គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃ​ទី ២៧ ខែ កញ្ញា–ថ្ងៃ​ទី ៣ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៩–១១០ ៖ « ដំណាក់​នេះ​ជា​ដំណាក់​របស់​ទ្រង់ គឺជា​ទី​នៃ​បរិសុទ្ធភាព​របស់​ទ្រង់ »


« ថ្ងៃ​ទី ២៧ ខែ កញ្ញា–ថ្ងៃ​ទី ៣ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៩–១១០ ៖ « ដំណាក់​នេះ​ជាដំណាក់​របស់​ទ្រង់​គឺជាទី​បរិសុទ្ធភាព​របស់ទ្រង់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២៧ ខែ កញ្ញា–ថ្ងៃ​ទី ៣ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩–១១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ ចូន ម៉ាក់​ណាត់តុន

ថ្ងៃ​ទី ២៧ ខែ កញ្ញា–ថ្ងៃ​ទី ៣ ខែ តុលា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៩–១១០

« ដំណាក់​នេះ​ជាដំណាក់​របស់​ទ្រង់​គឺជាទី​បរិសុទ្ធ ភាព​របស់ទ្រង់ »

យោងតាម​ដំណើរ​រឿង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:២៤–២៨  អែលឌើរ ដេវីឌ អេ បែដណា បាន​មានប្រសាសន៍​ថា « ខ្ញុំសូម​អញ្ជើញ​បងប្អូន​ឲ្យ​សិក្សា​អ្វីៗ​ដែល​ជាប់ទាក់​ទង​ទៅនឹង​ព្រះគម្ពីរ​ទាំងនេះ​ម្តង​ហើយ​ម្តងទៀត និង​ពិចារណារ​ប្រកប​ដោយ​ការអធិស្ឋាន​នៅក្នុង​ជីវិត​របស់បងប្អូន​ និង​ក្រុមគ្រួសារ​របស់​បងប្អូន » ( « Honorably Hold a Name and Standing » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ​៩៩ ) ។ សូម​ពិចារណា​អំពី​ការអញ្ជើញនេះ​នៅពេល​បងប្អូន​សិក្សា ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ក្លោង​ទ្វារ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​មិន​បើក​ទេរហូត​ដល់​ម៉ោង ៨:០០ ព្រឹក ថ្ងៃ​ទី ២៧ ខែ មីនា ឆ្នាំ ១៨៣៦ ។ ប៉ុន្តែ​ពួកបរិសុទ្ធ ដែល​រំពឹង​ចូលរួម​នៅក្នុង​ពិធី​ឧទិ្ទស​ឆ្លង​ចាប់​ផ្តើម​តម្រង់​ជួរ​ចាប់តាំង​ពីមុន​ម៉ោង​៧:០០ ។ នៅពេល​ដែល​ជើងម៉ា និង​ច្រក​ដើរ​ត្រូវបាន​បំពេញ​ឆាប់​រហ័ស​ដោយ​ពួកអ្នក​ចង់​ថ្វាយ​បង្គំ​យ៉ាងអន្ទះសា នោះ​យ៉ូសែប ស្ម៊ីធ​បានស្នើ​ឲ្យ​មាន​ទីកន្លែង​លំហូរ។ នៅពេល​ទីតាំងនោះ​ពេញ​ ផែនការ​សម័យ​ប្រជុំ​លើកទី​ពីរ​ត្រូវ​បាន​ចាប់​ផ្តើម ។ មិនត្រឹម​តែអ្នក​ដែល​មានជីវិត​អន្ទះសា​ចង់មាន​វត្តមាន​នៅទីនោះទេ ។ មានសាក្សី​ជាច្រើន​នាក់​បានថ្លែង​ទីបន្ទាល់​ថា ពួកគេ​បាន​ឃើញ​ទេវតា​នៅខាងក្នុង និង​នៅលើ​ដំបូល​ព្រះវិហារ​បរិសុទ្ធ​អំឡុង​ពេល និង​ក្រោយ​ពេល​ការឧទិ្ទស​ឆ្លង ។ វាពិត​ជាហាក់បី​ដូចជា « ពល​ស្ថានសួគ៌ » បាន​ចុះ​មក​ដើម្បី « ច្រៀង ហើយ [ និង ] ស្រែក​ទ្រហោ » ជាមួយ​ពួក​បរិសុទ្ធ​ដែរ ( « ព្រះ​វិញ្ញាណ​នៃព្រះ »​ទំនុកតម្កើង ល.រ ២ ) ។

