« ថ្ងៃទី ១១–១៧ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥–១២០ ៖ ‹ ត្បិតការបូជារបស់គាត់នឹងបានរាប់ថាពិសិដ្ឋដល់យើងជាងការតម្លើងរបស់គាត់ទៅទៀត › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១១–១៧ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥–១២០ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១១–១៧ ខែ តុលា
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥–១២០
« ត្បិតការបូជារបស់គាត់នឹងបានរាប់ថាពិសិដ្ឋដល់យើងជាងការតម្លើងរបស់គាត់ទៅទៀត »
ព្រះអម្ចាស់ទ្រង់ចង់មានបន្ទូលមកកាន់អ្នក ។ នៅពេលអ្នកសិក្សាព្រះគម្ពីរ សូមអធិស្ឋានហើយសូមទ្រង់ឲ្យជួយអ្នករកឃើញសារលិខិតរបស់ទ្រង់សម្រាប់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
មានហេតុផលដែលយើងគួរតែមានសុទិដ្ឋិនិយមអំពីការប្រមូលផ្តុំកន្លែងថ្មីជាងគេរបស់ពួកបរិសុទ្ធនៅហ្វារវែស្ទ រដ្ឋមិសសួរី នៅក្នុងខែ កក្កដា ឆ្នាំ ១៨៣៨ ។ ទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស ដីហាក់បីដូចជាសម្បូរជីវជាតិ វាបង្ហាញឲ្យឃើញថា នៅមិនឆ្ងាយប៉ុន្មានទៅកាន់ភាគខាងជើងដែនដី អ័ដាម-អុនតៃ-អាម៉ាន ជាទីកន្លែងសំខាន់ខាងវិញ្ញាណដ៏អស្ចារ្យមួយ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៥៣–៥៦; ១១៦ ) ។ វានៅតែមានការលំបាកសម្រាប់ពួកបរិសុទ្ធដែលមិនឲ្យគិតអំពីអ្វីដែលពួកគេបានបាត់បង់ ។ ពួកគេបានធ្វើដំណើរមកពីអ៊ិនឌីប៉ែនដែនស៍ គឺជាចំណុចកណ្តាលនៃកន្លែងណាត់ជួបស៊ីយ៉ូន ហើយឱកាសនៃការវិលត្រឡប់ក្រោយវិញហាក់បីដូចជាមិនអាច ។ បន្ថែមពីនោះពួកបរិសុទ្ធត្រូវភៀសខ្លួនពីក្រុងខឺតឡង់ រដ្ឋអូហៃអូ ដោយទុកចោលព្រះវិហារបរិសុទ្ធជាទីស្រឡាញ់របស់ពួកគេ បន្ទាប់ពីរយៈពេលពីរឆ្នាំប៉ុណ្ណោះ ។ ហើយនៅពេលនេះ មិនត្រឹមតែមានសត្រូវនៅក្រៅសាសនាចក្រប៉ុណ្ណោះទេ ដែលបង្កបញ្ហា—សមាជិកដែលល្បីៗជាច្រើននាក់ បានងាកមកប្រឆាំងនឹងយ៉ូសែបស្ម៊ីធ រួមទាំងពួកសាក្សីបីនាក់នៃព្រះគម្ពីរមរមន និងសាវកបួននាក់ក្នុងចំណោមសាវកទាំងដប់ពីរ ។ មនុស្សមួយចំនួនអាចនឹងមានការងឿងឆ្ងល់ថា តើនគររបស់ព្រះពិតជារីកចម្រើនកាន់តែខ្លាំង ឬក៏កាន់តែខ្សោយទៅៗ ?
ប៉ុន្តែមនុស្សស្មោះត្រង់មិនអនុញ្ញាតឲ្យសំណួរបែបនោះបញ្ឈប់ពួកគេបានឡើយ ។ ផ្ទុយទៅវិញ ពួកគេបានចាប់ផ្តើមស្ថាបនាកន្លែងបរិសុទ្ធថ្មីមួយ ពេលនេះគឺនៅហ្វារវែស្ទ ។ ពួកគេបានរៀបចំផែនការសម្រាប់ព្រះវិហារបរិសុទ្ធថ្មី ។ ពួកសាវកថ្មីបួននាក់ត្រូវបានហៅ ដែលមានពីរនាក់—គឺ យ៉ូហាន ថេលើរ និង វិលហ្វូឌ វូឌដ្រុព្វ—បានក្លាយជាប្រធាននៃសាសនាចក្រនាពេលក្រោយមក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៨:៦ ) ។ ពួកបរិសុទ្ធបានរៀនថា ការធ្វើកិច្ចការរបស់ព្រះមិនមានន័យថាអ្នកមិនបរាជ័យនោះទេ វាមានន័យថាអ្នកត្រូវ « ក្រោកឡើងវិញ » ។ ថ្វីបើពេលខ្លះអ្នកត្រូវលះបង់ចោលអ្វីមួយចំនួន តែពលិកម្មទាំងនោះគឺពិសិដ្ឋណាស់ចំពោះព្រះ សូម្បី « ជាងការតម្លើង [ របស់អ្នក ] » ទៅទៀត ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១៣ ) ។
សូមមើល ពួកបរិសុទ្ធ ១:២៩៦–៩៩; « Far West and Adam–ondi–Ahman » Revelations in Context ទំព័រ ២៣៥–២៤១ ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៤–៦
ឈ្មោះរបស់សាសនាចក្រត្រូវបានចាត់តាំងដោយព្រះអម្ចាស់ ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា ឈ្មោះរបស់សាសនាចក្រ គឺជា « រឿងដែលសំខាន់បំផុត » ( « ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧ ) ។ សូមគិតពីថា ហេតុអ្វីបានវាជា ការពិតនៅពេលដែលអ្នកអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៤–៦ ។ តើឈ្មោះរបស់សាសនាចក្រពាក់ពន្ធ័អ្វីនឹងការងារ និងបេសកកម្មរបស់វា ?
