ្ងៃនេះ​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល​គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះនៅក្នុងសៀវភៅ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « បិតា​សូម​ជួយ​កូន » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥២ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​ស្វែងរក​គោលការណ៍​នានា ។ អែលឌើរ រីឆាដ ជី ស្កត បាន​បង្រៀន ៖ « នៅ​ពេល​អ្នក​ស្វែងរក​ចំណេះដឹង​ខាង​វិញ្ញាណ ចូរ​ស្វែងរក​គោលការណ៍​នានា ។​… គោលការណ៍​ទាំងឡាយ​គឺ​ជា​សេចក្តី​ពិតបរិសុទ្ធ បាន​រៀបចំ​សម្រាប់​ការអនុវត្ត​តាម​​ស្ថានភាព​ផ្សេង​ៗ​គ្នា​ដ៏​ទូលំទូលាយ » ( « Acquiring Spiritual Knowledge » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣​ ទំព័រ ៨៦ ) ។

ពួកមនុស្ស​កំណាច​បៀត​បៀន​ពួកបរិសុទ្ធ

រដ្ឋ​មិសសួរី​កំពុង​ឆេះ ដោយ​ គ្លេន អេស ហបគីនសុន