ហេតុ​អ្វី​បាន​ជាមាន​ក្តីរំភើប—ទាំង​សងខាង​នៃ​វាំងនន ? សេចក្តី​សន្យា​ដែល​ថា​ពួកបរិសុទ្ធ​នឹង « បានទទួល​ព្រះចេស្តា​មកពីស្ថានលើ » គឺ​ជាមូល​ហេតុ​ដែល​ពួកគេ​ប្រមូល​ផ្តុំគ្នា​ពីដំបូង​នៅ​រដ្ឋ​អូហៃអូ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣២ ) ។ ហើយ​រឿង​ដ៏អស្ចារ្យ​ជាច្រើន​ត្រូវ​បាន​សន្យា​នាពេល​អនាគត ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា « ហើយ​នេះ​គឺជាការ​ចាប់ផ្តើម​នូវព្រះ​ពរដែលនឹង​បាន​ចាក់​មកលើ​ក្បាល​នៃរាស្រ្ត​របស់យើង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១០ ) ។ សម័យ​កាល​ដែល​យើង​រស់នៅ​បច្ចប្បន្ន​—​ជាមួយ​នឹង​ការពន្លឿន​កិច្ច​ការព្រះវិហារ​បរិសុទ្ធ និង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​អាច​ធ្វើ​ឲ្យ​ទាំង​អ្នក​នៅរស់ និង​អ្នក​ស្លាប់​—មាន​នូវការ​ចាប់ផ្តើម​មួយ​នៅក្នុង​ក្រុង​ខឺតឡង់​នៅពេល​ដែល « ស្បៃគ្រប​ដណ្តប់​ផែនដី ​[ ចាប់ ] ​ផ្តើម រសាត់ទៅ » ( ព្រះវិញ្ញាណ​នៃ​ព្រះ  » ) ។

សូមមើល ផងដែរ Saints « ១:២៣២–៤១ « A House for Our God » Revelations in Context ទំព័រ ១៦៩–១៧២ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩

ព្រះអម្ចាស់​ចង់​ប្រទាន​ពរដល់ខ្ញុំ​នៅក្នុង​ព្រះរាជដំណាក់​ដ៏បរិសុទ្ធ​របស់ទ្រង់ ។

តាមរបៀប​មួយ​ចំនួន ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​មានភាព​ខុស​ប្លែក​គ្នា​ពី​ព្រះវិហារ​បរិសុទ្ធ​ដែល​យើង​ស្គាល់នា​សព្វថ្ងៃ​នេះ ។ គ្មាន​អាសនា និងគ្មាន​អាង​ពិធីបុណ្យ​ជ្រមុជ​ទឹក​ទេ ហើយ​ពិធីបរិសុទ្ធ​ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន និង​ពិធីផ្សារភ្ជាប់​មិនទាន់​បាន​ស្តារ​ឡើង​វិញ​នៅឡើយ​ទេ ។ ប៉ុន្តែពរ​ជ័យ​ដែល​បាន​ពិពណ៌នា​នៅក្នុង កណ្ឌ​ទី ១០៩ ការអធិស្ឋាន​ឧទ្ទិសឆ្លង​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ គឺជា​ពរជ័យ​ដែល​យើង​បានទទួល​នៅក្នុង​ដំណាក់​របស់ព្រះអម្ចាស់​នាសព្វ​ថ្ងៃនេះ ។ សូមមើល​ខគម្ពីរ​ខាងក្រោម​ឡើងវិញ​ដើម្បី​រកមើល​ពរ​ជ័យ​ទាំងនេះ ។ អំឡុង​ពេល​ដែលអាន​អំពី​ខគម្ពីរ​ទាំងនេះ សូមពិចារណា​ពីមូលហេតុ ដែល​វាមានសារៈ​សំខាន់​បំផុត​ចំពោះ​អ្នក និង​គ្រួសារ​អ្នក ។