សូមមើលផងដែរ នីហ្វៃទី៣ ២៧:១–១១ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៥–៦
ស៊ីយ៉ូន និងស្តេកទាំងឡាយផ្តល់ «ទីជ្រកកោនពីព្យុះសង្ឃរា » ។
ទោះបីជាពួកបរិសុទ្ធប្រឈមមុខនឹងការលំបាកយ៉ាងណាក្តី ក៏នៅក្នុងឆ្នាំ ១៨៣៨ ព្រះអម្ចាស់នៅតែមានក្តីរំពឹងខ្ពស់ពីពួកគេ ។ សូមរកមើលព្រះបន្ទូលនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៥–៦ ដែលសង្កត់ធ្ងន់ទៅលើតួនាទី ដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យសាសនាចក្រ និងសមាជិករបស់ខ្លួនបំពេញនៅក្នុងពិភពលោកនេះ ។ ឧទាហរណ៍ តើអ្នកមានអារម្មណ៍ថាអ្នកគួរធ្វើអ្វីខ្លះដើម្បី « បញ្ចាំងពន្លឺចេញទៅ » ? ( ខ ទី ៥ ) ។ តើមានព្យុះខាងវិញ្ញាណអ្វីខ្លះ ដែលអ្នកកត់សម្គាល់ឃើញនៅជុំវិញខ្លួនអ្នក និងរបៀបដែលអ្នកអាចស្វែងរក « ទីជ្រកកោន » តាមរយៈការប្រមូលផ្តុំ ? ( ខ ទី ៦ ) ។
សូមមើលផងដែរ នីហ្វៃទី៣ ១៨:២៤ ។
ការលះបង់របស់ខ្ញុំគឺពិសិដ្ឋណាស់ចំពោះ ព្រះអម្ចាស់ ។
ការចាកចេញពីក្រុងខឺតឡង់គឺពិតជាពិបាកណាស់សម្រាប់មនុស្សដូច នូវល ខេ វិតនី ដែលបានស្ថាបនាជីវិតដ៏រុងរឿងសម្រាប់គ្រួសាររបស់គាត់នៅទីនោះ ។ តើអ្នករកឃើញអ្វីខ្លះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:១–១១ ដែលអាចនឹងបានជួយពួកគេឲ្យមានការលះបង់ដូចនេះ ? តើខគម្ពីរទាំងនេះធ្វើឲ្យអ្នកផ្លាស់ប្តូរទស្សនៈវិស័យទៅលើអ្វីដែលពិតជាសំខាន់តាមរបៀបណា ?
ការលះបង់ដែលបានស្នើសុំឲ្យ អូលីវើរ គ្រែងគើរធ្វើនោះគឺខុសគ្នា ៖ ព្រះអម្ចាស់បានចាត់តាំងឲ្យលោកស្នាក់នៅទីក្រុងខឺតឡង់ និងចាត់ចែងហិរញ្ញវត្ថុរបស់សាសនាចក្រ ។ វាគឺជាកាតព្វកិច្ចដ៏ធ្ងន់ ហើយលោកបានធ្វើជាតំណាងសាសនាចក្រដោយសុចរិត ប៉ុន្តែនៅទីបំផុត លោកនៅតែមិនអាចរកប្រាក់បានច្រើនដើម្បីសងបំណុល ។ សូមពិចារណាពីរបៀបដែលព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង ខទី ១២–១៥ អាចអនុវត្តចំពោះអ្វីដែលព្រះអម្ចាស់ស្នើសុំអ្នក ។
សូមមើលផងដែរ ម៉ាថាយ ៦:២៥–៣៣; ប៊យដ៍ ឃេ ផាកកឺ « The Least of These » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៨៦–៨៨; « Far West and Adam–ondi–Ahman » Revelations in Context ទំព័រ ២៣៩–២៤០ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩–១២០
តាមរយៈការបង់ដង្វាយមួយភាគក្នុងដប់ ខ្ញុំបានជួយសាងសង់ និង « ញែកដែនដីស៊ីយ៉ូនចេញជាបរិសុទ្ធ » ។
ការណែនាំនៅក្នុង កណ្ឌទី ១១៩ និង ១២០ ស្រដៀងនឹងរបៀបដែលព្រះអម្ចាស់រៀបចំកិច្ចការផ្នែកហិរញ្ញវត្ថុនៅក្នុងជំនាន់របស់យើងដែរ ។ បច្ចុប្បន្ន ពួកបរិសុទ្ធបរិច្ចាគ « មួយភាគដប់ នូវធនធានក្នុងមួយឆ្នាំ [ បច្ចុប្បន្ន ចាត់ទុកជាប្រាក់ចំណូល ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:៤ ) ហើយថវិកាទាំងនេះគ្រប់គ្រងដោយក្រុមប្រឹក្សាមួយ ដែលរួមមានគណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងគណៈប៊ីស្សពជាអធិបតី ។ សូមពិចារណាអំពីសំណួរដូចតទៅនេះ ពេលអ្នកសិក្សាកណ្ឌទាំងនេះ ៖
