គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២០–២៦ ខែ កញ្ញា ។ គោលលទ្ធិ និង ​សេចក្ដីសញ្ញា ១០៦–១០៨ ៖ « ដើម្បី​ឲ្យ​ស្ថានសួគ៌​បាន​បើក​ចំហ »


« ថ្ងៃ​ទី ២០–២៦ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៦–១០៨ ៖ ‹ ដើម្បី​ស្ថានសួគ៌​បាន​បើក​ចំហ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២០–២៦ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៦–១០៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

ព្រះ​អាទិត្យ​រះ​តាម​ពពក

ថ្ងៃទី ២០–២៦ ខែ កញ្ញា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៦–១០៨

« ដើម្បី​ស្ថានសួគ៌​បាន​បើក​ចំហ »

អែលឌើរ អូលីសេស សូរ៉េស បាន​បង្រៀនថា « យើង​ត្រូវ​រស់នៅ​ជាប់​នឹង [ ព្រះអង្គ​សង្គ្រោះ ] យើង​ត្រូវ​ស្រាវជ្រាវ​ក្នុង​ព្រះគម្ពីរ រីករាយ​នឹង​បទគម្ពីរ រៀន​គោលលទ្ធិ​ទ្រង់ ហើយ​ព្យាយាម​រស់នៅ​តាម​របៀប​ដែល​ទ្រង់​បាន​រស់នៅ » ( « តើ​ខ្ញុំ​អាច​យល់​យ៉ាង​ដូចម្តេច? » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧ ) ។ នៅពេល​បងប្អូន​ស្រាវជ្រាវ​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦–១០៨  សូម​កត់ត្រា​អំពី​របៀប​ដែលបងប្អូន​ព្យាយាម​រស់នៅ​តាម​សេចក្តីពិត​ដែល​បងប្អូន​រកឃើញ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

បើ​មើល​មួយភ្លែត គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧ ហាក់​បីដូចជា​និយាយ​តែអំពី​ការរៀបចំ​តំណែង​បព្វជិតភាព ទៅជា​រចនាសម្ព័ន​ភាពជា​អ្នកនាំ សម្រាប់​សាសនាចក្រ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ ប្រាកដ​ណាស់​ដល់ពេល​ដែល​វិវរណៈ​ត្រូវបាន​បោះពុម្ព សមាជិកភាព​សាសនាចក្រ​មាន​​ចំនួន​លើសពី​សមត្ថភាព​ថ្នាក់ដឹកនាំ ដែល​មាន​តែពីរបី​នាក់ ។ ដូច្នេះ​ការ​បែងចែក​តួនាទី និង​ការទទួល​ខុសត្រូវ​នានា​នៃ​គណៈប្រធាន​ទីមួយ ​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ពួក​ចិត​សិបនាក់ ប៊ីស្សព និង​គណៈប្រធាន​កូរ៉ុម​គឺ​ពិត​ជាសំខាន់ និង​ចាំបាច់ណាស់ ។ ប៉ុន្តែ​មាន​ការណែនាំ​ពីព្រះ​បន្ថែមទៀត​កាន់តែ​ច្រើន​នៅក្នុង កណ្ឌ​ទី ១០៧ ជាជាង​គ្រាន់តែ​ការ​រៀបចំ​តំណែង​បព្វជិតភាព និង​កូរ៉ុម ។ ទីនោះ​ព្រះអម្ចាស់​បាន​បង្រៀន​យើង​អំពី​របៀប​រៀបរយ​នៃ​​បព្វជិតភាព​ពីបុរាណ​នៅក្នង « សម័យ​លោក​អ័ដាម » ( ខ​ទី ៤១ ) ។ គោលបំណង​របស់​វា​ចាប់​តាំងពី​ដើម​ដំបូង​មក គឺដើម្បី​ធ្វើ​ឲ្យ​បុត្រា​បុត្រី​របស់ព្រះ​មាន​លទ្ធភាព​—​រួមទាំង​បងប្អូនផង​ដែរ​—​អាច​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ​នៃ​ដំណឹងល្អ ហើយ​មានអំណរ​ចំពោះ « អស់​ទាំង​ព្រះពរ​ខាង​វិញ្ញាណ​នៅក្នុង​សាសនា​ចក្រ​—​ដើម្បី​មាន​ឯកសិទ្ធិ​ក្នុង​ការទទួល​សេចក្តី​អាថ៌កំបាំង​ទាំងឡាយ​នៃ​ស្ថាន​សួគ៌ ​[ និង ] ដើម្បី​ឲ្យ​ស្ថានសួគ៌​បាន​បើក​ចំហ​ចំពោះ​ពួកគេ » ( ខ​ទី ១៨–១៩ ) ។