ខ​ទី ៥, ​១២–១៣ ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:៦–៨  ) ៖ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​អាច​បង្ហាញ​ព្រះកាយ​ទ្រង់​មកកាន់​យើង ហើយ​យើង​អាច​ទទួល​អារម្មណ៍​ពីព្រះចេស្តា​របស់​ទ្រង់ ។

ខទី ៩, ១៧–១៩, ២៦, ៧៨–៧៩ ៖ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​យើង​លើក​ដាក់មក​លើខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះអម្ចាស់ ។

ខ​ទី ២២–២៣ ៖ នៅពេល​យើង​ចុះ​និង​គោរព​តាម​សេចក្តី​សញ្ញា​នៃព្រះវិហារ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ព្រះចេស្តា​ដល់យើង​ដើម្បី​ធ្វើ​កិច្ច​ការរបស់ទ្រង់ ។

ខទី ២៤–៣៣ ៖ នៅពេល​យើង​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ដោយមាន​ភាពស័ក្តិសម នោះយើង​អាច​ទទួល​ការការពារ​ពី​ព្រះអម្ចាស់ ។

ពរជ័យ​ផ្សេងៗ​ទៀត ៖

តើ​ព្រះវិញ្ញាណ​បំផុស​គំនិត​អ្នក​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​ពរជ័យ​ទាំងនេះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩

ការអធិស្ឋាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​អាច​បង្រៀន​ខ្ញុំ​អំពី​ការអធិស្ឋាន ។

កណ្ឌ​ទី ១០៩ គឺជា​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ដែលបាន​ប្រទាន​ឲ្យ​យ៉ូសែប ស្ម៊ីធ​តាមរយៈ​​វិវរណៈ ( សូមមើល ក្បាល​កណ្ឌ ) ។ តើ​យើង​បាន​រៀន​អ្វីខ្លះ​អំពី​ការអធិស្ឋាន​ចេញ​មក​ពី​កណ្ឌ​នេះ ? នៅពេល​បងប្អូន​អាន​អំពីវា បងប្អូន​អាច​គិត​អំពីការ​អធិស្ឋាន​ផ្ទាល់​ខ្លួន​របស់បងប្អូន ។ តើ​ចំណាប់​អារម្មណ៍​អ្វីខ្លះ​ដែលបងប្អូន​បានទទួល ដែល​អាច​ជួយបងប្អូនឲ្យ​កែលម្អ​ទំនាក់​ទំនង​របស់​បងប្អូន​ជាមួយ​ព្រះវរបិតាសួគ៌ ? ឧទាហរណ៍ តើ​ព្យាការី​បាន​អធិស្ឋាន​អំពីអ្វីខ្លះ​នៅក្នុង​ការអធិស្ឋានេះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១–១០

ព្រះអម្ចាស់​អាច​បើក​សម្តែង​ព្រះអង្គ​ទ្រង់​ដល់ខ្ញុំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

តើ​បងប្អូន​មាន​អារម្មណ៍ដូចម្តេច​អំពី​ព្រះអង្គ​សង្គ្រោះ បន្ទាប់​ពីអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១–១០ ហើយ ? តើ​ទ្រង់​សម្ដែងព្រះ​អង្គ​ទ្រង់​ដល់​បងប្អូន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ? តើទ្រង់​ជួយបងប្អូន​ឲ្យដឹងថា​ទ្រង់​ទទួល​យក​កិច្ច​ខំប្រឹង ​និង​ការលះបង់​របស់បងប្អូន​តាម​របៀបណា ?

ផ្នែក​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​​ខឺតឡង់

នៅ​ជ្រុង​នីមួយៗ​នៃ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​មាន​នូវ​វេទិកា​សម្រាប់​ថ្នាក់​ដឹកនាំ​បព្វជិតភាព ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១០:១១–១៦

កូនសោ​បព្វជិតភាព ដែលត្រូវ​ការ​ដើម្បី​សម្រេច​កិច្ចការ​របស់ព្រះ​គឺ​មាន​នៅក្នុង​សាសនាចក្រ​នា​សព្វថ្ងៃនេះ ។