-
តើការគោរពតាមក្រឹត្យវិន័យដង្វាយមួយភាគក្នុងដប់បាន « ញែកដែនដីស៊ីយ៉ូនចេញជាបរិសុទ្ធ » ដោយរបៀបណា ? តើក្រឹត្យវិន័យនេះអាចជួយធ្វើឲ្យកន្លែងដែលអ្នករស់នៅជា « ដែនដីស៊ីយ៉ូន » ដោយរបៀបណា ?( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:៦ ) ។
-
តើឃ្លា « ហើយដោយសម្លេងយើងផ្ទាល់ដល់ពួកគេ » នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២០ មានចំណុចសំខាន់អ្វីខ្លះចំពោះអ្នក ?
សូមមើលផងដែរ ម៉ាឡាគី ៣:៨–១២; ដាវីឌ អេ បែដណា « The Windows of Heaven » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧–២០; « The Tithing of My People » Revelations in Context ទំព័រ ២៥០–២៥៥ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៤–៦ ។តើវាដំណើរការសម្រាប់គ្រួសាររបស់អ្នកឬទេ ដើម្បីអានខគម្ពីរទាំងនេះអំឡុងពេលមើលព្រះអាទិត្យរះ ? វាអាចជួយអ្នកឲ្យពិភាក្សាអំពីអត្ថន័យរបស់វា ក្នុងការ « បញ្ចាំងពន្លឺចេញទៅ » ? ( ខទី ៥ ) ។ ឬអ្នកអាចពិភាក្សាថា តើវាមានលក្ខណៈដូចម្តេច ក្នុងការស្វែងរកទីជម្រកអំឡុងពេលខ្យល់ព្យុះ ។ តើបទពិសោធន៍នោះអាចដូចជាការស្វែងរក « ទីជ្រកកោន » យ៉ាងដូចម្ដេច ? ( ខទី ៦ ) ។ បន្ទាប់មក អ្នកអាចនិយាយអំពីអ្វីដែលគ្រួសារអ្នកអាចជួយអ្នកដទៃ ឲ្យរីករាយនឹងទីជ្រកកោនដែលសាសនាចក្របានផ្តល់ឲ្យបាន ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:១–១១ ។ក្រុមគ្រួសារអ្នកអាចប្រៀបធៀបទឹកមួយ « ដំណក់ » ទៅនឹងអ្វីមួយដែលកាន់តែ « មានទម្ងន់ » ( ខទី ៨ ) ដូចជាថូទឹកមួយ ។ រឿងនេះនឹងដឹកនាំទៅរកការពិភាក្សាអំពីអ្វីដែលមិនសូវសំខាន់នៅក្នុងជីវិតរបស់យើង ដែលរឿងនោះអាចរារាំងយើងពីការទទួលពរជ័យដ៏បរិបូរពីព្រះ ។
-
គោលលទ្ធិ និង សេចក្តី សញ្ញា ១១៩ ។អ្នកអាចច្រៀងចម្រៀងមួយបទដូចជាបទ « ខ្ញុំរីករាយថ្វាយដង្វាយមួយភាគដប់ » សៀវភៅចម្រៀងកុមារ ទំព័រ ១៨ ) ។ តើចម្រៀង និង កណ្ឌទី ១១៩ បង្រៀនអ្វីខ្លះអំពីហេតុផលដែលយើងត្រូវបង់ដង្វាយមួយភាគក្នុងដប់ ? កុមារតូចៗក៏អាចទទួលប្រយោជន៍ពីមេរៀនដោយប្រើវត្ថុមួយផងដែរ ៖ អ្នកអាចឲ្យវត្ថុតូចៗដល់ពួកគេ ជួយពួកគេឲ្យគណនា មួយភាគដប់ ហើយប្រាប់ពួកគេពីមូលហេតុដែលអ្នកបង់ដង្វាយមួយភាគក្នុងដប់ផងដែរ ។ ( សូមមើលផងដែរ ពិតចំពោះសេចក្តីជំនឿ ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ « ខ្ញុំរីករាយថ្វាយដង្វាយមួយភាគដប់ » សៀវភៅចម្រៀងកុមារ ទំព័រ ១៨ ) ។