សូមមើល « Restoring the Ancient Order » Revelations in Context ទំព័រ ២០៨–១២ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៦; ១០៨

ព្រះអម្ចាស់​ណែនាំ​លើកទឹកចិត្ត​គាំទ្រ​អ្នក​ទាំងឡាយ ដែល​ទ្រង់​បាន​ហៅ​ឲ្យ​បម្រើ ។

នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦ និង ១០៨ ព្រះអម្ចាស់​បាន​ផ្តល់​ដំបូន្មាន និង​សេចក្តី​សន្យា​ដល់សមាជិក​ពីរនាក់ ដែល​បាន​ហៅ​បម្រើ​នៅក្នុង​សាសនាចក្រ ។ តើ​ឃ្លា​អ្វី​នៅក្នុង​វិវរណៈ​ទាំងនេះ​ដែល​ផ្តល់​ជា​ការលើក​ទឹកចិត្ត និង​ការយល់ដឹង​អំពី​ការបម្រើ​របស់​បងប្អូន​ផ្ទាល់​នៅក្នុង​នគរ​របស់ព្រះ ? នេះ​គឺ​ជា​ឃ្លា​ពីរ​ដែល​អាច​ពិចារណា ៖

តើ​ឃ្លា​ដទៃទៀត​ដកស្រង់​ចេញពី កណ្ឌ ទី​១០៦ និង ១០៨ មាន​អត្ថន័យ​យ៉ាង​ណា​ខ្លះ​ចំពោះ​បងប្អូន ?

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « ការងារបម្រើ​ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​ពី​ព្រះ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៦៨–៧៥; Warren Cowdery » Revelations in Context ទំព័រ ២១៩–២៣; « ‘Wrought Upon’ to Seek a Revelation » Revelations in Context ទំព័រ ២៤៤–២៨ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧

ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព ។

ដូចដែល​បងប្អូន​បាន​សិក្សា​រួចមក​ហើយ​អំពី​ការស្តារ​ឡើង​វិញ​នៃដំណឹងល្អ បងប្អូន​ប្រហែល​ជាកត់​សម្គាល់​ឃើញ​ថា តាមធម្មតា​ព្រះអម្ចាស់​មិនពន្យល់​គោលលទ្ធិ​ពេញ​លេញ​នៅ​ក្នុង​វិវរណៈ​តែមួយ​នោះទេ ។ ផ្ទុយ​ទៅវិញ​ទ្រង់​បើក​សម្តែង​ការណ៍​ទាំងឡាយ « មួយ​បន្ទាត់​ម្តងៗ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៨:១២ ) តម្រូវ​ទៅ​តាម​កាលៈទេសៈ ។ ទោះ​ជា​ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​អំពី​បព្វជិត​ភាព​នៅដើម​ឆ្នាំ ១៨២៩ ( សូមមើល ឧទាហរណ៍ កណ្ឌ​ទី​២០ និង ៨៤ ) ទ្រង់​បាន​ប្រទាន​ការណែនាំ​បន្ថែម​ទៀត​ទៅកាន់​ពួកបរិសុទ្ធ​នៅក្នុង​ឆ្នាំ ១៨៣៥ អំពី​តំណែង​ជាក់លាក់​នៃបព្វជិតភាព​ដែលចាំបាច់​ដើម្បី​គ្រប់គ្រង និងដឹកនាំ​ចំនួន​សមាជិក​ដែល​កំពុង​រីកចម្រើន​របស់ទ្រង់ ។

នៅពេល​បងប្អូន​អាន​អំពី​តំណែង​ទាំងឡាយ​នៃ​បព្វជិតភាព​ខាង​ក្រោម​សូម​ពិចារណា​អំពីរបៀប​ដែល​បងប្អូន​អាច​លើកស្ទួយ​អស់បងប្អូន​ដែល​កំពុង​បម្រើ​នៅក្នុង​ការហៅទាំងនេះ​តាមរយៈ « សេចក្តី​​ទុកចិត្ត​សេចក្តីជំនឿ និង​សេចក្តី អធិស្ឋាន [ ទាំងឡាយ ] » របស់​បងប្អូន ( គោលលទ្ធិ និង ​សេចក្តីសញ្ញា ១០៧:២២ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១–២០