ដើម្បី​យល់​អំពីកូនសោ​បព្វជិតភាព​ដែល​ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា បាន​ប្រគល់​ឲ្យ​យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ខៅឌើរី នៅក្នុង ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ បងប្អូនអាច​អាន​សារលិខិត​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក « ត្រៀម​ខ្លួន​ទៅ​ជួប​ព្រះ  » បាន ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១៤–១៧ ) ។ អែលឌើរ ឃុក បាន​ពិពណ៌នា​អំពីរបៀប​ដែល​កូនសោ​ទាំងនេះ​ទាក់ទង​នឹង​កិច្ចការ​​សាសនាចក្រ​នាសព្វថ្ងៃនេះ ។ បងប្អូន​ក៏អាច​ពិចារណា​រៀនអំពី​ព្យាការី​ពីបុរាណ​តាមរយៈការសិក្សា​អំពី « ម៉ូសេ » « អេលីយ៉ាស » និង អេលីយ៉ា » នៅក្នុង សេចក្ដី​ណែនាំ​ដល់បទ​គម្ពីរទាំង​ឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សូម​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​ដើម្បី​ជួយ​នៅ​ក្នុង​កិច្ច​ការ​ដែល​ជាប់​ទាក់ទង​នឹង​កូនសោទាំងនេះ ។

សូមមើល​ផងដែរ «  Priesthood Keys»» ពិត​ចំពោះ​សេចក្ដីជំនឿ, ១២៦-២៧ ហិនរី ប៊ី អាវរិង , « He Goes before Us » EnsignLiahona, ខែ​វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៦៦-៦៩ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩ ។សូម​ស្វែងរក​ខគម្ពីរ​ជាក្រុម​គ្រួសារ​នៅក្នុង​កណ្ឌ​ទី ១០៩ ដែល​បំផុសគំនិត​បងប្អូន​ឲ្យ​ចង់​ចំណាយ​ពេល​កាន់​តែ​ច្រើន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ( ឧទាហរណ៍ សូមមើល​ខគម្ពីរ​ដូចមាន​ចែង​ខាងក្រោម « យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន » ) ។ សូម​និយាយ​អំពីរបៀប​​ដែល​បងប្អូន​អាចធ្វើ​តាម​អ្វី​ដែល​ប្រធាន ប្រធាន រ័សុល អិម ណិលសុន បាន​ផ្តល់​យោបល់​ជូន ៖ « ស្វែងរក​របៀប​មួយ​ដើម្បី​ធ្វើ​ការ​ណាត់ជួប​នឹង​ព្រះអម្ចាស់​ជា​ទៀងទាត់—ដើម្បី​នៅ​ក្នុង​ព្រះដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់— បន្ទាប់​មក​បន្ត​ការ​ណាត់​ជួប​នោះ​ដោយ​ត្រឹមត្រូវ និង​អំណរ » ( « ការក្លាយ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គំរូ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៤ ) ។ ប្រសិន​បើបងប្អូន ឬ​គ្រួសារ​របស់បងប្អូន​មិនទាន់​បាន​ទៅព្រះវិហារ​បរិសុទ្ធ​ទេ បងប្អូន​អាច​ចូល​ទស្សនា​គេហទំព័រ temples.ChurchofJesusChrist.org ដើម្បី​ជួយ​បងប្អូន​ឲ្យ​រៀបចំខ្លួន​ដើម្បីទៅ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៧៨–៨០ ។ទំនុក​តម្កើង « ព្រះ​វិញ្ញាណ​នៃព្រះ » ( ទំនុកតម្កើង​ ល.រ ២ ) ត្រូវបាននិពន្ធ​ឡើង​សម្រាប់​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់—ហើយ​វាត្រូវ​បាន​គេយក​មក​ច្រៀង​នៅគ្រប់ពេល ដែល​មាន​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ចាប់តាំង​ពីពេលនោះមក ។ អ្នកអាច​ច្រៀង​ទំនុកតម្កើង​នេះ​ជាមួយគ្នា ហើយ​ស្វែង​រកឃ្លា ដែល​បង្កើន​អំណរគុណ​​របស់អ្នក​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ ។ តើ​ទំនុកតម្កើង​នេះទាក់​ទង​នឹង​សារលិខិត​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:៧៨–៨០ ដោយ​របៀបណា ?

អ្នក​ក៏​អាច​រកមើល​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង​សម្រាប់​​ព្រះវិហារបរិសុទ្ធ​ដែល​នៅជិត​អ្នក​បំផុត​តាមរយៈ​គេហទំព័រ temples.ChurchofJesusChrist.org ផងដែរ ។

គោលលទ្ធិ និង​ សេចក្តីសញ្ញា ១១០ ។នៅពេល​ដែល​សមាជិក​គ្រួសារ​អ្នកអាន​កណ្ឌ​ទី ១១០ និង​រកមើល​រូបភាព​ដែល​នៅខាង​ចុង​គម្រោង​មេរៀន​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹង​គិត​ថា តើពួក​គេមាន​អារម្មណ៍​បែបណា ប្រសិន​បើពួកគេ​មាន​វត្តមាន​នៅ​ជាមួយ​នឹង យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ខៅឌើរី នៅក្នុង​ព្រះ​វិហារ​បរិសុទ្ធ​ខឺតឡង់​នោះ ។ សូម​ផ្តល់ឱកាស​ឲ្យ​គ្រួសារ​របស់បងប្អូន​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១៥ ។តើ​អ្វី​ទៅដែល​អាចជួយ « បង្វែរ​ចិត្ត » កូន​ចៅរបស់​បងប្អូន​ទៅរក​បព្វការីជន​របស់​ពួកគេ ? អ្នក​អាច​ស្វែងរក​គំនិត​រីករាយ​នៅក្នុង​គេហ​ទំព័រ FamilySearch.org/discovery ។ បងប្អូន​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​ស្គាល់​បព្វការីជន​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​រៀប​ចំ​ការ​ធ្វើ​ដំណើរទៅ​ព្រះវិហារបរិសុទ្ធ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំងនោះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បងប្អូន​ក៏អាច​និយាយ​អំពីរបៀប​ដែល​កិច្ចការ​​ដែល​ត្រូវ​បានស្តារ​ឡើងវិញ​ដោយ អេលីយ៉ា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​នោះ បាន​បង្កើន​សេចក្តី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​បុព្វការីជន​របស់បងប្អូន​ផងដែរ ។

សម្រាប់​គំនិត​បន្ថែម​ពី​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះនៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​បាន ផ្តល់​យោបល់ ៖ « ព្រះវិញ្ញាណ​នៃព្រះ » ទំនុកតម្កើង ល.រ ២ ។

រូប​តំណាង​សំឡេង​នៃ​ការស្ដារ​ឡើង​វិញ

សំឡេង​នៃ​ការស្ដារ​ឡើង​វិញ

ការបើក​សម្ដែង​ខាង​វិញ្ញាណ និង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់

ដូច​ជាភ្លើង​កំពុង​ឆេះ ដោយ​ គ្លីន អេស ហបគីនសុន

ខាង​ក្រោមនេះ​គឺជា​ពាក្យ​ពេចន៍​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែលនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ក្នុង​អំឡុង​ពេល​​ពិធី​ឧទ្ទិស​ឆ្លង និង​នៅក្នុង​ការប្រជុំ​ផ្សេង​បន្ត​បន្ទាប់​ទៀត ។ មនុស្ស​ជាច្រើន​បាន​ប្រៀបប្រដូច​បទពិសោធន៍​របស់ពួកគេ​ទៅ​នឹង​បទពិសោធន៍ ដែល​ពួក​បរិសុទ្ធ​កាលពីបុរាណ​មាន​នៅពេល « ព្រះចេស្តា​ពីស្ថានលើ​បាន​មក​គ្រប​ដណ្តប់ » នៅថ្ងៃ​នៃ​បុណ្យថ្ងៃទី ៥០ ( លូកា ២៤:៤៩; សូមមើល​ផងដែរ កិច្ចការ ២:១–៤; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩:៣៦–៣៧ ) ។