ពិធីបរិសុទ្ធ​បព្វជិតភាព​ប្រទាន​ពរជ័យ​ខាងវិញ្ញាណ និង​ខាង​សាច់ឈាម​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌ ។

អែលឌើរ នែល អិល អាន់ឌើរសិន បាន​បង្រៀន​ថា​ « បព្វជិតភាព​គឺជាអំណាច និង​សិទ្ធិ​អំណាច​ដែល​ព្រះប្រទាន​សម្រាប់​សេចក្ដី​សង្គ្រោះ និង​ពរជ័យដល់​មនុស្សទាំងពួង—​ទាំង​បុរស ស្ត្រី និងកុមារ ។ … ដរាបណា​យើង​មានភាពស័ក្តិសម នោះពិធីបរិសុទ្ធ​នៃ​បព្វជិត​ភាព​នឹង​ពង្រីកចម្រើន​ជីវិត​រស់នៅ​លើផែនដី​របស់យើង និង​រៀបចំ​យើង​សម្រាប់​ការសន្យា​ដ៏ប្រសើរ​លើសលុប​នាពិភព​​ខាងមុខ » ( « Power in the Priesthood » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៩២ ) ។ នៅពេល​បងប្អូនអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១–២០  ( សូមមើល ជាពិសេស​ក្នុង ខ​ទី ១៨–២០ ) និង​សារលិខិត​មកពី​អែលឌើរ អាន់ឌើរសិន​ទាំងស្រុង​សូមពិរចារណា​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​បានទទួល អំពី​របៀប​ដែល​ព្រះចេស្តា​នៃព្រះ​ពង្រីក​ជីវិត​របស់​បងប្អូន​នៅលើ​ផែនដី និង​ការរៀបចំ​ខ្លួន​បងប្អូន​ដើម្បី​ទទួល​ភាព​អស់កល្ប​ជានិច្ច ។ តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​កាន់តែ​ទទួល​បាន​ពរជ័យ​ពេញលេញ—និងជួយ​អ្នកដទៃ​ឲ្យ​ទទួល​បាន​ពរជ័យ​ទាំងនេះ​ដែរ ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩–២៧ ដាល្លិន អេក អូក « កូនសោ និង សិទ្ធិ​អំណាច​នៃ​បព្វជិតភាព » Ensign​ឬ Liahona​ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៦៩–៧២ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៤១–៥៧

បព្វជិតភាព​ផ្តល់ពរជ័យ​ដល់​ក្រុមគ្រួសារ ។

អ័ដាម​ចង់​ឲ្យ​កូនចៅជំនាន់​ក្រោយ​របស់លោក មាន​ពរ​តាមរយៈ​បព្វជិតភាព ។ តើ​លោក​បានទទួល​ការសន្យា​អ្វីខ្លះ ? ( សូមមើល ខ​ទី ៤២៥៥ ) ។ នៅពេល​បងប្អូន​អាន​អំពី​អ្វីដែល​អ័ដាម​បានធ្វើ សូមពិចារណា​អំពី​បំណងប្រាថ្នា​ផ្ទាល់ខ្លួន​របស់​បងប្អូន ដែល​ចង់​ឲ្យ​ក្រុមគ្រួសារ​របស់​បងប្អូន​រីករាយ​នឹង​ពរជ័យ​នៃ​បព្វជិតភាព ។ តើ​បងប្អូន​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​របស់បងប្អូន​ឲ្យ​ទទួល​ពរជ័យ​ទាំងនេះ ?