អេលីស្សា អ័រ ស្នូ

« ពិធី​ឧទ្ទិស​ឆ្លង​នោះ​អាច​ហាត់សម ប៉ុន្តែ​មិន​មាន​ភាសា​ខាង​សាច់ឈាមណា​អាចពិពណ៌នា​ពីការ​បើក​សម្តែង​ស្ថានសួគ៌​នៃថ្ងៃ​ដ៏គួរ​ចងចាំ​នេះ​បាន​ឡើយ ។ ពួកទេវតា​បាន​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស​មួយ​ចំនួន ខណៈ​ដែល​ការទទួល​អារម្មណ៍​ពី​វត្តមាន​របស់​ព្រះ​ត្រូវបាន​ដឹង​ដល់​អស់​អ្នក​ដែល​ចូលរួម ហើយ​ដួងចិត្ត​នៃ​បុគ្គល​ម្នាក់ៗ​ពោរពេញ​ដោយ​អំណរ​ដែល​ពុំ​អាច​ថ្លែង​បញ្ជាក់​បាន និង​ដោយ​សិរី​ល្អ › » ។

ស៊ីលវ៉ា ខាត់លឺ វែប

« ការ​ចងចាំមួយ​ក្នុងចំណោម​ការចងចាំ​កាល​ពីក្មេង​របស់ខ្ញុំ​គឺការ​ឧទ្ទិសឆ្លង​ព្រះវិហារបរិសុទ្ធ ។ ឳពុក​របស់ខ្ញុំ​បានលើក​យើង​ដាក់លើភ្លៅ​របស់​គាត់ ហើយ​បាន​​ប្រាប់យើង​ពី​មូលហេតុ​ដែលយើង​ត្រូវ​ទៅ និង​ពី​អត្ថន័យ​នៃ​​ការ​ឧទ្ទិសឆ្លង​ព្រះរាជ​ដំណាក់​ដល់ព្រះ ។ ទោះ​បីជាពេល​នោះ​យើង​នៅក្មេង​យ៉ាង​ណាក្តី ក៏ខ្ញុំ​នៅ​ចងចាំ​ពី​ឱកាស​ដ៏​​ពិសេស​នោះ​យ៉ាងច្បាស់ ។ ខ្ញុំ​អាច​ក្រឡេក​មើលទៅ​​ព្រឹត្តិការណ៍​នាពេល​នោះ​ ហើយ​ឃើញ​វា​ដូច​ពេល​ខ្ញុំ​បាន​ឃើញ​យ៉ូសែប ដែល​ជាព្យាការី​ នៅពេល​នោះ ដែល​កំពុង​ឈរដោយ​លើក​ដៃរបស់លោក​ឆ្ពោះ​ទៅស្ថានសួគ៌ មុខ​របស់​លោក​ស្លេកស្លាំង ទឹកភ្នែកលោក​ហូរ​កាត់​ថ្ពាល់ ហើយ​លោក​បាន​មាន​ប្រសាសន៍​នៅក្នុង​ថ្ងៃ​ដ៏គួរ​ឲ្យ​ចង​ចាំនោះ ។ មនុស្ស​ស្ទើរគ្រប់រូប​ហាក់បី​ដូចជា​កំពុង​ហូរទឹក​ភ្នែក ។ ព្រះរាជ​ដំណាក់​អ៊ូអរ​​ខ្លាំង​ណាស់ ហើយ​កូនក្មេង​ភាគច្រើន​អង្គុយលើ​ភ្លៅ​មនុស្ស​ចាស់ បងស្រី​ខ្ញុំ​អង្គុយ​លើភ្លៅ​ឱពុកខ្ញុំ ខ្ញុំអង្គុយ​លើភ្លៅ​ម្តាយខ្ញុំ ។ សូម្បីតែ​សម្លៀកបំពាក់​ដែលយើងស្លៀកពាក់​ក៏ខ្ញុំ​នៅចាំដែរ ។ ខួរក្បាល​របស់ខ្ញុំ​នៅក្មេងពេក នៅពេលនោះ​ក្នុងការ​ចាប់យក​អត្ថន័យ​ដ៏សំខាន់​ពេញលេញ​របស់វា ប៉ុន្តែកាល​​ពេលវេលា​បានកន្លង​ផុតទៅ ខ្ញុំ​ចាប់ផ្តើម​យល់​កាន់​តែច្បាស់​បន្តិចម្តងៗ ហើយ​ខ្ញុំ​មានអំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ឯកសិទ្ធិ ដែល​អាចនៅទីនោះ » ។

អូលីវើរ ខៅឌើរី

« នៅល្ងាច​មួយ​ខ្ញុំ​បានជួប​ជាមួយ​អ្នកកាន់​តំណែង​នៃ​សាសនាចក្រ​ក្នុងដំណាក់​របស់​ព្រះអម្ចាស់ ។ ព្រះវិញ្ញាណ​បានចាក់ស្រោច​ចុះមក​—​​ខ្ញុំ​បាន​ឃើញ​សិរីល្អ​របស់ព្រះ ដូចជាដុំ​ពពក​មួយ​យ៉ាងធំ បានធ្លាក់ចុះ​មកចំពីលើ​ព្រះរាជដំណាក់ និង​ហាក់បី​ដូចជាខ្យល់​បក់​គំហុក​យ៉ាងខ្លាំង ។ ខ្ញុំក៏បាន​ឃើញ​ដូចជា​អណ្តាតភ្លើង ដូច​ជាភ្លើង ធ្លាក់​មកលើ​មនុស្ស​ជាច្រើន … ខណៈពេល​ដែល​ពួកគេ​និយាយ ​និង​ព្យាករ​ក្នុងភាសាមួយ​ផ្សេងទៀត » ។

បេនយ៉ាមីន ប្រោន

« មានការនិមិត្ត​ជាច្រើន [ ត្រូវ​បាន ]​ មើល​ឃើញ ។ មនុស្ស​ម្នាក់​បាន​ឃើញ​សសរ ឬ​ដុំពពក​ធ្លាក់​ចុះ​ចំ​លើ​ព្រះរាជ​ដំណាក់​ ភ្លឺដូច​ជាពន្លឺ​ព្រះអាទិត្យ​លើ​មេឃ​ដូចជា​មាស ។ មនុស្ស​ពីរនាក់​ផ្សេងទៀត​បានឃើញ​តួរអង្គ​បី សំកាំង​ក្នុង​បន្ទប់ ជាមួយ​នឹងកូនសោ​​ដ៏​ភ្លឺ​ក្នុង​ព្រះហត្ថ ​និង​ច្រវាក់​ដែល​មាន​ពន្លឺ​ក្នុង​ព្រះហត្ថ​​ផងដែរ » ។

អួរសុន ប្រាត្ត

« ព្រះមានវត្ថមាន​នៅទីនោះ ទេវតា ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺនៅក្នុង​ចំណោម​រាស្រ្ត​របស់​ទ្រង់ … ហើយពួកទ្រង់​ពាក់មកុដ​មួយ តួ​​ខ្លួន​ទ្រង់ ពោរពេញ​ដោយ​ព្រះចេស្តា និង​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ណានស៊ី ណាអូមី អាឡិច​សាន់ឌឺ ត្រេស៊ី

 « [ នៅពេល ] ដែល​ព្រះវិហារ​បរិសុទ្ធ​បាន​បញ្ចប់ និង ធ្វើពិធី​ឧទ្ទិស​ឆ្លង​រួចមក …​ ​​វា​គឺជាពីរ​​ថ្ងៃ​ដ៏​រីករាយ​បំផុត​​ក្នុង​ជីវិត​របស់ខ្ញុំ ។ ទំនុក​តម្កើង​ដ៏ពិរោះ ដែល​សក្តិសម​សម្រាប់​ឱកាស​នោះគឺ ‹ ព្រះវិញ្ញាណ​នៃ​ព្រះ ដូចជាភ្លើង​កំពុង​តែឆេះ › ។ វាគឺជាការ​ពិតណាស់​ដែល​ឥទ្ធិពល​របស់​ព្រះវរបិតាសួគ៌ បាន​ចុះ​មក​គ្រប​ដណ្ដប់​ព្រះរាជ​ដំណាក់​នោះ … ។ ខ្ញុំ​បានមាន​អារម្មណ៍​ថា ស្ថានសួគ៌​នៅលើ​ផែនដី » ។​

ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ាបង្ហាញ​កាយ​​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា​បង្ហាញ​កាយ​​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ ហ្គែរី អ៊ី ស្ម៊ីធ