អ័ដាម​ប្រទាន​ពរ​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​លោក

អ័ដាម​ប្រទាន​ពរ​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​លោក ដោយ ក្លាក​ខេលី ប្រាយ

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦:៦ ។តើគ្រួសារ​យើង​អាចធ្វើ​អ្វីខ្លះ​ដើម្បី​នាំ​ឲ្យ​មាន « សេចក្តី​អំណរ​នៅស្ថាន​សួគ៌ » ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២២ ។តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​លើក​ស្ទួយ​ថ្នាក់ដឹកនាំ​របស់​យើង « ដោយ​…​សេចក្តី​ទុកចិត្ត​សេចក្តីជំនឿ និង​សេចក្តី​អធិស្ឋាន » ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:២៧–៣១, ៨៥ ។គោលការណ៍​ដែល​ណែនាំ​ក្រុម​ប្រឹក្សា​សាសនាចក្រ​ក៏​អាច​ជួយ​យើង​ឲ្យ​ប្រឹក្សា​ជាមួយគ្នា​ជាលក្ខណៈ​គ្រួសារ​ផងដែរ ។ តើ​គោលការណ៍​អ្វីខ្លះ ក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​យើង​អាច​អនុវត្ត​ចំពោះ​ក្រុមប្រឹក្សា​គ្រួសារ​របស់​យើង ?  ( សូមមើល អិម រ័សុល បាឡឺដ « Family Councils » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៣–៦៥ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៩៩–១០០ ។សូម​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់​សរសេរ​ការណែនាំ សម្រាប់​កិច្ចការ​ផ្ទះ​ទាំងមូល ហើយ​អញ្ជើញ​គាត់​ឲ្យជ្រើស​រើស​ពីរបៀប​ដែល​យើង​ធ្វើកិច្ចការនោះ ៖ ដោយ​ឧស្សាហ៍​ព្យាយាម ដោយ​ខ្ជិល​ច្រអូស ឬ​ដោយ​មិនបាច់​អាន​ការណែនាំ ។ សូម​ឲ្យសមាជិក​គ្រួសារ​ទាំងមូល​មើល​គាត់ធ្វើ​កិច្ច​ការនោះ ហើយ​ទស្សន៍ទាយថា​តើ​គំរូណា​ដែល​សមាជិក​គ្រួសារ​ជ្រើសរើស ។ បន្ទាប់មក​ឲ្យ​សមាជិក​គ្រួសារ​ដទៃទៀត​សម្តែង​ម្តង ។ ហេតុអ្វី​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​រៀន​ទាំង​កាតព្វ​កិច្ច​របស់យើង និង​ទាំងធ្វើ​វាដោយ​ឧស្សាហ៍​អស់ពី​ចិត្ត ? ( សូមមើល ប៊េគី ក្រេវិន « Careful versus Casual » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩–១១ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:៧ ។តើ​យើង​អាច​ពង្រឹង​គ្នាទៅវិញទៅមក​នៅ​ក្នុង​ការសន្ទនា​របស់យើង​ដោយ​របៀប​ណា ? ក្នង​ការអធិស្ឋាន​របស់យើង ? ក្នុង​ការលើក​តម្កើង​ឬ​ការលើក​ទឹកចិត្ត ? និងក្នុង​អ្វី​គ្រប់យ៉ាង​របស់​យើង​តាមរបៀបណា ? បងប្អូនអាច​ជ្រើសរើស​កិច្ចការ​មួយ​ក្នុង​ចំណោម​នោះ​ដើម្បី​ធ្វើការ​ជាលក្ខណៈ​គ្រួសារ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការបឋមសិក្សា ។

ចម្រៀង​ដែលបាន​ផ្តល់​យោបល់ ៖ « ចូរ​មក​ស្តាប់​សំឡេង​ព្យាការី » ទំនុក​តម្កើង ល.រ. ១២ ។

ការ​កែលម្អ​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​កត់ត្រា​ចំណាប់​អារម្មណ៍​នានា ។ នៅពេល​ចំណាប់អារម្មណ៍​ខាងវិញ្ញាណ​ឬ​ការយល់ដឹង​កើត​មានឡើង សូម​កត់ត្រា​វា​ទុក ។ នៅពេល​បងប្អូនធ្វើ​ដូច្នេះ បងប្អូន​បង្ហាញ​ព្រះអម្ចាស់​ថា បងប្អូន​ឲ្យ​តម្លៃ​លើ​ការណែនាំ​របស់ទ្រង់ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១២, ៣០ ) ។

មិលគីស្សាដែក​ផ្ដល់​ពរ​ដល់​អាប់រ៉ាម

មិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម ដោយ វ៉លធើរ រ៉េន